Saturday, October 16, 2021
Home ស្ត្រី និងកសិកម្ម

ស្ត្រី និងកសិកម្ម

ដំឡូង​​មី​ផ្តល់​ទិន្នផល​ជាង ១២​លា​ន​​តោ​​ន​ក្នុង​១​ឆ្នាំដ​ល់​កម្ពុជា

ក្រៅពីដំណាំស្រូវ ដំឡូងមីគឺជាដំណាំមួ​យ​ក្នុងចំណោមដំណាំក​សិ-ឧស្សាហកម្មសំ​ខាន់ៗរបស់​​កម្ពុជា ដែលមា​នសក្តានុពលខ្ពស់សម្រាប់ធ្វើការនាំចេញ។ ជាក់ស្តែង នៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួនប្រមាណ ៦៥៦ ៨៦៨ហ.ត បរិមាណផលសរុបជាង ១២លានតោន/ឆ្នាំ។ នេះបើយោងតាមរបាយ​ការណ៍រ​បស់អគ្គនាយ​កដ្ឋឆនកសិកម្ម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ របាយការណ៍បានបញ្ជាក់ថា...

កម្ពុ​ជា ប្រមូ​ល​ផល​ពោតបា​នជាង​៧​៣​ម៉ឺ​ន​តោន​ក្នុង​១​ឆ្នាំ

ដំណាំពោត ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំ​ឡូងមី ដែលមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឱ្យតម្រូវការ​ក្នុងស្រុក​សម្រាប់បម្រើឱ្យវិស័យផលិតកម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤ ៥៩៨ហិចតា និងទទួលបាន​បរិមាណផលសរុបចំនួន ៧៣៥ ៥៥១តោន/ឆ្នាំ។ នេះបើយោងតាម​របាយការណ៍រប​ស់អគ្គនា​យកដ្ឋានកសិកម្មថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

កម្ពុជា ​នាំ​ចេញ​ចេក​​អំបូងលឿង​គិ​ត​​ជា​​ទឹក​ប្រាក់​បា​នប្រ​មា​ណ​ជាង ៤៥១​លាន​ដុល្លារ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹង​តាម​រយៈទំព័រ Facebook ផ្លូវការរបស់លោក អំពីការវឌ្ឍភាពនៃផលិត​កម្មដំណាំក​សិ-​ឧស្សាហកម្មសំខាន់ៗចំនួន០៦មុខរួមមាន ដំណាំដំឡូងមី ដំណាំស្វាយចន្ទី ដំណាំ​ស្វាយ ដំណាំចេកអំបូងលឿង ដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំម្រេច ក្នុងឆ្នាំ​២០២០។ ក្នុងនោះ ចេកអំបូងលឿង ដែលបានប្រមូលផលលើផ្ទៃដី ចំនួន...

កម្ពុជា ​នាំ​​ចេ​ញ​​ដំឡូង​មី​បាន​ចំនួន​ជា​ង ​៧​លា​ន​តោន

យោងតាមរបាយការណ៍បឋមស្តីពីវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហ កម្មសំ​ខាន់ៗចំនួន០៦មុខ ក្នុងឆ្នាំ២០២០ ដោយផ្អែកលើស្ថិតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២០ បានពិនិត្យឃើញថា ដំឡូងមី បរិមាណនាំចេញ គិតត្រឹម​ថ្ងៃទី១៥ ខែធ្នូ មានចំនួន ៧ ០៧៥ ៤៩៤តោន ក្នុងនោះ តម្លៃប៉ាន់ស្មាន​សរុបមាន​ចំនួនប្រមាណជា ១ ០២៦ ២៣២ ០០០ដុល្លារ...

បុរ​ស​​ម្នាក់​ចំ​ណេ​​ញ​ប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង១​​ឆ្នាំពី​​ចំបើង​​គេបោះ​ចោល​តា​ម​វាល​ស្រែ​

ក្រោយពេលច្រូតកាត់រួច ចំបើងភាគច្រើនត្រូវបានគេបោះបង់ចោល ដោយមិនបានគិត​ឡើយអំពីតម្លៃ នៃសារៈប្រយោជន៍របស់វា ដោយសារតែការធ្វើកសិកម្មបច្ចុប្បន្ននេះ មិនសូវពឹងផ្អែកលើកម្លាំងសត្វពាហនៈ ដូច្នេះហើយចំបើងដែលធ្លាប់តែត្រូវបាន កសិករប្រមូលទុកធ្វើជាចំណីគោក្របីនោះ ក៏លែងមានតម្រូវការ ហើយក៏មិនបានគិត​ពីប្រយោជន៍វាផងដែរ។ ប៉ុន្តែក្រោយពីបានធ្វើការសិក្សាឃើញថា ចំបើងទាំងនោះមាន​ប្រយោជន៍ច្រើន លោក សង ស៊ីន ជាកសិករម្នាក់រស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានព្យាយាមប្រមូលយកចំបើងទាំងនោះ ដោយប្រើ​បច្ចេកទេសគ្រឿងចក្រ ហើយការប្រមូលចំបើងរបស់លោកមួយចំនួន...

លោក ឈាន សុជាតិ គ្មាន​ប្រាក់​១០០​លាន​រៀល​បង្វែរ​ទៅ​ឱ្យ​ធនាគារវិ​ញ​ក្រោយ​​បន្លែ​សុវត្ថិ​ភាព​១៤​ហិក​តា​ត្រូវ​បំផ្លាញ​ដោយ​ទឹក​ជំនន់​

គ្រោះទឹកជំនន់បានបំផ្លាញដំណាំបន្លែសុវត្ថិភាពរបស់កសិករជាច្រើនហិកតា ស្ថិតក្នុង​ស្រុក​ចំនួន៣នៃខេត្តពោធិ៍សាត់ និងកំពុងធ្វើឱ្យកសិករទាំងនោះ ជួបបញ្ហាប្រឈមផ្នែក​ហិរញ្ញវត្ថុធ្ងន់ធ្ងរ ដោយសារគ្មានលទ្ធភាពបង្វែរប្រាក់ជំពាក់ត្រលប់ទៅធនាគារសហគមន៍​វិញ។ លោក ឈាន សុជាតិ កសិកររស់នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្ត​ពោធិ៍សាត់ ​បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២០តុលាថា លោកបានខ្ចីប្រាក់ពី​ធនា​គារសហគមន៍ចំនួន១០០លានរៀល សម្រាប់យកមកធ្វើជាដើមទុនក្នុងការប្រើប្រាស់ប្រកបមុខរបរដាំដំណាំបន្លែសុវត្ថិភាពជាច្រើនមុខ ហើយនៅរៀងរាល់ចុងឆ្នាំគឺនៅអំឡុង​ខែ១២ លោកត្រូវបង្វែរប្រាក់ទាំងនោះសងត្រលប់ទៅខាងធនាគារសហគមន៍វិញដោយគ្មានការប្រាក់ឡើយ។

វិបត្តិកូវីដ​១៩ មិន​ប៉ះ​ពាល់​ដល់​របរ​បណ្ដុះ​ផ្សិត​ និង​ធ្វើ​ពូជ​ផ្សិត​របស់​លោក ​សា​នីត​ ឡើយ​

ខេត្តបាត់ដំបង៖ លោក សា សានីត ជាកសិករនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រកបរបបណ្ដុះផ្សិត និងធ្វើពូជផ្សិតលក់អស់រយៈពេល៤ឆ្នាំមកហើយ​ ដោយទីផ្សារនៅតែមាន និងងាយស្រួលលក់ បើទោះជាបច្ចុប្បន្នមានការរាត​ត្បាត​នៃជំងឺឆ្លងកូវីដ១៩ក្ដី។ លោក សានីត បានប្រាប់សារព័ត៌មានខ្មែរណាស់បែបនេះថា៖«សម្រាប់ផលិតផលដែលខ្ញុំផលិតបាន អត់រងផលប៉ះពាល់ដោយសាតជំងឺកូវីដទេ មិនដូចមុខរបរផ្សេងៗឬក៏បន្លែទេ...

មន្រ្តីកសិកម្ម ណែនាំឲ្យកសិករចងក្រង​បង្កើតសហគមន៍​ ដើម្បីដោះ​ស្រាយ​បញ្ហា​ទីផ្សារ​

លោក ម៉ាក សៀន អគ្គនាយករងនៃអគ្កនាយកដ្ឋានកសិកម្ម បានណែនាំឲ្យកសិករចងក្រងបង្កើតជាសហគមន៍កសិកម្ម ដើម្បីចូលរួមដោះស្រាយបញ្ហាទីផ្សារ និងបង្កើនការផលិតស្របតាមស្តង់ដាអនាម័យ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី«ផលប៉ះពាល់ និងវិធានការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ក្នុងវិស័យផលិតកម្មកសិកម្ម» នៅថ្ងៃទី១៣ ខែសីហា នេះ លោក ម៉ាក សៀន បានលើកឡើងថា ការបង្កើតសហគមន៍កសិកម្ម បានជំរុញឲ្យមានបណ្ដុំអាជីវកម្ម...

យុវជនមួយក្រុម គ្រោងបង្កើតចានធ្វើពី​ស្លឹក​ឈើ​ជំនួស​ចាន​ប្លាស្ទិក

យុវជននៅខេត្តឧត្តរមានជ័យមួយក្រុម ដែលស្រឡាញ់បរិស្ថាន បានផ្តួចផ្តើមគំនិតចង់កែច្នៃស្លឹកឈើធ្វើជាចាន ដើម្បីកាត់បន្ថយការប្រើប្រាស់ចានប្លាស្ទិក និងជាការរួមចំណែកថែរក្សាបរិស្ថានផង។ យុវជនមួយក្រុមនេះ បានបង្កើតគម្រោងដែលមានឈ្មោះថា « ដើម្បីសហគមន៍ខ្ញុំ» និងបានដាក់ចេញជាពាក្យស្លោកថា « ចូលរួមរក្សាការពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា» ដោយគម្រោងនេះ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយងាកមកប្រើប្រាស់ស្លឹកឈើធម្មជាតិ នៃព្រៃសង្ឃរុក្ខវ័ន្តជំនួសវិញ។

ជប៉ុន​ ចាត់​ទុកខេត្តបាត់ដំបង​ និងមណ្ឌលគិរី​ ជាគោល​ដៅផលិតបន្លែតាម​បច្ចេក​វិទ្យា​ទំនើប​

ក្រុមហ៊ុន ជប៉ុន ចាត់ទុក ខេត្តបាត់ដំបង និងមណ្ឌលគិរី ជាគោលដៅបង្កើតកសិដ្ឋានដាំបន្លែ ព្រមទាំងកែច្នៃផ្លែឈើ និងបន្លែ មួយចំនួនតាមបច្ចេកវិទ្យាទើបសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី១១ ខែសីហា។ លោក Nabeshima Katsuhito ជានាយកក្រុមហ៊ុន Yamato Green...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម