Sunday, April 11, 2021
Home ការងារ

ការងារ

ការងារ

ថៅកែថៃដកកាំភ្លើងវាយបែកក្បាលពលករខ្មែរដោយសារខឹងហៅឱ្យជួយចម្អិនអាហារឱ្យភ្ញៀវ

ថៅកែជនជាតិថៃបានដកកាំភ្លើងវាយពលករខ្មែរបណ្តាលឲ្យបែកក្បាលកាលពីថ្ងៃ​ទី​១២​កុម្ភៈ ស្ថិតនៅផ្សារបានម៉ៃ ខេត្តឆាក់ឈើងសៅ។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។ លោក លឹង សុផុន មន្ត្រីកម្មវិធីពលករអន្តោប្រវេសន៍នៃអង្គការCentral ប្រចាំនៅប្រទេស​ថៃបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះថា មូលហេតុដែលពលករត្រូវបានថៅកែយកកាំភ្លើងវាយក្បាល ដោយសារតែពលកររូបនេះចម្អិនអាហារឱ្យភ្ញៀវមិនទាន់ ហើយគាត់បានទៅប្រាប់ថៅកែឲ្យមកជួយចម្អិន ដែលធ្វើឱ្យថៅកែខឹងនិងបានដកកាំភ្លើងមកវាយតែម្ដង។ លោកបានបន្តថា«ថៅកែគឺខុសព្រោះបានប្រើអំពើហឹង្សាហើយនឹងប្រើកាំភ្លើងមកវាយក្បាលពលករ»។

មន្ទីរអប់រំពិន័យគ្រូទារលុយសិស្សនៅ​សាលាសន្ធរម៉ុកឱ្យឈប់បង្រៀន​១ឆ្នាំដើម្បីពិចារណាកំហុស

មន្ទីរអប់រំរាជធានីភ្នំពេញបានសម្រេចមិនឲ្យអ្នកគ្រូម្នាក់នៅសាលាសន្ធរម៉ុក បញ្ឈរជើង​ឈប់បង្រៀនរយៈពេល១ឆ្នាំ និងបានផ្ទេរឱ្យទៅធ្វើការនៅសាលាផ្សេងទៀត ដើម្បីពិចារណា​កំហុស។ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៣កុម្ភៈនេះថា អ្នកគ្រូដែលជំរិតទារលុយកូនសិស្សនៅសាលាបឋមសិក្សាសន្ធរម៉ុកក្នុងខណ្ឌទួលគោក ត្រូវបានមន្ទីរផ្លាស់ប្តូរឱ្យទៅធ្វើជាបុគ្គ​លិកទីចាត់ការនៅសាលាបឋមសិក្សាសែនសុខ ក្នុងខណ្ឌសែនសុខ និងមិនអនុញ្ញាតឲ្យបង្រៀននោះទេ។

ក្មេងស្រីខ្មែរអាយុ១៦ឆ្នាំដែលរងការធ្វើទារុណកម្មកាត់ស្លឹកត្រចៀក​ពី​ម្ចាស់​ផ្ទះនៅម៉ាឡេស៊ីបានវិលមក​ដល់​កម្ពុជាវិញ

កាលពីថ្ងៃអង្គារ៌ម្សិលមិញ លោក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានលើកថា ក្មេងស្រីខ្មែរឥស្លាមបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានរងគ្រោះដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក ត្រូវបានអាជ្ញាធរខ្មែរ សហការជាមួយអាជ្ញាធរម៉ាឡេស៊ី  និងស្ថានទូតខ្មែរប្រចាំប្រទេស​ម៉ា​ឡេស៊ី បានជួយអន្តរាគមន៍សង្គ្រោះបានជោគជ័យ និងបានបញ្ចូនត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី ២៩មករា។ ពលការិនីរងគ្រោះដោយអំពើព្រៃផ្សៃនេះមានឈ្មោះ អូស្មាន ក្រីម៉ះ ភេទស្រី...

កញ្ញា អាត សុធាវី អ្នកពន្យល់​ពី​ផល​ប៉ះពាល់នៃប្លាស្ទិច ទទួលពានរង្វាន់​ស្រ្តីឆ្នើមប្រចាំតំបន់អាស៊ាន

កញ្ញា អាត សុធាវី ស្ថាបនិកគិតពីប្លាស្ទិច( Think Plastic) បានឈ្នះពានរង្វាន់ស្ត្រីឆ្នើមសម្រាប់អនាគតតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២០ (The Women of the Future Awards South East Asia) ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនង។ ពាន់រង្វាន់នេះ បានផ្ដល់​ជូន​ស្រ្ដីដែលមានទេពកោសល្យលេចធ្លោដ៏អស្ចារ្យនៅក្នុងតំបន់។

នៅចុងខែមីនា UNនឹងប្រកាសឈ្មោះ​អ្នករាយការណ៍ពិសេសថ្មីបន្តពីលោកស្រី រ៉ូណា ស្មីត ដែលចប់អាណត្តិ

នៅថ្ងៃចុងខែមីនា ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នឹងប្រកាសឈ្មោះបេក្ខជនម្នាក់ក្នុងចំណោម៣នាក់ ដើម្បីតែងតាំងជាអ្នករាយការណ៍ពិសេសពីបញ្ហាសិទ្ធិមនុស្សស្ដីពីកម្ពុជា បន្តពីលោកស្រី រ៉ូណា ស្មីត ដែលត្រូវចប់អាណត្តិរយៈពេល៦ឆ្នាំ។ បេក្ខជនទាំង៣នាក់នោះ រួមមាន លោក វិទិត ម៉ុនតារបន (Vitit MUNTARBHORN) ជនជាតិថៃ លោកស្រី អ៊ួរមីឡា ប៊ុលឡា...

ស្ថានទូត៖ពលករខ្មែរ៧នាក់របួសក្នុងករណីបាក់ស្ពាននៅថៃគឺមានស្រ្ដីម្នាក់បាក់ជើងស្ដាំនិងគ្មានអ្នកស្លាប់ឡើយ

ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានចេញផ្សាយតាមហ្វេសប៊ុកនៅរសៀលថ្ងៃនេះថា ពលករខ្មែរ៧នាក់ដែលស្ថិតក្នុងករណីបាក់ស្រុយស្ពានអាកាសកំពុងសាងសង់ នៅខេត្តនគររាជសីមាប្រទេសថៃ​ មិនបានរងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតនោះទេ​ ហើយកំពុងទទួលបានការព្យាបាល​​និងការយកចិត្តទុក្ខដាក់​​ពីសំណាក់មន្រ្តីស្ថានទូត។ ស្ថានទូតបន្តថា នៅថ្ងៃទី២៥មករានេះ​ តំណាងស្ថានទូត​បានចុះទៅដល់មន្ទីរពេទ្យមហារាជ និងការដ្ឋានសាងសង់ផ្លូវ​នៅខេត្តនគររាជសីមា ដើម្បីសួរសុខទុក្ខពលករខ្មែរទាំង​៧​រូបនោះ ដែលក្នុងនោះមានប្រុស៤នាក់​ និងស្រី៣នាក់ បន្ទាប់ពួកគេ​បានជួបគ្រោះថ្នាក់ស្ពានអាកាសបាក់ស្រុតចុះមកក្រោម ខណៈកំពុងសាងសង់កាលពីថ្ងៃទី២៣មករា នៅវេលាម៉ោង២រសៀល ស្ថិតនៅបរិវេណផ្លូវសុរៈណារ៉ាយ ស្រុកមឿងនគររាជសីមា ខេត្តនគររាជសីមា។

ក្រុមហ៊ុនអាកាសយានដ្ឋាននៅភ្នំពេញនិងសៀមរាបកាត់បន្ថយបុគ្គលិកជាង២០០នាក់អំឡុងពេលកូវីដនេះ

កាលពីថ្ងៃទី២២មករា បុគ្គលិកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាខេត្តសៀមរាបជិត​២០០​នាក់ បាននាំគ្នាលើកបដាតវ៉ានៅមន្ទីរការងារខេត្តសៀមរាប ដើម្បីប្រឆាំងទៅនឹងការកាត់បន្ថយបុគ្គលិកមិនស្របតាមច្បាប់។ ការទាមទារនេះកើតឡើង ក្រោយពីសហជីពបានប្តឹងទៅក្រសួងការងារ ជុំវិញការព្យួរការងារបុគ្គលិក១៦១នាក់របស់ក្រុមហ៊ុនមិនស្របតាម លោកស្រី ជង់ ចំណាន អាយុ៤៦ឆ្នាំ ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនអាកាសយានដ្ឋាននៅខេត្តសៀមរាបបានលើកឡើងថា ក្រុមហ៊ុនបានបញ្ឈប់ពួកគាត់ដោយជូនដំណឹងរយៈពេលខ្លី ហើយបង្ខំឱ្យចុះហត្ថលេខាទទួលយកប្រាក់ ប៉ុន្តែបុគ្គលិកភាគច្រើនគមិនយល់ព្រមនិងបានប្តឹងទៅក្រសួងការងារដើម្បីដោះស្រាយបញ្ហានេះ។ លោកស្រីថា៖«...

ក្រសួងសម្រេចឱ្យថៅកែរោងចក្រទូ​ទាត់អត្ថប្រយោជន៍ឱ្យកម្មករឡើង​វិញក្រោយផ្ទុះការតវ៉ាជាបន្តបន្ទាប់

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីប្រកាសឱ្យម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិតផ្នែករោងចក្រទាំងអស់ដែលប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាមិនកំណត់ ត្រូវអនុវត្តបើកប្រាក់រំលឹកប្រាក់បំណាច់ឆ្នាំអតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការ​ងារ​ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ឡើងវិញ ក្រោយមានការផ្ទុះតវ៉ារបស់កម្មករចំនួនពីរនៅក្នុងរាជធានីភ្នំពេញ។  ការចេញសេចក្ដីប្រកាសថ្មីនេះ គឺដោយសារកាលពីខែមិថុនា ឆ្នាំ២០២០ ក្រសួងការងារបានប្រកាសឲ្យរោងចក្រសហគ្រាសពន្យារពេលបើកប្រាក់រំលឹកប្រាក់បំណាច់ឆ្នាំអតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារឆ្នាំថ្មីក្នុងឆ្នាំ២០២០ ត្រូវពន្យារពេលបើកឲ្យកម្មកររហូតដល់ឆ្នាំ២០២១ ដោយសារផលប៉ះពាល់ជំងឺកូវីដ១៩។

កម្មករ៖ម៉ែនៅឯផ្ទះលក់មាន់ទាដើម្បី​ផ្ញើលុយឱ្យកូនចាយ ខ្ញុំមកធ្វើការដើម្បីផ្ញើលុយទៅស្រុក ប៉ុន្តែ១ឆ្នាំនេះត្រូវបន្ថែមបន្ទុកឲ្យអ្នកផ្ទះវិញ

ក្រុមកម្មករកម្មការនីនៅរោងចក្រចំនួន២ គឺរោងចក្រឌីកនើធី នីតធើ និងរោងចក្រ​អ៊ីខូបេស ដែលមានទីតាំងស្ថិតសង្កាត់សិត្បូក្រុងតាខ្មៅបានអះអាងថា ពួកគេបាន​ដេកយាមនៅខាងមុខរោងចក្រតាំងពីខែមករាឆ្នាំ២០២០ បន្ទាប់ពីរោងចក្រទាំងពីរដែលមានកម្មករសរុបចំនួន១១២៦​នាក់ ចាប់ផ្ដើមមិនបើកប្រាក់ខែឱ្យកម្មករ និងក្រោយមកបានប្រកាសបិទទ្វាររោងចក្រនៅក្នុងខែមេសា ទាំងមិនទាន់បានទូទាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតឲ្យកម្មករ។ ក្រុមកម្មករជាង១ពាន់នាក់នេះ កំពុងសង្ឃឹមលើតុលាការខេត្តកណ្ដាលនិងអភិបាលខេត្តនេះ ដើម្បីដាក់លក់ឱ្យឥវ៉ាន់នៅក្នុងរោងចក្រយកប្រាក់មកទូទាត់ឱ្យពួកគាត់ ខណៈដំណើរ​ការដាក់លក់នេះបានចាប់ផ្ដើមតាំងពីពាក់កណ្ដាលខែធ្នូ។ ក្រុមកម្មករព្រមានថា ពួកគាត់នឹងអាចចេញតវ៉ាជាថ្មី ប្រសិនបើការដាក់លក់ឥវ៉ាន់នៅក្នុងរោងចក្រ នៅ​តែ​អូស​បន្លាយរហូតហួសពីខែកុម្ភៈខាងមុននេះ។

កម្មករម្នាក់បែកក្បាលនិងស្រ្ដីមានផ្ទៃពោះម្នាក់រងរបួសកក្រោយប៉ះទង្គិចហិង្សាជាមួយសមត្ថកិច្ច

ក្រុមកម្មករនិងសហជីពបានលើកឡើងថា មានក្រុមកម្មករជាច្រើនបានរងរបួស ក្នុងនោះមានម្នាក់បានរងរបួសធ្ងន់រហូតបែកក្បាលនិងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈកម្មការនីជាស្រ្ដីមានទម្ងន់ម្នាក់ទៀតបានរងរបួសស្រាលនៅត្រង់ក បន្ទាប់ពីមានការប៉ះទង្គិចហិង្សាគ្នាមួយរវាងក្រុមសមត្ថកិច្ចរាជធានីភ្នំពេញជាមួយក្រុមកម្មករចេញតវ៉ារាប់ពាន់នៅរោងចក្រ វ៉ាយ@ដាប់បែលយូ ហ្គាមែន ([email protected] Garment Co,.LTD) ស្ថិតនៅខណ្ឌដង្កោ។ នៅរសៀលថ្ងៃទី២០មករានេះ ក្រុមកម្មករនៅរោងចក្រវ៉ាយ@ដាប់បែលយូ ហ្គាមែន បាននាំគ្នាតវ៉ាបិទផ្លូវនៅភូមព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដើម្បីទាមទារឱ្យខាងភាគីថៅកែរោងចក្របើកប្រាក់បំណាច់ឆ្នាំនិងប្រាក់៥% ក្រោយពីពួកគេមិនយល់ព្រមតាមការសន្យារបស់រោងចក្រថានឹងបើកប្រាក់ទាំងនេះនៅខែមីនាខាងមុខ។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម