Tuesday, September 21, 2021
Home វីដេអូ

វីដេអូ

ករណីឆ្លងកូវីដប្រចាំថ្ងៃនៅកម្ពុជាបន្តកើនឡើង ខណៈ​​ថ្ងៃ​នេះ​មាន​ជិត​៧០០នាក់ ​

នៅថ្ងៃទី១៦កញ្ញានេះ ក្រសួងសុខាភិបាលបានប្រកាសតួលេខអ្នកឆ្លងប្រចាំថ្ងៃថ្មីចំនួន៦៩៣នាក់ ស្លាប់១១នាក់ និងជាសះស្បើយ​៤៤៣នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់១០២,១៣៦នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសមានចំនួន​១៧,​៤២៨នាក់ ស្លាប់​សរុប២០៧៨នាក់ ជាសះស្បើយ៩៥,៨១០នាក់។ ក្នុងរយៈពេល២៧ថ្ងៃចុងក្រោយនេះ តួលេខឆ្លងប្រចាំថ្ងៃបាន​កើនឡើងវិញជាបន្តបន្ទាប់ ក្រោយពីបានធ្លាក់ក្នុងមួយថ្ងៃមានអ្នកឆ្លងត្រឹមជាង៤០០នាក់។ គិតត្រឹមថ្ងៃទី២១សីហាមកដលត្រឹមថ្ងៃទី៥កញ្ញា គឺក្នុងរង្វង់១៦ថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសតួលេខឆ្លងត្រឹមជាង៤០០​នាក់​​ប៉ុណ្ណោះក្នុងមួយថ្ងៃ...

ការឆ្លងកូវីដនៅ​កម្ពុជាប្រចាំថ្ងៃបន្តកើនឡើងដល់​៦៦០​នាក់​

នៅថ្ងៃទី១០កញ្ញានេះក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៦០នាក់ ស្លាប់១២នាក់ និងជាសះស្បើយ​៤១៧​នាក់​។ នេះចំនួនឆ្លងខ្ពស់បំផុត បើប្រៀបធៀបក្នុងរយៈ២០ថ្ងៃចុងក្រោយ ដែលឆ្លងតែត្រឹមជាង៤០០នាក់ទៅ៥០០នាក់ក្នុងមួយថ្ងៃ។ គិតមកដល់ពេលនេះ កម្ពុជាប្រកាសមានអ្នកឆ្លងកូវីដ១៩សរុបកើនដល់៩៨,១៨៤នាក់ ស្លាប់សរុប២០១៩នាក់ និងជាសះស្បើយសរុប៩២,៩១២នាក់ ក្នុងនោះករណីនាំពីក្រៅប្រទេសចូលមានចំនួន១៦,៥៨០នាក់។ បើតាមគេហទំព័រ Worldometer ប្រទេសកម្ពុជាបានរាយការណ៍មានករណីឆ្លងកូវីដបានកើនឡើង និងវ៉ាដាច់ប្រទេសចិនចំនួន​៣០៥៦​នាក់ ខណៈគិតមកដល់ថ្ងៃទី១០កញ្ញានេះ...

របាយការណ៍៖ កម្ពុជា​បាត់បង់​ព្រៃឈើ​ប្រមាណ​៣៧%​នៅ​ទីតាំង​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​​​​​​​

ភ្នំពេញ — ចលនា​ការពារ​បរិស្ថាន​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​ថ្មី​មួយ​ដែល​បញ្ជាក់​ពី​ការ​បាត់​បង់​ព្រៃឈើ​ប្រមាណ​៣៧​ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ទីតាំង​នៃ​ការ​អនុវត្ត​គម្រោង​សាកល្បង​រេដបូក(REDD+) ឬ​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន​ដែល​វីអូអេ​បាន​ទទួល​ក្នុងសប្តាហ៍​នេះ។ ក្នុង​ការ​អនុវត្តគម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​នេះ ជា​ទូទៅ​ប្រទេស​អភិវឌ្ឍន៍​បាន​ចំណាយ​ទៅលើ​ប្រទេស​កំពុងអភិវឌ្ឍន៍​ឲ្យ​អនុវត្តគម្រោង​នេះ​ហើយប្រទេស​ដែល​អនុវត្ត​គម្រោង​នេះ​ត្រូវ​បាន​តម្រូវ​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ។​ឧស្ម័ន​ផ្ទះកញ្ចក់ ជាប្រភេទ​ឧស្ម័ន​បង្ក​ឥទ្ធិពល​កំណើន​សីតុណ្ហភាព​នៃ​បរិយាកាស​ផែនដី។ សេចក្តី​ប្រកាស​របស់សហព័ន្ធ​កូរ៉េ​ដើម្បី​ចលនា​បរិស្ថាន​(Korea Federation for Environmental Movements)​ចេញ​ផ្សាយ​កាលពីថ្ងៃទី​២៤​ខែសីហា​ ឆ្នាំ​២០២១​នេះ​បាន​ឲ្យ​ដឹង​ថា​ ការិយាល័យ​ព្រៃឈើ​កូរ៉េ​(Korea Forest Service) ដែល​ទទួល​បន្ទុក​បង្កើត​ច្បាប់និង​គោល​នយោបាយ​ស្តីពី​ព្រៃឈើ​របស់​រដ្ឋាភិបាល​កូរ៉េ​បានរងការ​រិះគន់​ចំពោះ​កម្សោយ​នៃ​ការគ្រប់​គ្រង​ក្នុង​ពេល​ខ្លួន​ត្រូវ​ជំរុញ​គម្រោង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា​ទំរីង​(Tumring)​ឲ្យ​បាន​ទទួល​ជោគជ័យ។

ក្រសួងពាណិជ្ជកម្មបង្កើតក្រុមការងាផ្ទៃក្នុងដើម្បីជួយរកទីផ្សារឱ្យកសិករ

មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារផ្ទៃក្នុងមួយ ដើម្បីដោះស្រាយបញ្ហាប្រឈម និងជំរុញការលក់ផលិតផលខ្មែរនៅក្នុងប្រទេស និងនាំចេញក្រៅប្រទេស ជាពិសេសក្រុមការងារនេះនឹងសម្របសម្រួលបញ្ហាកកស្ទះទំនិញនៅតាមព្រំដែន។ តាមរយៈខែ្សសំឡេងដែលសារព័ត៌មានខ្មែរណាស់ទទួលបានពីលោក ប៉ែន សុវិជាតិ មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី១កញ្ញា លោក បានលើកឡើងថា ក្រុមការងារនេះ បង្កើតឡើង ដើម្បីដោះស្រាយបញ្ហាទីផ្សារផលិតផលកសិកម្មចំពោះមុខ និងជួយជំរុញបន្ថែមក្នុងការលក់ផលិតផលខ្មែរ ដែលកំណត់ផលិតផលសក្តានុពលមួយចំនួនសម្រាប់លក់ទាំងក្នុង និងក្រៅប្រទេស...

មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​សិ​រី​សោ​ភ័ណ​បាន​ជន់​លិច​ដោយ​ជំនន់ទឹក​ភ្លៀង​នៅ​យប់​មិញ

ភ្លៀងមួយមេធំកាលពីយប់ថ្ងៃទី៣១សីហាម្សិលមិញ បានធ្វើឱ្យមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ រងការជន់លិចយ៉ាងខ្លាំង ប៉ុន្តែទឹកជំនន់បានលិចត្រឹមរយៈពេលកន្លះម៉ោងក៏បានស្រកទៅវិញអស់ ហើយអ្នកជំងឺក៏មិនបានជម្លៀសទៅកន្លែងផ្សេងដែរ។ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកនេះថា កាលពីយប់មិញមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យលិចមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ និងកន្លែងមួយចំនួនទៀតនៅក្នុងក្រុងនេះ។

រ​បាយ​ការណ៍​​បង្ហាញ​​ថា ស្ថា​ប័ន​​ស៊ើប​​ការណ៍​​សម្ងាត់​អា​មេ​រិក​​នៅ​​មិន​ទាន់​​សន្និ​ដ្ឋាន​ពី​​ប្រ​ភព​​ដើម​​ជំងឺ​កូវីដ១៩​​ទេ

រដ្ឋធានីវ៉ាស៊ីនតោន — ស្ថាប័ន​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ បាន​ប្រាប់លោក​ប្រធានាធិបតី Joe Biden ​ថា​ ខ្លួននៅ​មិនទាន់​សន្និដ្ឋាន​បាន​ទាំង​ស្រុងនៅ​ឡើយ​ទេអំពីប្រភពនៃ​ជំងឺ​កូវីដ​១៩​ បន្ទាប់​ពី​បានពិនិត្យ​មើលព័ត៌មាន​នានា។​ ជំងឺរាតត្បាត​កូវីដ​១៩ ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​ ២១៣លាន ​២សែន​នាក់ និង​បាន​សម្លាប់​មនុស្ស​ជាង ​៤លាន ​៤សែន​នាក់ នៅ​ជុំវិញ​ពិភព​លោក​ចាប់​តាំង​ពី​ចុង​ឆ្នាំ២០១៩​មក។​ នេះ​បើតាមទិន្នន័យ​របស់​សាកល​វិទ្យាល័យ ​Johns Hopkins ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

WHO៖សុ​ទិ​ដ្ឋិ​និ​យម​ខ្លាំង​លើ​វ៉ាក់​សាំង គឺ​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់

អង្គការសុខភាពពិភពលោកបានលើកឡើងថា ការមានសុទិដ្ឋិនិយមចំពោះវ៉ាក់សាំង អាចបង្កគ្រោះថ្នាក់ ព្រោះការចាក់វ៉ាក់សាំងរួចហើយ មិនមែនមានន័យថាគួរតែឈប់អនុវត្តវិធានការបង្ការផ្សេងៗនោះទេ ដូចការពាក់ម៉ាស់នៅទីសាធារណៈ ការរក្សាគម្លាតសុវត្ថិភាព និងការចៀសវាងជួបជុំគ្នាផ្សេងៗ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាយុទ្ធសាស្ត្រដ៏ខ្លាំងមួយ ប៉ុន្តែវាមិនមែនដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់ជំងឺរាតត្បាតកូវីដ១៩នោះទេ។  ការចេញផ្សាយព័ត៌មានរបស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាកាលពីថ្ងៃទី១២សីហាម្សិលមិញបានលើកឡើងថា ការចាក់វ៉ាក់សាំងតែមួយមុខមិនមែនជាដំណោះស្រាយនោះទេ វាគ្រាន់តែជាឧបករណ៍មួយក្នុងចំណោមឧបករណ៍សំខាន់ជាច្រើននៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលវាអាចជួយកាត់បន្ថយមិនឱ្យឈឺធ្ងន់ធ្ងរ ជួយកាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងកាត់បន្ថយការស្លាប់។

អឺរ៉ុបគាំទ្រថវិកាជាង៥លានដុល្លារសម្រាប់អភិវឌ្ឍវិស័យ​​កែ​​ច្នៃ​ផល​ជល​ផល​នៅ​កម្ពុជា​

អង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ(UNIDO)សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម បានប្រកាសដាក់ឱ្យដំណើរការគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម(vcis) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុបចំនួនជាង៥លានដុល្លារ។ នេះ​បើតាមការសេចក្ដីប្រកាសរបស់UNIDOនៅថ្ងៃទី៤កក្កដានេះ។ បានប្រកាសដាក់ឲ្យដំណើរការកម្មវិធី ដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងឧបករណ៌ដល់សហគ្រិនកម្ពុជាក្នុងវិស័យជលផល ក្រោយ​​ប្រមូលផលរួច ដោយមានការគាំទ្រថវិការពីសហគមន៌អឺរ៉ុប និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការ សហប្រជាជាតិ(UNIDO)។ កម្មវិធី VCIS គឺជាគម្រោងវិនិយោគរួមគ្នា ដើម្បីជួយដល់ប្រតិបត្តិករអាជីវកម្មកែច្នៃផលជលផលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កែលម្អលក្ខខណ្ឌផលិត...

មន្រ្តី​ថា​រដ្ឋ​មាន​ថ​វិ​កា​៨០​លាន​ដុ​ល្លារ​សម្រាប់​បង្វិល​ជួយ​ទិញស្រូវ​ពី​កសិ​ករ

កាលពីថ្ងៃទី២៨កក្កដា ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលជាធនាគារស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្ដីជូនដំណឹងមួយទៅដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកៃឆ្នៃនាំចេញអង្ករ អំពីការត្រៀមបញ្ចេញឥណទាន និងថវិកាសម្រាប់បន្តផ្តល់ឥណទានក្នុងប្រមូលទិញស្រូវពីប្រជាកសិករក្នុងរដូវប្រមូលផលស្រូវខាងមុខនេះ។ ការចេញសេចក្ដីជូនដំណឹងនេះ ស្របពេលកសិករកំពុងត្អួញត្អែរពីតម្លៃស្រូវចុះថោក ដោយសារកកស្ទះពិបាកនាំចេញទៅវៀតណាម។ https://youtu.be/pjAOb9p4bu4 នៅក្នុងសេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានលើកឡើងថា ធនាគារបានត្រៀមថវិកាចំនួនធំ និងកំពុងផ្ដល់ឥណទានជាទុនបង្វិលគាំទ្រដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃនិងនាំចេញអង្ករ...

វៀតណាមនាំចេញត្រី​ប្រាទៅអឺរ៉ុបបាន៧៨៨លានដុល្លារ​ត្រឹម​ពេល​កន្លះ​ឆ្នាំ​

សារព័ត៌មានវៀតណាមVNAបានរាយការណ៍នៅថ្ងៃទី២៨កក្កដានេះថា ក្នុងរយៈពេលកន្លះឆ្នាំកាលពីឆ្នាំ២០២០ វៀតណាមបាននាំចេញត្រីប្រាទៅកាន់ទីផ្សារអឺរ៉ុបឈានដល់ទឹកប្រាក់៧៨៨លានដុល្លារ ហើយទំហំនៃការនាំចេញបានកើនឡើង១៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ https://youtu.be/EkSsVfHCA24 ប៉ុន្តែសារព័ត៌មាននេះបន្តថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយ ការនាំចេញត្រីប្រាទៅអឺរ៉ុបបានធ្លាក់ចុះ ដោយសារការនាំចូលប្រឈមនឹងការត្រួតពិនិត្យកាន់តែតឹងរឹង និងធ្វើឱ្យក្រុមហ៊ុននាំចេញមួយចំនួនបានងាកទៅរកទីផ្សារផ្សេង។ ស្របពេលការនាំចេញទៅអឺរ៉ុបធ្លាក់ ប៉ុន្តែវៀតណាមអះអាងថា ការនាំចេញត្រីប្រាទៅទីផ្សារនៅសហរដ្ឋអាមេរិកនិងទីផ្សារដទៃ កំពុងកើនឡើងយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម