នៅថ្ងៃទី១០ខែកក្កដានេះ អាជ្ញាធរខេត្តកំពង់ធំបានចុះបិទសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយមួយកន្លែងដែលមានយីហោ លឹម ភ័ណ្ឌ ជាបណ្ដោះអាសន្ន ស្ថិតនៅក្នុងសង្កាត់ព្រៃពន្លិច ក្រុងស្ទឹងសែង ខេត្តកំពង់ធំ  ក្រោយពីមន្រ្តីបានចុះពិនិត្យឃើញថា ទីតាំងផលិតទឹកក្រូចនេះ  ពុំមានច្បាប់អនុញ្ញាតនិងកំពុងផលិតទឹកក្រូចក្លែងក្លាយ ដោយផ្សំឡើងពីម្សៅនិងសារធាតុគីមី ហើយតែងដឹកចែកចាយលក់តាមផ្សារជាច្រើន នៅក្នុងខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និងខេត្តមួយចំនួនទៀត។

បើតាមអាជ្ញាធរបានអះអាងថា គ្របដបនីមួយៗ គឺមានដាក់មេនិងពណ៌ រួមទាំងប្រើសារធាតុគីមី ជីអឺរ៉េ និងម្សៅ ដែលបង្ហូរចេញពីស៊ីទែនបញ្ចូលទៅដប ហើយអាចធ្វើឱ្យបះពាល់យ៉ាងធ្ងន់ដល់សុខភាពរបស់អ្នកបរិភោព។

ប៉ុន្តែទោះជាយ៉ាងណា ម្ចាស់សិប្បកម្មផលិតទឹកក្រូចក្លែងក្លាយនេះ រត់គេចខ្លួន ខណៈវត្ថុតាង ត្រូវរឹបអូសដោយអាជ្ញាធរ ដើម្បីស៊ើបអង្កេតបន្ត៕