Wednesday, September 22, 2021
Home ជំងឺ និងការព្យាបាល

ជំងឺ និងការព្យាបាល

មន្រ្តី៖ភ្នំពេញឆ្លងកូវីដ«ដែលតា»រាយប៉ាយនិងមិនទាន់ដឹងថាកន្លែងណាឆ្លងខ្លាំងនៅឡើយទេ

រដ្ឋបាលរាជធានីភ្នំពេញនឹងអាចដាក់ចេញវិធានការបន្ទាន់បន្ថែមទៀត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ប្រភេទ«ដែលតា» ដោយសារវីរុសនេះកំពុងគម្រាមកំហែងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ កាលពីថ្ងៃទី១៧សីហាម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ និងគណៈប្រតិបត្តិនៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានធ្វើកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញនូវវិធានការបន្ថែមមួយចំនួនទៀត ដើម្បីពង្រឹងក្នុងការទប់ស្កាត់នូវការរីករាលដាលនូវវីរុសប្រភេទ «ដែលតា»។ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌និងដែលបានចូលរួមកិច្ចប្រជុំនេះបានប្រាប់សារព័ត៌មានខ្មែរណាស់ខ្លីនៅថ្ងៃទី១៨សីហានេះថា ការប្រជុំដើម្បីដាក់វិធានការនេះ គឺដើម្បីទប់ស្កាត់បន្ថែមទៀតទៅលើវិធានការចាស់...

ពលរដ្ឋនៅប៉ោយប៉ែតសម្រុកទៅចាក់វ៉ាក់សាំងយ៉ាងកកកុញដោយមិនខ្វល់រក្សាគម្លាត

នៅព្រឹកថ្ងៃទី១៦សីហានេះ ពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតរាប់រយនាក់បាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទីតាំងចាក់វ៉ាក់សាំងដែលត្រូវបានរៀបចំឡើងនៅក្នុងកាស៊ីណូ។ ពលរដ្ឋទាំងនោះមិនបានរក្សាគម្លាតសង្គម ទោះអាជ្ញាធរខិតខំសម្របសម្រួលយ៉ាងណាក្ដី។ លោក ស៊ុំ ច័ន្ទគា អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៦សីហានេះថា ដោយសារតែការរីករាលដាលកាន់តែខ្លាំងនៃជំងឺកូវីដ១៩នៅក្នុងក្រុងប៉ោយប៉ែត បានធ្វើឱ្យពលរដ្ឋបារម្ភ និងបានសម្រុកនាំគ្នាទៅចាក់វ៉ាក់សាំងដោយមិនបានគិតពីការហានិភ័យបែបនេះ។  លោកថា៖«ពួកគាត់(ពលរដ្ឋ)ប្រឹងប្រែងធ្វើយ៉ាងឱ្យតែបានចាក់មុនគេ ដោយសារពួកគាត់ខ្លាចអស់វ៉ាក់សាំង ឬខ្លាចមានការប្រែប្រួលសកម្មភាពណាមួយដែលធ្វើឱ្យពួកគាត់មិនអាចទទួលបានវ៉ាក់សាំង»។

ទម្លាប់មិនគួរធ្វើក្រោយពេលបរិភោគបាយរួចភ្លាម

ទម្លាប់មួយចំនួន ដែលអ្នកធ្វើបន្ទាប់ពីបរិភោគអាហាររួច នឹងធ្វើឱ្យអ្នកអាចជួបបញ្ហាសុខភាពទូទៅមួយចំនួន។ ទាំងនេះ គឺជាទម្លាប់មួយចំនួន ដែលអ្នកមិនគួរធ្វើឡើយ បន្ទាប់ពីបរិភោគអាហាររួច។ ១.ដេក ការដេកគឺជាផ្នែកដ៏សំខាន់បំផុតសម្រាប់ជីវីតរបស់មនុស្សគ្រប់គ្នា។ ប៉ុន្តែចូលទៅដេកភ្លាមៗបន្ទាប់ពីបរិភោគអាហាររួច អាចធ្វើឱ្យអ្នកហើមពោះ ប្រឈមភាពមិនស្រួល និងលំនាំការគេងមិនប្រក្រតី។ ដូច្នេះ! បន្ទាប់ពីបរិភោគអាហាររួច អ្នកគួរតែងាកទៅធ្វើសកម្មភាពអ្វីផ្សេងក្រៅពីការចូលទៅដេកសម្រាក។

អាជ្ញាធរ​ថា​ពល​រដ្ឋ​ខ្លះ​ធ្វើ​តេស្ត​ដោយ​ខ្លួនឯង​ឃើញ​វិជ្ជ​មាន​​ ប៉ុន្តែ​​លាក់​​បាំងអាជ្ញាធរ ​រហូត​ធ្លាក់​ខ្លួនឈឺធ្ងន់​ធ្ងរ​

សាលារាជធានីភ្នំពេញបានលើកឡើងថា ​មានពលរដ្ឋមួយចំនួនបានធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ដោយខ្លួនឯងហើយវិជ្ជ​មាន ប៉ុន្តែ បានព្យាយាមលាក់បាំងអាជ្ញាធរ និងលួចប្រើប្រាស់ថ្នាំពេទ្យនិងព្យាបាលបែបបុរាណដោយខ្លួនឯង ដែលអាចធ្វើឲ្យស្ថាន​ភាពជំងឺកូវីដ១៩វិវឌ្ឍកាន់តែធ្ងន់ធ្ងរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី១២សីហាម្សិលមិញនេះ។សេចក្ដីជូនដំណឹងបន្តថា អាជ្ញាធរបានដាក់ឲ្យដំណើរការគ្រប់គ្រងព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬគ្មានរោគសញ្ញានៅតាម​ផ្ទះចាប់តាំងពីថ្ងៃទី១២កក្ដដាមក ដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ឲ្យបានទាន់ពេលវេលា ប៉ុន្តែក្នុងរយៈពេលអនុវត្តកន្លង​មក គឺមានពលរដ្ឋមួយចំនួនបានប្រើប្រាស់តេស្តរកអង់ទីហ្សែនកូវីដ១៩ដោយខ្លួនឯងហើយវិជ្ជមាន និងបានព្យាយាមប្រើប្រាស់ថ្នាំពេទ្យ ឬការព្យាបាលបែបបុរាណ្យដោយខ្លួនឯង ដែលធ្វើឲ្យអ្នកជំងឺមួយចំនួនវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរ ទើបរាយការណ៍​មក​មន្រ្តី​សុខាភិបាលឬអាជ្ញាធរ។ សាលាក្រុងលើកឡើងថា ការប្រើប្រាស់ថ្នាំពេទ្យឬការព្យាបាលបែបបុរាណដោយខ្លួនឯងនេះ គឺមិនត្រឹមត្រូវតាមនីតិវិធីប្រតិបត្តិស្ដង់ដារសម្រាប់គ្រប់គ្រង...

ឃុំអរិយក្សត្ររកឃើញអ្នកឆ្លងវីរុស«ដែលតា»៧នាក់ ក្នុងនោះស្លាប់ម្នាក់ និងសង្ស័យឆ្លង៤នាក់

អ្នកវិជ្ជមានវីរុស ដែលតា ថ្មីចំនួន៧នាក់ត្រូវបានរកឃើញនៅក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល និងមនុស្សចំនួន៤នាក់ផ្សេងទៀតសង្ស័យជាករណី ដែលតា នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលស្រុកល្វាឯមនៅថ្ងៃទី១២សីហាម្សិលមិញ។ អ្នកជំងឺទាំង៧នាក់នោះ គឺជាពលរដ្ឋនៅក្នុងអ្នកភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាលទាំងអស់ ខណៈបុរសអ្នកជំងឺដែលតា អាយុ៨៧ឆ្នាំម្នាក់បានស្លាប់។ ក្រោយពីទទួលបានដំណឹងនេះ លោក កន...

ខេត្តព្រះសីហនុរកឃើញវីរុស«ដែលតា»លើកដំបូងលើកុមារាអាយុ ១០ឆ្នាំជាអ្នកដំណើរមកពីថៃ

នៅថ្ងៃទី១២សីហានេះ ខេត្តព្រះសីហនុបានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដប្រភេទ ដែលតា លើកដំបូងលើកុមារាអាយុ១០ឆ្នាំ ជាអ្នកដំណើរត្រឡប់មកពីប្រទេសថៃ។ លោក ឃាង ភារម្យ មន្រ្តីនាំពាក្យសាលាខេត្តព្រះសីហនុបានលើកឡើងថា កុមាររូបនេះបានធ្វើដំណើរតាមច្រកឡែមនិងបានធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០កក្កដា ហើយបានចេញដំណើរមកដល់ខេត្តព្រះសីហនុកាលពីថ្ងៃទី៦សីហា ហើយបានធ្វើតេស្ដវិជ្ជមានវីរុសដែលតានៅថ្ងៃទី១២សីហានេះ អំឡុងពេលធ្វើចត្តាឡីស័កបន្តនៅក្នុងខេត្តព្រះសីហនុ។ លោក ឃាង ភារម្យ...

ចិន​អនុម័ត​ជា​លើក​ដំបូង​ឱ្យសាកល្បង​ចាក់​វ៉ាក់​សាំង​​កូវីដ​លាយ​គ្នា​ដើម្បី​ទប់​ទល់​នឹង​វីរុស​«​ដែលតា​»​

និយតករឱសថរបស់ប្រទេសចិនបានអនុម័តជាលើកដំបូងឱ្យសាកល្បងការចាក់វ៉ាក់សាំងលាយគ្នា។ នេះបើតាមក្រុមហ៊ុនមួយដែល​​​ពាក់ព័ន្ធនឹងការសិក្សានេះបានលើកឡើងកាលពីថ្ងៃអង្គារទី១០សីហា ខណៈប្រទេសចិនកំពុងប្រឈមការកើនឡើងករណីឆ្លងនៃវីរុសដែលតា ហើយមានមន្ទិលសង្ស័យអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងផលិតក្នុងស្រុកដើម្បីប្រឆាំងនឹងវីរុសនេះ។ https://youtu.be/-bRy5v8lAg0 ការសាកល្បងនេះ នឹងសិក្សាអំពីប្រសិទ្ធភាពនៃការចាក់បញ្ចូលគ្នារវាងវ៉ាក់សាំងស៊ីណូវ៉ាក់ដែលផលិតឡើងពីបច្ចេកវិទ្យាបុរាណDNA ដោយក្រុមហ៊ុនក្នុងស្រុកនៅប្រទេសចិន ជាមួយនឹងវ៉ាក់សាំងមួយប្រភេទដែលផលិតឡើងដោយក្រុមហ៊ុនឱសថអាមេរិកឈ្មោះថា Inovio។ សេចក្ដីថ្លែងការណ៍ពីក្រុមហ៊ុនឱសថចិនឈ្មោះ Advaccine Biopharmaceuticals Suzhou...

CDCអាមេរិកណែនាំជាថ្មីឱ្យស្រ្ដីមានផ្ទៃពោះគួរទៅចាក់វ៉ាក់សាំងការពារកូវីដ

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក(CDC)បានធ្វើបច្ចុប្បន្នភាពឡើងវិញនូវអនុសាសន៍ណែនាំរបស់ខ្លួន ដើម្បីជំរុញឱ្យស្រ្ដីមានផ្ទៃពោះគួរទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។ ការណែនាំនេះ ដោយសំអាងលើទិន្នន័យថ្មីដែលបង្ហាញអំពីសុវត្ថិភាពនៃវ៉ាក់សាំងកូវីដសម្រាប់ស្ត្រីមានផ្ទៃពោះ។ ការណែនាំថ្មីនេះ គឺខុសពីការណែនាំលើកមុនរបស់អាមេរិក ដែលមិនទាន់មានភាពច្បាស់លាស់ ថាតើស្រ្ដីមានផ្ទៃពោះគួរទៅចាក់វ៉ាក់សាំងកូវីដដែរឬទេ។ https://youtu.be/vMn0_KSPk0U សារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃទី១១សីហាម្សិលមិញថា យោងតាមការណែនាំថ្មី គឺវ៉ាក់សាំងកូវីដ១៩ត្រូវបានអនុញ្ញាតឱ្យចាក់លើមនុស្សទាំងអស់ដែលមានអាយុចាប់ពី១២ឆ្នាំឡើង...

កម្ពុជា​រកឃើញវីរុស​«​ដែលតា»​ឆ្លង​តាម​រយៈ​ពល​រដ្ឋចេញ​​ពី​វៀតណាមជាលើកដំបូង

នៅថ្ងៃទី១១សីហានេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកដំណើរចេញពីវៀតណាមចូលមកកម្ពុជាវិញបានឆ្លងវីរុសបំប្លែងថ្មី«ដែលតា»ជាលើកដំបូង។ មន្រ្តីខេត្តស្វាយរៀងបានលើកឡើងដែរថា នៅចុងខែកក្ដដានេះ មានពលរដ្ឋខ្មែរជាង១០០នាក់បានត្រឡប់ពីវៀតណាមវិញជាបន្តបន្ទាប់ ក្នុងនោះមួយចំនួនបានធ្វើតេស្ដវិជ្ជមានវីរុសដែលតា និងខ្លះទៀតកំពុងរង់ចាំលទ្ធផលធ្វើតេស្ដ។ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងទទួលបន្ទុកជំងឺកូវីដ១៩ បានប្រាប់សាររព័ត៌មានខ្មែរណាស់នៅថ្ងៃទី១១សីហានេះថា ខេតស្វាយរៀងបានរកឃើញវីរុសដែលតា១២ករណីលើពលរដ្ឋខ្មែរដែលធ្វើដំណើរទៅរកស៊ីនៅវៀតណាម ហើយទើបត្រឡប់ចូលប្រទេសវិញ។ លោកបន្តថា កាលពីថ្ងៃទី២៧ដល់ថ្ងៃទី២៩កក្កដានេះ មានពលរដ្ឋខ្មែរចំនួន១៨៧នាក់ បានធ្វើដំណើរចេញពីវៀត​ណាម​​ចូលមកកម្ពុជាវិញ បន្ទាប់ពីប្រទេសវៀតណាមបានបិទខ្ទប់ទីក្រុង...

ខេត្ត​​មួយចំនួន​ត្រៀម​បើក​ព្រំដែន​ទទួលពលករ​វិញ ​ខណៈ​វិធានការ​បិទ​ខ្ទប់ត្រូវបញ្ចប់​ថ្ងៃ​ទី​១២​ស្អែកនេះ​

ខេត្តជាប់ព្រំដែនមួយចំនួន បានប្រកាសត្រៀមបើកព្រំដែនទទួលពលករដែលត្រឡប់ពីថៃឲ្យចូលមកកម្ពុជាវិញ នៅពេលវិធានការ​បិទព្រំដែនជាមួយថៃត្រូវបញ្ចប់នៅថ្ងៃទី១២សីហាស្អែកនេះ។ លោក ឌី រ៉ាដូ អ្នកនាំពាក្យខេត្តឧត្តរមានជ័យ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១១សីហានេះថា អាជ្ញាធរខេត្តបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីបើកព្រំដែនទទួលពលករខ្មែរត្រឡប់ពីថៃវិញ។ លោកបន្តថា ខេត្តបានត្រៀមមណ្ឌលចត្តាឡីស័កជិត​៣០​កន្លែង ​និងមណ្ឌលព្យាបាលជាង១០កន្លែង ដែលអាច ទទួលពលករក្នុងរង្វង់១ម៉ឺននាក់ឬច្រើនជាងនេះ។ លោកថ្លែងថា៖«បើតាមរបាយការណ៌ ពលករដែលចូលមកខេត្តឧត្តរមានជ័យច្រើនបំផុត...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម