Barcelona ចង់លក់កីឡាករ ៦នាក់យកប្រាក់ជួយក្លឹប
ប្រភពពីក្លឹប Barcelona បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យអេស្បាញ ចង់លក់កីឡាករដែលគេមិនត្រូវការចាំបាច់ចំនួន ៦នាក់ ដើម្បីទទួលបានកញ្ចប់ថវិកា ជួយដល់ក្លឹប ដែលកំពុងបន្តប្រឈមនឹងវិបត្តិកូវីដ ១៩។
សារព័ត៌មាន Marca អេស្បាញ បានឲ្យដឹងថា ប្រសិនបើមានការផ្តល់តម្លៃផ្ទេរពីក្លឹបណាមួយ នោះ Barcelona នឹងលក់កីឡាករទាំង ៦នាក់...
ដំណឹងល្អ! Neuer ចុះកុងត្រាថ្មីជាមួយ Bayern រហូតដល់ឆ្នាំ២០២៣
អ្នកចាំទីជម្រើសជាតិអាល្លឺម៉ង់ Manuel Neuer បានចុះកុងត្រាថ្មីជាមួយក្លឹប Bayern Munich ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៣។ នេះបើតាមការប្រកាសពីក្លឹប Bayern Munich នៅថ្ងៃពុធ ទី ២០ខែឧសភា។
Maneul Neuer...
Chelsea អាចលក់កីឡាករជាច្រើនដើម្បីជួយក្លឹប លើកលែងតែ ២នាក់នេះ
តាមប្រភពពី Chelsea ដែលបានប្រាប់ទៅកាន់ទូរទស្សន៍ ESPN គឺ Chelsea កំពុងត្រៀមលក់កីឡាករមួយចំនួន ក្នុងក្រុមជម្រើសដំបូង ដើម្បីជួយរកថវិកាកសាងក្លឹប ក្នុងរដូវក្តៅខាងមុខ។ ប៉ុន្តែ Chelsea នឹងមិនលក់កីឡាករ ២នាក់នោះទេ ទោះជាខ្វះខាតបែបណា។ កីឡាករខ្សែបម្រើទាំង ២នាក់នោះ គឺ N’Golo Kante និង Jorginho។
លោក Unai Emery ហែកកេរ្តិ៍ Arsenal រឿងទិញ Nicolas Pepe
អតីតគ្រូបង្វឹក Arsenal លោក Unai Emery បានបង្ហើបប្រាប់សារព័ត៌មាន អង់គ្លេស ក្នុងសប្តាហ៍នេះថា លោកគ្មានចិត្ត ចង់ឲ្យ Arsenal ចំណាយ ៧២លានផោន ដើម្បីទិញខ្សែបម្រើប្រយុទ្ធ Nicolas Pepe ពីក្លឹប Lille កាលពីខែសីហា ឆ្នាំ ២០១៩ ដើមរដូវកាលនេះនោះទេ។
Chelsea ជឿជាក់ថាអាចយក Angel Gomes ពី Man Utd បាន!
ស្របពេលដែលខ្សែបម្រើអង់គ្លេសវ័យ ១៩ឆ្នាំ របស់ Manchester United នឹងត្រូវផុតកុងត្រា នៅខែក្រោយ, លោក Frank Lampard គ្រូបង្វឹក Chelsea ដែលគេដឹងថា ចូលចិត្តផ្តល់ឱកាសដល់កីឡាករវ័យក្មេងនោះ ក៏កំពុងតែចែចូវចង់ទាក់ទាញយក Gomes មកកាន់កីឡដ្ឋាន Stamford...
Aubameyang ធ្លាប់សន្យាដ៏គួរឲ្យភ្ញាក់ផ្អើល មុនពេលជីតាគេស្លាប់
ខ្សែបម្រើប្រយុទ្ធ ក្លឹបកាំភ្លើងធំ Arsenal កីឡាករសញ្ជាតិហ្កាបុង Pierre-Emerick Aubameyang ធ្លាប់សន្យា ពេលជីតាគេជិតស្លាប់ថា គេនឹងទៅលេងឲ្យ Real Madrid។
Aubameyang ធ្លាប់បានលើកឡើងកាលពីឆ្នាំ ២០១៦ ពេលគេជាខ្សែប្រយុទ្ធរបស់ Borrusia Dortmund ថា ៖...
Kylian Mbappe ក្លាយជាម្ចាស់ស្បែកជើងមាស Ligue 1 ទោះរដូវកាលត្រូវឆាចោល
ខ្សែប្រយុទ្ធបារាំងរបស់ក្លឹប Paris Saint-Germain គឺកីឡាករ Kylian Mbappe បានក្លាយជាម្ចាស់ស្បែកជើងមាស Ligue1 រដូវកាល ២០១៩-២០២០ បើទោះបីជាគេមានគ្រាប់បាល់ ១៨គ្រាប់ស្មើគ្នា នឹងកីឡាករ Wissam Ben Yedder របស់ Monaco ក៏ដោយ។ ការប្រកាសផ្តល់ពានរង្វាន់នេះ បានធ្វើឡើងដោយសមាគមលីគបាល់ទាត់អាជីព ឬ...
លោកម៉ៃ តុលា ត្រូវអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយ!
លោក ម៉ៃ តុលា អតីតអគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានចាប់ឃាត់ខ្លួន នៅថ្ងៃទី ៧ខែឧសភាម្សិលមិញ ដោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU)សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស។ នេះបើតាមប្រភពពីមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស។
គួរជម្រាបជូនថា លោកម៉ៃ តុលា គឺជាអតីតមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាម្នាក់ ក្នុងចំនោមមន្ត្រីទាំង...
ឃួន ឡាបូរ៉ាវី បង្ហាញការសោកស្តាយចំពោះដំណឹងនៃការព្យួរមន្ត្រីបាល់ទាត់ទាំង ៤ នាក់ ពីការងារអស់មួយជីវិត
អតីតកីឡាករ និងបច្ចុប្បន្នជាគ្រូបង្វឹកមូលដ្ឋានគ្រឹះបាល់ទាត់នៃក្លឹបបឹងកេត លោក ឃួន ឡាបូរ៉ាវី បានបង្ហាញការសោកស្តាយចំពោះដំណឹងនៃការព្យួរមន្ត្រី និងអតីតមន្ត្រីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំង ៤រូប នៅថ្ងៃទី ៦ខែឧសភាម្សិលមិញ។ សោកស្តាយ ដោយសារអតីតកីឡាករជម្រើសជាតិបាល់ទាត់កម្ពុជារូបនេះ មិនចង់ឲ្យមានរឿងបែបនេះ កើតឡើងក្នុងវិស័យបាល់ទាត់កម្ពុជា។
ប្រាប់មកកាន់ខ្មែរណាស់កីឡា នៅថ្ងៃទី ៦ខែឧសភា លោកឃួន...
ទីបំផុត Paulo Dybala បានជាសះស្បើយពីជំងឺកូរ៉ូណាហើយ!
ខ្សែប្រយុទ្ធអាស្សង់ទីន របស់ Juventus គឺកីឡាករ Paulo Dybala បានជាសះស្បើយពីជំងឺកូរ៉ូណាថ្មីហើយ បន្ទាប់ពីបានឆ្លងមេរោគនេះជាង ១ខែមក។ នេះបើតាមសេចក្តីប្រកាសរបស់ក្លឹប និងកីឡាករផ្ទាល់ នៅថ្ងៃពុធ ទី ៦ខែឧសភា។
តាម Juventus កីឡាករវ័យ ២៦ឆ្នាំនេះ នឹងមិនត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្នុងផ្ទះទៀតទេ។