Monday, September 20, 2021
Home សេដ្ឋកិច្ច

សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មថាការប្រកាសលក់ដើមឈើរីអាចដាំបាននៅកម្ពុជាជារឿងបោកប្រាក់

ស្របពេលនៅតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះលក់កូនដើមឈើរី(Cherry) ដែលមានពូជមកពីសហរដ្ឋអាមេរិក និងអះអាងថាជាប្រភេទឈើហូបផ្លែមិនរើសប្រភេទដី និងងាយស្រួលដាំ ហើយអាចដាំដុះចេញផ្លែនៅកម្ពុជាបាននោះ។ ប៉ុន្តែមន្រ្តីជំនាញខាងកសិកម្មបានលើកឡើងថា ដើមឈើរីមិនអាចដាំបានផ្លែនៅកម្ពុជាទេ ហើយការផ្សព្វផ្សាយលក់នោះ គឺរឿងបោកប្រាក់។  https://youtu.be/itHnbqXQGm4 លោក ហ៊ាន វណ្ណហន...

ចុះឈ្មោះភ្ជាប់ INTERNET Metfone WiFi តាមរយៈអនឡាញបានយ៉ាងងាយស្រួលដោយមិនចាំបាច់ចេញពីផ្ទះ

ដើម្បីជួយសម្រួលដល់អតិថិជនចុះឈ្មោះភ្ជាប់ INTERNET Metfone WiFi  ឱ្យមានភាពងាយស្រួល និងសុវត្ថិភាព ក៏ដូចជាកាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺកូវីដ១៩ ឥឡូវនេះអតិថិជនអាចចុះឈ្មោះភ្ជាប់ INTERNET  Metfone WiFi តាមទូរស័ព្ទរបស់លោកអ្នកដោយមិនចាំបាច់ចំណាយពេលយូរត្រឹមតែមួយនាទីរួចជាការស្រេច ។លើសពីនេះអតិថិជនក៏អាច ពិនិត្យមើល និងតាមដានដោយផ្ទាល់ចំពោះដំណើរការនៃការចុះឈ្មោះភ្ជាប់អ៊ីនធឺណិតដែលអតិថិជនបានចុះឈ្មោះបានផងដែរ។ លោកអ្នកអាចចុះឈ្មោះបានយ៉ាងងាយស្រួល ដោយគ្រាន់តែអនុត្តន៍តាមការណែនាំ ដូចខាងក្រោមនេះ៖

តំណាងក្រុមហ៊ុនGFXថា ក្រុមហ៊ុនផ្ដល់៣០% ហើយ​៧០%​ទៀតគឺអតិថិជនត្រូវចូលរួមប្ដឹងទាមទារពីភា​គី​ទី៣

តំណាងក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GFX) បានលើកឡើងថា ក្រុមហ៊ុននឹងដោះស្រាយលុយបាត់បង់ឱ្យអតិថិជនវិញត្រឹម៣០%ប៉ុណ្ណោះ ហើយ៧០%ទៀត គឺតម្រូវឲ្យក្រុមអតិថិជនចូលរួមប្ដឹងទៅបុគ្គលិកក្រុមហ៊ុនស្ថិតនៅក្រៅប្រទេសដែលបាន​កិប​កេង​លុយពីក្រុមហ៊ុនទៅ។ ប៉ុន្តែក្រុមអតិថិនជនខ្លះនៅតែប្រកាន់ជំហរទាមទារសំណង១០០%វិញដដែល។ https://youtu.be/uCk5YZWtoNE លោកស្រី ទី គឹមស្រេង តំណាងក្រុមហ៊ុន...

ក្រុម​អតិថិជន​GFX​រំពឹង​ថា​នឹង​ទទួល​បាន​ដំណោះ​ស្រាយ​ត្រឹម​សប្ដាហ៍​នេះ​

ក្រុមអតិថិជនរបស់ក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GFX) បានព្រមានលើកគ្នាតវ៉ានៅខាងមុខផ្ទះរបស់នាយករដ្ឋមន្រ្តីនៅពេលខាងមុខ ប្រសិនបើក្រុមហ៊ុននៅតែអូសបន្លាយពេលវេលាមិនព្រមចេញមុខដោះស្រាយជុំវិញការបាត់បង់លុយវិនិយោគអស់រាប់លានដុល្លារនៅត្រឹមសប្ដាហ៍នេះ។ ការព្រមាននេះ ស្របពេលគណៈកម្មកាមូលបត្រកម្ពុជា បានសេចក្ដីប្រកាសមិនឱ្យក្រុមហ៊ុនបិទទ្វារក្រុមហ៊ុនឡើយ និងត្រូវទូទាត់ប្រាក់វិនិយោគឱ្យអតិថិជនទាំងអស់វិញជាបន្ទាន់។ https://youtu.be/MQja3-FE9Vc តំណាងអតិថិជនក្រុមប៊ុន ហ្គោលអេហ្វអិកស៍ បានលើកឡើងថា...

ក្រសួងការងារប្រកាសបើកប្រាក់ឧបត្ថម្ភទៅដល់អ្នកក្នុងវិស័យកាត់ដេរនិងទេសចរណ៍ដែលត្រូវបានព្យួរការងារកន្លងមក

ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ចា​ជីវៈ​នៅ​ថ្ងៃ​ទី​២៣​មិថុនា​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ពី​ការ​បញ្ចេញ​សាច់​ប្រាក់​ឧបត្ថម្ភ​លើក​ទី​៦២ ទៅ​ដល់​កម្មករ​និង​បុគ្គលិក​ជាង​១១​ពាន់​នាក់​ក្នុង​វិស័យ​កាត់​ដេរ​និង​វិស័យ​ទេស​ចរណ៍ ដែល​ត្រូវ​បាន​ព្យួរ​ការងារ​នៅ​តាម​រោង​ចក្រ​និង​សហ​គ្រាស​ចំនួន​៩១​កន្លែង។ ក្នុង​ចំណោម​រោង​ចក្រ និង​សហ​គ្រាស​ទាំង​៩១​នោះ មាន​១១​កន្លែង​ស្ថិត​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ និង​៨០​កន្លែង​ទៀត​ជា​វិស័យ​ទេស​ចរណ៍ ក្នុង​នោះ​មាន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន​១៥​កន្លែង ព្រះសីហនុ​៤​កន្លែង សៀមរាប​៦៦​កន្លែង កណ្តាល​២​កន្លែង កែប​១​កន្លែង តាកែវ​១​កន្លែង កំពង់ឆ្នាំង​១​មួយ​កន្លែង និង​ស្វាយ​រៀង១​កន្លែង។

ពលរដ្ឋបន្តទាមទារឱ្យក្រុមហ៊ុនGFXសងលុយដើមវិញនិងបដិសេធមិនចូលរួមប្ដឹងទៅភាគីទី៣

ក្រុមពលរដ្ឋមួយចំនួនដែលបានដាក់លុយវិនិយោគនៅក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GoldFX) បានប្រមូលផ្ដុំគ្នាជាលើកទីពីរនៅខាងមុខសាខាក្រុមហ៊ុនក្នុងខណ្ឌទួលគោក ដើម្បីដាក់ញត្តិបដិសេធមិនចូលរួមជាមួយក្រុមហ៊ុនដើម្បីប្ដឹងទៅភាគីទី៣ និងបន្តទាមទារឱ្យម្ចាស់ក្រុមហ៊ុនសង់លុយដើមឱ្យអតិថិជនវិញ។ ការប្រមូលផ្ដុំគ្នាជាលើកទី២នេះ ខណៈក្រុមហ៊ុនបានអះអាងថា ខ្លួនបានដាក់ពាក្យប្ដឹងក្រុមជនទី៣ដើម្បីយកលុយដែលបាត់បង់មកទូទាត់ឱ្យអតិថិជនវិញ។ https://youtu.be/Dbomn7HwPhQ នៅព្រឹកថ្ងៃទី៩មិថុនានេះ ពលរដ្ឋរាប់សិបនាក់ បានមកប្រមូលផ្ដុំគ្នានៅខាងមុខសាខាក្រុមហ៊ុន...

មន្រ្តីក្រសួងសេដ្ឋកិច្ច៖ការដំឡើងពន្ធថ្នាំជក់កំពុងស្ថិតក្នុងការសិក្សានៅឡើយ

មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ការដំឡើងពន្ធលើថ្នាំជក់ គឺមិនអាចធ្វើឡើងតាមតែនឹកឃើញនោះទេ គឺត្រូវសិក្សាពីលទ្ធភាពនិងពីផលប៉ះពាល់។ ការលើកឡើងនេះ ស្របពេលមានការស្នើសុំជាបន្តបន្ទាប់ពីអង្គការសង្គមស៊ីវិល ដើម្បីឱ្យរដ្ឋាភិបាលដំឡើងពន្ធថ្នាំជក់ក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារបារី និងជាឱកាសសម្រាប់ឱ្យពលរដ្ឋអាចផ្តាច់បារីបាន។ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី ១៧ឧសភានេះថា ការគិតគូររឿងតម្លើងពន្ធថ្នាំជក់នេះ គឺក្រសួងកំពុងសិក្សានៅឡើយ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ថា តើនឹងត្រូវចំណាយពេលសិក្សាយូរប៉ុណ្ណាទៀតនោះទេ។

មន្រ្តីសង្ឃឹមថាការដាំដុះស្រូវនៅដើមរដូវវស្សានេះនឹងមិនថយចុះដោយសារជំងឺកូវីដនោះទេ

ស្របពេលរដូវវស្សាបានចូលមកដល់ កសិករចាប់ផ្តើមភ្ជួររាស់ដីសម្រាប់ដាំដុះស្រូវ និងដំណាំផ្សេងៗទៀត ទោះបច្ចុប្បន្ននេះ កសិករខ្លះកំពុងត្អួញត្អែរអំពីបន្លែចុះថោកឬគ្មានទីផ្សារដោយវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ក្ដី។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានឱ្យដឹងថា ក្នុងបរិបទជំងឺកូវីដនេះ វិស័យកសិកម្មមិនអាចគេចផុតពីបញ្ហាបាននោះទេ ប៉ុន្តែមន្រ្តីកសិកម្មនៅតែជំរុញឱ្យកសិករបន្តបំពេញមុខងារដាំដុះ ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចគ្រួសារក្នុងវិបត្តិកូវីដ។

ការផ្ដល់កម្ចីពីវិស័យធនាគារ មានទាំងផលប្រយោជន៍ និងផលប៉ះពាល់បរិស្ថាន សង្គម

កាលពីថ្ងៃទី ២៨មេសា អង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដែលហៅកាត់ថា NGOF បានធ្វើវេទិការមួយស្តីពី របាយការណ៍នៃការសិក្សាស្វែងយល់ពីផលប៉ះពាល់ នៃការវិនិយោគឆ្លងដែនក្នុងវិស័យកសិកម្មទៅលើបរិស្ថាន សង្គម និងអភិបាលកិច្ច និងការអនុវត្តកាតព្វកិច្ចការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមការចូលរួមពីស្ថាបនពាក់ព័ន្ធជាច្រើន។ លោក សុខ ឃីម ប្រធានកម្មវិធីនៃអង្គការអុកស្វាម...

ការបិទផ្សារទាំងអស់ ធ្វើឱ្យបះពាល់ខ្លាំងអាជីវករក្រីក្រ និងធ្វើឱ្យកាន់តែខ្វះខាតការផ្គត់ផ្គង់ស្បៀងនៅទីក្រុង

មន្រ្តីក្រសួងពាណិជ្ជកម្មស្នើឱ្យកសិករមានបន្លែ ត្រី សាច់ និងចង់យកមកលក់នៅតាមតំបន់ក្រហម ត្រូវតែទាក់ទងមកមន្រ្តីក្រសួង​ជាមុនដើម្បីសុំការអនុញ្ញាត។ ការលើកឡើងនេះ ស្របពេលរដ្ឋាភិបាលបានប្រកាសឈប់ឱ្យអាជីវករតាមផ្សារទាំងអស់នៅទីក្រុងភ្នំពេញ ផ្អាកលក់ដូរ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ប៉ុន្តែវិធានការនេះ រងការរិះគន់ ថាធ្វើឱ្យប៉ះពាល់អាជីវករតូចតាចនិងធ្វើឱ្យប៉ះពាល់ការផ្គត់ផ្គង់ស្បៀងសម្រាប់អ្នកទីក្រុងជាដើម។ លោក ស៊ាង ថៃ មន្រ្តីនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី២៤មេសាថា ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្មបាន​ជួយសម្រួលឱ្យអាជីវករមួយចំនួន អាចបន្តនាំយកបន្លែពីខេត្ត...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម