Sunday, May 31, 2020

ការចិញ្ចឹមសត្វ

មជ្ឈមណ្ឌល​សង្គ្រោះសត្វ ​ជំរុញរដ្ឋាភិបាល​គាំទ្រ​សកម្មភាព​លុបបំបាត់​ការ​បំផ្លាញ​សត្វ​ព្រៃ

មជ្ឈមណ្ឌលសង្រ្គោះ និងថែរក្សាសត្វ ស្នើឲ្យមានការគាំទ្រពីរដ្ឋាភិបាល ដើម្បីកម្ចាត់សកម្មភាពបំផ្លាញសត្វព្រៃនៅកម្ពុជា។ លោក Nick Marx នាយកមជ្ឈមណ្ឌលសង្រ្គោះ និងថែរក្សាសត្វ ជំរុញឲ្យរដ្ឋាភិបាលចូលរួមជួយទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ ក្រោយពីពិនិត្យឃើញមានដំរីអាស៊ី ១ក្បាលមានរបួសដោយសារជាប់អន្ទាក់ តាមរយៈកាមេរ៉ាសុវត្ថិភាព នៅតំបន់ជួរភ្នំក្រវ៉ាញ។ ក្រុមការងារមជ្ឍមណ្ឌលសង្រ្គោះ នឹងថែរក្សាសត្វ បានដើរវែកកកាយដើម្បីរុករកជើងរបស់សត្វដំរីមួយចំហៀងខាងឆ្វេងផ្នែកខាងមុខដែលបានជាប់អាន្ទាក់ ប៉ុន្តែកូនដំរីនោះបានបាត់បងជីវិតទៅហើយ។

តំបន់​កា​រ​ពារ​ទេស​ភាពអន្លង់​ព្រីង​មាន​​ជីវចម្រុះ និង​សត្វ​ស្លាប​ជិត ១០០​ប្រ​ភេទ​ ត្រូវ​អភិ​រ​ក្ស

តំបន់ការពារទេសភាពអន្លង់ព្រីងជាតំបន់ដី សើមមួយកន្លែងដែលមានសារៈ​ប្រយោជន៍​ខ្លាំង​​ណាស់ ព្រោះជាទីជម្រករបស់ជីវចម្រុះ និងសត្វស្លាបជិត១០០ប្រភេទ...

បុរស​ម្នាក់​ប្រគល់​សត្វ​ស្វា​កន្ទុយ​ស​ជាសត្វ​ជិត​ផុត​ពូជ ​ទៅ​មន្រ្តី​ជំនាញ

ប្រជាពលរដ្ឋ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មួយរូបបានទិញស្វាកន្ទុយសមួយក្បាល ពីឈ្មួញជួញដូរ។ ពលរដ្ឋរូបនោះ បានលើកឡើងថា ដោយមានចិត្តអាណិត និងឃើញសត្វស្វានោះមានសុខភាពខ្សោយ ក៏យកមកប្រគល់ជូនមន្រ្តីឧទ្យានុរក្សមន្រ្តីជំនាញផ្នែកពេទ្យសត្វ របស់អង្គការ ACCB យកទៅព្យាបាល និងបំប៉នសុខភាព។ បើតាមរបាយការណ៍ របស់អង្គការសង្គមអភិរក្សជីវិតសត្វព្រៃ (Wildlife Conservation...

សត្វក្ងោក​ទេព​ជិត​ផុត​ពូជ​លើភព​ផែនដី ​ពេល​នេះ​កម្ពុជា​នៅ​សល់ប្រមាណ​ជាង​៤០០​ក្បាល

សត្វក្ងោកទេពជិតផុតពូជលើភពផែនដី ពេលនេះកម្ពុជានៅសល់ប្រមាណជាង៤០០ក្បាល ក្ងោកទេព ឬខ្សឹប ជាបក្សីដ៏កម្រមួយប្រភេទនៅលើពិភពលោក ដែលកំពុងទទួលរងគ្រោះថ្នាក់ដោយការគំរាមកំហែងពីកត្តាផ្សេងៗឈានទៅវិនាសបាត់បង់វត្តមានលើភពផែនដី។ តាមតួលេខឆ្នាំ ២០១៣ នៅលើពិភពលោកមានក្ងោកទេព ឬខ្សឹប ប្រមាណចំនួន ១៣០០ក្បាល...

ទិវានៃក្តីស្រឡាញ់ ក្រសួងបរិស្ថាន នឹងនាំ​មនុស្សជាង ៥០០ នាក់ បោះ​តង់​បរិស្ថាននិងបំបួសដើមឈើនៅព្រៃឡង់

ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីបោះតង់បរិស្ថាននិងបំបួសដើមឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ នៅថ្ងៃទី១៤ និងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០ខាងមុខ។ កម្មវិធីនេះ គ្រោងនឹងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន​ ប្រជាសហគមន៍នៃសហគមន៍តំបន់ការពារធម្មជាតិ ដែលកំពុងរស់នៅក្នុងនិងជុំវិញតំបន់ព្រៃឡង់ ព្រមទាំងយុវជនយុវនារីនៃក្រសួងបរិស្ថាន សរុបប្រមាណ៥០០ នាក់។ បើតាមលោក នេត្រ ភក្រ្តា...

ត្រីប៉ាវ៉ាមុខពីរ ជាប្រ​ភេទ​ត្រីជិត​​ផុត​ពូជលើ​​លោក តែកម្ពុជា នៅមាន​ច្រើន

អង្គការ Wonders of the Mekong បានចេញផ្សាយព័ត៌របស់ខ្លួននាពេលថ្មីៗនេះថា ត្រីមួយប្រភេទឈ្មោះត្រីប៉ាវ៉ាមុខពីរ មានឈ្មោះតាមបែបវិទ្យាស្ត្រថា (Incisilabeo​behri) វាជិតផុតពូជនៅលើភពផែនដីទៅហើយ ។ ត្រីប៉ាវ៉ាមុខពីរនេះ មានក្បាលចម្លែក វាធ្វើដំណើរចេញពីទន្លេសេសាន សេកុង និង ទន្លេស្រែពក តាំងពីវានៅតូចៗ ចូលទៅក្នុងទន្លេមេគង្គ ។

កសិករចិញ្ចឹមក្រពើខេត្តសៀមរាបខាតដើមខាតចុង ព្រោះសាច់ក្រពើថោកជាងសាច់មាន់

លោក សុខ វិជ័យ បើកកសិកដ្ឋានចិញ្ចឹមក្រពើជាង១០ឆ្នាំមកហើយ។ កសិកដ្ឋានរបស់លោក​មានទីតាំង​ស្ថិត​នៅក្នុងភូមិគោកកណ្តាល ឃុំសសរស្តម្ភ​ ស្រុកពួក ខេត្តសៀមរាប។ លោកថា នៅក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះក្រពើបានធ្លាក់ថ្លៃយ៉ាងគំហុក ដែលពេលខ្លះមានតម្លៃមិន​ស្មើនឹង​សាច់​មាន់​នៅផ្សារផង។ កសិករចិញ្ចឹមក្រពើរូបនេះបានអោយដឹងថា ក្រពើដែលលោកចិញ្ចឹមមានប្រមាណជាង៦០០ក្បាល ដោយមានទំងន់ចាប់ពី៤០គីឡូ ដល់ជាង១០០គីឡូ ហើយក្រៅពីលក់សាច់ក្រពើហើយ​ ​កសិកដ្ឋាន​របស់លោកក៏មានកូនក្រពើទើបញាស់សម្រាប់លក់ផងដែរ។ លោកបានបន្ថែមថា សព្វថ្ងៃនេះ តម្លៃ​ក្រពើមានការចុះថ្លៃខ្លាំង...

ផ្សោត៩២ក្បាល កំពុងរស់នៅក្នុងខេត្តស្ទឹងត្រែង និងក្រចេះ នៅឆ្នាំ២០១៩

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០១៩នេះ សត្វផ្សោតចំនួន៩២ក្បាល កំពុងរស់នៅក្នុងតំបន់ទន្លេមេគង្គ នៃខេត្តក្រចេះ និងស្ទឹងត្រែង។ ការរស់នៅរបស់សត្វផ្សោតទាំងនេះ ក៏កំពុងរងការគំរាមកំហែងផងដែរ។ នេះបើតាមអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF)។ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) បានបញ្ជាក់ថា សត្វផ្សោត៨៩ក្បាល មានវត្តមាននៅតំបន់អន្លង់កាំពីខេត្តក្រចេះ ខណៈសត្វផ្សោតប្រមាណ៣ក្បាលទៀតនៅតំបន់ព្រះរំកិលខេត្តស្ទឹងត្រែង។ បើតាមអង្គការ WWF តួលេខផ្សោត៩២ក្បាលនេះ គឺមិនទាន់រាប់បញ្ចូលកូនផ្សោត១៣ក្បាលទៀត ដែលបានកើតនៅក្នុងឆ្នាំ២០១៩នេះឡើយ។...

ក្រសួងកសិកម្មអះអាងថា គ្មាន​ការ​នាំ​ចូលជ្រូក​ពីប្រទេស​​វៀត​ណាម​ទេ ព្រោះ​ជ្រូកវៀត​ណាម​​ថ្លៃ​ជាង​​ជ្រូក​កម្ពុជា

ភ្នំពេញ៖ ការពិតមិនមានការនាំជ្រូកពីវៀតណាមចូលមកកម្ពុជាឡើយ ព្រោះជ្រូក​នៅ​ប្រទេសវៀតណាម មានតម្លៃថ្លៃជាងជ្រូកនៅកម្ពុជា ហើយកំពុងខ្វះខាតខ្លាំង។ នេះ​ជាការអះអាង របស់ក្រសួងកសិកម្ម នៅក្នុងសេចក្តីប្រកាសនៅថ្ងៃទី ១៧ ខែមករា ឆ្លើយតបនឹងសារព័ត៌មានមួយចំនួន ដែលផ្សព្វផ្សាយថា មានការនាំជ្រូកចូល​ពីប្រទេស​វៀតណាម តាមច្រកព្រំដែនខេត្តតាកែវថ្មីៗនេះ។ តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលតាម​ដាន​តម្លៃទីផ្សារជ្រូកជាមួយសហគមន៍ចិញ្ចឹមសត្វ បានបង្ហាញតម្លៃជ្រូករស់នៅ​ប្រទេសវៀត​ណាមថ្លៃចន្លោះពី ៣,៤ដុល្លារទៅ...

មន្រ្តីអះអាងថា គ្មានការនាំចូល​ជ្រូកពីវៀតណាម​ឡើយ!

គ្មានឡើយ ការនាំជ្រូកពីប្រទេសវៀតណាម ចូលមកកម្ពុជា។ នេះជាការអះអាងរបស់ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។ លោកថា មូលហេតុដែលគ្មាន ដោយសារតម្លៃសាច់ជ្រូកនៅវៀតណាម មានថ្លៃជាងសាច់ជ្រូកនៅកម្ពុជា។ បើតាម...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

🏠គម្រោងទី១៩ ជិតផ្សារទួលលាប 🏠លក់ជូន៥ផ្ទះដំបូង 48,900$ តម្លៃពេញ65,500$ 💌ស៊ែវីដេអូ១ ដាក់លេខ១ ថែមសម្ភារះជាច្រើនជូនFree 🚩អាស័យដ្ឋាន៖ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

Posted by KP Developer Morn Dany on Saturday, April 11, 2020

អត្ថបទពេញនិយម

close button