Thursday, July 29, 2021
Home សុខភាព

សុខភាព

ក្រសួងសុខាភិបាលប្រកាសពីវីរុស«ដែលតា»ឆ្លង​ចូល​​សហគមន៍​​ជា​​លើក​​ដំបូង​​លើ​ពលរដ្ឋ​១៤​នាក់​និង​មន្រ្តី​ពេទ្យ​៤​នាក់​

នៅថ្ងៃទី២៧កក្ដដានេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៣៩ករណីទៀត ក្នុងនោះគឺមានពលករមកពីប្រទេសថៃចំនួន២១នាក់ និងអ្នកឆ្លងក្នុងសហគមន៍១៨នាក់។ ក្នុងចំណោមអ្នកឆ្លងក្នុង​សហ​គមន៍ទាំងនោះ គឺមានបុគ្គលិកសុខាភិបាលចំនួន៤នាក់ ពលរដ្ឋបានប៉ះពាល់ផ្ទាល់ជាមួយពលករមកពីថៃចំនួន៦នាក់ និងពល​រដ្ឋ​ក្នុង​សហ​គមន៌ដែលមិនបានប៉ះពាល់ផ្ទាល់ជាមួយពលករមកពីថៃចំនួន៨នាក់។ ក្រសួងសុខាភិបាលប្រកាសថា ពលករចំនួន២១នាក់ដែលបានចូលមកកម្ពុជាតាមច្រកព្រំដែនអូរបីជាន់ ម៉ាឡៃ អូស្មាច់ និងច្រកព្រំ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានវីរុសកូវីដ១៩បំប្លែងថ្មី«ដែលតា»នេះកាលពីថ្ងៃទី២២កក្កដាមានចំនួន១៤នាក់ និងនៅថ្ងៃ​ទី​២៥​កក្ដដាមានចំនួន៧នាក់។ រីឯពលរដ្ឋ៦នាក់ទៀតដែលបានឆ្លងវីរុសបំប្លែងថ្មីនេះ...

កូវីដ៖អ្នកឆ្លងថ្មី៧៧៨នាក់ ក្នុងនោះករណីនាំចូល​៤៧៥​នាក់​

ក្រសួងសុខាភិបាលបានរាយការណ៍នៅថ្ងៃទី២៦កក្ដដានេះថា ចំនួនអ្នកឆ្លងកូវីដបានថយចុះត្រឹម៧៧៨នាក់ ក្នុងនោះករណីនាំចូលមានចំនួន៤៧៥នាក់ ស្លាប់ថ្មី២២នាក់ និងជាសះស្បើយ៦៨៦នាក់។ គិតមកដល់ពេលនេះកម្ពជាមានចំនួនអ្នកឆ្លង​កូវីដ១៩​សរុប​កើនដល់៧៣៧០១នាក់ ក្នុងនោះស្លាប់សរុប១៣០៥នាក់ ជាសះស្បើយសរុប៦៥៩៥០នាក់ និងករណីនាំចូល៩១៥២នាក់។ ចាប់តាំងពីថ្ងៃទី១៦កក្ដដាមក កម្ពុជាមានអ្នកឆ្លងកូវីដប្រចាំថ្ងៃក្នុងវង្វង់៧០០ទៅជាង៨០០នាក់ ក្នុងនោះតួរលេខអ្នកស្លាប់ប្រចាំថ្ងៃចន្លោះពី២០ទៅ៣០នាក់ និងជាសះស្បើយពី៦០០ទៅ១០០០នាក់ ខណៈករណីនាំចូលបានការកើនឡើងពីជាង១០០នាក់ទៅ​៤០០​នាក់​​។ ស្របពេលករណីនាំចូលពីក្រៅប្រទេសមានការកើនឡើងបែបនេះ កាលពីថ្ងៃទី២៣កក្ដដា ក្រសួងសុខាភិបាលបានប្រកាសការដាក់ឱ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរ​ជាតិ​ភ្នំពេញ ដែលមានសណ្ឋាគារសុខាភ្នំពេញ...

នាយករដ្ឋមន្រ្តីនឹងយកចៅទាំងអស់ទៅចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅថ្ងៃទី៦សីហា

នៅថ្ងៃទី២៣កក្ដដានេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថាបយុទ្ធនាការចាក់វ៉ាក់សាំងឲ្យកុមារអាយុ១២ដល់១៧ឆ្នាំ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៦ខែសីហាខាងមុខនេះ ហើយវ៉ាក់សាំងដែលចាក់ឲ្យកុមារទាំងនោះ គឺជាប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់។ នេះ​បើ​យោងតាមសារព័ត៌មានហ្វ្រេសញូវ។ សារព័ត៌មាននេះបន្តថា៖«សម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យ​កាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។

កោះកុង​៖ជនចាស់ជរា៩នាក់ស្លាប់ដោយមិនបានដឹង​ថាឆ្លង​កូវីដ​

យ៉ាងហោចមានមនុស្សចាស់ជរានិងមានជំងឺប្រចាំកាយចំនួន៩នាក់នៅខេត្តកោះកុង បានស្លាប់នៅក្នុងផ្ទះជាបន្តបន្ទាប់ដោយមិនបានដឹងថាបានឆ្លងជំងឺកូវីដ១៩។ ករណីស្លាប់ជនចាស់ជរាទាំងនេះ ស្របពេលមន្រ្តីបានលើកឡើងថា ខេត្តកោះកុងកំពុងប្រ​ឈមការឆ្លងរាតត្បាតជំងឺកូវីដ១៩ខ្លាំងបំផុតក្នុងរយៈពេល៣ខែចុងក្រោយនេះ។ លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២២កក្ដដានេះថា មកទល់ពេលនេះមានមនុស្សប្រហែល៨ទៅ៩នាក់បានស្លាប់នៅតាមផ្ទះ ហើយត្រូវបានតេស្ដរកឃើញវិជ្ជមានកូវីដ១៩។ លោកបញ្ជាក់ថា ករណីស្លាប់ទាំងនេះ សុទ្ធសឹងតែជាជនចាស់ជរាអាយុ៦០ទៅ៨០ឆ្នាំដែលមានជំងឺប្រចាំកាយ និងមិនត្រូវបានគេដឹងថា ពួកគាត់បានផ្ទុកជំងឺ​កូវីដ១៩មុនពេលស្លាប់នោះទេ។

ចិនបដិសេធគម្រោងរបស់WHOដើម្បីសិក្សារកប្រភព​ដើម​វីរុសកូវីដ

នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសចិនបានច្រានចោលផែនការរបស់អង្គការសុខភាពពិភពលោក(WHO) ដើម្បីចុះទៅស៊ើបអង្កេតដំណាក់កាលទី២ទៅលើប្រភពដើមនៃវីរុសកូវីដ១៩ ដែលក្នុងសំណើររបស់អង្គការសុខភាពពិភពលោកនោះ ក៏ចង់សិក្សាអំពីលទ្ធភាពនៃការលេចចេញមេរោគកូវីដ១៩នេះពីមន្ទីរពិសោធន៍ក្នុងទីក្រុងវូហានដែរ។ ការច្រាលចោលនេះត្រូវបានលើកឡើងដោយ​មន្រ្តី​ជាន់ខ្ពស់ចិន និងត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិនានាដូចជាCNNនិងReutersជាដើម។ លោក Zeng Yixin អនុប្រធានគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុង​ប៉េ​កាំងថា លោកមានការភ្ញាក់ផ្អើលដែលបានឃើញអំពីការលេចចេញវីរុសកូវីដ១៩ពីមន្ទីរពិសោធន៍ ត្រូវបានគេដាក់ជាកម្មវត្ថុស្រាវ​ជ្រាវក្រោមដំណាក់កាលទី២នៃការស៊ើបអង្កេត។ លោកបន្តថា...

លោកស្រី​ យក់ ​សម្បត្តិ​៖កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់​សាំង​ Johnson​@​Johnson​ មួយ​លាន​ដូស​

លោកស្រី​ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជានឹងទទួលបានវ៉ាក់សាំងអាមេរិកចនសុននិង​ចន​សុន(Johnson​@Johnson)ចំនួនមួយលានដូសនៅពេលខាងមុខនេះ តាមរយៈកម្មវិធីកូវ៉ាក់ ប៉ុន្តែលោកស្រីនៅមិនទាន់ទទួលបានការបញ្ជាក់ថា វ៉ាក់សាំងចាក់តែមួយដូសនេះ នឹងមកដល់កម្ពុជាពេលណាឡើយ។ ការបញ្ជាក់នេះ ធ្វើឡើងនៅពេលលោកស្រីទៅទទួលវ៉ាក់សាំងស៊ីណូហ្វាមមួយលានដូសទៀតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២កក្កដានេះ ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន។ លោកស្រីថ្លែងថា៖«យើងនឹងមាន(វ៉ាក់សាំង)​ចន​សុន​និងចនសុនទៀត ដែលនឹង​មក​ប្រហែល​១លានដូសទៀត។ លោកស្រី...

វិស័យ​សំណង់​រីក​ចម្រើន​ខ្លាំង តើ​កម្ម​ករ​សំណង់​រីក​ចម្រើន​ដល់​ណា​?

ខណៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យសាធារណៈនិងឯកជន ព្រមទាំងសំណង់គ្រប់ប្រភេទ មានការវិវត្តជឿនលឿនគួរឲ្យកត់សម្គាល់និងគួរជាទីមោទកភាពសម្រាប់ប្រទេសកម្ពុជានោះ តម្រូវការកម្មករសំណង់ក៏មានការកើនឡើង។ ស្របពេលរដ្ឋាភិបាល បានរៀបចំគោលនយោបាយនិងហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទាញទឹកចិត្ត ចំណាប់អារម្មណ៍ ដែលធ្វើឲ្យវិនិយោគិនទទួលបានផលជាទីគាប់ចិត្តនោះ ការពិចារណាទាំងនេះ ហាក់ដូចជា មិនបានគិតគូរដល់មនុស្សដែលនៅពីក្រោយឆាក ដែលគាំទ្រដល់ការអភិវឌ្ឍទាំងនោះនៅឡើយទេ។ បុគ្គលទាំងនោះ គឺកម្មករសំណង់! កម្មករសំណង់ មិនទាន់ទទួលបានការការពារឲ្យស្របទៅនឹងសន្ទុះនៃការអភិវឌ្ឍក្នុងវិស័យសំណង់នេះនៅឡើយទេ។ កម្មករសំណង់មិនទាន់ទទួលបានការការពារ ក្រោមមូលនិធិបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)...

ខេត្តកោះកុងទិញគ្រែក្រដាសពីប្រទេសថៃសម្រាប់ដាក់អ្នកជំងឺកូវីដ១៩

ខេត្តកោះកុងបានទិញគ្រែក្រដាសពីប្រទេសថៃចំនួន៦០០គ្រែសម្រាប់អ្នកជំងឺកូវីដ១៩។ គ្រែក្រដាសដែលបានបញ្ជាទិញពីថៃ គឺស្ថិតក្រោមមូលនិធិឆ្មាបាត់ ដឹកនាំដោយលោកស្រី តៅ តឿន ទៀបាញ់ ភរិយាសម្ដេច ទៀ បាញ់ និងមន្រ្តីខេត្តមួយចំនួនទៀត ដើម្បីទុកជាតម្រូវការបន្ទាន់សម្រាប់ដាក់បម្រើឱ្យអ្នកជំងឺកូវីដ១៩ក្នុងខេត្ត។ គិតត្រឹមថ្ងៃទី១៤កក្កដាម្សិលមិញ អាជ្ញាធរតំឡើងគ្រែក្រដាសបានប្រមាណ៣០០គ្រែហើយ សម្រាប់ដាក់នៅក្នុងអគារមជ្ឈមណ្ឌល ស៊ូន ណឹង ក្នុងក្រុងខេមរភូមិន្ទ ដែលជាមជ្ឈមណ្ឌលមានអាគារសម្រាប់អ្នកជំងឺកូវីដ១៩ចំនួន៣អគារ...

ចំនួនអ្នកស្លាប់សរុបដោយកូវីដនៅកម្ពុជាឈានដល់១ពាន់នាក់

នៅថ្ងៃទី១៥កក្ដដានេះ ក្រសួងសុខាភិបាលប្រកាសមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដចំនួន៣៩នាក់ ឆ្លងថ្មីចំនួន៩៩៦នាក់ និងជាសះស្បើយថ្មីចំនួន៨១៣នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន១៦៧នាក់។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបកើនដល់ចំនួន៦៤៦១១នាក់ ក្នុងស្លាប់សរុបកើនឡើងចំនួន១០២៥នាក់ និងជាសះស្បើយសរុប៥៦១៧៨នាក់។ ក្នុងរយៈពេល១៦ថ្ងៃចុងក្រោយនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ប្រចាំថ្ងៃ គឺមានចម្លោះពីជាង២០នាក់ទៅជាង៣០នាក់ ខណៈអ្នកឆ្លងប្រចាំថ្ងៃក្នុងរយៈពេល៨ថ្ងៃចុងក្រោយនេះ គឺមានចម្លោះពីជាង៨០០នាក់ទៅជាង៩០០នាក់ក្នុងមួយថ្ងៃ។ កាលពីថ្ងៃ​ទី១០កក្កដា លោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានសរសេរបង្ហោះតាមប្រព័ន្ធទ្វីតធឺថា...

ជប៉ុន​ផ្ដល់​វ៉ាក់​សាំង​ AstraZeneca​ ចំនួន​១លាន​ដូសដល់​កម្ពុជា ​

នៅថ្ងៃទី១៣កក្ដដានេះ រដ្ឋាភិបាលជប៉ុនប្រកាសផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន១លានដូសដល់កម្ពុជា ស្របតាមចំណងមិត្តភាពរវាងកម្ពុជានិងជប៉ុនស្ដីពីស្ថានភាពកូវីដ១៩នៅកម្ពុជាបច្ចុប្បន្ន។ បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា វ៉ាក់សាំង AstraZeneca ដែលទទួលបានលារផ្ដល់អាជ្ញាបណ្ណផលិតនៅប្រទេសជប៉ុន នឹងត្រូវដឹកមកដល់ទីក្រុងភ្នំពេញឆាប់ៗខាងមុខនេះ គឺនៅពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ លោក មិកាមិ...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម