Sunday, October 24, 2021
Home ទំនិញ និងទីផ្សារ

ទំនិញ និងទីផ្សារ

មន្រ្តីក្រសួងសេដ្ឋកិច្ច៖ការដំឡើងពន្ធថ្នាំជក់កំពុងស្ថិតក្នុងការសិក្សានៅឡើយ

មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ការដំឡើងពន្ធលើថ្នាំជក់ គឺមិនអាចធ្វើឡើងតាមតែនឹកឃើញនោះទេ គឺត្រូវសិក្សាពីលទ្ធភាពនិងពីផលប៉ះពាល់។ ការលើកឡើងនេះ ស្របពេលមានការស្នើសុំជាបន្តបន្ទាប់ពីអង្គការសង្គមស៊ីវិល ដើម្បីឱ្យរដ្ឋាភិបាលដំឡើងពន្ធថ្នាំជក់ក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារបារី និងជាឱកាសសម្រាប់ឱ្យពលរដ្ឋអាចផ្តាច់បារីបាន។ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី ១៧ឧសភានេះថា ការគិតគូររឿងតម្លើងពន្ធថ្នាំជក់នេះ គឺក្រសួងកំពុងសិក្សានៅឡើយ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ថា តើនឹងត្រូវចំណាយពេលសិក្សាយូរប៉ុណ្ណាទៀតនោះទេ។

អ្នក​នៅ​ទី​ក្រុង​ខ្វះ​ម្ហូប​អាហារ ស្រប​ពេល​អ្នក​ចិញ្ចឹម​ត្រី​នៅ​តាម​ខេត្ត​សល់​ត្រី​ក្នុង​ស្រះ​គ្មាន​អ្នក​ទិញ​

អំឡុងពេលបិទខ្ចប់ទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅនៅខេត្តកណ្តាល កសិករចិញ្ចឹមត្រីនៅតាមខេត្តត្អែញត្អែរអំពីទុក្ខលំបាក ដោយ​សារលក់ត្រីមិនចេញ ទោះជាលក់ក្នុងតម្លៃទាបក៏ដោយ។ ពួកគេលើកឡើងថា បញ្ហានេះ គឺបណ្ដាលមកពីការបិទផ្លូវធ្វើដំណើរឆ្លងកាត់ខេត្ត រីឯសមាគមវារីវប្បករបានលើកឡើងថា ដោយសារមានការនាំចូលត្រីខុសច្បាប់ពីក្រៅប្រទេសច្រើនពេក ហើយឈ្មួញកណ្ដាលចូលចិត្តទិញត្រីយកមកពីក្រៅប្រទេសទៅលក់បន្ត ព្រោះមានតម្លៃទាបជាងត្រីចិញ្ចឹមក្នុងស្រុករហូត៥០០រៀល។ លោកស្រី កែវ យ៉ាដា អនុប្រធានសមាគមវារីវប្បករកម្ពុជាបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២១មេសានេះថា បញ្ហាកកស្ទះត្រីលក់មិនចេញនេះ គឺមានយូរមកហើយ មិនមែនទើបតែកើតឡើងអំឡុងដាក់បម្រាមគោចរឆ្លងកាត់ខេត្តនេះទេ...

ផលិតផលយ៉ិនសិនក្រហមកូរ៉េ របស់ក្រុមហ៊ុន ACHIMMADANG ទទួល​បានជ័យលាភីលេខ១ ក្នុងកម្មវិធីតាំងពិព័រណ៍រីករាយគ្រួសារខ្ញុំនៅ​ផ្សារទំនើបអ៊ីអនភ្នំពេញ

នៅព្រឹកថ្ងៃទី៥កុម្ភៈ ផ្សារទំនើបអ៊ីអន បានរៀបចំកម្មវិធីតាំងពិព័រណ៍រយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី ៥ ៦ ៧កុម្ភៈនេះ ដែលមានការចូលរួមពីសំណាក់ផលិតផលជាច្រើនក្នុងការដាក់តាំងផលិតផលរៀងៗខ្លួន។ ក្នុងនោះដែរ ផលិតផលយ៉ិនសិនក្រហមកូរ៉េ ទទួលបានជ័យលាភីលេខមួយខាងរៀបចំបានស្អាតជាងគេ និងទទួលបានការគាំទ្រច្រើនជាងគេផងដែរ។ លោក សុខ សំណាង ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Korean Royal Health...

ក្រ​សួង​ព្រមាន​ផ្អាក​ដំណើរ​ការទី​តាំង​ណា​ដែល​មិនអនុ​វត្តតាម​គោ​ល​​​ការ​ណ៍​​កំ​ណ​ត់​​ក្នុង​អន្តរ​កាល​ផ្ទុះ​​កូ​វី​ដ​ជា​ថ្មី​​នេះ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសពីការរឹតបន្តឹងអនុវត្តវិធានការគោល​ការណ៍​ស្តង់ដាប្រតិបត្តិ(SOP) ក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ តាមបណ្តារោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនានាក្នុងព្រះរាជណាចក្រកម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជិតស្និតជាមួយក្រសួងសុខាភិបាល បាន​សង្កត់ធ្ងន់ថា នឹងបន្តចុះត្រួតពិនិត្យ តាមដានការអនុវត្តគោល​ការណ៍​ស្តង់​ដាប្រតិបត្តិ និងសេចក្តីណែនាំ...

ប្តូរ​ពី​​​កា​រ​​​ងា​រ​​​សំ​​​ណ​ង់​​លោ​ក ​សា​រ៉ា​យ​ ចាប់​​មុ​​ខ​​រ​ប​រ​​ល​ក់​​នំពុម្ពចំ​​ណូ​ល​មិ​​នចា​​ញ់​​អ្នក​​ធ្វើ​ការ​ក្នុង​ម៉ា​ស៊ី​ត្រ​ជា​ក់​

ផ្តើមពីអ្នកស៊ីឈ្នួលចាំចម្ការឱ្យគេ និងធ្វើកម្មករសំណង់ លោក សារ៉ាយ បានងាក​មក​ចាប់មុខរបរបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺលក់នំពុម្ព ឬនំចាក់ នៅក្នុងរាជធានីភ្នំពេញ។ ឆ្លើយតបនឹងសំណួរអ្នកយកព័ត៌មាន"ខ្មែរណាស់"សួរថា ហេតុអ្វីបានជាលោក​ងាក​មក​ចាប់មុខរបរលក់នំពុម្ពនេះ? លោក សារ៉ាយ...

ស្លាប់៧នាក់ ដោយ​គ្រោះ​ថ្នាក់ចរា​ចរណ៍កា​ល​ពី​ថ្ងៃ​សៅរ៍

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​កាលពីថ្ងៃសៅរ៍ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៧​នាក់​ របួសធ្ងន់​ ១២​នាក់​ (​ស្រី​៣​នាក់​)​ និង​របួសស្រាល​ ១០​នាក់​។​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ២៩​នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​...

ក្រ​សួង​វប្បធម៌​អំពាវ​នាវព​លរដ្ឋ​លើ​ក​​កិ​ត្តិយសប្រ​ពៃណីខ្មែរ​ថ្ងៃ​ទិ​វាបុ​ណ្យ​នៃ​ក្តី​ស្រ​ឡាញ់

ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ​បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវយល់ដឹង និងប្រើប្រាស់ទិវាបុណ្យនៃក្តីស្រឡាញ់នេះ ឱ្យសមស្របតាម​គន្លងប្រពៃ​ណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារ ជាពិ​សេស​ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ។ យោងតាម​សេចក្តី​អំពាវនាវ​របស់​ក្រសួង​វប្បធម៌ កាលពីពេលថ្មីៗនេះ បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​ទិវាបុណ្យនៃក្តីស្រឡាញ់​នេះ​ បាននិង​កំពុង​ជ្រៀត​ចូលមក​សង្គមជាតិ​កម្ពុជា ជាពិសេស​ក្នុង​ស្រទាប់​យុវជន បណ្តា​ឱ្យ​មនុស្ស​មួយចំនួន​បាន​ទទួល​យក និង​ប្រើប្រាស់​ដោយ​ភ័ន្តច្រឡំ​នាំឱ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌...

រឿង​រ៉ាវនាំ​ឱ្យកើត​មានទិ​វាបុ​ណ្យនៃ​ក្តីស្រ​ឡា​ញ់​១៤​កុម្ភៈ​?

ជារៀងរាល់ឆ្នាំ​មនុស្សជាច្រើន តែងយកថ្ងៃនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នក​ដែល​គេស្រឡាញ់ តាមរយៈការទិញកាដូ, បាច់ផ្កា ឬចំណាយពេលទៅក្រៅញ៉ាំអាហារ ជាមួយគ្នាយ៉ាងរ៉ូមែនទិក នៅថ្ងៃ Valentine’s Day ឬទិវាបុណ្យនៃសេចក្តីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ។ Valentine’s Day ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជ​ន​ស្ទើរតែ​ទូទាំងពិភពលោក...

ភ្ញៀវ​ទេស​ចរជា​ង២ម៉ឺ​ននាក់​ស​ម្រុ​ក​​​ទៅ​លេង​ខេត្តកំ​ពតនៅ​ថ្ងៃ​ចូ​ល​​ឆ្នាំ​ចិន

ភ្ញៀវទេសចរយ៉ាងច្រើន ពិសេសភ្ញៀវទេសចរជាតិ បានសម្រុកទៅលេងខេត្តកំពត ប្រមាណ២៣ ២៧៨ នាក់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាម ក្រសួងទេសចរណ៍។ លោក សយ ស៊ីណុល...

សារ​សម្ងាត់​ (Secret​ ​Chat) រប​ស់​ក​ម្មវិ​ធី ​Telegram មិន​សូវរ​ក្សាកា​ររស​ម្ងា​ត់​នោះ​ទេ

កម្មវិធី​ទំនាក់ទំនង​សង្គម​ Telegram​ គឺជា​កម្មវិធី​ដែល​មាន​ប្រជាប្រិយភាព​មួយ​ដោយ​សារ​តែ​កម្មវិធី​នេះ​ងាយស្រួល​ប្រើ​ មិនសូវ​មាន​បញ្ហា​ ហើយ​ជា​ពិសេស​ ទៅ​ទៀត​នោះ​ វា​គឺជា​កម្មវិធី​មួយ​ដំបូង​គេ​ដែល​គិតគូរ​ពី​សុវត្ថិភាព​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់​។​ ម្យ៉ាងវិញទៀត​កម្មវិធី​នេះ​កាន់តែ​មាន​អ្នក​ប្រើប្រាស់​ កើនឡើង​ច្រើន​ បន្ទាប់​ពី​កម្មវិធី​ WhatsApp​ បាន​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​យល់ព្រម​ក្នុង​ការ​ផ្ដល់​ទិន្នន័យ​ឯកជន​ភាព​ របស់​ពួក​គេ​ជាមួយនឹង​កម្មវិធី​ហ្វេ​ស​ប៊ុ​ក ​។​ ​ប៉ុន្តែ​ក្នុង​ពេល​ថ្មីៗ​នេះ​អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​រក​ឃើញ​ ពី​ភាព​ចន្លោះ​ប្រហោង​នៅ​ក្នុង​មុខងារ​សារ​សម្ងាត់​របស់​កម្មវិធី​ Telegram​ សម្រាប់​ macOS​...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម