Monday, September 20, 2021
Home បរិស្ថានសកល

បរិស្ថានសកល

ចិន​​ថាខេត្ត​ ហឺណាន​ ប្រឈម​ទឹក​ភ្លៀង​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល១០០០ឆ្នាំនេះ​

តំបន់ភាគច្រើនរបស់ខេត្ត ហឺណាន (Henan) ដែលស្ថិតនៅភាគកណ្ដាលប្រទេសចិន ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងនៅថ្ងៃពុធនេះ ហើយរដ្ឋធានីឈិងចូ(Zhengzhou)របស់ខេត្ត ត្រូវបានជន់លិចខ្លាំងបំផុតរហូតធ្វើឱ្យអ្នកព្យាករណ៍អាកាសធាតុរបស់​​ចិនបាននិយាយថា វាជាការធ្លាក់ភ្លៀងដ៏ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១០០០ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។ https://youtu.be/mH4moohF-tk ខេត្តហឺណានដែលមានប្រជាជនសរុបចំនួន៩៤លាននាក់ បានជម្លៀសមនុស្សជាង១ម៉ឺននាកើគេចចេញពីទឹកជំនន់ទៅកន្លែងសុវត្ថិភាព ហើយមនុស្សចំនួន១២នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់។...

ប្រទេស​ឡាវ​រង​ការ​វាយ​ប្រហារ​ពី​គ្រោះ​រញ្ជួយ​ដី​ចំ​នួន​៤​លើក​កាល​ពី​សប្ដាហ៍​មុន​

កាលពីសប្ដាហ៍មុន ប្រទេសឡាវបានរងការប្រហារដោយសារគ្រោះរញ្ជួយដីចំនួន៤លើកផ្ទួនៗគ្នា ដែលមានកម្លាំង​ពី២.៨​ទៅ​៤.៩​រិច​ទ័រ​នៅក្នុងខេត្តសាយ៉ាបូរី(Xayaboury) ជាខេត្តមួយស្ថិតនៅជាប់ព្រំដែនជាមួយខេត្តណានរបស់ប្រទេសថៃ។ សារព័ត៌មានឡាវបានរាយការណ៍នៅថ្ងៃទី១២កក្កដានេះថា ផ្ទះមួយខ្នងនៅក្នុងប្រទេសឡាវ និងសាលារៀនមួយកន្លែងនៅក្នុងប្រទេសថៃបានបិទទ្វារបណ្ដោះ​អាសន្ន ដោយសារមារងការខូចខាតពីគ្រោះរញ្ជួយដីទាំងនេះ។ សារព័ត៌មាន Laotiantimes បានបញ្ជាក់ថា ការរញ្ជួយដីដ៏ធំបំផុត គឺបានកើតឡើងនៅម៉ោង១និង៤៣នាទីរសៀល នៅថ្ងៃ​ទី​៧​កក្កដា​ ដែលមានកម្រិត៤.៩រិចទ័រស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រពីតំបន់ទីក្រុង។ នៅថ្ងៃដដែល គឺវេលាម៉ោង២និង៩នាទីរសៀល និងម៉ោង២និង២២នាទី ក៏មានគ្រោះរញ្ជួយដីបន្តបន្ទាប់គ្នាចំនួន២ទៀត...

Oxfam​៖​ភាព​អន់​ឃ្លាន​​សម្លាប់​​មនុស្ស​១១​នាក់​នៅ​រៀង​រាល់​មួយ​នា​ទី​

យោងតាមរបាយការណ៍ថ្មីរបស់អង្គការអុកស្វាម(Oxfam)ចេញផ្សាយនៅថ្ងៃទី៤កក្កដានេះបញ្ជាក់ថា នៅរៀងរាល់មួយនាទីគឺមានមនុស្ស១១នាក់បានស្លាប់ដោយសារភាពអត់ឃ្លាននិងកង្វះអាហារូបត្ថម្ភ ហើយចំនួនស្លាប់នេះគឺច្រើនជាងអត្រាស្លាប់ដោយសារជំងឺកូវីដ១៩ដែលក្នុងមួយនាទី មានអ្នកស្លាប់ចំនួន៧នាក់។ របាយការណ៍បន្តថា ជម្លោះនៅតែជាបុព្វហេតុចម្បងនៃភាពអត់ឃ្លាន និងចាប់តាំងពីការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឱ្យមនុស្ស​ជាងកន្លះលាននាក់បានធ្លាក់ក្នុងស្ថានភាពដូចគ្រោះទុរភិក្ស គឺកើនឡើង៦ដងចាប់តាំងពីឆ្នាំ២០២០។ និយាយជារួមប្រជាជនចំនួន១៥៥លាននាក់នៅជុំវិញពិភពលោក កំពុងរស់នៅក្នុងកម្រិតវិបត្តិនៃអសន្តិសុខស្បៀងឬអាក្រក់ជាងនេះ ដែលតួលេនេះគឺខ្ពស់ជាងឆ្នាំមុនចំនួន២០លាននាក់។ ប្រហែលជា២នាក់ក្នុងចំណោម៣នាក់នៃប្រជាជនទាំងនេះ កំពុងឃ្លានយ៉ាងខ្លាំងដោយសារប្រទេសរបស់ពួកគេកំពុងស្ថិតក្នុងសង្គ្រាមនិងជម្លោះ។

ទូតអាមេរិកស្នើឱ្យដោះលែងយុវជនបរិស្ថានទាំងបីនាក់

អគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានលើកឡើងថា យុវជនដែលហ៊ាននិយាយការពារបរិស្ថានគួរតែត្រូវបានកោតសរសើរ។ ការលើកឡើងពីទូតប្រទេសមហាអំណាចនេះ បន្ទាប់ពីតុលាការក្រុងភ្នំពេញបានសម្រេចកាត់ទោសយុវជនអង្គការមាតាធម្មជាតិចំនួន៣នាក់នៅព្រឹកថ្ងៃទី៥ឧសភានេះ។ លោក W. Patrick Murphy Murphy បានសរសេរបង្ហោះនៅក្នុងទ្វីធឺថា៖«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ដន្ទាទោសសកម្មជនមាតាធម្មជាតិដោយសន្ដិវិធី។ ការហ៊ាននិយាយដើម្បីការពារបរិស្ថានកម្ពុជា ដែលកំពុងគំរាមគំហែងដោយការកាប់ឈើនិងធ្វើអាជីវកម្មដោយខុសច្បាប់ គួរត្រូវបានកោតសរសើរ»។ លោកបន្តថា សហរដ្ឋអាមេរិកទទូចឱ្យដោះលែងពួកគេ ដើម្បីឱ្យពលរដ្ឋអាចស្ដាប់លឺពីសាររបស់ពួកគេដើម្បីការពារធនធានធម្មជាតិ។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម