Saturday, October 16, 2021
Home ចំណេះដឹង

ចំណេះដឹង

ការតមអាហារនិងទឹកចាប់ពីអារុណរះរហូតដល់លិចក្នុងខែរ៉ាម៉ាឌនគឺជាកាតព្វកិច្ចទី៤ដែលសាសនិកឥស្លាមត្រូវអនុវត្ត

នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា​នេះ​ គឺ​ជា​ថ្ងៃ​ទី១ ​ដែល​សាសនិក​ឥស្លាម​ចាប់​ផ្តើម​ចូល​បួស​ក្នុង​ខែ​បុណ្យ​រ៉ាម៉ាឌន​ ហើយឆ្នាំនេះគឺជាឆ្នាំទី២ហើយ ​ដែល​សាសនិក​ឥស្លាម​បួស​ក្នុង​អំឡុង​ពេល​កូវីដ១៩ ដោយ​មិន​អាច​ទៅ​ជួប​ជុំ​គ្នា​នៅ​វិហារ​បាន។ ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ពួកគេ​នៅ​តែ​អាច​ប្រតិ​បត្តិ​សាសនា​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ ហើយ​ការ​ទទួល​បាន​ផល​បុណ្យ​ គឺ​ដូច​គ្នា​នឹង​ការ​ធ្វើ​ជុំគ្នា​នៅ​វិហារ​ផង​ដែរ។ លោក យ្កោប ស្ការី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា​បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ការបួសក្នុងខែរ៉ាម៉ាឌននេះ​គឺជាកាតព្វកិច្ចទី៤នៃកាតព្វកិច្ចទាំង៥ក្នុងសាសនាឥស្លាម ដែលចាំបាច់​សម្រាប់អ្នកកាន់សាសនាឥស្លាមគ្រប់រូបដែលមានគ្រប់អាយុទាំងប្រុស​ទាំងស្រីត្រូវអនុវត្ត។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម