Monday, September 20, 2021
Home កសិកម្ម

កសិកម្ម

វៀតណាមនាំចេញត្រី​ប្រាទៅអឺរ៉ុបបាន៧៨៨លានដុល្លារ​ត្រឹម​ពេល​កន្លះ​ឆ្នាំ​

សារព័ត៌មានវៀតណាមVNAបានរាយការណ៍នៅថ្ងៃទី២៨កក្កដានេះថា ក្នុងរយៈពេលកន្លះឆ្នាំកាលពីឆ្នាំ២០២០ វៀតណាមបាននាំចេញត្រីប្រាទៅកាន់ទីផ្សារអឺរ៉ុបឈានដល់ទឹកប្រាក់៧៨៨លានដុល្លារ ហើយទំហំនៃការនាំចេញបានកើនឡើង១៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ https://youtu.be/EkSsVfHCA24 ប៉ុន្តែសារព័ត៌មាននេះបន្តថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ការនាំចេញត្រីប្រាទៅអឺរ៉ុបបានធ្លាក់ចុះ ដោយសារការនាំចូលប្រឈមនឹងការត្រួតពិនិត្យកាន់តែតឹងរឹង និងធ្វើឱ្យក្រុមហ៊ុននាំចេញមួយចំនួនបានងាកទៅរកទីផ្សារផ្សេង។ ស្របពេលការនាំចេញទៅអឺរ៉ុបធ្លាក់ ប៉ុន្តែវៀតណាមអះអាងថា ការនាំចេញត្រីប្រាទៅទីផ្សារនៅសហរដ្ឋអាមេរិកនិងទីផ្សារដទៃ កំពុងកើនឡើងយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់។

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មថាការប្រកាសលក់ដើមឈើរីអាចដាំបាននៅកម្ពុជាជារឿងបោកប្រាក់

ស្របពេលនៅតាមបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះលក់កូនដើមឈើរី(Cherry) ដែលមានពូជមកពីសហរដ្ឋអាមេរិក និងអះអាងថាជាប្រភេទឈើហូបផ្លែមិនរើសប្រភេទដី និងងាយស្រួលដាំ ហើយអាចដាំដុះចេញផ្លែនៅកម្ពុជាបាននោះ។ ប៉ុន្តែមន្រ្តីជំនាញខាងកសិកម្មបានលើកឡើងថា ដើមឈើរីមិនអាចដាំបានផ្លែនៅកម្ពុជាទេ ហើយការផ្សព្វផ្សាយលក់នោះ គឺរឿងបោកប្រាក់។  https://youtu.be/itHnbqXQGm4 លោក ហ៊ាន វណ្ណហន...

អ្នក​ចិញ្ចឹម​ត្រី​ក្នុង​ស្រុក​នៅ​តែ​ត្អួញ​ត្អែ​រ​គ្មាន​ទីផ្សារនិងលក់​បាន​ថោក​ ស្រប​ពេល​ត្រី​វៀត​ណាម​នៅ​តែ​បន្តនាំចូល​

អ្នកចិញ្ចឹមត្រីក្នុងស្រុកខ្លះបានត្អួញត្អែរពីការខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ ដោយសារត្រីនៅតែបន្តគ្មានទីផ្សារ ហើយបើមានឈ្មួញមកទិញក៏ឱ្យតម្លៃថោកមិនអាចចំណេញ ស្របពេលចំណីត្រីបានឡើងថ្លៃ រីឯត្រីមកពីវៀតណាមនៅតែបន្តនាំចូលដដែល។ ត្រីចិញ្ចឹមក្នុងស្រុកគ្មានទីផ្សារនេះ កំពុងក្លាយជាបញ្ហាដ៏ចម្បងមួយ ធ្វើឱ្យកសិករខ្លះចង់បោះបង់មុខរបរចិញ្ចឹមត្រីនាពេលខាងមុខ។ https://youtu.be/lakr0Vr0uwc លោកស្រី ឈុន ហ្គេក ជាអ្នកចិញ្ចឹមត្រីឆ្តោម្នាក់នៅស្រុកបាធាយខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី​១៦​កក្ដដា​នេះថា...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម