Tuesday, June 2, 2020

ការចិញ្ចឹមសត្វ

រដ្ឋមន្ត្រី​ក្រ​សួង​​កសិកម្មណែ​នាំឱ្យ​ពល​​រដ្ឋបង្កើន​ការដាំ​​ដំណាំ​កសិ​ក​ម្មផ្គ​ត់​ផ្គង់​ក្នុង​ស្រុក ​

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានផ្តល់អនុសាសន៍ឱ្យពង្រឹងវិស័យកសិកម្មដែលជាមុខព្រួញសំខាន់នោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទលោក វេង សាខុន បានណែនាំ​ឱ្យប្រជាពលរដ្ឋបង្កើនការដាំដំណាំកសិកម្មក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ខណៈពេលមានការបិទការនាំចូលដោយសារជំងឺកូវីដ-១៩...

កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន ២៨៨​ក្បាល​បាន​លែង​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្ត​ក្រចេះ

ខេត្តក្រចេះ៖ក្រុមអ្នកអភិរក្សរដ្ឋបាលជលផល អង្គការ WCS សមាជិកសហគមន៍នេសាទ និងសិស្សានុសិស្សជាច្រើននាក់ បានលែងកូនកន្ធាយក្បាលកង្កែប ឬល្មិចចំនួន ២៨៨ក្បាលតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ ។ ការលែងកូនកន្ធាយក្បាលកង្កែបទាំងនោះគឺដើម្បីជួយដល់ការរស់រៀនមានជីវិតបន្តរបស់សត្វប្រភេទនេះ និងមានសារៈសំខាន់មួយផ្នែកទៀតគឺបានផ្សព្វផ្សាយដល់សិស្សានុសិស្សនៅក្នុងតំបន់នោះឱ្យបានយល់ដឹងកាន់តែច្រើនឡើងអំពីការអភិរក្សប្រភេទកន្ធាយក្បាលកង្កែបនេះ។

ប្រទះ​​ឃើញ​កូនផ្សោត​ទីបួន​នៅអន្លង់​ផ្សោត​កាំ​ពី

ក្រុម​ការងារ​ស្រាវ​ជ្រាវ​សត្វ​ផ្សោត​ទន្លេ​មេ​គង្គ ​នៃ​រដ្ឋ​បាល​ជល​ផល​ ខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ និងខេត្ត​ស្ទឹង​ត្រែង និង ​អង្គ​ការ​ WWF កម្ពុជា ​បានចេញ​របាយការ​ណ៍មួយរបស់ខ្លួនថា បានរកឃើញកូនផ្សោតទីបួន នៅក្នុង ឆ្នាំ២០២០ នៅអន្លង់ផ្សោត​កាំពី​។ អង្គការ WWF បានធ្វើកំណត់​​ត្រា​កូន​ផ្សោត​ទន្លេ​មេ​គង្គ​ទើប​កើត​ថ្មី​ នៅ​អន្លង់​ផ្សោត​កាំ​ពី ដែលបានប្រទះឃើញកាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា​ ឆ្នាំ​២០២០នេះ ​ជា​កូន​ទី​បួន​ដែល​ត្រូវ​បាន​កត់​ត្រា​ក្នុង​ឆ្នាំ​នេះ​។ កូន​ផ្សោត​នេះ​មាន​អាយុ​ប្រមាណ​ជា​ប្រាំ​ថ្ងៃ​​...

រដ្ឋមន្រ្តី៖បើកសិករតស៊ូ ឧស្សាហ៍ មានផែនការ ទោះមុខរបរតូចធំយ៉ាងណាក៏អាចជោគជ័យដែរ

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ឱ្យ​កសិករ វិនិយោគិន​ខ្នាតតូច មធ្យម និង​ធំ​លើ​វិស័យ​កសិកម្ម គឺ​ត្រូវមាន​គោលដៅ​ច្បាស់លាស់ រៀបចំ​ផែនការ​ផលិតកម្ម ទុនវិនិយោគ និង​បច្ចេកទេស ដោយ​សហការ​ជាមួយ​មន្ត្រី​ជំនាញ ទើប​អាច​ឈានទៅ​សម្រេចបាន​ជោគជ័យ​។​ ​ការអំពាវនាវ​នេះ ខណៈ​លោក​បាន​ដឹកនាំ​មន្ត្រី​ក្រសួងកសិកម្ម​ចុះទៅពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​សាច់​របស់​កសិករ​ឈ្មោះ ឡេង នី​រូ...

WWF៖ សូម​បញ្ឈប់​ជា​បន្ទាន់​ចំពោះការ​បរិភោគ​សាច់​សត្វព្រៃ ​ព្រោះអាច​ឆ្លង​វីរុស​ COVID-19

អង្គ​ការ​ WWF បានប្រកាស​ និងអំពាវ​នាវ​ដល់​ប្រទេស​ទាំងអស់នៅក្នុង​តំបន់អាស៊ី​បូព៌ា និងនៅក្នុងតំបន់​អា​ស៊ី​អា​គ្នេយ៍ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការជួញដូរ និងបរិភោគសាច់សត្វព្រៃ ​ដើម្បី​គាំ​ពារ​សុខ​ភាព​ និង​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ ខណៈមានការ​ផ្ទុះ​ឡើង​ និងការ​ឆ្លង​រាល​ដាល​នៃ​វីរុសកូវីដ-១៩ ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​សាច់​សត្វ​ព្រៃ។ បើតាម ​ WWF ការ​ផ្ទុះ​ឡើង​ និងការ​ឆ្លង​រាល​ដាល​នៃ​វីរុស កូវីដ-១៩ និង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ថ្មីៗ​នេះ​...

ពូជ​ជ្រូក​ឦសាន​ ងាយ​ស្រួល​ចិញ្ចឹម កំពុង​ផ្តល់​ចំណូល​ដល់​សហគមន៍តំបន់​ភាគ​ឦសាន

ជ្រូក ឦសានជាប្រភេទពូជក្នុងស្រុកដែលកំពុងជំរុញឲ្យសហគមន៍មូលដ្ឋានចិញ្ចឹមពូជជ្រូកប្រភេទនេះ ដើម្បីធានាផ្គត់ផ្គង់ដល់ទីផ្សារដែលជាប្រភពចំណូលមួយថ្មីសម្រាប់លើកកម្ពស់ជីវភាពរស់របស់គ្រួសារប្រជាសហគមន៍មូលដ្ឋាន។ លោក សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងថា ការបន្សុទ្ធពូជ និងអភិរក្សជ្រូកពូជក្នុងស្រុក ពិតជាមានសារៈសំខាន់ណាស់ ដោយសារពូជជ្រូកប្រភេទនេះធន់នឹងជំងឺ អាកាសធាតុក្នុងស្រុក និងមានលទ្ធភាពបំលែងចំណីមូលដ្ឋានដែលមានសារធាតុសរសៃខ្ពស់ និងមានតម្រូវការនៅលើទីផ្សារ ដែលជាប្រភពចំណូលមួយថ្មីសម្រាប់លើកកម្ពស់ជីវភាពរស់របស់គ្រួសារប្រជាសហគមន៍មូលដ្ឋាន។

កម្ពុជា​​ឃុំ​​ខ្លួន​ជន​ជាតិ​វៀត​ណាម ២ នាក់​ពាក់​ព័ន្ធជួញ​ដូរ​ឆ្អឹង​សត្វតោ ២៨១ គីឡូក្រាម

ភ្នំពេញ៖ជនជាតិវៀតណាម ២នាក់កំពុងជាប់ឃុំខ្លួនពាក់ព័ន្ធសង្ស័យពីការរត់ពន្ធឆ្អឹងសត្វតោដែលមានទម្ងន់២៨១គីឡូក្រាម។នេះបើការចុះផ្សាយរបស់អង្គការសម្ព័ន្ធភាពសត្វព្រៃកម្ពុជាកាលពីថ្ងៃទី ២ ខែកុម្ភៈ។ ឆ្អឹងសត្វតោទម្ងន់ជាង ២៨១គីឡូក្រាម ត្រូវរឹបអូសបានក្នុងប្រទេសកម្ពុជា កាលពីឆ្នាំមុនបន្ទាប់ពីបានដឹកចេញមកតំបន់អាហ្វិ្រកខាងត្បូង។ ជនជាតិវៀតណាមចំនួន ២នាក់ដែលបានអះអាងថាជាម្ចាស់នៃការនាំចេញទំនិញនេះកំពុងត្រូវបានឃុំខ្លួន និងត្រូវបានធ្វើការស៊ើបអង្កេតដោយគយកម្ពុជា។

WWF៖ សត្វក្ដាន់​ដែល​គេ​សន្ម​តថា ផុត​ពូជ​នៅ​កម្ពុជា​ ត្រូវ​បាន​ប្រទះឃើញ​ក្នុង​ខេត្ត​ក្រចេះ

ក្រុមការងារស្រាវជ្រាវរបស់មន្ទីរបរិស្ថានខេត្តក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើ អង្គការ WWF និងសមាជិកក្រុមល្បាតសហគមន៍ បានប្រទះឃើញសត្វក្ដាន់ដែលថតបានម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap)ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។នេះបើយោងតាមការចេញផ្សាយរបស់អង្គការ WWF។ WWF បន្ថែមថា ការប្រទះឃើញនេះ...

ខ្លាឃ្មុំព្រះ​អាទិត្យ និង​ខ្លា​ឃ្មុំព្រះ​​ចន្ទ​កំ​​ពុងមានវត្ត​មាន​នៅ​កម្ពុជា ​តែ​​ជិត​ផុត​ពូជ

ខ្លាឃ្មុំចំនួនពីរប្រភេទ គឺខ្លាឃ្មុំព្រះអាទិត្យ និងខ្លាឃ្មុំព្រះចន្ទ កំពុងមានវត្តមាន​នៅ​កម្ពុជា ប៉ុន្តែវាមានលក្ខណៈងាយនឹងរងគ្រោះថ្នាក់បំផុត​ បើសិនជាមិន​មាន​ការយកចិត្ត​ទុកដាក់ឱ្យបានដិតដល់។ នេះបើតាមការផ្សព្វផ្សាយរបស់អង្គការ អេកូយុវ​ទូត...

លោក​ នាក់ សុភ័ក្ដ​ ៖ជំងឺ​ផ្ដា​សាយ​បក្សី​មិន​​មាន​​ថ្នាំ​ព្យាបាល​ទេ​មាន​តែ​​វិធី​​សាស្រ្ត​ការពារ

អ្នកជំនាញពេទ្យសត្វ និងជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ លោក នាក់ សុភ័ក្ដ បានប្រាប់សារព័ត៌មានខ្មែរណាស់​ដូច្នេះថា« ជំងឹផ្ដាសាយបក្សី មិនមានថ្នាំព្យាបាលទេ មានតែវិធីសាស្រ្តការពារ ក៏ដូចជាចាក់ថ្នាំ វ៉ាក់សាំងការពារវា កុំឲ្យវាដើរក្នុងភក់ជ្រាំ ហើយសម្អាត​ទ្រុងឲ្យបានស្អាតបាញ់ថ្នាំសម្លាប់មេរោគ ជារៀងរាល់ថ្ងៃ»។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

🏠គម្រោងទី១៩ ជិតផ្សារទួលលាប 🏠លក់ជូន៥ផ្ទះដំបូង 48,900$ តម្លៃពេញ65,500$ 💌ស៊ែវីដេអូ១ ដាក់លេខ១ ថែមសម្ភារះជាច្រើនជូនFree 🚩អាស័យដ្ឋាន៖ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

Posted by KP Developer Morn Dany on Saturday, April 11, 2020

អត្ថបទពេញនិយម

close button