Thursday, April 2, 2020
Home ការចិញ្ចឹមសត្វ

ការចិញ្ចឹមសត្វ

WWF៖ សូម​បញ្ឈប់​ជា​បន្ទាន់​ចំពោះការ​បរិភោគ​សាច់​សត្វព្រៃ ​ព្រោះអាច​ឆ្លង​វីរុស​ COVID-19

អង្គ​ការ​ WWF បានប្រកាស​ និងអំពាវ​នាវ​ដល់​ប្រទេស​ទាំងអស់នៅក្នុង​តំបន់អាស៊ី​បូព៌ា និងនៅក្នុងតំបន់​អា​ស៊ី​អា​គ្នេយ៍ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការជួញដូរ និងបរិភោគសាច់សត្វព្រៃ ​ដើម្បី​គាំ​ពារ​សុខ​ភាព​ និង​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ ខណៈមានការ​ផ្ទុះ​ឡើង​ និងការ​ឆ្លង​រាល​ដាល​នៃ​វីរុសកូវីដ-១៩ ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​សាច់​សត្វ​ព្រៃ។ បើតាម ​ WWF ការ​ផ្ទុះ​ឡើង​ និងការ​ឆ្លង​រាល​ដាល​នៃ​វីរុស កូវីដ-១៩ និង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ថ្មីៗ​នេះ​...

ពូជ​ជ្រូក​ឦសាន​ ងាយ​ស្រួល​ចិញ្ចឹម កំពុង​ផ្តល់​ចំណូល​ដល់​សហគមន៍តំបន់​ភាគ​ឦសាន

ជ្រូក ឦសានជាប្រភេទពូជក្នុងស្រុកដែលកំពុងជំរុញឲ្យសហគមន៍មូលដ្ឋានចិញ្ចឹមពូជជ្រូកប្រភេទនេះ ដើម្បីធានាផ្គត់ផ្គង់ដល់ទីផ្សារដែលជាប្រភពចំណូលមួយថ្មីសម្រាប់លើកកម្ពស់ជីវភាពរស់របស់គ្រួសារប្រជាសហគមន៍មូលដ្ឋាន។ លោក សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងថា ការបន្សុទ្ធពូជ និងអភិរក្សជ្រូកពូជក្នុងស្រុក ពិតជាមានសារៈសំខាន់ណាស់ ដោយសារពូជជ្រូកប្រភេទនេះធន់នឹងជំងឺ អាកាសធាតុក្នុងស្រុក និងមានលទ្ធភាពបំលែងចំណីមូលដ្ឋានដែលមានសារធាតុសរសៃខ្ពស់ និងមានតម្រូវការនៅលើទីផ្សារ ដែលជាប្រភពចំណូលមួយថ្មីសម្រាប់លើកកម្ពស់ជីវភាពរស់របស់គ្រួសារប្រជាសហគមន៍មូលដ្ឋាន។

កម្ពុជា​​ឃុំ​​ខ្លួន​ជន​ជាតិ​វៀត​ណាម ២ នាក់​ពាក់​ព័ន្ធជួញ​ដូរ​ឆ្អឹង​សត្វតោ ២៨១ គីឡូក្រាម

ភ្នំពេញ៖ជនជាតិវៀតណាម ២នាក់កំពុងជាប់ឃុំខ្លួនពាក់ព័ន្ធសង្ស័យពីការរត់ពន្ធឆ្អឹងសត្វតោដែលមានទម្ងន់២៨១គីឡូក្រាម។នេះបើការចុះផ្សាយរបស់អង្គការសម្ព័ន្ធភាពសត្វព្រៃកម្ពុជាកាលពីថ្ងៃទី ២ ខែកុម្ភៈ។ ឆ្អឹងសត្វតោទម្ងន់ជាង ២៨១គីឡូក្រាម ត្រូវរឹបអូសបានក្នុងប្រទេសកម្ពុជា កាលពីឆ្នាំមុនបន្ទាប់ពីបានដឹកចេញមកតំបន់អាហ្វិ្រកខាងត្បូង។ ជនជាតិវៀតណាមចំនួន ២នាក់ដែលបានអះអាងថាជាម្ចាស់នៃការនាំចេញទំនិញនេះកំពុងត្រូវបានឃុំខ្លួន និងត្រូវបានធ្វើការស៊ើបអង្កេតដោយគយកម្ពុជា។

WWF៖ សត្វក្ដាន់​ដែល​គេ​សន្ម​តថា ផុត​ពូជ​នៅ​កម្ពុជា​ ត្រូវ​បាន​ប្រទះឃើញ​ក្នុង​ខេត្ត​ក្រចេះ

ក្រុមការងារស្រាវជ្រាវរបស់មន្ទីរបរិស្ថានខេត្តក្រចេះ ខណ្ឌរដ្ឋបាលព្រៃឈើ អង្គការ WWF និងសមាជិកក្រុមល្បាតសហគមន៍ បានប្រទះឃើញសត្វក្ដាន់ដែលថតបានម៉ាស៊ីនថតស្វ័យប្រវត្តិ (camera trap)ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។នេះបើយោងតាមការចេញផ្សាយរបស់អង្គការ WWF។ WWF បន្ថែមថា ការប្រទះឃើញនេះ...

ខ្លាឃ្មុំព្រះ​អាទិត្យ និង​ខ្លា​ឃ្មុំព្រះ​​ចន្ទ​កំ​​ពុងមានវត្ត​មាន​នៅ​កម្ពុជា ​តែ​​ជិត​ផុត​ពូជ

ខ្លាឃ្មុំចំនួនពីរប្រភេទ គឺខ្លាឃ្មុំព្រះអាទិត្យ និងខ្លាឃ្មុំព្រះចន្ទ កំពុងមានវត្តមាន​នៅ​កម្ពុជា ប៉ុន្តែវាមានលក្ខណៈងាយនឹងរងគ្រោះថ្នាក់បំផុត​ បើសិនជាមិន​មាន​ការយកចិត្ត​ទុកដាក់ឱ្យបានដិតដល់។ នេះបើតាមការផ្សព្វផ្សាយរបស់អង្គការ អេកូយុវ​ទូត...

លោក​ នាក់ សុភ័ក្ដ​ ៖ជំងឺ​ផ្ដា​សាយ​បក្សី​មិន​​មាន​​ថ្នាំ​ព្យាបាល​ទេ​មាន​តែ​​វិធី​​សាស្រ្ត​ការពារ

អ្នកជំនាញពេទ្យសត្វ និងជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ លោក នាក់ សុភ័ក្ដ បានប្រាប់សារព័ត៌មានខ្មែរណាស់​ដូច្នេះថា« ជំងឹផ្ដាសាយបក្សី មិនមានថ្នាំព្យាបាលទេ មានតែវិធីសាស្រ្តការពារ ក៏ដូចជាចាក់ថ្នាំ វ៉ាក់សាំងការពារវា កុំឲ្យវាដើរក្នុងភក់ជ្រាំ ហើយសម្អាត​ទ្រុងឲ្យបានស្អាតបាញ់ថ្នាំសម្លាប់មេរោគ ជារៀងរាល់ថ្ងៃ»។

សត្វក្ដាន់​ Panolia​ eldii ​ជិតផុត​ពូជ​កំពុង​មាន​វត្តមាន​នៅ​ក្នុងប្រទេស​កម្ពុជា

សត្វក្តាន់ Panolia eldii ជាប្រភេទសត្វជិតផុតពូជ ដោយសារការប្រមាញ់ចង់បានស្នែងពីឈ្មួញ(ព្រានព្រៃ) កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ សត្វក្ដាន់ប្រភេទនេះ ត្រូវបានគេប្រទះឃើញស៊ីស្មៅនៅតាមតំបន់ ដែលទើបនឹងឆេះហើយថ្មីៗឬរិចរិល និងជាកន្លែងស្មៅថ្មីចាប់ផ្ដើមដុះ នៅក្នុងប្រទេសកម្ពុជា។

មជ្ឈមណ្ឌល​សង្គ្រោះសត្វ ​ជំរុញរដ្ឋាភិបាល​គាំទ្រ​សកម្មភាព​លុបបំបាត់​ការ​បំផ្លាញ​សត្វ​ព្រៃ

មជ្ឈមណ្ឌលសង្រ្គោះ និងថែរក្សាសត្វ ស្នើឲ្យមានការគាំទ្រពីរដ្ឋាភិបាល ដើម្បីកម្ចាត់សកម្មភាពបំផ្លាញសត្វព្រៃនៅកម្ពុជា។ លោក Nick Marx នាយកមជ្ឈមណ្ឌលសង្រ្គោះ និងថែរក្សាសត្វ ជំរុញឲ្យរដ្ឋាភិបាលចូលរួមជួយទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ ក្រោយពីពិនិត្យឃើញមានដំរីអាស៊ី ១ក្បាលមានរបួសដោយសារជាប់អន្ទាក់ តាមរយៈកាមេរ៉ាសុវត្ថិភាព នៅតំបន់ជួរភ្នំក្រវ៉ាញ។ ក្រុមការងារមជ្ឍមណ្ឌលសង្រ្គោះ នឹងថែរក្សាសត្វ បានដើរវែកកកាយដើម្បីរុករកជើងរបស់សត្វដំរីមួយចំហៀងខាងឆ្វេងផ្នែកខាងមុខដែលបានជាប់អាន្ទាក់ ប៉ុន្តែកូនដំរីនោះបានបាត់បងជីវិតទៅហើយ។

តំបន់​កា​រ​ពារ​ទេស​ភាពអន្លង់​ព្រីង​មាន​​ជីវចម្រុះ និង​សត្វ​ស្លាប​ជិត ១០០​ប្រ​ភេទ​ ត្រូវ​អភិ​រ​ក្ស

តំបន់ការពារទេសភាពអន្លង់ព្រីងជាតំបន់ដី សើមមួយកន្លែងដែលមានសារៈ​ប្រយោជន៍​ខ្លាំង​​ណាស់ ព្រោះជាទីជម្រករបស់ជីវចម្រុះ និងសត្វស្លាបជិត១០០ប្រភេទ...

បុរស​ម្នាក់​ប្រគល់​សត្វ​ស្វា​កន្ទុយ​ស​ជាសត្វ​ជិត​ផុត​ពូជ ​ទៅ​មន្រ្តី​ជំនាញ

ប្រជាពលរដ្ឋ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មួយរូបបានទិញស្វាកន្ទុយសមួយក្បាល ពីឈ្មួញជួញដូរ។ ពលរដ្ឋរូបនោះ បានលើកឡើងថា ដោយមានចិត្តអាណិត និងឃើញសត្វស្វានោះមានសុខភាពខ្សោយ ក៏យកមកប្រគល់ជូនមន្រ្តីឧទ្យានុរក្សមន្រ្តីជំនាញផ្នែកពេទ្យសត្វ របស់អង្គការ ACCB យកទៅព្យាបាល និងបំប៉នសុខភាព។ បើតាមរបាយការណ៍ របស់អង្គការសង្គមអភិរក្សជីវិតសត្វព្រៃ (Wildlife Conservation...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម

close button