Wednesday, September 22, 2021
Home កសិករ និងលុយ

កសិករ និងលុយ

ការបិទផ្សារទាំងអស់ ធ្វើឱ្យបះពាល់ខ្លាំងអាជីវករក្រីក្រ និងធ្វើឱ្យកាន់តែខ្វះខាតការផ្គត់ផ្គង់ស្បៀងនៅទីក្រុង

មន្រ្តីក្រសួងពាណិជ្ជកម្មស្នើឱ្យកសិករមានបន្លែ ត្រី សាច់ និងចង់យកមកលក់នៅតាមតំបន់ក្រហម ត្រូវតែទាក់ទងមកមន្រ្តីក្រសួង​ជាមុនដើម្បីសុំការអនុញ្ញាត។ ការលើកឡើងនេះ ស្របពេលរដ្ឋាភិបាលបានប្រកាសឈប់ឱ្យអាជីវករតាមផ្សារទាំងអស់នៅទីក្រុងភ្នំពេញ ផ្អាកលក់ដូរ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ប៉ុន្តែវិធានការនេះ រងការរិះគន់ ថាធ្វើឱ្យប៉ះពាល់អាជីវករតូចតាចនិងធ្វើឱ្យប៉ះពាល់ការផ្គត់ផ្គង់ស្បៀងសម្រាប់អ្នកទីក្រុងជាដើម។ លោក ស៊ាង ថៃ មន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី២៤មេសាថា ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្មបាន​ជួយសម្រួលឱ្យអាជីវករមួយចំនួន អាចបន្តនាំយកបន្លែពីខេត្ត...

កម្ពុជាទទួលបានជោគជ័យក្នុងការដាំខ្ទឹមសសាកល្បងលើកដំបូង

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា កម្ពុជាទទួលបានជោគជ័យក្នុងការដាំខ្ទឹមសសាកល្បងលើកដំបូង និងកំពុងត្រៀម​ពង្រីកឱ្យកសិករដាំដំណាំប្រភេទនេះបន្ថែមទៀត ដើម្បីកាត់បន្ថយការនាំចូលពីក្រៅប្រទេស។ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្មបានសរសេរបង្ហោះនៅតាមហ្វេសប៊ុកនៅថ្ងៃទី១៨មីនានេះ ដើម្បីអបអរសាទរទៅដល់កសិករចំនួន៥គ្រួសារនៅក្នុងខេត្តមណ្ឌលគិរី ដែលទទួលបានជោគជ័យក្នុងការដាំសាកល្បងខ្ទឹមសជាលើកដំបូង បន្ទាប់ពីកសិករទាំងនោះចាប់ផ្ដើមប្រមូលផលនៅថ្ងៃទី១៦មីនាកន្លងទៅ ក្រោយពីបានដាំនិងមើលថែអស់រយៈពេល៣ខែ។ ទំព័រហ្វេសប៊ុករបស់លោកបង្ហោះថា៖«ខ្ញុំសូមចូលរួមអបអរសាទរ ជាមួយកសិករនៅខេត្តមណ្ឌលគីរី...

កសិ​ករ​ ព្រំ ​រ៉ា​ត ចិញ្ចឹម​បង្កង​អាច​រក​ចំណូល​បាន​ជាង​៦ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

តាកែវ៖ លោក ព្រំ រ៉ាត ជាកសិកររស់នៅឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ បានចាប់មុខរបរចិញ្ចឹមបង្កងក្នុងកសិដ្ឋានរបស់ខ្លួន អាចរកប្រាក់ចំណូលពី ៦ម៉ឺនដុល្លារ ទៅ ៧ម៉ឺនដុល្លារអាមេរិច ក្នុងមួយឆ្នាំ។ កសិករ ព្រំ រ៉ាត បញ្ជាក់ថា លោកប្រកបរបរចិញ្ចឹមបង្កងនេះ ចាប់តាំងពីឆ្នាំ...

អ្នកសេដ្ឋកិច្ច៖ វិស័យ​កសិកម្ម​បាន​រួម​ចំ​ណែក​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ​ក្នុង​វិបត្តិកូវី​ដ១៩​

វិស័យកសិកម្មមិនរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ អាចជួយដល់សេដ្ឋកិច្ចជាតិមួយផ្នែក តាមរយៈការនាំចេញផលិតផលកសិកម្ម បើទោះជាវិស័យផ្សេងទៀតរងផលប៉ះពាល់ នៅក្នុងដំណាក់កាលនៃជំងឺកូវីដ១៩។ នេះបើតាមការលើកឡើងរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី ៨ ខែកក្កដា។ លោក វង្សី វិស្សុត បានបញ្ជាក់ថា៖«កសិកម្មជាចំណុចខ្លាំងរបស់កម្ពុជា ដែលអាចជួយទ្រទ្រង់ដល់ដំណើរការសេដ្ឋកិច្ចកម្ពុជាឱ្យបន្តទៅមុខទៀតបាន»។

អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ជំងឺ​គ្រុន​ផ្ដា​សាយ​ជ្រូក​ថ្មីនៅ​ក្នុង​ប្រទេស​ចិន​ដែល​​អាច​រាត​ត្បាត​ និងឆ្លងមកមនុស្ស

អ្នកស្រាវជ្រាវបានរកឃើញប្រភេទជំងឺគ្រុនផ្ដាសាយជ្រូកថ្មីមួយ ដែលមានសមត្ថភាពក្លាយជាជំងឺរាតត្បាតនិងឆ្លងមកមនុស្សនាពេលខាងមុខ។ នេះបើតាមទស្សនាវដ្ដីវិទ្យាសាស្ត្រអាមេរិកចុះផ្សាយនៅថ្ងៃច័ន្ទទី ២៩មិថុនា។ ជំងឺគ្រុនផ្ដាសាយជ្រូកថ្មីនេះត្រូវបានគេដាក់ឈ្មោះថា G9 ដែលមានហ្សែនកើតចេញពីជំងឺផ្ដាសាយជ្រូក H1N1 ដែលបានបង្កឲ្យមានការរាតត្បាតមួយកាលពីឆ្នាំ២០០៩។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ចិនបានអះអាងថា ជំងឺផ្ដាសាយជ្រូកប្រភេទថ្មីនេះ មានគ្រោះថ្នាក់ខ្លាំងដោយសារវាបានប្រែប្រួលយ៉ាងលឿនដើម្បីឆ្លងមកមនុស្ស។ ការរកឃើញនេះ...

កសិករ​អាច​រក​ចំណូល​ជាង​៥ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​ ពី​ការ​ចិញ្ចឹម​ចង្រិត​ នៅ​ខេត្ត​តាកែវ​

លោក ញឿក ភារម្យ កសិករចិញ្ចឹមចង្រិត ស្ថិតក្នុងភូមិទំពាំងឬស្សី ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ ឲ្យដឹងថា មុខរបរចិញ្ចឹមចង្រិតអាចរកចំណូលបានជាង២០០ លានរៀល ក្នុងមួយខែ ហើយការផ្គត់ផ្គង់ទីផ្សារបានជាង១៥ តោន។ នេះបើយោងតាមក្រសួងព័ត៌មាននៅកាលពីថ្ងៃទី១៥ ខែមិថុនា។ លោក បន្តថា ការចិញ្ចឹមសត្វចង្រិតចំណាយដើមទុនតិច...

កម្ពុជា-ចិន​នឹង​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​នៅ​ចុង​ឆ្នាំ​២០២០​នេះ ​

ក្រុមការងារជំនាញកម្ពុជា-ចិន បានបញ្ចប់កិច្ចប្រជុំចរចាជុំទីបីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរ ហើយនឹងស្នើសុំគោលការណ៍យល់ព្រមពីរដ្ឋាភិបាលប្រទេសទាំងពីរលើកិច្ចព្រមព្រៀងនេះ ដើម្បីបិទបញ្ចប់ការចរចានិងត្រូវចុះហត្ថលេខានៅចុងឆ្នាំ២០២០នេះ។ កិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី៩មិថុនា ដែលដឹកនាំដោយលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណីជ្ជកម្មនិងជាប្រធានអ្នកចរចាកម្ពុជា និងលោក យ៉ាង ចឹងវី អគ្គនាយករងក្រសួងពាណិជ្ជកម្ម និងជាប្រធានអ្នកចរចាចិន បានផ្តោតទៅលើការបើកច្រកទីផ្សារផ្នែកទំនិញ សេវាកម្ម វិនិយោគ...

មណ្ឌល​គីរី​៖កូន​ទន្សោង​មួយ​ក្បាល​បាន​ងាប់​ស្អុយ​ដោយ​សារ​ជាក់​អន្ទាក់​

មន្ទីរបរិស្ថានខេត្តមណ្ឌលគីរីលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា មន្រ្តីរបស់ខ្លួនបានប្រទះឃើញកូនទន្សោងមួយក្បាល បានងាប់ស្អុយស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ដោយសាររងរបួសដាច់ជើងពីការជាប់អន្ទាក់របស់ព្រាន។ ការប្រទះឃើញនេះ គឺនៅពេលមន្រ្តីឧទ្យានុរក្ស ចុះល្បាត់កាលពីថ្ងៃម្សិលមិញ និងដុតបំផ្លាញសាកសពកូនទង្សោងនៅនឹងកន្លែង៕

សត្វ​សំ​ពោច​ក្រអូប​ ជា​សត្វ​ងាយ​រង​គ្រោះ​ ដោយ​ការ​បរ​បាញ់​នៅ​កម្ពុជា​

សំពោចក្រអូប ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ការបាត់បង់ទីជម្រក និងទាក់ចាប់ដើម្បីធ្វើពាណិជ្ជកម្ម នៅកម្ពុជា។ សំពោចក្រអូប ចូលចិត្តរស់នៅកន្លែងងងឹតៗ តាមជង្រុក តាមទបង្ហូរទឹក ឬដំបូលផ្ទះ។ហើយពេលថ្ងៃ និងពេលយប់ វាតែងតែចេញដើររកចំណី។ ចំណីរបស់សំពោចក្រអូប មានដូចជា កណ្តុរ ស្វាយ កាហ្វេរ ម្នាស់ជាដើម។

ស្វា​ព្រាម​ ចូល​ចិត្ត​រស់​នៅ​ជា​ក្រុម ​ប៉ុន្តែ​វា​មិន​ចូល​ចិត្តភាព​អ៊ូអរ​ឡើយ​

ស្វាព្រាម ជាប្រភេទសត្វដែលរស់នៅជាក្រុមមាបចាប់ពី ១០-៤០ក្បាល ឬច្រើនជាងនេះ ជួនកាលពួកវាក៏អាចរស់នៅក្នុងដែនព្រៃរួមគ្នាជាមួយទោចផងដែរ ប៉ុន្តែវា​ ចូលចិត្តភាពស្ងប់ស្ងាត់បំផុត។ ស្វាព្រាមនេះ មានពណ៌ខ្មៅប្រផេះពេញលើដងខ្លួន ផ្ទៃមុខមានពណ៌ខ្មៅ គ្មានរង្វង់កងព័ទ្ធជុំវិញភ្នែកទេ។ ផ្នែកច្រមុះ និងមាត់មានពណ៌សប្រផេះ ហើយវាមានដុះកញ្ចុំពុកមាត់វែងពណ៌សព័ទ្ធជុំវិញផ្ទៃមុខស្ទើរតែលុបបាត់ត្រចៀក។រីឯរោមក្បាលដុះវែងកញ្ចុំខ្ពស់...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម