Wednesday, September 22, 2021
Home ការចិញ្ចឹម

ការចិញ្ចឹម

អឺរ៉ុបគាំទ្រថវិកាជាង៥លានដុល្លារសម្រាប់អភិវឌ្ឍវិស័យ​​កែ​​ច្នៃ​ផល​ជល​ផល​នៅ​កម្ពុជា​

អង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ(UNIDO)សហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម បានប្រកាសដាក់ឱ្យដំណើរការគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម(vcis) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុបចំនួនជាង៥លានដុល្លារ។ នេះ​បើតាមការសេចក្ដីប្រកាសរបស់UNIDOនៅថ្ងៃទី៤កក្កដានេះ។ បានប្រកាសដាក់ឲ្យដំណើរការកម្មវិធី ដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងឧបករណ៌ដល់សហគ្រិនកម្ពុជាក្នុងវិស័យជលផល ក្រោយ​​ប្រមូលផលរួច ដោយមានការគាំទ្រថវិការពីសហគមន៌អឺរ៉ុប និងអនុវត្តដោយអង្គការអភិវឌ្ឍឧស្សាហកម្មរបស់អង្គការ សហប្រជាជាតិ(UNIDO)។ កម្មវិធី VCIS គឺជាគម្រោងវិនិយោគរួមគ្នា ដើម្បីជួយដល់ប្រតិបត្តិករអាជីវកម្មកែច្នៃផលជលផលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កែលម្អលក្ខខណ្ឌផលិត...

សមាគម​៖ពីរ​ឆ្នាំ​ទៀត​កម្ពុជា​នឹង​អាច​ឈប់​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិត​ខាង ​

បច្ចុប្បន្នកម្ពុជាត្រូវការនាំចូលជ្រូកពីប្រទេសថៃប្រមាណ២០ភាគរយសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ សមាគមចិញ្ចឹមសត្វកម្ពុជារំពឹងថា ២ឆ្នាំទៀតកម្ពុជានឹងអាចផលិតជ្រូកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយឯងខ្លួន ដោយមិនចាំបាច់ពឹង​លើ​ការនាំចូលពីក្រៅប្រទេសទៀតទេ ហើយក៏អាចឈានដល់ការនាំចេញដែរ។ https://youtu.be/XYG2_nX4M9k លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២០កក្ដដានេះថា ការចិញ្ចឹមជ្រូកក្នុងស្រុកកំពុងកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ហើយបច្ចុប្បន្នទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ជ្រូកនៅតែមានតម្លៃសមរម្យដែលអាចធ្វើឲ្យកសិករចំណេញបាន។ ការរីកចម្រើនបែបនេះ...

លោក សុខ ទូច៖ ចំនួន​ប្រជា​ជន​កើន​ឡើង​មិន​មែន​ជា​បញ្ហា​ធ្វើ​ឱ្យ​កម្ពុជា​ខ្វះ​ត្រី​បរិ​ភោគ​នោះទេ

ប្រធាន​រាជ​សភា​បណ្ឌិត្យ​សភា​កម្ពុជា​បានអះអាងថា មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ខ្វះ​ត្រីសម្រាប់​ផ្គត់​ផ្គង់​ក្នុង​ស្រុក​មិន​មែន​ដោយ​សារ​ចំនួន​ប្រជា​ជន​កើន​ឡើង​ឡើយ ប៉ុន្តែ​ដោយ​សារកម្ពុជា​មិន​ទាន់​គណនា​ចំនួន​ត្រី​ដែល​ផលិត​បាន និង​ចំនួន​ប្រជាជន​ដែល​ត្រូវ​បរិភោគ​ត្រីឱ្យបាន​ច្បាស់លាស់ ខណៈ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទន្លេ​មេគង្គ បឹងទន្លេសាប និង​បឹង​ជាច្រើន​ទៀត​ដែល​ជា​ប្រភព​ជម្រក​ត្រី។ https://youtu.be/tAP0Uh3tncM លោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​សារ​ព័ត៌​មាន​ខ្មែរ​ណាស់​នៅ​ថ្ងៃ​ទី១៧ ខែ​មិថុនា​នេះ​ថា ចំនួន​ប្រជា​ជន​កើន​ឡើង​មិន​មែន​ជា​បញ្ហា​ដែល​ធ្វើ​ឱ្យ​ការ​ផ្គត់​ផ្គង់​ត្រី​ខ្វះខាត​នៅ​ក្នុង​ស្រុក​នោះទេ...

ពល​រដ្ឋ​ត្អួញ​ត្អែរ​ចំ​ណី​ត្រី​ឡើង​ថ្លៃ​ស្រប​ពេល​ត្រី​បន្ត​គ្មាន​ទី​ផ្សារ​លក់​ចេញ​

ក្រុម​អ្នក​ចិញ្ចឹម​ត្រី​មួយ​ចំនួន​បាន​ត្អួញ​ត្អែរ​កាន់​តែ​ខ្លាំង ស្រប​ពេល​ត្រី​នៅ​ក្នុង​ស្រះ​កំពុង​ប្រឈម​គ្មាន​ទីផ្សារ​លក់​ចេញ ស្រាប់​ពេល​នេះ ចំណី​ត្រី​ក៏​បាន​ឡើង​ថ្លៃ​ជាង​មុន​ទៅ​ទៀត​។ លោក ញឹម គឹម​ស៊ត អ្នក​ចិញ្ចឹម​ត្រី​ចំនួន​៧​ស្រះ គឺ​ចិញ្ចឹម​ត្រី​ឆ្ពិន​ចំនួន​៥​ស្រះ និង​ត្រី​ទី​ឡា​ព្យា​ចំនួន​២​ស្រះ នៅ​ខេត្ត​កំពង់​ធំ​បាន​ប្រាប់​​ខ្មែរ​ណាស់​នៅ​ថ្ងៃ​ទី​១៥​មិថុនា​នេះ​ថា ចំណី​ត្រី​ក្នុង​មួយ​បាវ​បាន​ឡើង​ពី​តម្លៃ​១៦.៥៥​ដុល្លារ ទៅ​ដល់​១៨.១៧​ដុល្លារ ប៉ុន្តែ​ពល​រដ្ឋ​ម្នាក់​នេះ​បាន​ប្ដេជ្ញា​ថា លោក​នឹង​មិន​បោះ​បង់​មុខ​របរ​ចិញ្ចឹម​ត្រី​ឡើយ​។ លោក​ថា​​៖«​ត្រី​ឆ្ពិ​ន​ខ្ញុំ​លក់​បាន​មួយ​គីឡូ​១​ម៉ឺន​រៀល...

អ្នកចិញ្ចឹមត្រីប្រតិកម្មនឹងលោក វេង សាខុន ដែលថាគ្មានត្រីនាំចូលពីវៀតណាមក្នុងរយៈពេលជាង១ខែនេះ

ស្រប​​​​​​ពេល​ត្រីក្នុងស្រះមិនអាចចាប់លក់ចេញបានដោយសារខ្វះទីផ្សារ ពលរដ្ឋចិញឹមត្រីនិងខាងសមាគមអ្នកចិញ្ចឹមត្រីបានប្រតិកម្មនឹងការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលបានអះអាងថាក្នុងរយៈពេលមួយខែនេះ មិនមាននាំចូលត្រី ដូចជាប្រភេទត្រីប្រា ត្រីពោ និងត្រីឆ្តោពីវៀតណាមនោះទេ និងសង្ស័យលើអ្នកចិញ្ចឹមត្រីនិងសមាគមថា អាចមានបំណងអ្វីមួយនៅខាងក្រោយ ដែលនៅតែអះអាងថា អាជ្ញាធរនៅតែបណ្ដែតបណ្ដោយនាំចូលត្រីពីវៀតណាម និងធ្វើឱ្យត្រីក្នុងស្រុកគ្មានទីផ្សារ។ https://youtu.be/UQ02BTPqviA

ត្រី​ចិញ្ចឹម​របស់​ពលរដ្ឋ​បាន​កក​ស្ទះ​ក្នុង​ស្រះ​អស់​រយៈ​ពេល​៣​ខែ​ហើយ​ដោយ​សារ​គ្មានទី​ផ្សារ​លក់​

កសិករចិញ្ចឹមត្រីមួយចំនួននៅខេត្តកំពង់ចាម និងខេត្តព្រៃវែង កំពុងពិចារណាបោះបង់មុខរបបចិញ្ចឹមត្រី ដោយសារត្រីត្រូវដល់ពេលប្រមូលផលអស់រយៈពេល៣ខែហើយ ប៉ុន្តែនៅតែមិនអាចចាប់ចេញពីស្រះយកទៅលក់ ដោយសារឈ្មួញឱ្យតម្លៃទាបមិនស្មើរតម្លៃផលិតដើមនិងគ្មានឈ្មួញចុះទៅទិញតែម្ដង។ ជុំវិញបញ្ហានេះ មន្ត្រីចង់ឱ្យឈ្មួញនិងអ្នកចិញ្ចឹមត្រី ត្រូវរកចំណុចរួមមួយដែលអាចទទួលបានចំណេញរៀងៗខ្លួន។ លោក ឆាយ ឈាង អាយុ៤០ឆ្នាំ ជាអ្នកចិញ្ចឹមត្រីចំនួន៥ស្រះលើផ្ទៃដីចំនួន៤ហិកតា ស្ថិតនៅស្រុកបាធាយ ខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី៣១ឧសភានេះថា ត្រីរបស់លោកលក់មិនទាន់ចេញនោះទេ ដោយសារតម្លៃថោកពេក...

អាជ្ញាធរ​បាត់​ដំបង​ចុះណែ​នាំ​ពលរដ្ឋ​ផ្អាក​ប្រើ​ទឹក​ស្ទឹង​«​ថ្វាក​»​ក្រោយ​ធ្លាយ​សារ​ធាតុ​គីមី​ពី​រោង​ចក្រ​ចិន​ធ្វើ​ឱ្យ​ត្រី​ពុល​ងាប់​

នៅថ្ងៃទី២៧ឧសភានេះ ប្រជាពលរដ្ឋបានប្រទះឃើញត្រីតូចធំជាច្រើនបានអណ្ដែតងាប់តាមបណ្ដាយស្ទឹងថ្វាក ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ អាជ្ញាធរបានលើកឡើងថា បន្ទាប់ពីមានភ្លៀងធ្លាក់៣ថ្ងៃជាប់គ្នា បានធ្វើឲ្យធ្លាយសារធាតុគីមីពីចេញរោងចក្រមួយកន្លែងឈ្មោះ វ៉ាកាង ហូរធ្លាក់ទៅកាន់ស្ទឹង ប៉ុន្តែអាជ្ញាធរថាមិនទាន់ដឹងច្បាស់ពីមូលហេតុធ្វើឱ្យត្រីងាប់នោះទេ។លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៧ ខែឧសភានេះថា អាជ្ញាធរមិនទាន់សន្និដ្ឋានថាត្រីងាប់ទាំងនោះបណ្ដាលមកពីការធ្លាយសារធាតុពុលពីរោចក្រចិនចូលស្ទឹងនោះទេ ដោយសារមិនទាន់ប៉ះពាល់ ឬបង្កគ្រោះថ្នាក់ណាមួយដល់ពលរដ្ឋដែលប្រើប្រាស់ទឹកស្ទឹងថ្វាកនៅឡើយ។លោកថា៖«យើងឃើញលិចធ្លាយចេញពីរោងចក្រមក ហើយមិនទាន់ដឹងថាទឹកនោះពុលឬមិនពុលទេ ប៉ុន្តែព័ត៌មានបឋមយើងមិនអាចថាទឹកហ្នឹងពុលទេ ព្រោះវាមិនទាន់មានការប៉ះពាល់ដល់អាយុជីវិត ឬការឈឺស្កាត់របស់ប្រជាពលរដ្ឋនៅតំបន់ហ្នឹង...

ក្រសួងកសិកម្ម​ព្រមាន​ថា​ការ​ផ្ទុះ​ជំងឺ​ប៉េស្ដ​ជ្រូក​អា​ហ្វ្រិក​នៅ​វៀត​ណាម​ពេល​នេះ​អាច​ឆ្លង​ចូល​កម្ពុជា​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យខេត្តចំនួនទាំង៩ ដែលជាប់ព្រំដែនប្រទេសវៀតណាម ត្រូវទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលជ្រូក ស្របពេលវៀតណាមកំពុងផ្ទុះឡើងវិញនៃជំងឺប៉េស្តជ្រូកអាហ្រិ្វក។ សេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្មនៅថ្ងៃទី២០ឧសភានេះបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូលក្នុងប្រទេសអាស៊ី ក្នុងមានប្រទេសចិន និងប្រទេសអាស៊ីអាគ្នេយ៍ រួមមានប្រទេសថៃ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។ ប្រទេសវៀតណាមបានផ្ទុះជំងឺស្ទើរនៅពាសពេញប្រទេសកាលពីខែកុម្ភៈឆ្នាំ២០១៩...

ពលរដ្ឋខ្លះចង់បោះបង់របរចិញ្ចឹមត្រីដោយសារត្រីរាប់ពាន់តោនកំពុងគ្មានទីផ្សារលក់ចេញ

ក្រុមកសិករចិញ្ចឹមត្រីមួយចំនួនកំពុងពិចារណាដើម្បីបោះបង់ឬពន្យារពេលក្នុងការប្រកបមុខរបបនេះសិន ដោយសារពួកគាត់ត្រូវការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារមានត្រីរាប់ពាន់តោនត្រូវកកស្ទះគ្មានទីផ្សារលក់ចេញ។ លោក ឡែម ភូរសុភារិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករនៅកម្ពុជាបានប្រាប់ខ្មែរណាស់នៅថ្ងៃទី៤ឧសភានេះថា អ្នកចិញ្ចឹមត្រីខ្នាតតូចភាគច្រើន អាចនឹងបោះបង់ការចិញ្ចឹមត្រី ដោយសារត្រីនៅក្នុងឆ្នាំនេះ គ្មានទីផ្សារលក់ចេញ ហើយបើបានលក់គឺមានតម្លៃ​ថោក​ជាងការផលិតទៅទៀត។ លោកថា៖«អ្នកដែលចិញ្ចឹមខ្នាតតូច ដែលមានស្រះក្រោម១ពាន់ម៉ែត្រការ៉េ ប្រហែលជាគាត់ឈប់ច្រើន ដោយសារពួកគាត់ខាតច្រើន។...

រដ្ឋាភិបាលបញ្ចេញប្រាក់កម្ចី២០០លានដុល្លារដើម្បី​ជួយសង្គ្រោះវិស័យឯកជនអាទិភាពចំនួន៣

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសផ្ដល់ប្រាក់កម្ចីចំនួន២០០លានដុល្លារ ដើម្បីជួយសង្គ្រោះវិស័យឯកជនអាទិភាពចំនួន គឺវិស័យសេវាកម្ម ឧស្សាហកម្ម និងវិស័យកសិកម្ម។ គម្រោងផ្ដល់ប្រាក់កម្ចីនេះ គឺអនុវត្តចាប់ពីខែមីនាឆ្នាំ២០២១នេះរហូតដល់ខែធ្នូឆ្នាំ២០២២។ គម្រោងធានាឥណទានដើម្បីស្ដារអាជីវកម្ម របស់ក្រុមហ៊ុនសាជីវកម្មនេះ គឺត្រូវបានក្រសួងសេដ្ឋកិច្ចប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី២៩មីនានេះទៅ ក្នុងគោលបំណងដើម្បីគាំទ្រអាជីវកម្មទាំងខ្នាតមីក្រូ តូច មធ្យម និងខ្នាតធំ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ការកៀរគរទុនបង្វិល វិនិយោគ និងពង្រីកអាជីវកម្ម។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម