Saturday, October 16, 2021
Home កសិសហគ្រិន

កសិសហគ្រិន

រុក្ខ​ជា​តិអា​ហ្សូឡា​ផ្តល់ផល​ប្រ​យោ​ជ​ន៍​ច្រើន​អាចលក់​ពូជនិងធ្វើ​ជាចំ​ណី​​មាន់​ទា​ត្រី​អ​ន្ទង់

រុក្ខជាតិអាហ្សូឡា មានអត្ថប្រយោជន៍សំខាន់ខ្លាំងណាស់ដល់របរកសិកម្ម ព្រោះវាជាចំណី​សត្វ ធ្វើឱ្យសត្វចិញ្ចឹមឆាប់ធំធាត់បានល្អ និងអាចរកចំណូល​បានច្រើនពីការលក់ពូជរុក្ខជាតិអាហ្សូឡានេះទៀតផង ....

វិបត្តិកូវីដ​១៩ មិន​ប៉ះ​ពាល់​ដល់​របរ​បណ្ដុះ​ផ្សិត​ និង​ធ្វើ​ពូជ​ផ្សិត​របស់​លោក ​សា​នីត​ ឡើយ​

ខេត្តបាត់ដំបង៖ លោក សា សានីត ជាកសិករនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រកបរបបណ្ដុះផ្សិត និងធ្វើពូជផ្សិតលក់អស់រយៈពេល៤ឆ្នាំមកហើយ​ ដោយទីផ្សារនៅតែមាន និងងាយស្រួលលក់ បើទោះជាបច្ចុប្បន្នមានការរាត​ត្បាត​នៃជំងឺឆ្លងកូវីដ១៩ក្ដី។ លោក សានីត បានប្រាប់សារព័ត៌មានខ្មែរណាស់បែបនេះថា៖«សម្រាប់ផលិតផលដែលខ្ញុំផលិតបាន អត់រងផលប៉ះពាល់ដោយសាតជំងឺកូវីដទេ មិនដូចមុខរបរផ្សេងៗឬក៏បន្លែទេ...

អ្នក​ស្រុកល្វាឯម​ ២០គ្រួសារ​បន្ត​របរ​ត្បាញ​កន្ទេល​ចចូត​ ទោះ​របរ​នេះ​មិន​សូវ​មាន​ទីផ្សារ​

កណ្ដាល៖ ក្រុមសមាជិកតម្បាញកន្ទេល នៅឃុំពាមឧកញ៉ាអុង និងឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដែលមានសមាជិកចំនួន ២០គ្រួសារ បានសហការគ្នាបន្តត្បាញកន្ទេលចចូតលក់ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេ្តកណ្ដាលនៅថ្ងៃទី ៦ខែ សីហាឆ្នាំ២០២០។ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានឲ្យដឹងថា ក្នុងស្រុកល្វាឯម...

អគ្គនាយកដ្ឋានសុខភាពសត្វ ប្រាប់កសិករ​ឲ្យត្រៀម​ទប់​ស្កាត់​ជំងឺ​ឆ្លង​សត្វ នៅ​រដូវវស្សានេះ​

អគ្គនាយកដ្ឋានសុខភាពសត្វ បានប្រាប់កសិករឲ្យត្រៀមសង្រ្គោះ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វគ្រប់ប្រភេទ ដែលអាចផ្ទុះឡើងនៅរដូវវស្សានេះ។ នេះបើតាមការប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី២៩ ខែកក្កដា។ អគ្គនាយកដ្ឋាន បានណែនាំដូច្នេះថា ការឈានចូលនូវរដូវវស្សា នឹងបណ្ដាលឲ្យមានទឹកជំនន់កើតឡើងតាមតំបន់នានាទូទាំងប្រទសកម្ពុជា ដូចច្នេះកសិករចិញ្ចឹមសត្វ ត្រូវធានាឲ្យបាននូវចំណី និងអនាម័យដល់សត្វគ្រប់គ្រាន់ ព្រមទាំងត្រៀមសង្រ្គោះ និងតាមដានសត្វចិញ្ចឹមឈឺ ហើយត្រូវរាយការណ៍មកមន្ទីរបសុពេទ្យ និងភ្នាក់ងារសុខភាពសត្វនៅតាមតំបន់។

កសិករ​ធ្វើ​ត្រី​ឆ្អើរ​ត្រី​ប្រឡាក់​ និង​ផ្អក​ ធ្លាក់​ចុះ​ទីផ្សារ ​នៅ​ស្រុក​សន្ទុក​ ដោយ​សារ​វិបត្តិ​កូវីដ​១៩​

កសិករក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ត្អូញត្អែរពីការផលិតត្រីឆ្អើរ ត្រីប្រឡាក់ និងផ្អក បានហើយ តែខ្វះទីផ្សារនៅឆ្នាំនេះ។ អ្នកស្រី ទន់ ម៉ម ជាកសិករម្នាក់ បានលើកឡើងថា របរធ្វើត្រីឆ្អើរត្រីប្រឡាក់ និងផ្អក ​លក់ឆ្នាំនេះ មានការធ្លាក់ចុះទីផ្សារខ្លាំង ខណៈដែលវត្ថុធាតុដើមមានតម្លៃថ្លៃ។

កសិករ​ ធួន ព័រ ​ដាំ​ត្រសក់​ផ្អែម​ និង​ឪឡឹក​លឿង​រក​ចំណូល​បាន​ជិត ​៣ម៉ឺន​ដុល្លារ​/ឆ្នាំ ​

ខេត្តឧត្ដរមានជ័យ៖ កសិករ ធួន ព័រ ប្រកបរបរដាំដំណាំត្រសក់ផ្អែម និងឪឡឹកលឿង អាចរកប្រាក់ចំណូលបានជិត ២ម៉ឺន៨ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលរស់នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ លោក ធួន ព័រ...

សម្ដេច ​ហ៊ុន​ សែន​៖ កូ​វីដ​អាច​បំ​ផ្លា​ញ​យើង​បាន​ក្នុង​កម្រិត​មួយ​ តែ​មិន​អាច​ផ្តាច់​ស្បៀង​យើង​បាន​ទេ​

តាកែវ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និយាយទៅកាន់កសិករនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ព្រឹកថ្ងៃទី ២១ ខែកក្កដាថា ជំងឺកូវីដ១៩ អាចបំផ្លាញយើងបានក្នុងកម្រិតណាមួយ ប៉ុន្តែមិនអាចសម្លាប់យើងបានទេ ព្រោះកម្ពុជា មានវិស័យកសិកម្មជាសក្កានុពលបង្កើតស្បៀងអាហារមិនធ្វើឲ្យពលរដ្ឋខ្វះអង្ករច្រកឆ្នាំងនោះទេ។

សម្តេច ហ៊ុន សែន គ្រោង​សង់​ឃ្លាំង​ស្តុក​ស្រូវ​តាម​មូល​ដ្ឋានជូ​ន​កសិករ​ក្នុង​ទឹក​ប្រាក់​ ៤០​០លាន​ដុល្លារ​

តាកែវ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា គ្រោងសាងសង់ឃ្លាំងពង្រាយតាមមូលដ្ឋាន ដើម្បីទិញស្រូវស្តុកទុក គោលដៅធានាតម្លៃស្រូវក្នុងស្រុកឲ្យនៅថេរ កុំឲ្យមានការប្រែប្រួលតម្លៃនៅលើទីផ្សារ និងជាការរួមចំណែកជំរុញពន្លឿនការផលិតស្រូវក្នុងស្រុកផង។ សម្តេចថ្លែងបែបនេះ នៅក្នុងកិច្ចសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ សម្តេច បានគូសបញ្ជាក់ថា...

កសិ​ករ​ ព្រំ ​រ៉ា​ត ចិញ្ចឹម​បង្កង​អាច​រក​ចំណូល​បាន​ជាង​៦ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​

តាកែវ៖ លោក ព្រំ រ៉ាត ជាកសិកររស់នៅឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ បានចាប់មុខរបរចិញ្ចឹមបង្កងក្នុងកសិដ្ឋានរបស់ខ្លួន អាចរកប្រាក់ចំណូលពី ៦ម៉ឺនដុល្លារ ទៅ ៧ម៉ឺនដុល្លារអាមេរិច ក្នុងមួយឆ្នាំ។ កសិករ ព្រំ រ៉ាត បញ្ជាក់ថា លោកប្រកបរបរចិញ្ចឹមបង្កងនេះ ចាប់តាំងពីឆ្នាំ...

សម្តេច ហ៊ុន សែន ជំរុញឲ្យខេត្តព្រៃ​វែង​ក្លាយ​ជា​អធិរាជ​ចិញ្ចឹម​ត្រី​អណ្តែង ​

ព្រៃវែង៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ជម្រុញឲ្យប្រជាកសិករខេត្តព្រៃវែងក្លាយជាអ្នកចិញ្ចឹមត្រីអណ្តែង ឲ្យបានច្រេីនបំផុត ដេីម្បីជួយផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលអាចឲ្យជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ធូរធាជាងមុន ជាពិសេសក្នុងវិបត្តិនៃការឆ្លងរាលដាលមេរោគកូវីដ១៩ ។​​ សម្តេចថ្លែងបែបនេះ​ នៅក្នុងជំនួបសំណេះសំណាលជាមួយកសិករ និងវារីវប្បករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប នៅស្រុកពាមរក៍ ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកក្កដា។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម