Sunday, April 11, 2021
Home ផ្សេងៗ

ផ្សេងៗ

ក្រ​សួង​វប្បធម៌​អំពាវ​នាវព​លរដ្ឋ​លើ​ក​​កិ​ត្តិយសប្រ​ពៃណីខ្មែរ​ថ្ងៃ​ទិ​វាបុ​ណ្យ​នៃ​ក្តី​ស្រ​ឡាញ់

ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ​បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវយល់ដឹង និងប្រើប្រាស់ទិវាបុណ្យនៃក្តីស្រឡាញ់នេះ ឱ្យសមស្របតាម​គន្លងប្រពៃ​ណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារ ជាពិ​សេស​ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ។ យោងតាម​សេចក្តី​អំពាវនាវ​របស់​ក្រសួង​វប្បធម៌ កាលពីពេលថ្មីៗនេះ បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​ទិវាបុណ្យនៃក្តីស្រឡាញ់​នេះ​ បាននិង​កំពុង​ជ្រៀត​ចូលមក​សង្គមជាតិ​កម្ពុជា ជាពិសេស​ក្នុង​ស្រទាប់​យុវជន បណ្តា​ឱ្យ​មនុស្ស​មួយចំនួន​បាន​ទទួល​យក និង​ប្រើប្រាស់​ដោយ​ភ័ន្តច្រឡំ​នាំឱ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌...

រឿង​រ៉ាវនាំ​ឱ្យកើត​មានទិ​វាបុ​ណ្យនៃ​ក្តីស្រ​ឡា​ញ់​១៤​កុម្ភៈ​?

ជារៀងរាល់ឆ្នាំ​មនុស្សជាច្រើន តែងយកថ្ងៃនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នក​ដែល​គេស្រឡាញ់ តាមរយៈការទិញកាដូ, បាច់ផ្កា ឬចំណាយពេលទៅក្រៅញ៉ាំអាហារ ជាមួយគ្នាយ៉ាងរ៉ូមែនទិក នៅថ្ងៃ Valentine’s Day ឬទិវាបុណ្យនៃសេចក្តីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ។ Valentine’s Day ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជ​ន​ស្ទើរតែ​ទូទាំងពិភពលោក...

សារ​សម្ងាត់​ (Secret​ ​Chat) រប​ស់​ក​ម្មវិ​ធី ​Telegram មិន​សូវរ​ក្សាកា​ររស​ម្ងា​ត់​នោះ​ទេ

កម្មវិធី​ទំនាក់ទំនង​សង្គម​ Telegram​ គឺជា​កម្មវិធី​ដែល​មាន​ប្រជាប្រិយភាព​មួយ​ដោយ​សារ​តែ​កម្មវិធី​នេះ​ងាយស្រួល​ប្រើ​ មិនសូវ​មាន​បញ្ហា​ ហើយ​ជា​ពិសេស​ ទៅ​ទៀត​នោះ​ វា​គឺជា​កម្មវិធី​មួយ​ដំបូង​គេ​ដែល​គិតគូរ​ពី​សុវត្ថិភាព​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់​។​ ម្យ៉ាងវិញទៀត​កម្មវិធី​នេះ​កាន់តែ​មាន​អ្នក​ប្រើប្រាស់​ កើនឡើង​ច្រើន​ បន្ទាប់​ពី​កម្មវិធី​ WhatsApp​ បាន​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​យល់ព្រម​ក្នុង​ការ​ផ្ដល់​ទិន្នន័យ​ឯកជន​ភាព​ របស់​ពួក​គេ​ជាមួយនឹង​កម្មវិធី​ហ្វេ​ស​ប៊ុ​ក ​។​ ​ប៉ុន្តែ​ក្នុង​ពេល​ថ្មីៗ​នេះ​អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​រក​ឃើញ​ ពី​ភាព​ចន្លោះ​ប្រហោង​នៅ​ក្នុង​មុខងារ​សារ​សម្ងាត់​របស់​កម្មវិធី​ Telegram​ សម្រាប់​ macOS​...

សម្តេច ជួន ណាត​៖ ការកើតនៃមនុស្សងាយ តែការធ្វើ​ខ្លួនឲ្យ​ជាមនុស្ស​មិនងាយ​!

សារព័ត៌មានខ្មែរណាស់ សូមដកស្រង់​នូវទស្សនៈសំខាន់ៗ​ របស់​សម្តេចព្រះសង្ឃ​រាជ​ ជួន ណាត ដែលក្រើន​រម្លឹក​ឲ្យមនុស្សមានការ​ព្យាយាមក្នុងជីវិត។ ទស្សនៈ​ទាំង​នោះ​មាន ដូចខាង​ក្រោម៖ សម្តេចជាអម្ចាស់មានបន្ទូលយ៉ាងនេះថា៖«ការកើតឡើងនៃមនុស្សងាយណាស់ តែការធ្វើខ្លួនឲ្យទៅជាមនុស្សម្នាក់នឹងគេ មិនងាយទេ តោងព្យាយាមប្រឹងប្រែងទើបបានសម្រេច។ឃើញ​គេថ្កំថ្កើង កុំ​ចង់​ចចើង​តាម​គេហួសមាឌ​ខ្លួន ប៉ុន្តែ​មិន​ត្រូវ​បន្ធូ​បន្ថយ​ព្យាយាម​ដែរ»។ បន្ថែមពីលើនេះ សម្តេច...

មន្រ្តីថាករណីទាហានយកកាំភ្លើងវាយ​សន្តិសុខជារឿងបុគ្គលមិនពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាលឡើយ

មន្ត្រីសុខាភិបាលលើកឡើងថា មន្ទីរសម្រាកព្យាបាលនិងសម្ពព សុខ ម៉េង នៅស្រុកអង្គស្នួល នឹងមិនតម្រូវឱ្យបិទឡើយ ថ្វីត្បិតមន្ត្រីយោធាម្នាក់ និងម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពនេះ បានយកកាំភ្លើងខ្លីវាយក្បាលសន្តិសុខម្នាក់ឱ្យរងរបួសធ្ងន់កាលពីថ្ងៃ​ទី​៤​មករាក្ដី។ លោក គូយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានប្រាប់សារព័ត៌មានខ្មែរណាស់ថា ទាក់ទងនឹងរឿងវាយដុំរបស់មន្រ្តីយោធាពាក់ផ្កាយ១ទៅលើសន្ដិសុខនេះ គឺជារឿងបុគ្គលនិងមិនពាក់ព័ន្ធរឿងបច្ចេកទេសពេទ្យនោះទេ។ លោកថា៖«ករណីនេះមិនដល់ថ្នាក់បិទមន្ទីរសម្រាកព្យាបាលនិងសម្ភព...

សង្គមស៊ីវិលថាការចាត់ទុកមន្រ្តីប្រព្រឹត្តពុករលួយជារឿងសាមញ្ញនឹងលើកទឹកចិត្តឱ្យប្រព្រឹត្តពុករលួយបន្តទៀត

សង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តតាមផ្លូវច្បាប់ចំពោះមន្រ្តីដែលបានប្រព្រឹត្តអំពើ​ពុករលួយ ដើម្បីកុំឱ្យបន្តក្លាយជាអំពើនិទណ្ឌភាពនៅក្នុងសង្គមតទៅទៀត។ ការអំពាវនាវនេះ ស្របពេលពុំមានការអនុវត្តផ្លូវច្បាប់ទៅលើមន្រ្តីក្រសួងមហាផ្ទៃម្នាក់ ដែលបានឆ​បោក​លុយពីពលរដ្ឋជាង១ម៉ឺនដុល្លារ ជាថ្នូរជួយរត់ការឱ្យបានជាប់ក្របខណ្ឌមន្រ្តីនគរ​បាល។ លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានប្រាប់សារព័ត៌​មាន​ខ្មែរណាស់តាមរយៈអ៊ីម៉ែលនៅថ្ងៃពុធនេះថា ករណីមន្រ្តីពាក់ព័ន្ធនឹងការស៊ីសំណូកនិង​សូកប៉ាន់ គឺមិនគួរត្រូវបញ្ចប់ត្រឹមការត្រូវរ៉ូវគ្នា ដោយគ្រាន់តែទទួលស្គាល់កំហុសនិង​សង​ប្រាក់ត្រឡប់ទៅវិញនោះទេ។ លោកស្រីបន្តថា អាជ្ញាធរគួរមានចំណាត់ឱ្យបានច្បាស់លាស់​ទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីរូបនេះ។

ករណីអារកសម្លាប់ទារក១១ខែ គឺដោយ​សារខឹងឪពុកទារកមិនឱ្យខ្ចីអាគុយប្រើ

កាលពីថ្ងៃទី១៨វិច្ឆិកា ទារកអាយុ១១ខែម្នាក់ នៅភូមិទួលរការ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវបានពូរបស់ខ្លួនឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច អាយុ ៣៤ឆ្នាំអារកសម្លាប់។​ អធិការរងម្នាក់ដែលសុំមិនប្រាប់ឈ្មោះទទួលបន្ទុកព្រហ្មទណ្ឌស្រុកកំពង់សៀមបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី២០វិច្ឆិកានេះថា មូលហេតុដែលបណ្តាលឲ្យឈានដល់ករណី​សម្លាប់ក្មេងអាយុ១១ខែនេះ គឺដោយសារជនសង្ស័យ បានទៅខ្ចីអាគុយពីឪពុកម្តាយទារករងគ្រោះ យកទៅដាក់ម៉ាស៊ីនបូមទឹក។

លោក​ រស់​ សុ​វា​ចា៖​សាលា​នៅ​ភ្នំពេ​ញ​និងទីរួ​ម​​ខេត្តកណ្ដាល​នឹង​បើក​ឡើងវិញ​​តាម​ការ​សម្រេច​រប​ស់​ប្រ​មុខ​រដ្ឋាភិ​បាល

លោក រស់ សុវាចា មន្រ្តីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់​សារព័ត៌​មានខ្មែរណាស់ថា ក្រសួងនឹងអនុវត្តតាមការសម្រេចរបស់ប្រមុខរដ្ឋាភិបាល ដើម្បីរៀប​ចំបើកដំណើរ​ការសាលារៀនឡើងវិញនៅ​រាជធានីភ្នំពេញនិងទីរួមខេត្តក​ណ្ដា​ល ក្រោយបិទបញ្ចប់ព្រឹត្តការណ៍៣វិច្ឆិកា។ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍​០៣​វិច្ឆិកា​ទាំង២៤ ក្នុងនោះមានសាលារៀនរដ្ឋចំនួន៩ សាលារៀនឯកជនចំនួន១០ មន្ទីរអប់រំចំនួន៤ និងក្លឹបហាត់កីឡាចំនួន១នៅពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានបិទជាបន្តបន្ទាប់ក្រោយមានអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍៣វិច្ឆិកា។

កងទ័ពកម្ពុជានិងវៀតណាមបន្ត​សហ​ការគ្នាដើម្បីធានាឱ្យបានសន្ដិភាព​នៅ​តាមព្រំដែន​

កងទ័ពកម្ពុជានិងវៀតណាមបានឯកភាពគ្នា ដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាព សាម​​គ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មរីកចម្រើនថែមទៀត ដើម្បីធានាបាននូវព្រំដែនសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។ ទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានចុះផ្សាយថា កង​ទ័ពប្រទេសទាំងពីរ នឹងបន្តកិច្ចសហការជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាទប់ស្កាត់ការ​រីករាលដាលនៃជំងឺកូវីដ១៩ ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះ​បង្គោល​ព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងាររបស់រដ្ឋាភិបាល នៃប្រទេស​ទាំងពីរ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់​ប្រភេទ ព្រមទាំងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។

ផ្លូវក្រោម​​ដីរង្វង់​​មូល​ចោម​​ចៅ​​ដាក់​ឱ្យ​ប្រើប្រាស់​​បណ្តោះ​អាសន្ន​​ចាប់ពី​ថ្ងៃទី២៦​​តុលានេះ​​

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវក្រោមដីចោមចៅបណ្តោះអាសន្នចាប់ពីថ្ងៃទី២៦តុលា ដើម្បីសម្រួលការកកស្ទះចរាចរណ៍នៅក្នុងតំបន់នោះ។ ការប្រកាសនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា និងស្ពានបេតុងខ្សែកាបពីតំបន់អភិវឌ្ឍកោះនរាទៅកាន់ទីក្រុងរណបកោះពេជ្រព្រឹកមិញ។ សម្តេចក៏បានបញ្ជាឲ្យក្រុមហ៊ុនទូរស័ព្ទនានាសិក្សាអំពីការដាក់ប្រព័ន្ទសេវាទូរស័ព្ទនៅក្នុងផ្លូវក្រោមដីនេះ ដើម្បីសម្រួលដល់អ្នកធ្វើដំណើរជៀសវាងការដាច់សេវាទូរស័ព្ទអំឡុងពេលធ្វើធ្វើដំណើរ។ ស្ពានអាកាស និងផ្លូវក្រោមដី នៅចំណុចរង្វង់ចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម