Wednesday, October 28, 2020
Home កសិកម្មអាស៊ាន

កសិកម្មអាស៊ាន

ដំណាំពេញនិយម៦ប្រភេទ ត្រូវបាននាំចេញជាង៤លានតោនក្នុងឆ្នាំ​២០១៩

ដំឡូងមី ពោត ចេក ស្វាយ ម្រេច និងគ្រាប់ស្វាយចន្ទី ត្រូវបាននាំចេញជាង៤លានតោននៅឆ្នាំ២០១៩ កម្ពុជា បាននាំចេញកសិផលសំខាន់ៗ ទៅទីផ្សារអន្តរជាតិ ចំនួន​៤,៧៨៤,៨៦៦ តោន នៅឆ្នាំ២០១៩។ នេះបើយោងតាមលទ្ធផលនៃការនាំចេញកសិផលប្រចាំឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រុមហ៊ុនវៀតណាមចំនួន៤នៅកម្ពុជា ​សម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញ​​ផ្លែចេកស្រស់នាំចេញទៅចិន

ក្នុងពេលតែមួយ ក្រមហ៊ុន៤ រួមមានក្រុមហ៊ុនហ័ងអាញអណ្តូងមាស ក្រុមហ៊ុនហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី បានសម្ពោធ​រោង​ចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់ទៅកាន់ទីផ្សារប្រទេសចិន។ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន​កសិកម្ម​បានអោយដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន ៩...

រោងម៉ាស៊ីនកិនស្រូវចំនួន១៨ បន្ថែម​ទៀតហើយដែលត្រូវបានអនុញ្ញាតឲ្យនាំចេញអង្ករទៅកាន់ប្រទេសចិន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា មានរោងម៉ាស៊ីនកិនស្រូវចំនួន១៨បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យនាំចេញអង្ករទៅកាន់ប្រទេសចិន។ ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក វេង សាខុន និងមានការចូលរួមពីលោក Wu Guoquan តំណាងស្ថានទូតចិន និងលោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា...

កូរ៉េ គ្រោងបង្កើតផ្សារបោះដុំផលិតផលកសិកម្មនៅកម្ពុជា

គម្រោងស្តីពីការអភិវឌ្ឍវិស័យកសិកម្មឱ្យមាននិរន្តរភាព តាមរយ:ការបង្កើតផ្សារបោះដុំផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធព័ត៏មានទីផ្សារ នៅកម្ពុជា ត្រូវបានលោក JEONG Yun Gilm នាយកអង្គការ KOICA (Korea International Cooperation Agency) ដាក់ជាប្រធានបទក្នុងជំនួបពិភាក្សាជាមួយ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

ស្វាយខ្មែរកែច្នៃចេញពីត្បូងឃ្មុំអាចលក់នៅចិនបាន១គីឡូ៥.៣ដុល្លារ

សហគ្រាសកែច្នៃផលិតផលស្វាយនៃក្រុមហ៊ុនLBN Agriculture ស្ថិតនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ វិនិយោគក្នុងទឹកប្រាក់ជាង២លានដុល្លារមានសមត្ថភាពកែច្នៃផ្លែស្វាយ ជាផលិតផលស្វាយស្ងួតបាន៣០០តោនក្នុងមួយខែ។  បើតាមហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងកសិកម្មជាមធ្យមក្នុង១ថ្ងៃក្រុមហ៊ុនប្រមូលទិញផ្លែស្វាយកែវរមៀតពីកសិករខេត្តកំពង់ចាមនិងត្បូងឃ្មុំប្រមាណពី៦០ទៅ១០០តោន ក្នុងមួយគីឡូ១២០០ទៅ១៦០០រៀលដោយកែឆ្នៃជាផលិតផលសម្រេចនាំចេញទៅលក់នៅប្រទេសចិនតម្លៃ៥.៣ ដុល្លារក្នុងមួយគីឡូ។ លោករដ្ឋមន្រ្តី វេង សាខុន បានកោតសរសើរការខិតខំប្រឹងប្រែរបស់ក្រុមហ៊ុន ដែលបានរួមចំណែករកទីផ្សារស្វាយជូនប្រជាកសិករ តាមរយៈការវិនិយោគកែច្នៃផលិតផលស្វាយនាំចេញនិងរួមចំណែកបង្កើនប្រាក់ចំណូល បង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ កាត់បន្ថយការធ្វើចំណាកស្រុក និងភាពក្រីក្រ៕

កសិករគួរទៅមើលពិពណ៌កសិកម្ម និងការចិញ្ចឹមសត្វ ក្រែងបានអ្វីថ្មីមកអភិវឌ្ឍន៍

កម្ពុជានឹងរៀបចំពិព័រណ៍កសិកម្ម ការចិញ្ចឹមសត្វ និងបសុសត្វរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនៅមជ្ឈមណ្ឌលកោះពេជ្រ។​ ពិព័រណ៍ត្រូវបានគេរំពឹងថាមានអ្នកចូលរួមទស្សនាជាង៦ពាន់នាក់ ក្នុងនោះអាចមានកសិករ​ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកផលិតចំណីសត្វ ពេទ្យសត្វ អ្នកកែច្នៃ និងអ្នកជំនួញច្រើនទៀត។ អ្នកចូលរួមនឹងមានឱកាសទស្សនាផលិតផលថ្មីៗ បច្ចេកទេសថ្មីៗ និងបច្ចេកវិទ្យាចុងក្រោយបំផុតក្រុមហ៊ុនអន្ដរជាតិធំៗ ពាក់ព័ន្ធនឹងកសិកម្ម និងការចិញ្ចឹមសត្វ។  ពិព័រណ៍នេះ ក៏នឹងបង្ហាញពីផលិតផលពាក់ព័ន្ធ នឹងចំណីសត្វ និងសារធាតុបន្ថែម,...

រដ្ឋាភិបាលកូរ៉េចេញច្បាប់ឱ្យឈប់លក់កាហ្វេឱ្យសិស្សាសាលានៅទូទាំងប្រទេស

  ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នេះតទៅ​ រដ្ឋាភិបាលកូរ៉េខាងត្បួង នឹងមិនអនុញ្ញាតឱ្យលក់កាហ្វេដល់សិស្សសាលាផឹកទៀតឡើយ ហើយការចេញច្បាប់ថ្មីនេះ គឺដើម្បីលើកស្ទួយទម្លាប់បរិភោគអាហារដែលមានសុខភាពល្អ។ មន្រ្តីនៅក្រសួងសុវត្ថិភាពថ្នាំពេទ្យនិងចំណីអាហារបាននិយាយថា ការចេញបម្រាមនេះ គឺដើម្បីបង្កើតឱ្យមានទម្លាប់បរិភោគអាហារមានសុខភាពនៅក្នុងចំណោមមនុស្សវ័យកុមារនិងពេញជំទង់ ហើយការងារនេះ នឹងត្រូវអនុវត្តឱ្យបានជោគជ័យជាកំហិត។ មន្រ្តីដដែលបន្តថា ការផឹកកាហ្វេអ៊ីនច្រើនពេកនឹងអាចបង្ករឱ្យមានអាការៈមួយចំនួន ដូចការវិលមុខ បេះដូងលោតញាប់ខុសពីធម្មតា រំខានដល់ដំណេក ធ្វើឱ្យប៉ះពាល់ប្រសៃប្រសាទ និងអាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែកប្រាជ្ញាសា្មរតីនិងរាយកាយកុមារថែមទៀត ប្រសិនបើពួកគេនៅតែបន្តផឹកកាហ្វេជាប្រចាំ។ ការស្រាវជ្រាវមួយក្នុងឆ្នាំ២០១៥បង្ហាញថា កាហ្វេមួយគីឡូគឺមានផ្ទុកសារធាតុកាហ្វេអ៊ីនចំនួន៤៤៩.១គីឡូក្រាម ហើយធៀបទៅនឹងទឹកដោះគោសូកូឡា គឺកាហ្វេមានផ្ទុកកាហ្វេអ៊ីនច្រើនជិតពីរដង។ កាហ្វេអ៊ីន...

កម្ពុជា-ចិនចុះអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញការផលិតពូជស្រូវថ្មីប្រភេទជប៉ុននីកា

អនុស្សារណៈស្ដីពីការស្រាវជ្រាវផលិតពូជស្រូវហាយប៊្រីតប្រភេទជប៉ុននីកា រវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ជាមួយមជ្ឈមណ្ឌលស្រូវហាយប៊្រីតប្រភេទជប៉ុននីកា និងក្រុមហ៊ុនបច្ចេកទេសវិទ្យាកសិកម្មជាងស៊ូឡុងអាន មកពីប្រទេសចិន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមករា នៅឯទីស្ដីការក្រសួង។ អនុស្សារណៈថ្មីនេះ គឺដើម្បីជំរុញផលិតកម្មពូជស្រូវប្រភេទជប៉ុននីកា ការផ្សព្វផ្សាយដល់ប្រជាកសិករយកទៅដាំដុះ និងធ្វើការកែច្នៃនាំចេញទៅលក់ប្រទេសចិន និងទីផ្សារអន្តរជាតិ។ ក្នុងពិធីចុះអនុស្សារណៈ ខាងភាគីចិនសន្យាថា នឹងព្យាយាមអនុវត្តរាល់ខ្លឹមសារ ដើម្បីជាប្រយោជន៍ប្រទេសទាំងពីរ និងដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្ម(ដំណាំស្រូវ) នៅកម្ពុជា។ កន្លងមក ក្រសួងកសិកម្ម...

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា នឹងមានភ្លៀងធ្លាក់កក់ខែ

ការព្យាករណ៍ពីក្រសួងធនធានទឹក នឹងឧតុនិយម ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែមករា នេះ នឹងមានភ្លៀងធ្លាក់កក់ខែ នៅខេត្ត-ក្រុងមួយចំនួន ដូចជា រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពត។ ក្រសួងធនធានទឹកបញ្ជាក់បន្តថា ស្ថានភាពអាកាសធាតុបែបនេះ...

ការស្រាវជ្រាវសហរដ្ឋអាមេរិក៖​ការ​បំបៅ​​ដោះ​កូន​ក្នុង​រយៈពេល​កាន់​តែយូរ គឺ​អាច​ជួយ​ម្ដាយ​គេចផុត​ពី​ជំងឺទឹក​នោមផ្អែម

ការសិក្សាស្រាវជ្រាវមួយនៅរដ្ឋកាលីហ្វ័រញ៉ា(California) សហរដ្ឋអាមេរិកមួយបានបង្ហាញថា ក្រុមម្ដាយដែលអាចបំបៅដោះទារករបស់ខ្លួនក្នុងរយៈពេលកាន់តែយូរតាមដែលអាចធ្វើបាន គឺពួកគេអាចប្រឈមនឹងហានិភ័យតិចតួចអំពីការកើតមានជំងឺទឹកនោមផ្អែម។ ការសិក្សាថ្មីនេះ ក្រុមអ្នកស្រាវជ្រាវបានតាមដានទិន្នន័យម្ដាយចំនួន១,២៣៨ នាក់ ដែលពុំកើតមានជំងឺទឹកនោមផ្អែម ហើយក្នុងរយៈពេល២៥ឆ្នាំក្រោយមក គឺមានចំនួន១៨២នាក់ បានកើតជំងឺទឹកនោមផ្អែម។ បើប្រៀបធៀបម្ដាយដែលមិនបានបំបៅដោះកូនទាល់តែសោះ គឺក្រុមម្ដាយដែលបានបំបៅដោះកូនយ៉ាងហោចណាស់បានរយៈពេល៦ខែ គឺមានតិចជាង៤៨ភាគរយ ដែលបានកើតជំងឺទឹកនោមផ្អែម។ ការរកឃើញបង្ហាញបន្តថា ក្នុងចំណោមស្រ្ដីមិនបានបំបៅដោះកូនទាល់តែសោះចំនួន១,០០០នាក់ គឺមាន១០នាក់កើតជំងឺទឹកនោមផ្អែមជារៀងរាល់ឆ្នាំ ហើយក្នុងចំណោមស្រ្ដីបំបៅដោះកូនបានរយៈពេល៦ខែ ចំនួន១,០០០នាក់ គឺមានអ្នកកើតជំងឺទឹកនោមផ្អែម៧នាក់។ សម្រាប់ស្រ្ដី១,០០០នាក់ ដែលបានបំបៅដោះកូនបានរយៈពេលជាង១ឆ្នាំ គឺកើតមានជំងឺទឹកនោមផ្អែមចំនួន៤នាក់។ ទោះជាយ៉ាងណា ការសិក្សាមិនបានបញ្ជាក់អំពីការបំបៅដោះកូនយូរ ដែលអាចជួយទប់ស្កាត់កើតមានជំងឺទឹកនោមផ្អែមនោះទេ...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020

អត្ថបទពេញនិយម

close button