Saturday, October 16, 2021
Home បរិស្ថាន

បរិស្ថាន

របាយការណ៍៖ កម្ពុជា​បាត់បង់​ព្រៃឈើ​ប្រមាណ​៣៧%​នៅ​ទីតាំង​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​​​​​​​

ភ្នំពេញ — ចលនា​ការពារ​បរិស្ថាន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​ថ្មី​មួយ​ដែល​បញ្ជាក់​ពី​ការ​បាត់​បង់​ព្រៃឈើ​ប្រមាណ​៣៧​ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ទីតាំង​នៃ​ការ​អនុវត្ត​គម្រោង​សាកល្បង​រេដបូក(REDD+) ឬ​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន​ដែល​វីអូអេ​បាន​ទទួល​ក្នុងសប្តាហ៍​នេះ។ ក្នុង​ការ​អនុវត្តគម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​នេះ ជា​ទូទៅ​ប្រទេស​អភិវឌ្ឍន៍​បាន​ចំណាយ​ទៅលើ​ប្រទេស​កំពុងអភិវឌ្ឍន៍​ឲ្យ​អនុវត្តគម្រោង​នេះ​ហើយប្រទេស​ដែល​អនុវត្ត​គម្រោង​នេះ​ត្រូវ​បាន​តម្រូវ​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។​ឧស្ម័ន​ផ្ទះកញ្ចក់ ជាប្រភេទ​ឧស្ម័ន​បង្ក​ឥទ្ធិពល​កំណើន​សីតុណ្ហភាព​នៃ​បរិយាកាស​ផែនដី។ សេចក្តី​ប្រកាស​របស់សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន​(Korea Federation for Environmental Movements)​ចេញ​ផ្សាយ​កាលពីថ្ងៃទី​២៤​ខែសីហា​ ឆ្នាំ​២០២១​នេះ​បាន​ឲ្យ​ដឹង​ថា​ ការិយាល័យ​ព្រៃឈើ​កូរ៉េ​(Korea Forest Service) ដែល​ទទួល​បន្ទុក​បង្កើត​ច្បាប់និង​គោល​នយោបាយ​ស្តីពី​ព្រៃឈើ​របស់​រដ្ឋាភិបាល​កូរ៉េ​បានរងការ​រិះគន់​ចំពោះ​កម្សោយ​នៃ​ការគ្រប់​គ្រង​ក្នុង​ពេល​ខ្លួន​ត្រូវ​ជំរុញ​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា​ទំរីង​(Tumring)​ឲ្យ​បាន​ទទួល​ជោគជ័យ។

មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​សិ​រី​សោ​ភ័ណ​បាន​ជន់​លិច​ដោយ​ជំនន់ទឹក​ភ្លៀង​នៅ​យប់​មិញ

ភ្លៀងមួយមេធំកាលពីយប់ថ្ងៃទី៣១សីហាម្សិលមិញ បានធ្វើឱ្យមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ រងការជន់លិចយ៉ាងខ្លាំង ប៉ុន្តែទឹកជំនន់បានលិចត្រឹមរយៈពេលកន្លះម៉ោងក៏បានស្រកទៅវិញអស់ ហើយអ្នកជំងឺក៏មិនបានជម្លៀសទៅកន្លែងផ្សេងដែរ។ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកនេះថា កាលពីយប់មិញមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យលិចមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ និងកន្លែងមួយចំនួនទៀតនៅក្នុងក្រុងនេះ។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម