Tuesday, September 21, 2021
Home ផែនដី និងធម្មជាតិ

ផែនដី និងធម្មជាតិ

ពលរដ្ឋ​ធ្វើ​ពិធី​ដាក់​បណ្ដា​សា​ក្រុម​ហ៊ុន​សាង​សង់​ព្រ​លាន​យន្ត​ហោះ​ថ្មី​របស់​ឧកញ៉ា​ ពុង ​ឃាវសែ​

នៅព្រឹកថ្ងៃអង្គារទី១៨ឧសភានេះ ពលរដ្ឋជាង៣០នាក់នៅភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាធ្វើពិធីដាក់បន់ស្រង់ដាក់បណ្ដាសាក្រុមហ៊ុនសាងសង់ព្រលានយន្តហោះថ្មីរបស់លោក ឧកញ៉ា ពុង ឃាវសែ បន្ទាប់ពីពួកគេចោទក្រុមហ៊ុននេះថាបានប្រើប្រាស់គ្រឿងច្រឈូសឆាយបំផ្លាញស្រូវពង្រោះរបស់ពួកគាត់។ លោក ទួន វណ្ណៈ ដែលមានស្រូវពង្រោះ១ហិតាត្រូវបានគ្រឿងចក្រក្រុមហ៊ុនឈូសកម្ទេចចោល បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃអង្គារ៌នេះថា ពលរដ្ឋនៅឃុំបឹងខ្យាង បាននាំរៀបចំពិធីសែនព្រេនដោយមានអញ្ជើញអាចារ្យ ការប្រគុំភ្លេងខ្មែរ និងតង្វាយមួយចំនួន...

សកម្មជនថាការស្នើឱ្យដកដីព្រៃការពារដែលត្រូវអាជ្ញាធរចុះហត្ថលេខាឱ្យលក់ដូរនឹងគ្មានប្រសិទ្ធភាពនោះទេ

សកម្មជនព្រៃឈើនិងជាជនជាតិដើមភាគតិចបានលើកឡើងថា ការស្នើសុំរបស់ក្រសួងបរិស្ថានដើម្បីឱ្យតាមបណ្ដាខេត្តចាត់វិធានការដកហូតដីព្រៃអភិរក្សមកវិញ បន្ទាប់ពីអាជ្ញាធរតាមមូលដ្ឋានចុះហត្ថលេខាឱ្យលក់ដូរនោះ នឹងមិនអាចមានប្រសិទ្ធិភាពនោះទេ និងមានតែការអនុវត្តច្បាប់ឱ្យបានតឹងរឹងប៉ុណ្ណោះទើបអាចការពារដីព្រៃបាន។ លោក គ្រើង តុលា សកម្មជនការពារព្រៃឈើនៅខេត្តមណ្ឌលគិរីបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃសុក្រម្សិលមិញថា ការស្នើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានឱ្យមោឃភាពការចុះហត្ថលេខាលើលិខិតទិញលក់ដីរដ្ឋដែលគ្មានប្រសិទ្ធភាពនោះ ដោយសារដីទាំងនោះត្រូវបានគេយកធ្វើប្លង់ និងថែមទាំងដាំដំណាំរួចអស់ទៅហើយ។ លោកថា៖«ដីដែលមានប្លង់នៅដែនជម្រកអីហ្នឹង គឺមានដំណាំអស់ហើយ។ កន្លែងខ្លះមានដំណាំដោយខ្លះគេឈូសភ្លាម គេយកដើមឈើប៉ុនភ្លៅមកដាំតែម្តង...

ក្រុមអ្នកធ្វើការពាក់ព័ន្ធនឹងទន្លេព្រួយបារម្ភចំនួនត្រីធ្លាក់ចុះបើទឹកនៅតែមានសន្ទុះឡើងយឺត

ទោះបីជានៅដើមរដូវវស្សាឆ្នាំ២០២១ មានភ្លៀងធ្លាក់ច្រើនជាងឆ្នាំ២០២០ ប៉ុន្តែទឹកទន្លេមេគង្គហាក់នៅមានកម្រិតទាបនៅឡើយ និងជាកម្រិតមួយដែលធ្វើឱ្យអ្នកជំនាញព្រួយបារម្ភថា អាចធ្វើឱ្យប៉ះពាល់ការដល់ត្រីពង និងធ្វើឱ្យចំនួនត្រីបន្តថយចុះ។ លោក វង្ស សាវឿន នាយរងរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៥ឧសភានេះថា នៅឆ្នាំ២០២១ ទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងមានកម្រិតទាបនៅឡើយ ហើយបើប្រៀបធ្រៀបនឹងឆ្នាំ២០២០ គឺមានភាពប្រហាក់ប្រហែលគ្នា។ លោកថា៖«ប្រសិនជាទឹកទន្លេនៅទាបយ៉ាងនេះ លំហូរទឹកនៅខ្សោយ...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម