Saturday, October 16, 2021
Home បច្ចេកវិទ្យាសុខាភិបាល

បច្ចេកវិទ្យាសុខាភិបាល

កូវីដ៖តួលេខឆ្លងថ្មី៨២២នាក់ គឺច្រើនជាងម្សិល​មិញ​១​៨៤នាក់​

នៅថ្ងៃទី២៤កញ្ញានេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៨២២នាក់ ក្នុងនោះករណីនាំចូលមានចំនួន​១០៦នាក់ ស្លាប់ថ្មី២១នាក់ និងជាសះស្បើយថ្មីចំនួន៤៩៤នាក់ ដែលបានធ្វើឱ្យករណីឆ្លងសរុបកើនដល់១សែន៧ពាន់នាក់ ក្នុង​​នោះករណីនាំចូលមានចំនួន១ម៉ឺន៨ពាន់នាក់ ជាសះស្បើយសរុបជិតសែននាក់ និងស្លាប់សរុបចំនួន២,១៩៧នាក់។ តួលេខឆ្លងថ្មីនេះ គឺកើនលើសពីថ្ងៃទី២៣កញ្ញាម្សិលមិញចំនួន១៨៤នាក់ ដែលមានតួលេខឆ្លងត្រឹម៦៣៨នាក់ និងស្លាប់ថ្មី២២​នាក់​។​ ​នេះ គឺជាលើកដំបូងដែលករណីឆ្លងបានស្ទុះឡើងដល់ជាង៨០០នាក់ក្នុងមួយថ្ងៃ នៅក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ គិតចាប់តាំងពីថ្ងៃទី១០កញ្ញាមក ដែលមានករណីឆ្លងត្រឹមជាង៦០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

បិទវត្តចំពុះក្អែក ក្រោយរកឃើញ ព្រះសង្ឃ កូនសិស្ស ចុងភៅ ឆ្លងកូវីដ ក្រោយថ្ងៃដាក់បិណ្ឌទី១

វត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានបិទជាបណ្ដោះអាសន្ននៅថ្ងៃទី២៣កញ្ញានេះ ក្រោយរកឃើញព្រះសង្ឃ ចុងភៅ និងកូនសិស្ស៥នាក់ឆ្លងកូវីដ១៩។  លោក លីវ វណ្ណថេង​​ ចៅសង្កាត់ព្រែកថ្មី បានប្រាប់សារព័ត៌មានខ្មែរណាស់នៅរសៀលនេះថា កាលព្រឹកមិញ មនុស្សប្រមាណជាង៤០០នាក់ដែលជាប់ពាក់ព័ន្ធនៅវត្តចំពុះក្អែកបានមកធ្វើតេស្ត ហើយមកដល់រសៀលម៉ោង៣នេះ បានរកឃើញអ្នកវិជ្ជមាន៥នាក់ក្នុងនោះមានព្រះសង្ឃ ចុងភៅ និងកូនសិស្សលោក។

ករណីឆ្លងកូវីដប្រចាំថ្ងៃនៅកម្ពុជាបន្តកើនឡើង ខណៈ​​ថ្ងៃ​នេះ​មាន​ជិត​៧០០នាក់ ​

នៅថ្ងៃទី១៦កញ្ញានេះ ក្រសួងសុខាភិបាលបានប្រកាសតួលេខអ្នកឆ្លងប្រចាំថ្ងៃថ្មីចំនួន៦៩៣នាក់ ស្លាប់១១នាក់ និងជាសះស្បើយ​៤៤៣នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១០២,១៣៦នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសមានចំនួន​១៧,​៤២៨នាក់ ស្លាប់​សរុប២០៧៨នាក់ ជាសះស្បើយ៩៥,៨១០នាក់។ ក្នុងរយៈពេល២៧ថ្ងៃចុងក្រោយនេះ តួលេខឆ្លងប្រចាំថ្ងៃបាន​កើនឡើងវិញជាបន្តបន្ទាប់ ក្រោយពីបានធ្លាក់ក្នុងមួយថ្ងៃមានអ្នកឆ្លងត្រឹមជាង៤០០នាក់។ គិតត្រឹមថ្ងៃទី២១សីហាមកដលត្រឹមថ្ងៃទី៥កញ្ញា គឺក្នុងរង្វង់១៦ថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសតួលេខឆ្លងត្រឹមជាង៤០០​នាក់​​ប៉ុណ្ណោះក្នុងមួយថ្ងៃ...

នាយករដ្ឋមន្រ្តី​ប្រកាសចាក់វ៉ាក់សាំងដូសជំរុញ​ឱ្យ​ពលរដ្ឋទូទៅពីខែសីហានេះដល់ពាក់កណ្ដាលឆ្នាំ​២០​២២​

ដើម្បីបង្កើតឱ្យមានភាពស៊ាំសហគមន៍រឹងមាំពិតប្រាដកមួយ ការពារអាយុជីវិតពលរដ្ឋពីមេរោគកូវីដបំប្លែងថ្មីដែលតា និងប្រ​ភេទ​វីរុសបំប្លែងខ្លួនដទៃទៀត និងដើម្បីឈានទៅបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញ រដ្ឋាភិបាលសម្រេចដាក់ចេញ​គោល​នយោបាយចាក់វ៉ាកសាំងដូសជំរុញដល់ប្រជាជនទូទៅដែលមានអាយុចាប់ពី១២ឆ្នាំឡើង។ ដំណើរការចាក់វ៉ាក់សាំងដូសជំរុញ​ឱ្យពលរដ្ឋនេះ ត្រូវចាប់ផ្ដើមពីខែសីហាឆ្នាំ២០២១ រហូតទៅដល់ពាក់កណ្ដាលឆ្នាំ២០២២ ប៉ុន្តែការចាក់នេះ ត្រូវឈរលើគោល​ការណ៍​ស្ម័គ្រចិត្តពីពលរដ្ឋនិងមិនគិតថ្លៃ។ នេះបើតាមសេចក្ដីសម្រេចមួយរបស់នាយករដ្ឋមន្រ្តី ចេញផ្សាយនៅថ្ងៃទី២៥សីហានេះ។ សេចក្ដីសម្រេចនេះបន្តថា ការសម្រេចចាក់វ៉ាក់សាំងដូសជំរុញ ដោយសារមានការស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្រ្ដពីប្រទេសជាច្រើនបានបង្ហាញថា ក្រោយការចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសហើយ គឺកម្រិតភាពស៊ាំប្រឆាំងនឹងវីរុសកូវីដ១៩ អាចមានត្រឹម​រយៈពេលពី៦ទៅ៨ខែ ឬអាចខ្លីជាងនេះសម្រាប់មនុស្សវ័យចាស់និងអ្នកមានប្រព័ន្ទការពាររាងកាយខ្សោយ...

ស៊ីម៉ាក់បង្ហាត់សត្វសុនខ៣ក្បាលឱ្យចេះហិតរកក្លិនអ្នក​ផ្ទុកកូវីដដោយជោគជ័យ

សុនខចំនួន៣ក្បាល បានហិតរកឃើញក្លិនសំណាកអ្នកជំងឺកូវីដ១៩ដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង។ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានលើកឡើងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី២សីហានេះថា សុនខក្រុមទី១ចំនួន៣ក្បាល បានហិតរកឃើញក្លិនសំណាកអ្នកជំងឺកូវីដ១៩ជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវ​បឋម។ ជាលក្ខណ:បច្ចេកទេសសុនខទាំងនោះ អាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០ទៅ១៥វិនាទី។ ដោយឡែក សុន​ខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។

អាមេរិកបញ្ជូនវ៉ាក់សាំង[email protected]ជាង១លានដូសទៅប្រ​ទេ​ស​​ឡាវ

សហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំងកូវីដជាងមួយលានដូល្លាទៅប្រទេសឡាវ ប្រទេសហ្វីជី និងប្រទេសកូស្តារីកា។សារ​​ព័ត៌មានប្រទេសឡាវបានរាយការណ៍នៅថ្ងៃទី១៣កក្កដានេះថា ការផ្ដល់វ៉ាក់សាំងនេះគឺជាផ្នែកមួយនៃការសន្យារបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ក្នុងការចែកចាយវ៉ាក់សាំងចំនួន៨០លានដូសនៅទូទាំងពិភពលោក។ នៅក្នុងនោះ វ៉ាក់សាំង Moderna ប្រហែល១៥ម៉ឺនដូសនឹងត្រូវបញ្ជូនទៅប្រទេសហ្វីជី រីឯវ៉ាក់សាំងចនសុននិង​ចន​សុន​(Johnson​@Johnson​)​ចំនួនចំនួន១លាន៨ម៉ឺនដូស នឹងត្រូវបញ្ជូនទៅប្រទេសឡាវតាមរយៈគំនិតផ្តួចផ្តើមកូវ៉ាក់(COVAX)របស់អង្គការសុខភាពពិភពលោក។ ទន្ទឹមនឹងនេះ វ៉ាក់សាំងPfizerចំនួន៥សែនដូស នឹងត្រូវដឹកជញ្ជូនតាមកិច្ចព្រមព្រៀងទ្វេភាគីរបស់អាមេរិកទៅ​កាន់ប្រទេសកូស្តារីកា។ គិត​មកដល់ពេលនេះ ប្រទេសឡាវបានចាក់វ៉ាក់សាំងឱ្យពលរដ្ឋបានប្រហែល១លាននាក់ហើយ ឬស្មើនឹង​១៤%នៃចំនួនប្រជាជន។

កូវីដ៖​កម្ពុជា​រំពឹង​ចាក់​វ៉ាក់​សាំង​ឱ្យ​ពលរដ្ឋ​គ្រប់​១០​លាន​នាក់​ត្រឹម​ខែ​តុលា​នេះ​

មន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ប្រសិនបើការបញ្ជាទិញវ៉ាក់សាំងចំនួន៩លានដូសទៀតពីប្រទេសចិនទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក នោះកម្ពុជានឹងអាចសម្រេចគោលដៅដើម្បីចាក់វ៉ាក់សាំងឱ្យបានចំនួន២០លានដូសលើពលរដ្ឋចំនួន១០លាននាក់ត្រឹមខែតុលាឆ្នាំ២០២០នេះ។ រដ្ឋាភិបាលធ្លាប់ប្រកាសថា កាលណាពលរដ្ឋចំនួន១០លាននាក់បានទទួលវ៉ាក់សាំង នោះកម្ពុជានឹងមានភាពស៊ាំគ្រប់គ្រងទៅនឹងជំងឺកូវីដ ហើយអាចឱ្យការរស់នៅវិលទៅរកភាពប្រក្រតីវិញ។ លោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានថ្លែងប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៩មិថុនានេះថា បើមិនមានការប្រែប្រួលទេ វ៉ាក់សាំងចំនួន៥លានដូសនឹងមកដល់កម្ពុជាក្នុងខែកក្កដា ហើយចំនួន៤លានដូសទៀត នឹងមកដល់កម្ពុជាក្នុងខែសីហា ដែលនឹងធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់ចំនួនដើម្បីចាក់ឱ្យពលរដ្ឋ១០លាននាក់។

ក្រសួងព្រមានចាត់វិធានការអ្នកលក់ឧបករណ៍តេស្តរហ័សរកអង់ទីគ័រក្រោយចាក់វ៉ាក់សាំងរួចហើយ

នៅថ្ងៃទី២១មិថុនានេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងហាមឃាត់ការចែកចាយ លក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ១៩ ដែលគ្មានលេខបញ្ជិការទទួលស្គាល់ពីក្រសួង បើពុំដូច្នេះទេ នឹងអាចប្រឈមចំពោះមុខច្បាប់។ ក្រសួងសុខាភិបាល បានលើកឡើងថា តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ១៩ ដែលកំពុងចរាចរលក់នៅពេលនេះ គឺពុំបានចុះបញ្ជិការពីក្រសួងសុខាភិបាលឡើយ ហើយក៏ពុំទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកដែរ។ ក្រសួងលើកឡើងថា៖«ដូច្នេះ! លទ្ធផលពីការតេស្តនេះ គឺមិនអាចជឿជាក់បានឡើយ។...

កម្ពុជា​ត្រូវ​ការ​វ៉ាក់​សាំង​១៩​លាន​ដូស​បន្ថែម​ទៀត​ដើម្បី​សម្រេច​ផែន​ការ​ចាក់​ឲ្យ​ពលរដ្ឋ​១៣​លាន​នាក់​

នៅថ្ងៃទី៨មិថុនានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសថា វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលកម្ពុជាទិញពីក្រុមហ៊ុន ស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូស និងស៊ីណូហ្វាម៥០ម៉ឺនដូស សរុប១លានដូស បានដឹកមកដល់ប្រទេសកម្ពុជា ដើម្បីចាក់ឲ្យពលរដ្ឋបន្តបន្ទាប់។ ប៉ុន្តែ កម្ពុជាត្រូវការវ៉ាក់សាំងចំនួន១៩លានដូសបន្ថែមទៀត ដើម្បីបង្គ្រប់២៦លានដូសក្នុងការចាក់ឲ្យពលរដ្ឋឱ្យបាន១៣លាននាក់តាមការផែនការគ្រោងទុក។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងឱ្យបានលឿនដល់រដ្ឋឲ្យបាន១៣លាននាក់។ ចាប់តាំងពីថ្ងៃទី៧ ខែកុម្ភៈ...

មន្រ្តីក្រសួងសេដ្ឋកិច្ច៖ការដំឡើងពន្ធថ្នាំជក់កំពុងស្ថិតក្នុងការសិក្សានៅឡើយ

មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា ការដំឡើងពន្ធលើថ្នាំជក់ គឺមិនអាចធ្វើឡើងតាមតែនឹកឃើញនោះទេ គឺត្រូវសិក្សាពីលទ្ធភាពនិងពីផលប៉ះពាល់។ ការលើកឡើងនេះ ស្របពេលមានការស្នើសុំជាបន្តបន្ទាប់ពីអង្គការសង្គមស៊ីវិល ដើម្បីឱ្យរដ្ឋាភិបាលដំឡើងពន្ធថ្នាំជក់ក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារបារី និងជាឱកាសសម្រាប់ឱ្យពលរដ្ឋអាចផ្តាច់បារីបាន។ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី ១៧ឧសភានេះថា ការគិតគូររឿងតម្លើងពន្ធថ្នាំជក់នេះ គឺក្រសួងកំពុងសិក្សានៅឡើយ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់ថា តើនឹងត្រូវចំណាយពេលសិក្សាយូរប៉ុណ្ណាទៀតនោះទេ។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម