Sunday, October 24, 2021
Home បម្រែបម្រួលអាកាសធាតុ

បម្រែបម្រួលអាកាសធាតុ

កម្ពុជានឹងបន្តធ្លាក់ភ្លៀង១សប្ដាហ៍ទៀតរហូតដល់ថ្ងៃ​ទី​៥​តុលា ​

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់រហូតដល់ថ្ងៃទី៥តុលា ដោយសារទទួលរងឥទ្ធិផលជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនីរតីខ្សោយ។ បន្តពីថ្ងៃទី២ដល់៥តុលា ប្រព័ន្ធសម្ពាធទាបក៏នឹងកើតឡើងជាថ្មីដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១កញ្ញានេះ។    សេចក្ដីជូនដំណឹងឲ្យដឹងថា បណ្ដាខេត្តតំបន់វាលទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។ ចាប់ពីថ្ងៃទី២ដល់៥តុលា កម្រិត​ទឹកភ្លៀងអាចនឹងកើនឡើងពីតិចទៅបង្គួរ ក្នុងនោះក៏មានផ្នែកមួយចំនួននៃរាជធានី និងខេត្ត នៅវាលទំនាបភាគខាងក្រោម...

ទឹកជំនន់លិចស្រូវ១០ម៉ឺនហិកតានិងដំឡូងមីជាង៣ពាន់ហិកតា ខណៈខេត្តបន្ទាយមានជ័យកំពុងរងគ្រោះជាងគេ

សូមចុចស្តាប់បទយកការណ៍ជាសំឡេងនៅទីនេះ។ គិតត្រឹមថ្ងៃទី ២៧កញ្ញានេះ ខេត្តបន្ទាយមានជ័យកំពុងរងការលិចលង់ខ្លាំងជាងគេក្នុងចំណោមខេត្តប្រឈមទឹកជំនន់ទាំងអស់នៅកម្ពុជា ដោយសារខេត្តនេះ ត្រូវទទួលទឹកហូរធ្លាក់ពីប្រទេសថៃផង និងមានភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ ចំណែកខេត្តផ្សេង ក៏កំពុងត្រៀមជម្លៀសមនុស្សចេញពីទឹកជំនន់ដែរ។ និងបណ្តាលឱ្យមានការជម្លៀសប្រជាជន ប៉ះពាល់ផលដំណាំ និងហេដ្ឋារចនាសម្ព័នមួយចំនួនផងដែរ។

ភ្នំពេញនិងខេត្ត១១ប្រឈមជន់លិច ខណៈភ្លៀងនឹងបន្ត​ធ្លាក់​ទូទាំងប្រទេសពីថ្ងៃទី២២ដល់២៦កញ្ញា ​

រាជធានីភ្នំពេញ និងខេត្តចំនួន១១ទៀតនឹងរងការជន់លិចដោយសារទឹកជំនន់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១កញ្ញានេះ។  សេចក្ដីជូនដំណឹងដដែរឲ្យដឹងថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី២២ដល់២៦កញ្ញា ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ITCZ ដែលអូសបន្លាយកាត់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ជាមួយនឹងខ្យល់ម៉ូសុងនិរតីបក់នៅក្នុងល្បឿនមធ្យមទៅបង្គួរ។ បន្តមកសម្ពាធទាបដែលស្ថិតនៅចុងប្រព័ន្ធ ITCZ ស្ថិតខាងកើតហ្វីលីពីន ដែលអាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធទាបនៅលើសមុទ្រចិនខាងត្បូង។

ពលរដ្ឋផ្សារតូចរអ៊ូពីជំនន់ទឹកភ្លៀង ដែលជាង១០ឆ្នាំហើយដោះស្រាយមិនទាន់ចេញ

ពលរដ្ឋនៅក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវបានត្អួញត្អែរពីបញ្ហាទឹកភ្លៀងជន់លិចផ្លូវនិងលិចចូលទៅក្នុងផ្ទះ ក្រោយពីភ្លៀងធ្លាក់ខ្លាំង ខណៈបញ្ហានេះបានបន្តអូសបន្លាយជាង១០ឆ្នាំហើយ ហើយការលិចលង់ក៏កាន់តែមានលក្ខណៈធ្ងន់ធ្ងរឡើង ដែលរំខានដល់ការធ្វើដំណើរនិងការរស់នៅរបស់ពួកគាត់។ ពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះនៅក្នុងភូមិផ្សារតូចបានលើកឡើងថា ទីតាំងដែលលិចទាំងនោះគ្រាន់តែលិចរយៈពេល២ទៅ៣ថ្ងៃស្រកទៅវិញ ប៉ុន្តែលោកថា វាហាក់បីដូចជាជំងឺរ៉ាំរ៉ៃមួយដែលកើតឡើងជាច្រើនឆ្នាំមកហើយ និងមិនទាន់មានដំណោះស្រាយណាមួយឡើយ។

កម្ពុជា​នឹង​មានភ្លៀងធ្លាក់​ពីបង្គួរទៅខ្លាំង​ថែមទៀត​ពី​ថ្ងៃ​ទី៨ដល់​១៤​កញ្ញា​នេះ​

យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក នឹងឧតុនិយម នៅព្រឹកថ្ងៃទី៧កញ្ញានេះបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ កម្ពុជានឹងទទួលរងនូវឥទ្ធិពលជាច្រើនដូចជា ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំង ប្រព័ន្ធសម្ពាធទាប អូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ និងវៀតណាម រួចនឹងចុះបន្តិចមកលើកម្ពុជា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ ខ្យល់សមុទ្រ និងវិ​សម្ពាធ​ពីរ ដែលមួយស្ថិតនៅខាងកើតក្បែរប្រទេសហ្វីលីពីនដែលបច្ចុប្បន្នបានបំប្លែងខ្លួនទៅជាព្យុះទី១៣ ឈ្មោះ...

មនុស្ស​យ៉ាងតិច​៤០​នាក់ បាន​ស្លាប់​នៅ​ភាគឦសាន​អាមេរិក​ដោយសារ​ព្យុះ Ida

ក្រុម​មន្រ្តី​នៅ​រដ្ឋ​ញូវយ៉ក​ រដ្ឋ​ New Jersey ​និងរដ្ឋ Pennsylvania ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយ​ថា​ មនុស្ស​យ៉ាង​តិច​ ៤០​ នាក់ ​បាន​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​លឿន​បង្ក​ឡើង​ដោយ​ទឹកភ្លៀង​ដែល​បណ្តាល​មកពីព្យុះ​សង្ឃរា​ Ida។ មន្រ្តី​នៅ​ទីក្រុង​ញូវយ៉ក​និយាយ​ថា​ មនុស្ស​រហូតដល់​១៥​ នាក់​បាន​ស្លាប់​ ខណៈ​ជាប់​នៅ​ក្នុង​បន្ទប់​ក្រោមដី​ក្នុង​ផ្ទះ​ដោយសារ​ទឹក​ជំនន់ ​ឬ​ជាប់​នៅក្នុង​រថយន្ត។

ខ្យល់ព្យុះ Ida ធ្វើឲ្យ​ពលរដ្ឋ​ក្នុង​ទីក្រុង New Orleans រងទុក្ខ ស្រប​ពេល​ដែល​អាកាសធាតុ​កំពុង​កើន​កម្តៅ​ខ្លាំង

វ៉ាស៊ីនតោន —  ព្យុះ Ida បានធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​រាប់លាន​នាក់នៅ​ក្នុង​រដ្ឋ Louisiana ភាគអាគ្នេយ៍​សហរដ្ឋ​អាមេរិក​គ្មាន​អគិ្គសនី​និង​ទឹក​ស្អាត​ប្រើ​ប្រាស់។ បង្គោល​អគ្គិសនី​ដែល​ត​ភ្ជាប់​ទីក្រុង​ទេសចរណ៍ New Orleansនិង​ផ្នែក​ជា​ច្រើន​ទៀត​នៃ​រដ្ឋ Louisiana ភាគ​ខាង​ត្បូង​ ត្រូវ​ទទួល​រង​ការ​ខូច​ខាត​ឬ​បំផ្លាញ​ដោយ​សារខ្យល់​ព្យុះ Ida ដែល​បាន​បោក​បក់​មក​លើ​តំបន់​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​របស់​រដ្ឋ​មួយ​នេះ​ក្នុង​ល្បឿន​ខ្យល់​២៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ដោយ​ធ្វើ​ឲ្យបង្គោល​ចែកចាយ​ចរន្តអគ្គិសនី​មួយ​កន្លែង​ដួល​រលំ​ចូល​ក្នុង​ទន្លេ...

ខេត្តព្រះសីហនុដាក់ចេញវិធានការមួយចំនួនដើម្បីបញ្ចៀសពីជំនន់ទឹកភ្លៀង

កាលពីថ្ងៃទី៣១ម្សិលមិញ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសពីស្ថានភាពអាកាសធាតុពីថ្ងៃទី១ដល់ថ្ងៃទី៧កញ្ញា ដែលកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំងជាមួយប្រព័ន្ធសម្ពាធទាប ហើយចាប់ពីថ្ងៃទី២ដល់ទី៤កញ្ញា កម្ពុជាក៏មានឥទ្ធិពលបន្ថែមពីខ្យល់សមុទ្រ Breeze។ ការទទួលរងឥទ្ធិពលបែបនេះ នឹងធ្វើឱ្យតំបន់នីមួយៗនៅកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតមធ្យមទៅខ្លាំង ជាពិសេសតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង។ លោក ឃាង...

មន្រ្តីខេត្តព្រះសីហនុ៖ទឹកជំនន់បានស្រកវិញហើយ ប៉ុន្តែខេត្តនៅប្រឈមធ្លាក់ភ្លៀងច្រើនថ្ងៃទៀត

មន្ត្រីនាំពាក្យសាលាខេត្តព្រះសីហនុលើកឡើងថា អាជ្ញាធរខេត្ត និងមន្ត្រីជំនាញកំពុងចុះវាយតម្លៃផលប៉ះពាល់បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីថ្ងៃទី២៤សីហាម្សិលមិញ បណ្តាលឱ្យលិចលង់តំបន់ទំនាបខ្លះក្នុងក្រុងព្រះសីហនុ និងបានធ្វើឱ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី២៥សីហានេះថា ពេលនេះ លោកពុំទាន់ទទួលបានរបាយការណ៍ជាក់លាក់ពីការខូចខាតនៅឡើយទេ ប៉ុន្តែលោកបានទទួលព័ត៌មានថា ទឹកជំនន់ទឹកភ្លៀងនេះបានធ្វើឱ្យបុរសម្នាក់បានបាត់បង់ជីវិត។ លោកថ្លែងដូច្នេះថា៖«ព័ត៌មានចុងក្រោយដែលយើងទទួលបាន (គ្រោះទឹកជំនន់)បង្កឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋម្នាក់ ហើយយើងកំពុងរងចាំរបាយការណ៍លម្អិតពីសមត្ថកិច្ច...

ព្យុះ​ត្រូ​ពិក​​ធ្វើ​​ឲ្យ​​មាន​​ភ្លៀង​​យ៉ាង​​ខ្លាំង​​នៅ​​ហៃ​ទី ​​​ប៉ុន្មាន​​ថ្ងៃ​​បន្ទាប់​​ពី​​ការ​​រញ្ជួយ​​ដី​​ដ៏​​ខ្លាំង​

ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ការ​រញ្ជួយ​ដី​ដ៏​ប្រល័យ​ក្នុង​ប្រទេស​ហៃទី ព្យុះ​ត្រូពិក Depression Grace បាន​ធ្វើ​ឲ្យ​មានភ្លៀង និង​ខ្យល់​យ៉ាង​ខ្លាំង​នៅ​ប្រទេស​នោះ។ ពួក​អ្នក​ព្យាករណ៍​អាកាសធាតុ​និយាយ​ថា​ ព្យុះ​នោះ​អាច​ធ្វើ​ឱ្យ​មាន​កម្ពស់​ទឹក​ភ្លៀង​ពី​១២​ទៅ​២៥​សង្ទីម៉ែត្រ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហៃទី រហូត​ដល់​ថ្ងៃ​អង្គារ​ ដែល​អាច​នាំ​ឲ្យ​មាន​ទឹក​ជំនន់​ និង​បាក់​ដី។ ព្យុះ​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ការស្វែងរក​អ្នក​នៅ​មាន​ជីវិត​ពី​ការ​រញ្ជួយដី​ និង​ការខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​សម្រាប់​មនុស្ស​ដែល​គ្មាន​ទីលំនៅ នៅ​ផ្នែក​ខាង​ត្បូង​ ដែលរង​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​ ដែល​មាន​កម្លាំង​រំញ័រ​៧,២...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020