ត្រីនាគពេញវ័យមានតម្លៃ ១០០០ដុល្លារក្នុង១ក្បាល គ្រោងនាំចេញទៅចិន១ពាន់ក្បាល
លោក Li Xuequn អ្នកគ្រប់គ្រងទូទៅនៅក្នុងកសិដ្ឋានចិញ្ចឹមត្រីលម្អ First Aquatic Indutrial Co., Ltd បានឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានលោក មានចិញ្ចឹមត្រីលម្អ (ត្រីនាគ) នាំពូជចូលពីប្រទេសចិន ត្រីបបែលទឹកសាប និងត្រីទឹកសាបកម្ពុជាជាច្រើនប្រភេទទៀតផងដែរ។ នៅឆ្នាំដំបូងនេះកសិដ្ឋានគ្រោងនាំចេញត្រីនាគជាង ១.០០០ក្បាល/ឆ្នាំ និងត្រីបបែលជាង ៥.០០០ក្បាល/ឆ្នាំ ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតក្នុងតម្លៃត្រីនាគពេញវ័យលក់បាន ១.០០០ដុល្លារអាម៉េរិក/ក្បាល និងត្រីបបែល...
ភេសជ្ជៈទាំង ១១ ប្រភេទ អាចជួយកាត់បន្ថយភាពចាស់មុនអាយុរបស់អ្នក
ភាពចាស់គឺជាដំណើរការស្មុគស្មាញមួយ ដែលកោសិកានឹងងាប់បន្ទាប់ពីការខូចខាតបន្តិចម្តងៗ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការនេះអាចត្រូវបានបញ្ច្រាស ឬយ៉ាងហោចណាស់ក៏ត្រូវរារាំងដោយកោសិកាដើមថ្មីវិញប្រសិនបើយើងចេះថែរក្សាសុខភាពតាមរយៈ ការហាត់ប្រាណ បរិភោគអាហារ និងទទួលទានដំណេកបានត្រឹមត្រូវនោះ។ សូមអានអត្ថបទស្រាវជ្រាវដោយលោកបណ្ឌិតផ្នែកសុខភាពសាធារណៈ អ៊ី លីម៉ា និងក្រុមការងារសកល វិទ្យាល័យចេនឡាខាងក្រោម៖
១. ទឹកតែបៃតង
លោក វេង សាខុន៖អាកាសធាតុក្ដៅធ្វើឱ្យកម្ពុជាផលិតបន្លែផ្គត់ផ្គង់ក្នុងស្រុកមិនគ្រប់និងត្រូវនាំចូលបន្ថែម
កម្ពុជាពុំទាន់អាចផលិតដំណាំសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ឱ្យពលរដ្ឋរបស់ខ្លួននៅឡើយ ហើយក្នុងមួយឆ្នាំៗបានតម្រូវឱ្យនាំចូលបន្លែចំនួនរាប់ម៉ឺនតោនពីប្រទេសជិតខាង។ រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកឡើងថា ការដោះស្រាយបញ្ហាខ្វះខាតបន្លែផ្គត់ផ្គង់ក្នុងស្រុកនេះ គឺជាបញ្ហាចាក់ស្រះមួយដែលពិបាកនឹងដោះស្រាយចេញ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃអង្គារ៌ម្សិលមិញថា ប្រភេទបន្លែដែលកម្ពុជានាំចូល គឺសុទ្ធតែបន្លែដែលពលរដ្ឋពុំអាចផលិតបាន ដោយសារតែស្ថានភាពអាកាសធាតុ ក្នុងនោះភាគច្រើនជាខ្ទឹមស ដំឡូងបារាំង និងមានស្ពៃខ្តោប។
រដ្ឋមន្រ្តីកសិកម្ម៖អស់រយៈពេល២០ឆ្នាំហើយដែលកម្ពុជាផលិតស្បៀងលើសពីតម្រូវការ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ដោយសារគោលនយោបាយឈ្នះឈ្នះ គឺនៅចុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានបោះជំហានដើរចេញពីប្រទេសអសន្តិសុខស្បៀងទៅជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងបានឈានជាជំហានៗទៅជាប្រទេសផលិតស្បៀងលើសពីសេចក្តីត្រូវការនៅឆ្នាំ២០០០។
លោក វេង សាខុន បានសរសេរបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី៩ធ្នូនេះថា ១០ឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ២០១០ កម្ពុជាក៏បានក្លាយជាប្រទេសនាំស្បៀងចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
សាលាក្រុងនឹងកាប់ដើមឈើធំៗ៣ដើមមានអាយុកាលជាង៣០០ឆ្នាំ នៅកាណាឌីយ៉ា
ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ មានចំនួនប្រមាណ៥០ដើម និង មានអាយុកាលជាង៣០០ឆ្នាំមកហើយ ហើយក្នុងចំណោមដើមឈើធំៗទាំងនោះ អាជ្ញាធរ រាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់៣ដើម យកចេញនៅសប្តាហ៍នេះ ដោយសារតែដើមឈើទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។
ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញ...
រដ្ឋមន្រ្តី៖ការនាំចេញខាងវិស័យកសិកម្មឆ្នាំ២០២០មានទឹកប្រាក់សរុបជាង៦០០លានដុល្លារ
កសិកម្ម៖ តម្លៃសរុបនៃផលិផលកសិកម្មនិងការនាំចេញផលិតផលកសិកម្មសម្រាប់អនុវិស័យផលិតកម្មសត្វ ផលិតផលជលផល ផលិផលព្រៃឈើ និងផលិតផលកៅស៊ូនៅក្នុងឆ្នាំ២០២០ មានទឹកប្រាក់សរុប៦០៤៨២៦០០០ដុល្លារអាមេរិក។ នេះបើតាមការរបាយការណ៍ដែលផ្សាយដោយសារលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃអង្គារ៌ម្សិលមិញ។
ក្នុងនោះដែរ ផលិតកម្មជលផលសម្រេចនៃការនាំចេញចំនួន៨ ៣៣៤ ០០០ ដុល្លារអាមេរិកក្នុងទំហំចំនួន ៣៥៩០ តោន...
២០២០៖ កម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករជាង ៥០០លានដុល្លារ ខណៈស្រូវជាង ៧០០លានដុល្លារ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចេញលទ្ធផលសម្រេចបានលើផ្នែកដំណាំស្រូវនិងអង្ករ ក្នុងវិស័យកសិកម្ម កាលពីឆ្នាំ២០២០ ដូចខាងក្រោម៖
១. ផលិតផលសរុប និងស្ថានភាពស្បៀង៖
- ផ្ទៃដីដាំដុះ ចំនួន...
ដំឡូងមីផ្តល់ទិន្នផលជាង ១២លានតោនក្នុង១ឆ្នាំដល់កម្ពុជា
ក្រៅពីដំណាំស្រូវ ដំឡូងមីគឺជាដំណាំមួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់សម្រាប់ធ្វើការនាំចេញ។ ជាក់ស្តែង នៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួនប្រមាណ ៦៥៦ ៨៦៨ហ.ត បរិមាណផលសរុបជាង ១២លានតោន/ឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋឆនកសិកម្ម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
របាយការណ៍បានបញ្ជាក់ថា...
កម្ពុជា ប្រមូលផលពោតបានជាង៧៣ម៉ឺនតោនក្នុង១ឆ្នាំ
ដំណាំពោត ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុកសម្រាប់បម្រើឱ្យវិស័យផលិតកម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤ ៥៩៨ហិចតា និងទទួលបានបរិមាណផលសរុបចំនួន ៧៣៥ ៥៥១តោន/ឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
សម្បុកកន្ធាយក្បាលកង្កែបមាន ៣២ពង រកឃើញក្នុងភូមិសាស្ត្រស្រុកសំបូរខេត្តក្រចេះ
រដ្ឋបាលជលផល សហការជាមួយក្រុមការពារសម្បុកនៃអង្គការ WCS បានរកឃើញសម្បុកកន្ធាយក្បាលកង្កែប (ឬល្មិច)ចំនួនមួយសម្បុកមាន ៣២ពង នៅលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ។ នេះបើតាមការផ្សព្វផ្សាយរបស់អង្គការ WCS Cambodia។
អង្គការ WCS Cambodia បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ កន្ធាយក្បាលកង្កែបចាប់ផ្តើមធ្វើការបន្តពូជចន្លោះពីខែវិច្ឆិកា ដល់ខែ ឧសភា។...