Monday, September 20, 2021
Home ជីវិត និងបេះដូងបៃតង

ជីវិត និងបេះដូងបៃតង

ព្រៃលិចទឹកបឹងពារាំងឆេះអស់ជាង៥០ហិកតា និងធ្វើឱ្យងាប់ពស់ថ្លាន់ អណ្ដើក និងប៉ះពាល់សត្វជាច្រើនទៀត

ព្រៃលិចទឹកនៅតំបន់អភិរក្សបឹងពារាំងជាង៥០ហិកតានៅក្រុងសៀមរាប ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅចាប់ពីថ្ងៃទី១៣ឧសភា និងមកដល់ពេលនេះ មិនទាន់អាចពន្លត់ទាំងស្រុងបាននៅឡើយទេ។ លោក គង់ មង្គល ប្រធានសហគមទេសចរណ៍បឹងពារាំងបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៩ឧសភាថា ភ្លើងនៅតែបន្តឆេះរាយប៉ាយ និងមិនទាន់អាចគ្រប់គ្រងបាន១០០%នៅឡើយ ហើយតាមការប៉ាន់ស្មានព្រៃជាង៥០ហិកតា ត្រូវបានឆេះបំផ្លាញ។ លោកថា៖« (ការឆេះព្រៃ) បណ្តាលមកពីមនុស្សដុត ដោយសារមានបំណងបំពានយកដីព្រៃធ្វើជាស្រែ...

សកម្មជនថាការស្នើឱ្យដកដីព្រៃការពារដែលត្រូវអាជ្ញាធរចុះហត្ថលេខាឱ្យលក់ដូរនឹងគ្មានប្រសិទ្ធភាពនោះទេ

សកម្មជនព្រៃឈើនិងជាជនជាតិដើមភាគតិចបានលើកឡើងថា ការស្នើសុំរបស់ក្រសួងបរិស្ថានដើម្បីឱ្យតាមបណ្ដាខេត្តចាត់វិធានការដកហូតដីព្រៃអភិរក្សមកវិញ បន្ទាប់ពីអាជ្ញាធរតាមមូលដ្ឋានចុះហត្ថលេខាឱ្យលក់ដូរនោះ នឹងមិនអាចមានប្រសិទ្ធិភាពនោះទេ និងមានតែការអនុវត្តច្បាប់ឱ្យបានតឹងរឹងប៉ុណ្ណោះទើបអាចការពារដីព្រៃបាន។ លោក គ្រើង តុលា សកម្មជនការពារព្រៃឈើនៅខេត្តមណ្ឌលគិរីបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃសុក្រម្សិលមិញថា ការស្នើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានឱ្យមោឃភាពការចុះហត្ថលេខាលើលិខិតទិញលក់ដីរដ្ឋដែលគ្មានប្រសិទ្ធភាពនោះ ដោយសារដីទាំងនោះត្រូវបានគេយកធ្វើប្លង់ និងថែមទាំងដាំដំណាំរួចអស់ទៅហើយ។ លោកថា៖«ដីដែលមានប្លង់នៅដែនជម្រកអីហ្នឹង គឺមានដំណាំអស់ហើយ។ កន្លែងខ្លះមានដំណាំដោយខ្លះគេឈូសភ្លាម គេយកដើមឈើប៉ុនភ្លៅមកដាំតែម្តង...

ទូតអាមេរិកស្នើឱ្យដោះលែងយុវជនបរិស្ថានទាំងបីនាក់

អគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានលើកឡើងថា យុវជនដែលហ៊ាននិយាយការពារបរិស្ថានគួរតែត្រូវបានកោតសរសើរ។ ការលើកឡើងពីទូតប្រទេសមហាអំណាចនេះ បន្ទាប់ពីតុលាការក្រុងភ្នំពេញបានសម្រេចកាត់ទោសយុវជនអង្គការមាតាធម្មជាតិចំនួន៣នាក់នៅព្រឹកថ្ងៃទី៥ឧសភានេះ។ លោក W. Patrick Murphy Murphy បានសរសេរបង្ហោះនៅក្នុងទ្វីធឺថា៖«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ដន្ទាទោសសកម្មជនមាតាធម្មជាតិដោយសន្ដិវិធី។ ការហ៊ាននិយាយដើម្បីការពារបរិស្ថានកម្ពុជា ដែលកំពុងគំរាមគំហែងដោយការកាប់ឈើនិងធ្វើអាជីវកម្មដោយខុសច្បាប់ គួរត្រូវបានកោតសរសើរ»។ លោកបន្តថា សហរដ្ឋអាមេរិកទទូចឱ្យដោះលែងពួកគេ ដើម្បីឱ្យពលរដ្ឋអាចស្ដាប់លឺពីសាររបស់ពួកគេដើម្បីការពារធនធានធម្មជាតិ។

លោក នេត្រ ភក្ត្រា៖អ្នកចេញរបាយការណ៍ស្ដីពីការបំផ្លាញព្រៃឡង់គឺមាន​ចេតនាមិនល្អមកលើរដ្ឋា​ភិ​បាល

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា កន្លងមក ក្រសួងបានសង្កេតឃើញថា ការចេញរបាយការណ៍ ឬសេចក្តីថ្លែងការណ៍នា​នារបស់អង្គការពាក់ព័ន្ធ តំណាងសហគមន៍ព្រៃឡង់ ឬក្រុមអ្នកស្រាវជ្រាវមួយចំនួនគឺបង្ហាញ​តែចំណុចអវិជ្ជមាន និងមិនបានបង្ហាញទៅលើស្ថានភាពរួម ឬការវាយតម្លៃជារួមនោះទេ ដោយលើកតែចំណុចអវិជ្ជមានមកនិយាយឬផ្សព្វផ្សាយ។ លោកបន្តថា ការលើកឡើងទាំងនេះ គឺគ្រាន់តែជាយុទ្ធនាការដែលរៀបចំឡើងក្នុងចេត​នា​មិនល្អ ដើម្បីធ្វើការប្រឆាំងរដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងអភិរក្សធនធានធម្ម​ជាតិ​តែប៉ុណ្ណោះ។ ការលើកឡើងពីមន្រ្តីក្រសួងបរិស្ថាននេះ គឺស្របពេលសហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាជាពិសេសនៅក្នុងតំបន់ព្រៃឡង់។

យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់យានយន្ដអគ្គិសនីនៅកម្ពុជា ដើម្បីជួយបរិស្ថាន

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុបានលើកឡើងថា ការប្រើប្រាស់មធ្យោបាយដោយប្រើប្រាស់ចរន្តអគ្គិសនីគឺជាកត្តាមួយផ្នែកដែលអាចកាត់បន្ថយការបំពុលបរិស្ថានទៅលើបរិយាកាស ។ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា បានរៀបចំយុទ្ធនាការមួយឈ្មោះថា «យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់យានយន្ដអគ្គិសនីនៅកម្ពុជា» ។ ការបង្កើតកម្មវិធីនេះឡើង គឺមានគោលបំណងដើម្បីលើកកម្ពស់និរន្តរភាពនិងមធ្យោបាយធ្វើដំណើរអគ្គិសនីនៅកម្ពុជាដែលមានបំណងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីទោចក្រយានយន្ដ។ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រពី កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ក៏បានរៀបចំទីតាំងជិះយានយន្តអគ្គិសនីសាកល្បងចំនួន...

ជន​ជាតិ​ដើម​ធ្វើ​របង​លួស​ហ៊ុម​ព័ទ្ធ​ភ្នំ​រ៉ាដាង​នៅ​សេស​សល់តិច​តួច​ពី​ការ​ឈូស​ឆាយ​បំផ្លាញ​

មណ្ឌលគិរី៖ក្រុមជនជាតិដើមភាគតិចពូនងនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បាននាំគ្នាធ្វើរបងហ៊ុមព័ទ្ធជុំវិញភ្នំរ៉ាដាងដើម្បីការពារភ្នំទាំងមូលកុំឱ្យបាត់បង់ ក្រោយពីមួយផ្នែកធំរបស់ភ្នំ ត្រូវគេឈូសឆាយទន្ទ្រានយកទៅកាន់កាប់ជាកម្មសិទ្ធិឯកជន។ កូនភ្នំរ៉ាដាងដែលដំបូងឡើយមានទំហំប្រហែល ២០ហិកតា គឺត្រូវបានគេឈូសឆាយទន្ទ្រាន​យកជាបន្តបន្ទាប់រហូតនៅសេសសល់ប្រហែល៦០អារប៉ុណ្ណោះ និងត្រូវក្រុមជនជាតិដើមភាគតិចពូនងបាននាំគ្នាធ្វើរបងដើម្បីការពារដីភ្នំនៅសល់នោះកុំឱ្យបាត់បង់តទៀត។ អ្នកស្រី រឿន ហែង ពលរដ្ឋក្នុងភូមិពូលូងបានប្រាប់សារព័ត៌មានខ្មែរណាស់ថា ភ្នំនេះគឺជាតំបន់ព្រៃភ្នំធម្មជាតិផ្ដល់ប្រភពទឹកឱ្យពលរដ្ឋប្រើប្រាស់តាំងពីបុរាណ...

កម្មករស៊ីនទ្រីជាង២ពាន់នាក់ព្រមចូល​ធ្វើការវិញទាំងអស់​នៅល្ងាច​នេះ

ក្រុមកម្មករក្រុមហ៊ុនស៊ីនទ្រីទាំងអស់ជាង២ពាន់នាក់ បានសម្រេចចិត្តវិលធ្វើការ​ងារវិញ​ចាប់ពីល្ងាចនេះ បន្ទាប់ពីតំណាងពួកគេបានជួបចរចាជាថ្មីជាមួយមន្រ្តីសាលាក្រុង​រាជ​ធានី​​ភ្នំពេញ និង​ភាគី​ក្រុមហ៊ុននៅរសៀលថ្ងៃទី១៤តុលានេះ។ ក្រុមកម្មករទាំងនេះបានអះអាងថា មូលហេតុដែលពួកគាត់ព្រមចូលធ្វើការវិញ ដោយ​​សារ​​ខាងក្រុមហ៊ុនបានសន្យាជាក់លាក់ថា នឹងដោះស្រាយតាមការ​ទាមទារ​របស់​ពួក​គាត់​ទាំងអស់ដែលមាន៥ចំណុច ឱ្យបានមុនសប្ដាហ៍ទី២​នៃខែកុម្ភៈឆ្នាំ​២០​២១​ខាង​មុខ​។ លោក ម៉ី ផាន អគ្គលេខាធិការនៃសហជីពវិស័យទេសចរណ៍ក្នុងក្រុមហ៊ុនស៊ីនទ្រី បាន​ប្រាប់​សារព័ត៌មានខ្មែរណាស់នៅរសៀលថ្ងៃពុធនេះថា បន្ទាប់ពីមានការប្រជុំចរចាគ្នា​រវាង​​តំណាង​សហជីព ក្រុមហ៊ុន...

សង្គមស៊ីវិលរិះគន់ការមិនអនុវត្តច្បាប់លើសមាជិកព្រឹទ្ធសភាម្នាក់ដែលពាក់ព័ន្ធរំលោភយកដីព្រៃជាង៥០០ហិកតា

មន្រ្តីសង្គមស៊ីវិលខាងសិទ្ធិមនុស្ស ជំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យស្មើភាពគ្នា លើ អ្នក​​ដែល​​ប្រព្រឹត្តខុសច្បាប់ទាំងអស់ ដោយមិនត្រូវបែងចែករវាងមន្រ្តីនិងពលរដ្ឋ​សា​មញ្ញ​ឡើយ​។ ការជំរុញនេះបានធ្វើឡើង ស្របពេលសមាជិកព្រឹទ្ធសភាម្នាក់​ដែល​ក្រសួង​មហា​ផ្ទៃ​បាន​រក​ឃើញថាមានជាប់ពាក់ព័ន្ធនឹងការរំលោភដីព្រៃ៥៣១​ហិកតា​នៅ​ខេត្ត​មណ្ឌលគិរី គឺមិនមានការប្រឈមនឹងមុខច្បាប់ឡើយ គឺត្រឹមទទួលការណែនាំពី​មន្រ្តីថ្នាក់​លើឱ្យបញ្ឈប់ការប្រព្រឹត្តខុសច្បាប់ទៅទៀត។ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​បាន​លើក​ឡើង​នៅ​ថ្ងៃទី៦តុលាថា ពលរដ្ឋឬសហគមន៍ខ្លះ ត្រូវបានចាប់ខ្លួន ប្រសិនបើ​ពួក​គេ​ត្រូវ​បាន​​ចោទ​ថាបានរំលោភឬទន្ទ្រានកាន់កាប់ដីព្រៃ បើទោះបីជាករណីភាគច្រើន ពល​រដ្ឋ​ទាំង​នោះ​បានរស់នៅលើដីជាយូរក៏ដោយ។ ប៉ុន្តែលោកស្រីថា...

តុលាការសម្រេចឃុំខ្លួននគរបាលផ្កាយ២ម្នាក់ពីបទរំលោភដីព្រៃ៤១ហិកតានៅមណ្ឌលគិរី

តុលាការសាលាដំបូងខេត្តមណ្ឌលគិរី បាចេញសេចក្តីសម្រេចឃុំខ្លួនមន្រ្តីផ្កាយ២ឈ្មោះ ពៅ សុ​ធា​រ៉ាន់ តួនាទីជាអនុប្រធាននាយដ្ឋាននគរ​បាល​ការ​ពារ​ព្រំដែន​គោក​នៃ​អគ្គ​ស្នង​ការ​​នគរ​​បាលជាតិ ពីបទកាប់គាស់រុសរានដីព្រៃ ឆ្ការដុត និងឈូសឆាយដី​ព្រៃ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរីដើម្បីយក​ដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដីកាបង្គាប់ឱ្យប្រធានពន្ធនាគារខេត្តមណ្ឌលគិរីឃុំខ្លួនបណ្ដោះអាសន្ន ចុះនៅថ្ងៃទី២​តុលា​​បញ្ជាក់​​ថា​ លោក ពៅ សុធារ៉ាន់ មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ស្រះច្រក ខណ្ឌ​ដូន​ពេញបានកាប់ឆ្ការរុករានដីព្រៃដើម្បីកាន់កាប់ជាកម្មសិទ្ធិនៅចំណុចភ្នំរហាំង ភូមិ​ពូ​ឆប ឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី។

កណ្ដុរម៉ាហ្គាវ៉ានឹងចូលនិវត្តន៍ត្រឹមបំណាច់ឆ្នាំ២០២០

ម៉ាហ្គាវ៉ា( MAGAWA) ជាកណ្តុរហិតមីនរបស់អង្គការ អាប៉ូប៉ូ(APOPO) នឹងត្រូវចូលនិវត្តន៍នៅអាយុ៦ឆ្នាំ។ លោក Michael Heiman អ្នកគ្រប់គ្រងកម្មវិធីនៅក្នុងអង្គការអាប៉ូប៉ូប្រចាំកម្ពុជា បានប្រាប់​សារ​ព័ត៌​មាន​ខ្មែរ​ណាស់​តាម​អ៊ីម៉ែលថា ជាទូទៅកណ្តុរហិតមីនទាំងអស់ ត្រូវចូលនិ​វត្តន៍​នៅពេលពួកគេមានអាយុគ្រប់៦ឆ្នាំ ប៉ុន្តែ​ក៏​មាន​កណ្តុរ​មានអាយុ​៦​ឆ្នាំ​២​ទៅ​៣​ក្បាល​ នៅតែអាចបន្តការងារដែរ។ លោកបញ្ជាក់ថា កណ្ដុរម៉ាហ្គាវ៉ា...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម