Saturday, October 16, 2021
Home ទីផ្សារកសិកម្ម

ទីផ្សារកសិកម្ម

រដ្ឋមន្រ្តី៖កម្ពុជាទើបចរចាបាន២ដំណាក់កាលនិងនៅ៥ដំណាក់កាលទៀតទើបអាចនាំផ្លែមៀនទៅចិន

រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី៣០សីហានេះ បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា លក្ខខណ្ឌបំពេញតម្រូវភូតគាមអនាម័យរយៈពេលជិត២ឆ្នាំមកនេះ ដើម្បីអាចនាំចូលផ្លែមៀនទៅទីផ្សារប្រទេសចិន គឺកម្ពុជាទើបសម្រេចបាន២ដំណាក់កាលប៉ុណ្ណោះ និងនៅសល់៥ដំណាក់កាលទៀតទើបសម្រេច។ លោក វេង សាខុន បានលើកឡើងថា ដំណាក់កាលដែលទើបសម្រេចបាននោះ មានដូចជាដំណាក់កកាលស្នើរសុំបើកទីផ្សារ និងដំណាក់កាលវាយតម្លៃហានិភ័យសមាសភាពចង្រៃ។ លោកបន្តថា ចំណែកដំណាក់កាលនៅសល់ មានដូចជាការចុះត្រួតពិនិត្យខ្សែច្រវ៉ាក់ផលិតកម្ម ការរៀបចំសេចក្តីសម្រេចពិធីសារ ការចុះហត្ថលេខា...

ក្រសួងកសិកម្ម៖ជីឡើងថ្លៃដោយសារប្រទេសផលិតមិនអាចផលិតទាន់តាមការបញ្ជាទិញពីកម្ពុជា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី៩សីហាម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មានមួយដើម្បីបំភ្លឺពីការឡើងថ្លៃនៃថ្នាំនិងជីកសិកម្មក្នុងរយៈពេលជិត២ឆ្នាំមកនេះ ដោយក្រសួងបានអះអាងថា គឺបណ្ដាលមកពីបញ្ហាមួយចំនួន ដូចជាបណ្តាប្រទេសដែលផលិតថ្នាំ និងជីកសិកម្ម មិនអាចឆ្លើយតបតាមការបញ្ជាទិញពីប្រទេសកម្ពុជា។ https://youtu.be/uXSVmTdZQIA នៅក្នុងសេចក្តីប្រកាសបានលើកឡើងថា ផលិតកម្មក្នុងវិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០២១ មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ដែលជាហេតុធ្វើឱ្យតម្រូវការថ្នាំកសិកម្មនិងជីកសិកម្មមានសន្ទុះកើនឡើងដូចគ្នា...

ក្រុមហ៊ុនជប៉ុនជួយសិប្បកម្មមួយនៅកំពង់ធំដើម្បីកែច្នៃគ្រាប់ស្វាយចន្ធីសម្រាប់នាំចេញ

សិប្បកម្ម​ជ័យ​សំបូរ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ធំ បាន​ប្រែ​ក្លាយ​ទៅ​ជា​រោង​ចក្រ​កែ​ច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ក្នុង​ស្រុក​មួយ ក្រោយ​ពី​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ក្រុម​ហ៊ុន​ជប៉ុន​មួយ​ឈ្មោះ Top Planning Japan Co.,Ltd។ ក្រោយ​ពី​មាន​ការ​ជួយ​ផ្ដល់​បច្ចេក​ទេស​និង​ប្រាក់​កក់​ដើម្បី​អភិវឌ្ឍ​ជា​រោងចក្រ​កែច្នៃ បាន​ធ្វើ​ឱ្យ​សិប្ប​កម្ម​ជ័យ​សំបូរ មាន​ឱកាស​បង្កើន​ចំនួន​បុគ្គលិក​ពី​១០​នាក់​ឡើង​ដល់​ជាង​១០០​នាក់ និង​បាន​បញ្ចូល​សមាជិក​ដាំ​ស្វាយ​ចន្ទី​បន្ថែម​រហូត​ទៅ​ដល់​ខេត្ត​ផ្សេង។ លោកស្រី អ៊ិន ឡៃហួត នាយក​គ្រប់​គ្រង​និង​ជា​ម្ចាស់​សិប្ប​កម្ម​ជ័យ​សំបូរ​បាន​ប្រាប់​ខ្មែរ​ណាស់​នៅ​ថ្ងៃ​ទី១៧​មិថុនា​ថា កន្លង​មក​កសិករ​នៅ​ក្នុង​សហគមន៍​ជ័យ​សំបូរ​មាន​ចំនួន​ត្រឹម​៣៣​គ្រួសារ​និង​គិត​ជា​ផ្ទៃ​ដី​ដាំ​ដុះ​មាន​ចំនួន​៣៤៤​ហិក​តា ប៉ុន្តែ​មក​ដល់​ត្រឹម​ឆ្នាំ​២០២១​នេះ លោក​ស្រី​បាន​បញ្ចូល​សមាជិក​ក្នុង​ការ​ផ្គត់​ផ្គង់​គ្រាប់​ស្វាយ​ចន្ទី​បន្ថែម​ទៀត...

មន្រ្តីកសិកម្មនិងអ្នកដាំទុរេននៅបាត់ដំបងថាខេត្តបាត់ដំបងមិនទាន់មានទុរេនទុំសម្រាប់បេះលក់នៅឡើយទេ

ជាទូទៅរដូវកាលប្រមូលផលទុរេនបានចាប់ផ្ដើមពីខែឧសភានេះរហូតទៅសីហា ហើយបច្ចប្បុន្ន ទុរេនកំពុងត្រូវបានគេដាក់លក់នៅតាមផ្លូវ និងតាមទីផ្សារនានានៅគ្រប់ខេត្តក្រុង។ ប៉ុន្តែមន្រ្តីនៅខេត្តបាត់ដំបងបានអះអាងថា ទុរេននៅក្នុងខេត្តរបស់ខ្លួន នៅមិនទាន់អាចប្រមូលផលនៅឡើយទេ ប៉ុន្តែបែរជាមានអ្នកលក់ដូរទុរេននៅតាមខេត្តក្រុងមួយចំនួន បានបោកបញ្ឆោតអ្នកទិញថា គឹជាទុរេនខេត្តបាត់ដំបងទៅវិញ។ https://youtu.be/X1xomI7O3UI លោក ឈឹម វជិរា...

ពលរដ្ឋខ្លះចង់បោះបង់របរចិញ្ចឹមត្រីដោយសារត្រីរាប់ពាន់តោនកំពុងគ្មានទីផ្សារលក់ចេញ

ក្រុមកសិករចិញ្ចឹមត្រីមួយចំនួនកំពុងពិចារណាដើម្បីបោះបង់ឬពន្យារពេលក្នុងការប្រកបមុខរបបនេះសិន ដោយសារពួកគាត់ត្រូវការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារមានត្រីរាប់ពាន់តោនត្រូវកកស្ទះគ្មានទីផ្សារលក់ចេញ។ លោក ឡែម ភូរសុភារិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករនៅកម្ពុជាបានប្រាប់ខ្មែរណាស់នៅថ្ងៃទី៤ឧសភានេះថា អ្នកចិញ្ចឹមត្រីខ្នាតតូចភាគច្រើន អាចនឹងបោះបង់ការចិញ្ចឹមត្រី ដោយសារត្រីនៅក្នុងឆ្នាំនេះ គ្មានទីផ្សារលក់ចេញ ហើយបើបានលក់គឺមានតម្លៃ​ថោក​ជាងការផលិតទៅទៀត។ លោកថា៖«អ្នកដែលចិញ្ចឹមខ្នាតតូច ដែលមានស្រះក្រោម១ពាន់ម៉ែត្រការ៉េ ប្រហែលជាគាត់ឈប់ច្រើន ដោយសារពួកគាត់ខាតច្រើន។...

មន្រ្តីសង្ឃឹមថាការដាំដុះស្រូវនៅដើមរដូវវស្សានេះនឹងមិនថយចុះដោយសារជំងឺកូវីដនោះទេ

ស្របពេលរដូវវស្សាបានចូលមកដល់ កសិករចាប់ផ្តើមភ្ជួររាស់ដីសម្រាប់ដាំដុះស្រូវ និងដំណាំផ្សេងៗទៀត ទោះបច្ចុប្បន្ននេះ កសិករខ្លះកំពុងត្អួញត្អែរអំពីបន្លែចុះថោកឬគ្មានទីផ្សារដោយវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ក្ដី។ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងបានឱ្យដឹងថា ក្នុងបរិបទជំងឺកូវីដនេះ វិស័យកសិកម្មមិនអាចគេចផុតពីបញ្ហាបាននោះទេ ប៉ុន្តែមន្រ្តីកសិកម្មនៅតែជំរុញឱ្យកសិករបន្តបំពេញមុខងារដាំដុះ ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចគ្រួសារក្នុងវិបត្តិកូវីដ។

កសិករមិនទទួលប្រយោជន៍ពីការនាំស្វាយទៅចិន និងបន្តលក់ស្វាយ ឱ្យវៀតណាមដើម្បីឱ្យប្រទេសនេះនាំទៅចិនជំនួស

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ដោយផ្ទាល់ទៅកាន់ប្រទេសចិន ក្រោមការសហការជាមួយអគ្គរដ្ឋបាលគយរបស់ចិន ដែលហៅកាត់ថា GACC។ លោកបានសរសេរបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃទី២៦មេសាថា ស្វាយដែលអាចនាំចេញទៅប្រទេសចិនតាមកម្មវិធីនេះ គឺជាចម្ការស្វាយដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ដែលបានដាំដុះតាមគោលការណ៍កសិកម្មល្អGAP និងជាផ្លែស្វាយដែលត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ ដើម្បីធានាថាស្វាយ​ទាំងនោះ...

លោក សុខ ទូច ប្រកាសឈប់លើកលែងឱ្យពលរដ្ឋដែលតែងកាប់ឈើនៅឧទ្យានឫស្សីត្រឹប

លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានព្រមានប្រើប្រាស់ផ្លូវច្បាប់ប្រឆាំងអ្នកកាន់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីព្រៃខុសច្បាប់នៅក្នុងឧទ្យានរាជបណ្ឌិត្យសភា តេជោសែន ឬស្សីត្រឹប ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឆែបខេត្តព្រះវិហារ។ ការព្រមាននេះ បន្ទាប់ពីលោកអះអាងថា អ្នកដែលចូលទៅកាប់ឈើនៅក្នុងឧទ្យានរបស់លោកឥតឈប់ឈរនេះ គឺជាក្រុមពលរដ្ឋរស់នៅជុំវិញតំបន់នោះ។ លោក សុខ ទូច លើកឡើងតាមហ្វេសប៊ុកនៅថ្ងៃម្សិលមិញថា កន្លងមក អ្នកដែលត្រូវបានឃាត់ខ្លួនដោយសារសកម្មភាពកាប់ឈើនៅក្នុងឧទ្យានជាតិនេះ គឺជាអ្នករស់នៅនៅក្នុងតំបន់នោះតែម្តងជាអ្នកប្រព្រឹត្ត។...

ភេសជ្ជៈទាំង ១១ ប្រភេទ អាចជួយកាត់បន្ថយភាពចាស់មុនអាយុរបស់អ្នក

ភាពចាស់គឺជាដំណើរការស្មុគស្មាញមួយ ដែលកោសិកានឹងងាប់បន្ទាប់ពីការខូចខាតបន្តិចម្តងៗ។ ទោះជាយ៉ាង​ណាក៏ដោយ ដំណើរការនេះអាចត្រូវបានបញ្ច្រាស ឬយ៉ាងហោចណាស់ក៏ត្រូវរារាំងដោយកោសិកាដើមថ្មីវិញប្រសិន​បើយើងចេះថែរក្សាសុខភាពតាមរយៈ ការហាត់ប្រាណ បរិភោគអាហារ និងទទួលទានដំណេកបានត្រឹមត្រូវនោះ។ សូមអានអត្ថបទស្រាវជ្រាវដោយលោកបណ្ឌិតផ្នែកសុខភាពសាធារណៈ អ៊ី លីម៉ា និងក្រុមការងារសកល វិទ្យាល័យចេនឡាខាងក្រោម៖  ១.​ ទឹកតែបៃតង
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម