Saturday, October 16, 2021
Home បរិស្ថានថ្ងៃនេះ

បរិស្ថានថ្ងៃនេះ

កម្ពុជា​នឹង​មានភ្លៀងធ្លាក់​ពីបង្គួរទៅខ្លាំង​ថែមទៀត​ពី​ថ្ងៃ​ទី៨ដល់​១៤​កញ្ញា​នេះ​

យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក នឹងឧតុនិយម នៅព្រឹកថ្ងៃទី៧កញ្ញានេះបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ កម្ពុជានឹងទទួលរងនូវឥទ្ធិពលជាច្រើនដូចជា ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង ប្រព័ន្ធសម្ពាធទាប អូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ និងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ ខ្យល់សមុទ្រ និងវិ​សម្ពាធ​ពីរ ដែលមួយស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីនដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះ...

លោក សុខ ទូច ថានឹងដាំឈើប្រណិតឱ្យបាន១លានដើមនៅឧទ្យានឫស្សីត្រឹប

លោក សុខ ទូច កំពុងព្យាយាមដាំដើមឈើប្រណិត និងដើមឈើមួយចំនួនទៀតឱ្យបាន១លានដើម តាមផែនការដែលលោកបានកំណត់នៅក្នុងឧទ្យានតេជោសែនឫស្សីត្រឹប មានដូចជាប្រភេទឈើធ្នង់ ផ្ចឹក ត្បែង ត្របែកព្រៃ និងដើមក្ងោកជាដើមនៅលើផ្ទៃដីចំនួន១៥ហិកតា។ លោក សុខ ទូច...

ខ្យល់ព្យុះ Ida ធ្វើឲ្យ​ពលរដ្ឋ​ក្នុង​ទីក្រុង New Orleans រងទុក្ខ ស្រប​ពេល​ដែល​អាកាសធាតុ​កំពុង​កើន​កម្តៅ​ខ្លាំង

វ៉ាស៊ីនតោន —  ព្យុះ Ida បានធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​រាប់លាន​នាក់នៅ​ក្នុង​រដ្ឋ Louisiana ភាគអាគ្នេយ៍​សហរដ្ឋ​អាមេរិក​គ្មាន​អគិ្គសនី​និង​ទឹក​ស្អាត​ប្រើ​ប្រាស់។ បង្គោល​អគ្គិសនី​ដែល​ត​ភ្ជាប់​ទីក្រុង​ទេសចរណ៍ New Orleansនិង​ផ្នែក​ជា​ច្រើន​ទៀត​នៃ​រដ្ឋ Louisiana ភាគ​ខាង​ត្បូង​ ត្រូវ​ទទួល​រង​ការ​ខូច​ខាត​ឬ​បំផ្លាញ​ដោយ​សារខ្យល់​ព្យុះ Ida ដែល​បាន​បោក​បក់​មក​លើ​តំបន់​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​របស់​រដ្ឋ​មួយ​នេះ​ក្នុង​ល្បឿន​ខ្យល់​២៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ដោយ​ធ្វើ​ឲ្យបង្គោល​ចែកចាយ​ចរន្តអគ្គិសនី​មួយ​កន្លែង​ដួល​រលំ​ចូល​ក្នុង​ទន្លេ...

លោក សុខ ទូច ប្រកាសទិញពូជសត្វក្របីពីពលរដ្ឋដើម្បីយកទៅអភិរក្សកុំឱ្យផុតពូជ

ការប្រមូលទិញពូជក្របីរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺក្នុងគោលបំណងអភិរក្ស និងអភិវឌ្ឍពូជក្របីនៅកម្ពុជា ខណៈពូជក្របីខ្លះកំពុងប្រឈមការផុតពូជ។ រហូតមកដល់ពេលនេះ រាជបណ្ឌិត្យសភាកម្ពុជាបានប្រមូលទិញបានក្របីចំនួន ១០៦ក្បាលហើយ ដែលក្នុងនោះមានដូចជា ពូជក្របីស្រងែ ក្របីកតាំង ក្របីសំពៅ និងក្របីឃ្លៀច។  លោកបណ្ឌិត សុខ...

កម្ពុជានឹង​មាន​ភ្លៀងធ្លាក់​ខ្លាំង ​រន្ទះ​ និងខ្យល់​កន្រ្តាក់​ ពេញ​មួយ​សប្ដាហ៌​ចាប់​ពីថ្ងៃស្អែកនេះ​

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤សីហានេះ កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង រន្ទះ និង​ខ្យល់កន្រ្តាក់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៥ដល់៣១សីហា ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ដែល​អាចបណ្ដាលឲ្យកើតមានជ្រលងសម្ពាធទាប ITCZ ជាថ្មីផងដែរ។ សេចក្ដីជូនដំណឹងបញ្ជាក់ថា បណ្តាខេត្តតំបន់វាលទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់រាយប៉ាយពី មធ្យមទៅខ្លាំង និងលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន...

ម្ចាស់​ក្រុម​ហ៊ុន​ស៊ូ​ជីង​បដិ​សេធ​ការ​ចោទ​ពី​រដ្ឋា​ភិ​បាល​ថា​ជំពាក់​ពន្ធ​រដ្ឋ​

ភ្នំពេញ — បញ្ហា​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ នាំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន សម្រេច​លុប​ចោល​គម្រោង​វិនិយោគ​ជា​ផែ​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​ក្រុម​ហ៊ុន​ស៊ូ ជីង​(Sou Jing)​នៅ​តំបន់​ទន្លេ​សាបចុង​ឃ្នៀស ខេត្ត​សៀម​រាប។ ប៉ុន្តែ​ម្ចាស់​ក្រុម​ហ៊ុន​បាន​អះអាង​ថា​ក្រុម​ហ៊ុន​មិន​ដែល​ជំពាក់​ពន្ធ​នោះ​ទេ ហើយ​ក្រុមហ៊ុន​មាន​ថវិកា​បង់​ពន្ធ​ដល់​រដ្ឋ។ សេចក្តី​សម្រេច​មួយ​ចុះ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​របស់​ទីស្ដី​ការ​គណៈ​រដ្ឋមន្រ្តី តាម​ចំណារ​របស់​នាយក​រដ្ឋមន្រ្តី ហើយ​វីអូអេ​ទើប​ទទួល​បាន ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​កំពង់​ផែ​ទេស​ចរណ៍...

ទំនប់​វារី​អគ្គិសនី​សេ​សាន​ក្រោម​២​​បង្ក​​មហន្ត​រាយ​​សិទ្ធិ​ដល់​ជន​ជាតិ​ដើម​ភាគ​តិច​​ខេត្ត​ស្ទឹង​ត្រែង

របាយ​ការណ៍​ថ្មី​មួយ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​Human Rights Watch (HRW) បាន​អះ​អាង​ថា​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​​​២ ដែល​ជា​គម្រោង​របស់​ក្រុមហ៊ុន​៣​បញ្ចូល​គ្នា គឺ​ក្រុម​ហ៊ុន​ចិន ខ្មែរ និង​វៀតណាម បាន​បង្ក​ជា«មហន្ត​រាយ​សិទ្ធិ»ដល់​ជន​ជាតិ​ដើម​ភាគ​តិច។ ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​រាប់​រយ​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​មាន​ជម្លោះ​ជាមួយ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ និង​រដ្ឋា​ភិ​បាល ចាប់​តាំង​ពី​ការ​ប្រកាស​ធ្វើ​គម្រោង​នោះ ប្រមាណ​១០​ឆ្នាំ​មក​ហើយ។ ពួក​គេ​ក៏​ធ្លាប់​បាន​ចេញ​មុខ​តវ៉ា​ផង​ដែរ ហើយ​ចុង​ក្រោយ អ្នក​ភូមិ​ភាគ​ច្រើន​បាន​សម្រេច​ទទួល​យក​សំណង​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន គឺ​ទៅ​រស់​នៅ​ក្បែរ​ផ្លូវ​ជាតិ និង​ត្រូវ​បាន​ផ្តល់​ដី​ចម្ការមួយ​ចំនួន​ផង​ដែរ។

ពលរដ្ឋនៅស្រុកកណ្ដាលស្ទឹងនាំគ្នាទៅរារាំងជាថ្មីការឈូសឆាយពីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះ

ក្រុមប្រជាពលរដ្ឋដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅស្រុកកណ្ដាលស្ទឹង បានប៉ះទង្គិចគ្នាជាថ្មីម្ដងទៀតជាមួយក្រុមសន្ដិសុខរបស់ក្រុមហ៊ុននៅសៀលថ្ងៃចន្ទនេះ បន្ទាប់ពីក្រុមហ៊ុនបានប្រើប្រាស់គ្រឿងចក្រគ្រោងឈូសឆាយកាត់ផ្ដាច់ផ្លូវដែលចូលទៅកាន់ដីស្រែរបស់ពលរដ្ឋជាច្រើនហិកតាដែលមិនទាន់ដោះស្រាយ។ https://youtu.be/8A949DtP-Qs លោក សួន ពៅ ពលរដ្ឋមានទំនាស់ដីធ្លីម្នាក់បានប្រាប់សារព័ត៌មានខ្មែរណាស់ថា នៅរសៀលថ្ងៃទី៩សីហានេះ ក្រុមហ៊ុនបានដាក់ពង្រាយកងកម្លាំងសន្តិសុខ រួមទាំងកម្លាំងប៉ូលីសមួយចំនួនផង នៅក្បែរតំបន់ដីស្រែដែលកំពុងមានជម្លោះរវាងពលរដ្ឋនិងក្រុមហ៊ុនព្រលានយន្តហោះរបស់លោកឧកញ៉ា ពុង ឃាងសែ។...

ពលរដ្ឋនៅស្វាយរៀង១២០គ្រួសារតវ៉ាមិនទទួលសំណងត្រឹម៩០០រៀលក្នុងដីមួយម៉ែត្រការ៉េ

ពលរដ្ឋចំនួន១២០គ្រួសារនៅក្នុងភូមិចេក ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បាននាំគ្នាចេញតវ៉ានៅលើដីស្រែរបស់ពួកគេកាលពីថ្ងៃទី២សីហាម្សិលមិញ ដើម្បីបង្ហាញការមិនយល់ព្រមទទួលយកសំណងតម្លៃដីត្រឹម៩០០រៀលក្នុងមួយម៉ែត្រ។ ការតវ៉ានេះ ស្របពេលអាជ្ញាធរចង់ដោះដូរយកដីស្រែពួកគាត់ទៅអភិវឌ្ឍជាអាងស្តុកទឹកកំពង់ជ្រៃ។ https://youtu.be/tCv-YGc9ujM លោកស្រី យស់ សោភ័ណ្ឌ ពលរដ្ឋនៅភូមិចេកបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី៣សីហានេះថា ចាប់តាំងពីថ្ងៃទី៣០កក្កដាមក...

ក្រសួងធនធានទឹកព្រមានការហក់ឡើងទឹកទន្លេមេគង្គអាចធ្វើឱ្យខេត្តចំនួន៤រងការជន់លិច

នៅថ្ងៃទី២៦កក្កដានេះ ក្រសួងធនធានទឹកបានជូនដំណឹងពីស្ថានភាពទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេល៣ទៅ៤ថ្ងៃខាងមុខ ដោយសារកម្ពុជានៅតែបន្តទទួលរងឥទ្ធិពលព្យុះ សេមប៉ាកា និងបណ្តាព្យុះមួយចំនួនទៀតដែលមានឥទ្ធិពលមកលើអាងទឹកទន្លេមេគង្គខាងលើ ក្នុងនោះរួមមាន ចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាបភាគឦសាននៃប្រទេសកម្ពុជា។ https://youtu.be/StCj4bx5oY8 បើតាមក្រសួង ការហក់ឡើងនៃកម្ពស់ទឹកទន្លេមេគង្គនេះ អាចបណ្តាលឱ្យតំបន់ទំនាបអបមាត់ទន្លេមេគង្គលើរបស់កម្ពុជា...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម