Sunday, October 24, 2021
Home ព្រៃឈើ

ព្រៃឈើ

រដ្ឋមន្រ្តី​៖ឈើ​ក្រញូង​និង​នាង​នួន​កំពុង​ឈាន​ទៅ​វិនាស​ផុត​ពូជ​ពី​កម្ពុជា​ដោយ​សារ​កាប់​បំផ្លាញ​ខុស​ច្បាប់

រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកឡើងថា ក្រសួងកំពុងជំរុញឱ្យមានការដាំដុះប្រភេទឈើក្រញូងនិងឈើនាងនួនឡើងនៅលើទឹកដីនៃខេត្តព្រះវិហារ ដែលជាំតំបន់ធ្លាប់មានដុះលូតលាស់ប្រភេទឈើប្រណិតទាំងពីរប្រភេទ។ ការជំរុញដាំស្ដារឡើងវិញ ស្របពេលរដ្ឋមន្រ្តីបានលើកឡើងថា ឈើក្រញូងនិងឈើនាងនួន កំពុងឈានទៅរកការវិនាសផុតពូជពីព្រៃធម្មជាតិកម្ពុជាដោយសារសកម្មភាពកាប់បំផ្លាញខុសច្បាប់។ https://youtu.be/8mU0N8b8m24 លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកឡើងតាមទំព័រហ្វេសប៊ុកនៅថ្ងៃទី៩កក្កដានេះថា ស្រុកជាំក្សាន្តក្នុងខេត្តព្រះវិហារ គឺជាស្រុកមួយដែលមានទីតាំងស្ថិតនៅក្បែរនិងជាប់ជួរភ្នំដងរែក...

សហរដ្ឋអាមេរិកសម្រេចបញ្ចប់ជំនួយដល់រដ្ឋាភិបាលក្នុងគម្រោងព្រៃឡង់បៃតង

ស្ថានទូតសហរដ្ឋអាមេរិកបានលើកឡើងថា អាមេរិកបានសម្រេចបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាល នៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារ USAID ដោយហេតុផលថា រដ្ឋាភិបាលមិនបានអនុវត្តច្បាប់ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើហើយថែមទាំងបំបិទសំឡេងសហគមន៍និងសង្គមស៊ិវិលដែលបានលើកឡើងពីក្ដីកង្វល់ជុំវិញការបាត់បង់ធនធានធម្មជាតិ។ សេចក្ដីថ្លែងការណ៍ពីស្ថានទូតអាមេរិកនៅថ្ងៃទី១៧មិថុនានេះ ស្តីពីការបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតង របស់ទីភ្នាក់ងារជំនួយអាមេរិក USAIDបានលើកឡើងថា សហរដ្ឋអាមេរិកបានចំណាយថវិកាជាង១០០លានដុល្លារ លើកម្មវិធីមួយចំនួនដើម្បីការពារធនធានធម្មជាតិនៅកម្ពុជា ហើយបើទោះបី កម្ពុជាសម្រេចបានដំណើរខ្លះក្នុងការការងារបរិស្ថានក្ដី ប៉ុន្តែសហរដ្ឋអាមេរិកនៅតែមានកង្វល់លើការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានច្រើន ជាពិសេសនៅតំបន់ព្រៃឡង់ ដែលទីភ្នាក់ងារUSAIDបានចំណាយធនធានជាច្រើន។

ព្រៃលិចទឹកបឹងពារាំងឆេះអស់ជាង៥០ហិកតា និងធ្វើឱ្យងាប់ពស់ថ្លាន់ អណ្ដើក និងប៉ះពាល់សត្វជាច្រើនទៀត

ព្រៃលិចទឹកនៅតំបន់អភិរក្សបឹងពារាំងជាង៥០ហិកតានៅក្រុងសៀមរាប ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចាប់ពីថ្ងៃទី១៣ឧសភា និងមកដល់ពេលនេះ មិនទាន់អាចពន្លត់ទាំងស្រុងបាននៅឡើយទេ។ លោក គង់ មង្គល ប្រធានសហគមទេសចរណ៍បឹងពារាំងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៩ឧសភាថា ភ្លើងនៅតែបន្តឆេះរាយប៉ាយ និងមិនទាន់អាចគ្រប់គ្រងបាន១០០%នៅឡើយ ហើយតាមការប៉ាន់ស្មានព្រៃជាង៥០ហិកតា ត្រូវបានឆេះបំផ្លាញ។ លោកថា៖« (ការឆេះព្រៃ) បណ្តាលមកពីមនុស្សដុត ដោយសារមានបំណងបំពានយកដីព្រៃធ្វើជាស្រែ...

សកម្មជនថាការស្នើឱ្យដកដីព្រៃការពារដែលត្រូវអាជ្ញាធរចុះហត្ថលេខាឱ្យលក់ដូរនឹងគ្មានប្រសិទ្ធភាពនោះទេ

សកម្មជនព្រៃឈើនិងជាជនជាតិដើមភាគតិចបានលើកឡើងថា ការស្នើសុំរបស់ក្រសួងបរិស្ថានដើម្បីឱ្យតាមបណ្ដាខេត្តចាត់វិធានការដកហូតដីព្រៃអភិរក្សមកវិញ បន្ទាប់ពីអាជ្ញាធរតាមមូលដ្ឋានចុះហត្ថលេខាឱ្យលក់ដូរនោះ នឹងមិនអាចមានប្រសិទ្ធិភាពនោះទេ និងមានតែការអនុវត្តច្បាប់ឱ្យបានតឹងរឹងប៉ុណ្ណោះទើបអាចការពារដីព្រៃបាន។ លោក គ្រើង តុលា សកម្មជនការពារព្រៃឈើនៅខេត្តមណ្ឌលគិរីបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃសុក្រម្សិលមិញថា ការស្នើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានឱ្យមោឃភាពការចុះហត្ថលេខាលើលិខិតទិញលក់ដីរដ្ឋដែលគ្មានប្រសិទ្ធភាពនោះ ដោយសារដីទាំងនោះត្រូវបានគេយកធ្វើប្លង់ និងថែមទាំងដាំដំណាំរួចអស់ទៅហើយ។ លោកថា៖«ដីដែលមានប្លង់នៅដែនជម្រកអីហ្នឹង គឺមានដំណាំអស់ហើយ។ កន្លែងខ្លះមានដំណាំដោយខ្លះគេឈូសភ្លាម គេយកដើមឈើប៉ុនភ្លៅមកដាំតែម្តង...

ហុង​កុង​បង្ក្រាប​បាន​ឈើ​ខុស​ច្បាប់​នាំ​ចេញ​ពី​កម្ពុជា​ជាង​២០០​តោន​និង​មាន​តម្លៃ​ជាង​១​សែន​ដុល្លារ​

នៅចន្លោះថ្ងៃទី២៩មេសាដល់ថ្ងៃទី៥ឧសភានេះ មន្រ្តីគយនៅទីក្រុងហុងកុងក្នុងប្រទេសចិន បង្ក្រាបបានការរត់ពន្ធខុសច្បាប់ប្រភេទឈើកម្រប្រណិតចំនួន២១១តោន ដែលត្រូវបានគេដឹកតាមកុងតឺន័រចំនួន៧កុងតឺន័រចេញពីកម្ពុជា។ ឈើទាំងនេះអាចមានតម្លៃ១លាន១សែនដុល្លារហុងកុងឬស្មើ១សែន៤ម៉ឺនដុល្លារអាមេរិក។ នាយកដ្ឋានផ្នែកគយនិងរដ្ឋាករទីក្រុងហុងកុងបានចុះផ្សាយថា ឈើខុសច្បាប់ទាំងពីរនេះ ត្រូវបានរកឃើញនៅកន្លែងត្រួតពិនិត្យទំនិញគយនៅតំបន់វ៉ាយឈុង(Kwai Chung) និងស៊ីងយី(Tsing Yi) និងជាការរឹបអូសបានឈើដ៏ច្រើនបំផុតក្នុងរយៈពេល៥ឆ្នាំនេះ។ នាយកដ្ឋាននេះបញ្ជាក់ថា ករណីបង្ក្រាបឈើទាំងនេះ ត្រូវបានប្រគល់ទៅឱ្យនាយកដ្ឋានកសិកម្ម ជលផល...

អាជ្ញាធរកំពុងខំប្រឹងកុំឱ្យជំងឺផ្ដាសាយបក្សី​រាល​ដាល​ពី​តំបន់បឹងស្នេហ៍ចូលដល់ភូមិនិងទៅតំបន់ព្រៃផ្សេង​ទៀត

មន្រ្តីកសិកម្មខេត្តព្រៃវែងបានលើកឡើងថា សត្វស្លាបនៅតំបន់អភិរក្សទួលព័ន្ធតាឡីបឹងស្នេហ៍ នៅតែបន្តងាប់នៅឡើយ ហើយមកដល់ពេលនេះ បានកើនឡើងជាង១ពាន់ក្បាល។ ចំណែកមន្ត្រីបរិស្ថានក៏បានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធកំពុងសហការគ្នា ដើម្បីកុំឱ្យជំងឺឆ្លងផ្ដាសាយបក្សីដែលកំពុងផ្ទុះនៅតំបន់សត្វស្លាបបឹងស្នេហ៍នេះ ឆ្លងទៅដល់សត្វព្រៃនៅតំបន់ផ្សេងទៀត។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី៣០មីនានេះថា ប្រភេទសត្វស្លាបកម្រ នៅតែបន្តងាប់ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃនេះបើគិតតាំងពីថ្ងៃទី១៧មីនាមក ដោយក្នុងមួយថ្ងៃងាប់អស់ប្រហែល​១០០​ក្បាល។

លោក សុខ ទូច៖កាន់កាំភ្លើងចុះការពារដោយខ្លួន ឯងដោយសារមិនចង់ការពារព្រៃឈើតែមាត់

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី៣០មីនានេះថា លោកបានប្រើថ្ងៃ​ឈប់សម្រាកចុងសប្តាហ៍ ចុះល្បាតព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឬស្សីត្រឹបនៅក្នុងព្រះវិហារដោយខ្លួនឯង ដោយ​សារការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្មានប្រសិទ្ធភាព ហើយមូលហេតុលោកកាន់កាំភ្លើងក្នុងអំឡុងពេលចុះល្បាតព្រៃនោះ ដើម្បី​ការពារខ្លួន ដោយសារជនល្មើសមានកាំបិតនិងកាំភ្លើងកែឆ្នៃ។ លោកថា៖«តាមពិតយើងមិនប្រើប្រាស់ទេ ខ្ញុំមានសិទ្ធប្រើប្រាស់កាំភ្លើង យើងមិនប្រើប្រាស់ទេ។ ពេលសកម្មភាពហ្នឹងគ្មានអ្នកថត បើថតដូចហូលីវូដអ៊ីចឹង។ ព្រោះឃើញឈើក្តារទម្លាក់តាមផ្លួវដែលយើងជិះមកហ្នឹង គឺមានផ្លួវតែមួយតែ អ៊ីចឹងមុនដំបូងគាត់(ជនល្មើស)ដកកាំបិត ស្មានតែកាំភ្លើងកែឆ្នៃ...

បណ្តាញយុវជន៖រយៈពេល៣ថ្ងៃមានការកាប់បំផ្លាញព្រៃឈើ១០០ករណីនៅព្រៃព្រះរកា

នៅព្រឹកថ្ងៃទី២៩មីនានេះ សមាគមបណ្តាញយុវជនកម្ពុជាCYNបានចេញរបាយការណ៍ពីការរកឃើញការកាប់បំផ្លាញព្រៃឈើចំនួន​១០០ករណីក្នុងដែនជម្រកសត្វព្រៃព្រះរកាក្នុងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែមីនា។ នៅក្នុងរបាយការណ៍នោះបញ្ជាក់ថា ក្រុមការងារគម្រោងអ្នកការពារព្រៃឈើរបស់បណ្តាញយុវជនកម្ពុជាបានប្រមូលភស្តុតាងអំពី​បទ​ល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរកា ស្ថិតនៅក្នុងស្រុកចំនួន៣នៃខេត្តព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមាន​ជ័យ និងស្រុកឆែប ហើយប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញ ដូចជា ឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹកឧត្តម គគី និងសុក្រំជាដើម ព្រមទាំងមានការដុត...

លោក ហេង ស្រស់៖ព្រៃឈើនឹងត្រូវបំផ្លាញគ្មានសល់បើក្រសួងបរិស្ថាននៅតែមិនឱ្យពលរដ្ឋចូលរួមការពារ

ក្នុងឱកាសទិវាព្រៃឈើអន្តរជាតិនៅថ្ងៃទី២១មីនាកន្លងទៅនេះ បណ្តាញសហគមន៍ព្រៃឡង់បានស្នើសុំជាថ្មីឱ្យក្រសួងបរិស្ថានដកបម្រាមការងារល្បាតព្រៃឡង់ ដើម្បីឱ្យពួកគាត់និងក្រុមសកម្មព្រៃឈើដទៃទៀតអាចចូលល្បាតព្រៃឡើងវិញ។ ក្រុមបណ្ដាញ​សហគមន៍ព្រៃឡង់ត្រូវបានក្រសួងបរិស្ថានប្រកាសមិនឱ្យចុះល្បាតតាំងពីដើមឆ្នាំ២០២០ ដោយចោទពួកគេថាជាក្រុមខុសច្បាប់។ លោក ហេង ស្រស់ សកម្មជនព្រៃឈើបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២២មីនាថា ប្រសិនក្រសួងបរិស្ថាននៅ​តែ​ធ្វើទុក្ខបុកម្នេញសកម្មជនព្រៃឈើ និងប្រជាពលរដ្ឋនៅតាមសហគមន៍ការពារព្រៃឈើដូចជានៅតំបន់ព្រៃឡង់ និងព្រៃរកាបន្តទៀត នោះចំនួនព្រៃឈើរបស់កម្ពុជានឹងមិននៅសេសសល់ទេទៅថ្ងៃអនាគត។ លោកថា៖«អ្នកដែលមានចិត្តចូលការពារ បែរជាអត់មានសិទ្ធិក្នុងការចូលរួមការពារព្រៃឈើក្នុងការកុំឱ្យមានការកាប់បំផ្លាញព្រៃឈើ។ តែបើយើងមើលពីបទល្មើសវិញ...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020