Saturday, October 16, 2021
Home សុខភាព

សុខភាព

រដ្ឋាភិបាលសម្រេចឱ្យវត្តអារាមទាំងអស់ផ្អាកពិធីបុណ្យ​កាន់បិណ្ឌចាប់ពីថ្ងៃបិណ្ឌទី៤ទៅ

នៅថ្ងៃកាន់បិណ្ឌទី៣នេះ តាមវត្តអារាមនានា ពុំសូវមានបរិស័ទច្រើន ដូចនៅថ្ងៃកាន់បិណ្ឌទី១និងទី២នោះទេ។ នៅវត្តព្រះបារមីវង្ក​ដ្ឋបូរី ហៅវត្តដំរីស ក្នុងសង្កាត់ ទឹកថ្លាខណ្ឌ សែនសុខ បានបន្តបើកឱ្យបរិស័ទចូលទៅប្រារព្ធពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៣ ប៉ុន្តែមិនមាន​​បរិស័ទកុះករឡើយ ហើយអ្នកខ្លះគ្រាន់តែប្រគេនចង្ហាន់និងទេយ្យទានព្រះសង្ឃរួចហើយក៏បានត្រឡប់ទៅវិញ។  នៅថ្ងៃទី២៣កញ្ញា រដ្ឋាភិបាលចេញសេចក្ដីសម្រេចផ្អាកររៀបចំពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដោយគិតត្រឹមពីថ្ងៃកាន់បិណ្ឌទី៤ទៅ និងបានបញ្ជាឱ្យគណៈអភិបាលរាជធានីខេត្ត ត្រូវជួយសម្របសម្រួល និងធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុនានា...

កូវីដ៖តួលេខឆ្លងថ្មី៨២២នាក់ គឺច្រើនជាងម្សិល​មិញ​១​៨៤នាក់​

នៅថ្ងៃទី២៤កញ្ញានេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៨២២នាក់ ក្នុងនោះករណីនាំចូលមានចំនួន​១០៦នាក់ ស្លាប់ថ្មី២១នាក់ និងជាសះស្បើយថ្មីចំនួន៤៩៤នាក់ ដែលបានធ្វើឱ្យករណីឆ្លងសរុបកើនដល់១សែន៧ពាន់នាក់ ក្នុង​​នោះករណីនាំចូលមានចំនួន១ម៉ឺន៨ពាន់នាក់ ជាសះស្បើយសរុបជិតសែននាក់ និងស្លាប់សរុបចំនួន២,១៩៧នាក់។ តួលេខឆ្លងថ្មីនេះ គឺកើនលើសពីថ្ងៃទី២៣កញ្ញាម្សិលមិញចំនួន១៨៤នាក់ ដែលមានតួលេខឆ្លងត្រឹម៦៣៨នាក់ និងស្លាប់ថ្មី២២​នាក់​។​ ​នេះ គឺជាលើកដំបូងដែលករណីឆ្លងបានស្ទុះឡើងដល់ជាង៨០០នាក់ក្នុងមួយថ្ងៃ នៅក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ គិតចាប់តាំងពីថ្ងៃទី១០កញ្ញាមក ដែលមានករណីឆ្លងត្រឹមជាង៦០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។

បិទវត្តចំពុះក្អែក ក្រោយរកឃើញ ព្រះសង្ឃ កូនសិស្ស ចុងភៅ ឆ្លងកូវីដ ក្រោយថ្ងៃដាក់បិណ្ឌទី១

វត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានបិទជាបណ្ដោះអាសន្ននៅថ្ងៃទី២៣កញ្ញានេះ ក្រោយរកឃើញព្រះសង្ឃ ចុងភៅ និងកូនសិស្ស៥នាក់ឆ្លងកូវីដ១៩។  លោក លីវ វណ្ណថេង​​ ចៅសង្កាត់ព្រែកថ្មី បានប្រាប់សារព័ត៌មានខ្មែរណាស់នៅរសៀលនេះថា កាលព្រឹកមិញ មនុស្សប្រមាណជាង៤០០នាក់ដែលជាប់ពាក់ព័ន្ធនៅវត្តចំពុះក្អែកបានមកធ្វើតេស្ត ហើយមកដល់រសៀលម៉ោង៣នេះ បានរកឃើញអ្នកវិជ្ជមាន៥នាក់ក្នុងនោះមានព្រះសង្ឃ ចុងភៅ និងកូនសិស្សលោក។

ថ្នាក់រៀន១៥ក្នុងវិទ្យាល័យចំនួន៥នៅភ្នំពេញ ត្រូវផ្អាក​​វិញ ក្រោយមានសិស្សមួយចំនួនឆ្លងនិងពាក់ព័ន្ធ​កូវីដ

ក្រសួងអប់រំ សម្រចផ្អាកដំណើរការថ្នាក់រៀនចំនួន១៥នៅតាមវិទ្យាល័យចំនួន៥ក្នុងរាជធានីភ្នំពេញរយៈពេល១៤ថ្ងៃ ក្រោយរកឃើញ​សិស្សមួយចំនួនឆ្លងកូវីដនិងជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ។  លោក​ ហែម​ ស៊ីណារ៉េត​ ប្រធានមន្ទីរអប់រំយុវជន​ និងកីឡារាជធានីភ្នំពេញ​ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៧កញ្ញានេះ​ថា មកដល់ពេលនេះគ្មានករណីឆ្លងក្នុងសាលារៀននោះទេ ប៉ុន្តែការសម្រេចផ្អាកថ្នាក់រៀនមួយចំនួននេះ គឺដោយសារមានសិស្សមួយចំនួនបានទៅយកសំណាកនៅតាមតំបន់ដែលពួកគេរស់នៅរកឃើញវិជ្ជមានកូវីដ១៩ ទើបក្រសួងអប់រំសម្រេចឲ្យអ្នកពាក់ព័ន្ធ​ទាំងនោះធ្វើចត្តាឡីស័ក១៤ថ្ងៃ។  លោកថ្លែងថា៖«គ្មានការចម្លងនៅក្នុងថ្នាក់សាលាទេ ហើយការមិនដំណើរការថ្នាក់រៀនហ្នឹង គឺដោយសារខាងអាជ្ញាធរមូលដ្ឋានហ្នឹង​!...

ករណីឆ្លងកូវីដប្រចាំថ្ងៃនៅកម្ពុជាបន្តកើនឡើង ខណៈ​​ថ្ងៃ​នេះ​មាន​ជិត​៧០០នាក់ ​

នៅថ្ងៃទី១៦កញ្ញានេះ ក្រសួងសុខាភិបាលបានប្រកាសតួលេខអ្នកឆ្លងប្រចាំថ្ងៃថ្មីចំនួន៦៩៣នាក់ ស្លាប់១១នាក់ និងជាសះស្បើយ​៤៤៣នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១០២,១៣៦នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសមានចំនួន​១៧,​៤២៨នាក់ ស្លាប់​សរុប២០៧៨នាក់ ជាសះស្បើយ៩៥,៨១០នាក់។ ក្នុងរយៈពេល២៧ថ្ងៃចុងក្រោយនេះ តួលេខឆ្លងប្រចាំថ្ងៃបាន​កើនឡើងវិញជាបន្តបន្ទាប់ ក្រោយពីបានធ្លាក់ក្នុងមួយថ្ងៃមានអ្នកឆ្លងត្រឹមជាង៤០០នាក់។ គិតត្រឹមថ្ងៃទី២១សីហាមកដលត្រឹមថ្ងៃទី៥កញ្ញា គឺក្នុងរង្វង់១៦ថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសតួលេខឆ្លងត្រឹមជាង៤០០​នាក់​​ប៉ុណ្ណោះក្នុងមួយថ្ងៃ...

ការឆ្លងកូវីដនៅ​កម្ពុជាប្រចាំថ្ងៃបន្តកើនឡើងដល់​៦៦០​នាក់​

នៅថ្ងៃទី១០កញ្ញានេះក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៦០នាក់ ស្លាប់១២នាក់ និងជាសះស្បើយ​៤១៧​នាក់​។ នេះចំនួនឆ្លងខ្ពស់បំផុត បើប្រៀបធៀបក្នុងរយៈ២០ថ្ងៃចុងក្រោយ ដែលឆ្លងតែត្រឹមជាង៤០០នាក់ទៅ៥០០នាក់ក្នុងមួយថ្ងៃ។ គិតមកដល់ពេលនេះ កម្ពុជាប្រកាសមានអ្នកឆ្លងកូវីដ១៩សរុបកើនដល់៩៨,១៨៤នាក់ ស្លាប់សរុប២០១៩នាក់ និងជាសះស្បើយសរុប៩២,៩១២នាក់ ក្នុងនោះករណីនាំពីក្រៅប្រទេសចូលមានចំនួន១៦,៥៨០នាក់។ បើតាមគេហទំព័រ Worldometer ប្រទេសកម្ពុជាបានរាយការណ៍មានករណីឆ្លងកូវីដបានកើនឡើង និងវ៉ាដាច់ប្រទេសចិនចំនួន​៣០៥៦​នាក់ ខណៈគិតមកដល់ថ្ងៃទី១០កញ្ញានេះ...

មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​សិ​រី​សោ​ភ័ណ​បាន​ជន់​លិច​ដោយ​ជំនន់ទឹក​ភ្លៀង​នៅ​យប់​មិញ

ភ្លៀងមួយមេធំកាលពីយប់ថ្ងៃទី៣១សីហាម្សិលមិញ បានធ្វើឱ្យមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ រងការជន់លិចយ៉ាងខ្លាំង ប៉ុន្តែទឹកជំនន់បានលិចត្រឹមរយៈពេលកន្លះម៉ោងក៏បានស្រកទៅវិញអស់ ហើយអ្នកជំងឺក៏មិនបានជម្លៀសទៅកន្លែងផ្សេងដែរ។ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកនេះថា កាលពីយប់មិញមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យលិចមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ និងកន្លែងមួយចំនួនទៀតនៅក្នុងក្រុងនេះ។

រ​បាយ​ការណ៍​​បង្ហាញ​​ថា ស្ថា​ប័ន​​ស៊ើប​​ការណ៍​​សម្ងាត់​អា​មេ​រិក​​នៅ​​មិន​ទាន់​​សន្និ​ដ្ឋាន​ពី​​ប្រ​ភព​​ដើម​​ជំងឺ​កូវីដ១៩​​ទេ

រដ្ឋធានីវ៉ាស៊ីនតោន — ស្ថាប័ន​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ប្រាប់លោក​ប្រធានាធិបតី Joe Biden ​ថា​ ខ្លួននៅ​មិនទាន់​សន្និដ្ឋាន​បាន​ទាំង​ស្រុងនៅ​ឡើយ​ទេអំពីប្រភពនៃ​ជំងឺ​កូវីដ​១៩​ បន្ទាប់​ពី​បានពិនិត្យ​មើលព័ត៌មាន​នានា។​ ជំងឺរាតត្បាត​កូវីដ​១៩ ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​ ២១៣លាន ​២សែន​នាក់ និង​បាន​សម្លាប់​មនុស្ស​ជាង ​៤លាន ​៤សែន​នាក់ នៅ​ជុំវិញ​ពិភព​លោក​ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៩​មក។​ នេះ​បើតាមទិន្នន័យ​របស់​សាកល​វិទ្យាល័យ ​Johns Hopkins ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

WHO៖សុ​ទិ​ដ្ឋិ​និ​យម​ខ្លាំង​លើ​វ៉ាក់​សាំង គឺ​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់

អង្គការសុខភាពពិភពលោកបានលើកឡើងថា ការមានសុទិដ្ឋិនិយមចំពោះវ៉ាក់សាំង អាចបង្កគ្រោះថ្នាក់ ព្រោះការចាក់វ៉ាក់សាំងរួចហើយ មិនមែនមានន័យថាគួរតែឈប់អនុវត្តវិធានការបង្ការផ្សេងៗនោះទេ ដូចការពាក់ម៉ាស់នៅទីសាធារណៈ ការរក្សាគម្លាតសុវត្ថិភាព និងការចៀសវាងជួបជុំគ្នាផ្សេងៗ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩នោះទេ។  ការចេញផ្សាយព័ត៌មានរបស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាកាលពីថ្ងៃទី១២សីហាម្សិលមិញបានលើកឡើងថា ការចាក់វ៉ាក់សាំងតែមួយមុខមិនមែនជាដំណោះស្រាយនោះទេ វាគ្រាន់តែជាឧបករណ៍មួយក្នុងចំណោមឧបករណ៍សំខាន់ជាច្រើននៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលវាអាចជួយកាត់បន្ថយមិនឱ្យឈឺធ្ងន់ធ្ងរ ជួយកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងកាត់បន្ថយការស្លាប់។

ស្ថានទូតអង់គ្លេស៖ កម្ពុជានឹងទទួលបានវ៉ាក់សាំង AstraZeneca ជាង ៤សែនដូសតាមរយៈកិច្ចព្រមព្រៀងទ្វេរភាគី

ចក្រភពអង់គ្លេសនឹងធ្វើការបញ្ជូនវ៉ាក់សាំងចំនួន ៩លានដូសនៅសប្តាហ៍នេះ ដែលបរិច្ចាកទៅកាន់ប្រទេសជាច្រើនតាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងយន្តការ Covax ដើម្បីជួយសម្រួលដល់ការដោះស្រាយបញ្ហាកូវីដ១៩។ ក្នុងចំណោមវ៉ាក់សាំងចំនួន ៩លានដូស វ៉ាក់សាំង ៥លានដូសត្រូវបានផ្តល់ឱ្យយន្តការ Covax ដែលយន្តការនេះ នឹងធ្វើការចែកចាយជាបន្ទាន់ដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប។ ចំណែកវ៉ាក់សាំងចំនួន ៤លានដូសទៀត នឹងត្រូវបានចែកចាយដោយផ្ទាល់ ហើយក្នុងនោះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងចំនួន ៤១៥០០០ដូសផងដែរ។​
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម