តារាចម្រៀងនិងម៉ូដែលភូមាត្រូវបានយោធាចាប់ខ្លួននៅព្រឹកមិញ
តារាចម្រៀងនិងបង្ហាញម៉ូដឈានមុខគេរបស់ប្រទេសភូមា ដែលបានគាំទ្រការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ត្រូវបានរបបយោធាចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ទី៨មេសានេះ នៅពេលដែលរបបយោធាកំពុងតាមប្រមាញ់តារាល្បីៗជាង១០០នាក់ ដែលបានចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ។
លោក Paing Takhon អាយុ ២៤ឆ្នាំ ជាតារាម្នាក់នៅក្នុងប្រទេសមីភូមានិងថៃបានចូលរួមយ៉ាងសកម្មនៅក្នុងចលនាបាតុកម្ម ទាំងចុះតវ៉ាផ្ទាល់នៅតាមដងផ្លូវ និងតាមរយៈបណ្តាញសង្គមរបស់គាត់។
បងស្រីរបស់តារារូបនេះបានបង្ហោះតាមហ្វេសប៊ុកថា ទាហានប្រហែល៥០នាក់ និងមានឡានចំនួន៨គ្រឿង...
រុស្ស៊ីព្រមានថាការដាក់ទណ្ឌកម្មរបស់អាមេរិកនិងអឺរ៉ុបនឹងអាចធ្វើឱ្យសង្គ្រាមស៊ីវិលផ្ទុះឡើងនៅភូមា
នៅថ្ងៃអង្គារ៌នេះ ប្រទេសរុស្ស៊ីបានប្រកាសប្រឆាំងចំពោះការដាក់ទណ្ឌកម្មទៅលើរបបយោធានៅភូមា និងថែមទាំងព្រមានថា វិធានការដាក់ទណ្ឌកម្មនេះ នឹងអាចបង្កឱ្យមានសង្គ្រាមស៊ីវិលទ្រង់ទ្រាយធំផ្ទុះឡើងនៅភូមា។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីថា ការដាក់សម្ពាធរួមទាំងការប្រើប្រាស់ទណ្ឌកម្មប្រឆាំងនឹងរបបយោធានៅភូមានាពេលបច្ចុប្បន្ននេះ គឺគ្មានអនាគតឡើយ និងកាន់តែធ្វើឱ្យប្រឈមនឹងគ្រោះថ្នាក់ដ៏ខ្លាំងទៅវិញ ដែលនឹងជំរុញប្រជាជនភូមាឆ្ពោះទៅរកជម្លោះសង្គ្រាមស៊ីវិល។
ចាប់តាំងពីបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចនៅថ្ងៃទី១កុម្ភៈ មកដលពេលនេះ របបយោធាភូមាបានប្រើប្រាស់កម្លាំងបាញ់សម្លាប់បាតុករអស់ជាង៥៥០នាក់ហើយ នៅក្នុងការបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋប្រហាររបស់ខ្លួន។
មនុស្សជាង៥០នាក់ស្លាប់ដោយសារគ្រោះទឹកជំនន់នៅឥណ្ឌូឡេស៊ីនិងទីម័រខាងកើត
យ៉ាងហោចណាស់មនុស្សចំនួន៥០នាក់បានស្លាប់ បន្ទាប់ពីទឹកជំនន់កើតឡើងភ្លាមៗនិងការបាក់ដី បានវាយប្រហារប្រទេសឥណ្ឌូនេស៊ីនិងទីម័រខាងកើតកាលពីថ្ងៃអាទិត្យម្សិលមិញ។
ភ្លៀងធ្លាក់ខ្លាំងបានបង្កការបំផ្លិចបំផ្លាញ ដោយទឹកជំនន់ដ៏លើសលប់ហូរពីទំនប់វារីអគ្គិសនី បានធ្វើឱ្យជន់លិចផ្ទះរាប់ពាន់ខ្នងនៅតាមកោះ។ តំបន់ដែលរងផលប៉ះពាល់ គឺចាប់ពីកោះ Flores នៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីរហូតដល់ប្រទេសជិតខាងទីម័រខាងកើត។
ក្រុមអ្នកជួយសង្គ្រោះនៅតែព្យាយាមស្វែងរកអ្នកនៅរស់ ហើយក្រុមមន្រ្តីបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើងថែមទៀត។ អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ីលោក Raditya Jati...
ភូមា៖ក្រុមប៉ះបោរធំៗចំនួន១០ប្រកាសគាំទ្រក្រុមបាតុករដើម្បីប្រឆាំងរបបយោធា
ក្រុមជនជាតិភាគតិចប៉ះបោរធំៗចំនួន១០នៅក្នុងប្រទេសភូមា បានបង្ហាញការគាំទ្រចលនាបាតុកម្មប្រឆាំងរដ្ឋប្រហារ។ ការប្រកាសពីក្រុមប៉ះបោរទាំងនេះ បាននាំឱ្យមានការភ័យខ្លាចថាជម្លោះកាន់តែធំ នឹងអាចផ្ទុះឡើងនៅក្នុងប្រទេសភូមា ដែលបានញាំញីដោយការប្រយុទ្ធគ្នាបង្ហូរឈាមគ្នាអស់រយៈពេលជាយូរណាស់មកហើយរវាងយោធានិងក្រុមកងទ័ពជនជាតិភាគតិច។
ប្រទេសភូមាបានស្ថិតក្នុងភាពច្របូកច្របល់កាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ចាប់តាំងពីក្រុមយោធាបានធ្វើរដ្ឋប្រហារបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី ចេញពីអំណាចកាលពីថ្ងៃទី១កុម្ភៈ។ រដ្ឋប្រហារនេះ បានធ្វើឱ្យមានបាតុកម្មនៅទូទាំងនេះ ហើយរបបយោធាបង្ក្រាបយ៉ាងឃោឃៅទីលើក្រុមបាតុករ។
កាលពីថ្ងៃសៅរ៍ ក្រុមមេដឹកនាំជនជាតិភាគតិចចំនួន១០...
សង្គមស៊ីវិលនៅកម្ពុជាចំនួន៦០ដាក់ញ្ញតិទៅស្ថានទូតភូមាដើម្បីថ្កោលទោសការធ្វើរដ្ឋប្រហារនៅភូមា
នៅថ្ងៃទី១២កុម្ភៈនេះ មន្រ្តីអង្គការសង្គមស៊ីវិល សហជីព និងយុវជនបាននាំគ្នាយកញត្តិរួមមួយរបស់ក្រុមអង្គការ សមាគម និងសហជីពចំនួន៦០ ទៅដាក់នៅស្ថានទូតមីយ៉ាន់ម៉ាឬភូមាប្រចាំកម្ពុជា ដើម្បីបង្ហាញការប្រឆាំងការធ្វើរដ្ឋប្រហារនៅភូមា។ ចំណែកសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(Camboja)ក៏បានដាក់លិខិតទៅក្រសួងការបរទេស ដើម្បីស្នើឱ្យរដ្ឋាភិបាលកម្ពុជាថ្កោលទោសជាសាធារណៈចំពោះការរដ្ឋប្រហារដោយក្រុមយោធានៅភូមាដែរ។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាហៅកាត់ថាCCHR និងបានចូលរួមយកញត្តិទៅដាក់នៅស្ថានទូតភូមាបានប្រាប់សារព័ត៌មានខ្មែរណាស់ថា ការដាក់ញត្តិនិងប្រមូលផ្ដុំគ្នានៅមុខស្ថានទូតភូមានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបង្ហាញការមិនគាំទ្រចំពោះការធ្វើរដ្ឋប្រហារយោធា និងដើម្បីគាំទ្រពលរដ្ឋភូមាទាំងអស់ដែលកំពុងចេញតវ៉ាទាមទារសេរីភាព និងប្រជាធិបតេយ្យមកវិញ។
អ្នកវិភាគ៖កម្ពុជានិងសមាជិកអាស៊ានផ្សេងទៀតគួរជួយលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅភូមា
សមាជិកអាស៊ានបានបង្ហាញជំហរនិងការយល់ឃើញខុសគ្នា ជុំវិញស្ថានភាពនយោបាយកំពុងកើតឡើងនៅក្នុងប្រទេសភូមា បន្ទាប់ពីយោធាប្រទេសនេះបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតពីប្រជាពលរដ្ឋ។ សមាជិកខ្លះបានអំពាវនាវឱ្យស្ថានភាពនៅក្នុងប្រទេសភូមាវិលទៅរកភាពដើមវិញ ខណៈខ្លះទៀតរួមទាំងកម្ពុជា មិនចង់ធ្វើសេចក្ដីថ្លែងការណ៍ណាមួយឡើយ ដោយចាត់ទុកថា ជាកិច្ចការផ្ទៃក្នុងរបស់ភូមា។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងនៅថ្ងៃទី១កុម្ភៈថា កម្ពុជានឹងមិនធ្វើអត្ថាធិប្បាយណាមួយ អំពីបញ្ហានយោបាយកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាឬគេស្គាល់ថាភូមានោះទេ ថ្វីត្បិតប្រធានាធិបតី ទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សានស៊ូជី និងមន្រ្តីរដ្ឋាភិបាលភូមា...
កាលពីថ្ងៃអាទិត្យ នៅម៉ាឡេស៊ីមានអ្នកឆ្លងកូវីដជាង ៣ ពាន់នាក់
ប្រទេសម៉ាឡេស៊ី បានរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ចំនួន ៣,៣៤៦ នាក់បន្ថែមទៀត កាលពីថ្ងៃអាទិត្យ ទី ២៤ ខែមករា ដែលករណីឆ្លងថ្មីនេះ ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ ១៩ សរុបនៅទូទាំងប្រទេសម៉ាឡេស៊ីកើនដល់ ១៨៣,៨០១ នាក់។
បើតាមក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី ក្នុងចំណោមអ្នកឆ្លងថ្មីជាង...
ម៉ាឡេស៊ីត្រៀមបិទសភាដោយសារករណីឆ្លងរាលដាលជំងឺកូវីដ
ប្រធានសភាជាន់ទាបលោក Azhar Azizan Harun បាននិយាយនៅថ្ងៃពុធទី៤វិច្ឆិកាថា អគាររដ្ឋសភារបស់ប្រទេសម៉ាឡេស៊ី នឹងត្រូវបិទទ្វារ ប្រសិនបើមានករណីវិជ្ជមានជំងឺកូវីដ១៩។ លោកបញ្ជាក់ថា ប្រសិនបើមានករណីវិជ្ជមាននៅក្នុងសភា ក្រសួងសុខាភិបាលនឹងធ្វើការវាយតម្លៃលើនីតិវិធីប្រតិបត្តិការស្តង់ដារសមស្រប (SOP)។
បច្ចុប្បន្ននេះសភាម៉ាឡេស៊ីកំពុងចាប់ផ្ដើមសម័យប្រជុំ ហើយការពិភាក្សានិងអនុម័តលើកញ្ចប់ថវិកាជាតិឆ្នាំ២០២១ គ្រោងធ្វើឡើងនៅថ្ងៃសុក្រនេះ។ កាលសម័យប្រជុំដែលធ្វើឡើងនៅថ្ងៃចន្ទនេះ សភាបានកាត់បន្ថយរយៈពេលប្រជុំឱ្យមកខ្លីជាងមុន បន្ទាប់ពីមានបុគ្គលិកនៅសភាជាន់ទាបបានធ្វើតេស្តវិជ្ជមានកូវីដ១៩។
ជ្រូកជាង២ពាន់ក្បាលងាប់ដោយសារជំងឺប៉េស្ដជ្រូកអាហ្វ្រិកនៅក្នុងប្រទេសឡាវ
អាជ្ញាធរប្រទេសឡាវបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្លួនកុំឱ្យមានការភិតភ័យ ថ្វីត្បិតការផ្ទុះឡើងនៃជំងឺប៉េស្ដជ្រូកអាហ្វ្រិកបានរាលដាលដល់ខេត្តចំនួន៧នៅភាគខាងជើងនៃប្រទេសក៏ដោយ។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ឡាវបានអះអាងថា សត្វជ្រូកចំនួន ២ ១៩៨ ក្បាលបានងាប់ចាប់ពីខែមិថុនាដល់ខែតុលានេះ។ ការផ្ទុះឡើងជំងឺនេះ គឺបានចាប់ផ្តើមនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វជ្រូកលក្ខណៈគ្រួសារតូចៗ ដោយសារប្រើប្រាស់វិធីធ្វើកសិកម្មតាមប្រពៃណី។
លោក Bounkhouang Khambounhueng អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ឡាវបាននិយាយថា៖«អ្នកបរិភោគគួរតែដឹងថា ពួកគេអាចបន្តបរិភោគសាច់ជ្រូកដោយសុវត្ថិភាពដដែល ប្រសិនបើវាត្រូវបានចម្អិនឱ្យបានល្អ។ខ្ញុំសូមជម្រុញឱ្យអ្នករាល់គ្នាកុំឲ្យភ័យស្លន់ស្លោ»។
ព្រៃឈើរបស់ឥណ្ឌូនេស៊ីមានទំហំធំជាងប្រទេសហូឡង់ត្រូវបានភ្លើងឆេះបំផ្លាញត្រឹមរយៈពេល៥ឆ្នាំនេះ
តំបន់ព្រៃឈើដែលមានទំហំធំជាងប្រទេសហូឡង់ត្រូវបានដុតបំផ្លាញនៅក្នុងប្រទេសឥណ្ឌូនេស៊ី គិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយនេះ ហើយក្នុងនោះ៣០ភាគរយនៃអគ្គិភ័យនេះ គឺត្រូវបានគេដុតនៅតំបន់ដីសម្បទានដូងប្រេង។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកបរិស្ថាន Greenpeace នៅថ្ងៃព្រហស្បតិ៍នេះ។
ក្រុមបរិស្ថាននេះបន្តថា ការវិភាគលើទិន្នន័យជាផ្លូវការបង្ហាញថា ព្រៃឈើចំនួន៤លាន៤សែនហិកតា ត្រូវបានភ្លើងឆេះបំផ្លាញពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៩ ហើយក្នុងនោះទំហំ១លាន៣សែនហិកតា គឺស្ថិតនៅក្នុងតំបន់ដីសម្បទាន។ របាយការណ៍របស់ក្រុមបរិស្ថាននេះបាននិយាយទៀតថា ក្រុមហ៊ុនប្រេងដូងចំនួន៨ក្នុងចំណោមក្រុមហ៊ុនចំនួន១០ ដែលមានផ្ទៃដីដុតបំផ្លាញព្រៃឈើធំជាងគេក្នុងរយៈពេល៥ឆ្នាំនេះ មិនត្រូវបានទទួលរងដាក់ទណ្ឌកម្មពីរដ្ឋាភិបាលឥណ្ឌូនេស៊ីឡើយ។