Saturday, October 16, 2021
Home ការដាំដុះ

ការដាំដុះ

កសិករនៅខេត្តតាកែវសាកល្បងដាំស្រកានាគលឿងអ៊ីស្រាអែល ខណៈមួយផ្លែមានតម្លៃរហូត៦ដុល្លារ

ផ្លែស្រកានាគលឿងអ៊ីស្រាអែលកំពុងត្រូវបានដាំដុះនៅក្នុងខេត្តតាកែវ ខណៈកន្លងមក ផ្លែស្រកានាគប្រភេទនេះភាគច្រើននាំចូលពីប្រទេសចិន និងវៀតណាម មកដាក់លក់ក្នុងតម្លៃថ្លៃក្នុងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន កសិករម្នាក់នៅក្នុងខេត្តតាកែវបានសម្រេចចិត្តទិញពូជពីប្រទេសថៃយកមកដាំសាកល្បងនិងកំពុងចែកចាយឱ្យកសិករផ្សេងទៀតយកទៅដាំបន្ត។ លោក ហុង ថេម អ្នកដាំស្រកានាគលឿងអ៊ីស្រាអែល នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី ២៣កញ្ញានេះថា...

កសិករ​ម្នាក់​ជ្រើស​រើស​ដាំ​លម៉ើ​ក្រហម​ ខុស​ពី​កសិករ​ផ្សេង​ទៀត

បច្ចុប្បន្ន ដំណាំលម៉ើកំពុងពេញនិយមនៅប្រទេសកម្ពុជា ខណៈកសិករជាច្រើនដាំដុះប្រភេទដំណាំនេះ និងទទួលបានផលជាបន្តបន្ទាប់ហើយ ប៉ុន្តែក្រឡេកមកកសិករម្នាក់នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាបវិញ ក៏បានទទួលផលពីដំណាំលម៉ើរបស់ខ្លួនដែរ ប៉ុន្តែកសិកររូបនេះបានជ្រើសរើសពូជលម៉ើក្រហម ដែលមិនសូវមានអ្នកពេញនិយមដាំ ខណៈភាគច្រើនគេដាំប្រភេទលម៉ើលឿង។ លោកស្រី គង់ សុជា អាយុ...

ដំ​ណាំ​នៅ​ខេត្ត​ខ្លះ​រង​ផល​ប៉ះ​ពាល់​ពី​ជំ​នន់​ទឹក​ភ្លៀង​ ស្រប​ពេលស្រូវ​ជាង​១​សែន​ហិក​តា​រង​គ្រោះ​រាំង​ស្ងួត

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តមួយចំនួនបានរងផលប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យប៉ះពាល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំមួយចំនួន ក្នុងនោះមានខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។ ការកើតមានជំនន់ទឹកភ្លៀងនេះ ស្របពេលក្រសួងកសិកម្មទើបបានបង្ហាញរបាយការណ៍ថា មានស្រូវរងគ្រោះរាំងស្ងួតជាង១៧ម៉ឺនហិកតានៅក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ។ លោក ឈឹម ...

របាយ​ការណ៍​ក្រសួង​កសិកម្ម៖ គ្រោះ​រាំង​ស្ងួត​បំផ្លាញ​​ស្រូវ​ជាង​១៧​ម៉ឺន​ហិកតា​ក្នុង​រយៈ​ពេល​៨​ខែ​​​​​​

គ្រោះ​រាំងស្ងួត​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​៨​ខែ​នៅឆ្នាំ​២០២១​នេះ​បាន​បង្កការ​ខូចខាត​លើ​ផ្ទៃ​ដី​ដំណាំ​ស្រូវជាង​១៧ម៉ឺន​ហិកតា​នៅ​ទូទាំង​ប្រទេស។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទដែល​វីអូអេ​បាន​ទទួល​ក្នុងសប្តាហ៍​នេះ។​ របាយ​ការណ៍ដែល​ផ្តល់​ដោយ​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​បាន​បង្ហាញថា​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ដំណាំ​ស្រូវ​នៅ​រាជធានី​និង​ខេត្ត​ចំនួន​៨ គឺ​ខេត្ត​បន្ទាយ​មានជ័យ​កំពង់ស្ពឺ​ កំពង់ធំ​ កណ្តាល​ រាជ​ធានី​ភ្នំពេញ ពោធិ៍សាត់​ សៀមរាប​ និង​ខេត្ត​តាកែវ​បាន​បន្ត​រង​ផល​ប៉ះពាល់​និង​ខូចខាត​ដោយ​គ្រោះ​រាំង​ស្ងួត។ ដំណាំ​ស្រូវដែល​ទទួល​រង​ផល​ប៉ះ​ពាល់​មាន​ចំនួន​សរុប​១៧៣.១២៥​ហិកតា​ដែល​ក្នុង​នោះ​អន្តរាគមន៍បូម សង្គ្រោះផ្ទៃដី​ប៉ះ​ពាល់​បានចំនួន១.៨៤៦​ហិកតា...

លោក ពន រ៉ូបាំង ដាំស្លឹកខ្ទឹមបាន១៥តោនប៉ុន្តែកំពុងប្រឈមខ្វះទីផ្សារ

ស្ដាប់សំឡេង នៅថ្ងៃទី២៣សីហា លោក ពន រ៉ូបាំង អាយុ ៣៦ឆ្នាំ កសិករដាំស្លឹកខ្ទឹម និងដំណាំមួយចំនួនទៀត នៅខេត្តបាត់ដំបងបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន រៀបរាប់ពីតម្លៃស្លឹកខ្ទឹមចុះថោកខ្លាំង និងកំពុងធ្វើលោកប្រឈមការខាតបង់។ លោកអះអាងថា កាលពីមិនទាន់ដាំ ស្លឹកខ្ទឹមមានតម្លៃពី៤០០០រៀលដល់១៧០០០រៀលក្នុងមួយគីឡូ ប៉ុន្តែនៅពេលលោកដាំបាននិងចាប់ផ្ដើមប្រមូលផល បែរជាធ្លាក់ថ្លៃមកត្រឹម១៥០០រៀលក្នុងមួយគីឡូ និងថែមទាំងគ្មានឈ្មួញមកទិញទៀត។

សត្វល្អិត​ជា​ឧប​សគ្គ​ចម្បង​ស​ម្រាប់​កម្ពុ​ជា​ដើ​ម្បី​នាំចេញ​ផ្លែ​ឈើ​ស្រស់​ទៅ​ក្រៅ​ប្រទេស

ស្ដាប់សំឡេង រុយចោះផ្លែឈើ (Diptera: Tephritidae) គឺជាសត្វល្អិតចង្រៃដែលតែងបំផ្លិចបំផ្លាញផ្លែឈើ និងបន្លែយ៉ាងធ្ងន់ធ្ងរ។ សត្វល្អិតចង្រៃប្រភេទនេះត្រូវបានចាត់ទុកថា ជាបញ្ហាប្រឈមដ៏ចម្បងមួយដែលកំពុងគំរាមកំហែងសន្តិសុខស្បៀង និងការធ្វើពាណិជ្ជកម្មជាលក្ខណ:អន្តរជាតិ។ នៅក្នុងបរិបទពាណិជ្ជកម្មអន្តរជាតិ ផលិតផលផ្លែឈើស្រស់ដែលមានសត្វល្អិតចង្រៃប្រភេទនេះ ត្រូវបានចាត់ថ្នាក់ជាសត្វល្អិតចង្រៃភូតគាមអនាម័យហាមឃាត់សម្រាប់គ្រប់ប្រទេសនាំចូល។ នេះបើតាមការចុះផ្សាយដោយសារទំព័រហ្វេសប៊ុករបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មនៅថ្ងៃទី២៤សីហានេះ។

បច្ចេក​​ទេស​​ដាំ​​ការ៉ុត​​ឱ្យ​​មាន​​មើម​​ល្អ​

ថ្ងៃ​នេះ​យើង​ខ្ញុំ​នឹងណែ​នាំ​លោក​អ្នក​អំពី​របៀប​ដាំ​មើម​ការ៉ុត។​ មើម​ការ៉ុត​ងាយ​ស្រួលនឹង​ដាំ​ដុះ​និង​ងាយ​នឹង​ប្រមូល​ផល​។​ ការ៉ុត​មាន​រស​ជាតិ​ឆ្ងាញ់​ ហើយ​មើម​ការ៉ុត​មាន​ជាតិ ​Carotene ច្រើន​ ដែល​រាង​កាយ​មនុស្ស​យើង​ចម្រាញ់​ទៅ​ជា​ Vitamine A ។​ Carotene​គឺ​ជា​សារ​ជាតិ​ពណ៌​លឿង​ទុំ​ក្នុង​បន្លែ​មាន​ដូច​ជា​ការ៉ុត​ ល្ពៅ​ ដំឡូង​ពណ៌​លឿង​ ម្ទេស​ ក្រហម​ជាដើម​ ដែល​មាន​ប្រយោជន៍​ជួយ​ឲ្យ​ភ្លឺ​ភ្នែក​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​មហា​រីក​សួត។ នៅ​ពេល​មនុស្ស​គិត​ពី​មើម​ការ៉ុត ​...

មន្រ្តី​ជំ​រុញ​ឱ្យ​កសិ​ករ​គួរ​បោះ​បង់​ពូជ​ស្រូវ​ពី​វៀត​ណាម ​ងាក​មកដាំ​ពូជ​ស្រូវ​សែន​ក្រ​អូប​វិញ​ព្រោះ​មាន​ទី​ផ្សារ​ខ្ពស់

នាយកវិទ្យាដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម ជំរុញឱ្យកសិករគួរនាំគ្នាដាំពូជស្រូវប្រភេទសែនក្រអូបមិនប្រកាន់រដូវឱ្យបានច្រើន ព្រោះវាមានតម្រូវការខ្ពស់លើទីផ្សារអន្តរជាតិ។ ការលើកឡើងនេះ ស្របពេលក្រុមកសិករមួយចំនួនកំពុងជួបប្រទះបញ្ហាកកស្ទះស្រូវពិបាកនាំចេញនិងធ្លាក់ថ្លៃខ្លាំង ដោយសារពួកគាត់ជ្រើសរើសដាំពូជស្រូវដែលនាំចូលពីវៀតណាម។ https://youtu.be/ve_50bYxw2Q លោក លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជានៃក្រសួងកសិកម្មបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី៩សីហានេះថា កសិករគួរងាកមកដាំពូជស្រូវសែនក្រអូបមិនប្រកាន់រដូវវិញម្ដង...

ពល​រដ្ឋ​ដាំ​សា​រាយ​សមុទ្រ​ត្អួញ​ត្អែរ​គ្មាន​ឈ្មួញ​ទិញ​ដោយ​សារ​ទីផ្សារ​មាន​តែ​នៅ​វៀត​ណាម

ពលរដ្ឋជាង២០គ្រួសារដែលដាំសារាយសមុទ្រនៅក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត បានត្អួញត្អែរថា សារាយសមុទ្រនៅឆ្នាំនេះ មានតម្លៃធ្លាក់ចុះខ្លាំង និងគ្មានឈ្មួញទិញឡើយ ក្រោយពីវៀតណាមបានបិទខ្ទប់និងរឹតបន្តឹងនៅតាមព្រំដែន។ ចំណែកលោករដ្ឋមន្ត្រីកសិកម្មបានបានលើកឡើងថា មូលហេតុដែលសារាយសមុទ្រធ្លាក់ថ្លៃដោយសារបច្ចុប្បន្ននេះ រុក្ខជាតិសារាយសមុទ្រគ្មានអ្នកចាប់អាម្មរណ៍វិនិយោគឡើយ ហើយតម្លៃទីផ្សារគឺអាស្រ័យលើប្រទេសវៀតណាមតែមួយប៉ុណ្ណោះ។ https://youtu.be/iN5iCdfci1Y

កសិ​ករ​ធ្វើ​ស្រែ​មិន​ចំ​ណេញ​ដោយ​សារ​តម្លៃ​ជី​កសិ​កម្ម​ឡើង​ថ្លៃអំឡុង​កូវីដ​

អំ​ឡុង​ពេល​រីក​រាល​ដាលជំងឺ​កូវីដ១៩​នេះ វិស័យ​កសិ​កម្ម​នៅ​លើពិ​ភព​លោក​នៅ​តែ​បន្ត​ដំ​ណើរ​ការ​ធម្មតា ហើយ​តម្រូវ​ការ​ប្រើប្រាស់​ជី​កសិ​កម្ម​ក៏​មាន​ច្រើន ខណៈ​ការ​ផ​លិត​នៅ​មាន​កម្រិត ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​នាំ​ចូល​ជី​កសិ​កម្ម​ពី​ក្រៅប្រទេស​​ចូលកម្ពុជា​មាន​តម្លៃ​ថ្លៃ​ជាង​មុន។ សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋា​ភិបាលគួរ​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​ឯក​ជន​ក្នុង​ការ​ផលិតជីកសិកម្មដោយខ្លួនឯង ដើម្បី​អាច​ជួយ​កាត់​បន្ថយ​ចំណាយ​កាន់​តែ​ខ្ពស់របស់​កសិ​ករ។ https://youtu.be/pK6igK7IL28 លោក អ៊ុន សិលា ប្រធាន​ផ្នែក​ទី​ផ្សារ​នៃ​ក្រុម​ហ៊ុន ម៉ា​លី សាន​...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម