Sunday, October 24, 2021
Home កសិទេសចរណ៍

កសិទេសចរណ៍

ភ្នំបា​ខែង​មាន​អា​យុ​កាល​រាប់លា​ន​ឆ្នាំ​

ភ្នំបាខែង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ នៅក្នុងទឹកដីនៃខេត្តសៀមរាប។ ភ្នំធម្មជាតិនេះ មានអាយុកាលរាប់លានឆ្នាំមកហើយ។ នៅកំពូលភ្នំ កាលពីចុង​សតវត្សទី៩ នៃគ.ស. ដូនតាខ្មែរបានកសាងប្រាសាទលើគ្រឹះប្រាំជាន់។ នៅជិតគ្រឹះ មានសំណង់ប្រាសាទបុរាណជាច្រើនទៀត។ តាមការស្រាវជ្រាវរបស់បេតិកភណ្ឌប្រចាំថ្ងៃ បានឱ្យដឹងថា សំណង់ប្រាសាទទាំងនោះ...

រមណីយដ្ឋានអង្គររកចំណូលបាន ១៨​​​លានដុល្លារ ធ្លាក់ចុះ៧៥​ភាគ​រយ​ក្នុង​​រយៈ៩ខែ

រមណីយដ្ឋានអង្គររកចំណូលពីការលក់សំបុត្រចូលទស្សនាបាន ១៨លានដុល្លារ ពោល​គឺ​ធ្លាក់ចុះប្រមាណ៧៥ភាគរយក្នុងរយៈពេល៩ខែឆ្នាំ២០២០។ នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌​​មានរបស់គ្រឹះស្ថានអង្គរកាលពីថ្ងៃទី ១ខែតុលា។ របាយការណ៍ឲ្យដឹងថា ចាប់ពីខែមករា ដល់កញ្ញារមណីយដ្ឋានអង្គររកចំណូលបាន ១៨​លាន​​ដុល្លារពីភ្ញៀវទេសចរបរទេសចំនួន ​៣៩៦,២៤១នាក់ ធ្លាក់ចុះ ៧៥ភាគរយ។ ចំណែកនៅខែកញ្ញានេះរមណីយដ្ឋានអង្គររកចំណូលបានជាង១២ម៉ឺនដុល្លារពីភ្ញៀវទេសចរបរទេស ២៩៤៨នាក់ពោលគឺធ្លាក់ចុះជាង៩៧ភាគរយ បើធៀបនឹងរយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០១៩។ ដោយឡែកប្រាសាទ​...

អាជ្ញាធរខេត្តបាត់ដំបង ប្រាប់ម្ចាស់រមណីយដ្ឋាននៅតាមតំបន់ព្រៃភ្នំ និងស្ទឹង​ បឹងបួរ ឲ្យផ្អាក​អាជីវកម្មបន្ទាន់​

កាលពីថ្ងៃទី ២០ ខែកញ្ញា មន្ទីរទេសចរណ៍ខេត្ត បាត់ដំបង បានណែនាំដល់ម្ចាស់រមណីយដ្ឋាននៅតាមតំបន់ជ្រលងភ្នំ ឬស្ទឹង បឹងបួរ ឲ្យផ្អាកសកម្មភាពអាជវីកម្មបណ្ដោះអាសន្នចាប់បីថ្ងៃទី២០ ខែកញ្ញា តទៅ ដើម្បីបញ្ជៀសពីគ្រោះថ្នាក់ ដែលកើតឡើងដោយមាតុភូតធម្មជាតិ។ មន្ទីរទេសចរណ៍ព្រមានយ៉ាងដូច្នេះថា  ម្ចាស់រមណីយដ្ឋានដែលស្ថិតនៅតាមជ្រោះជ្រលងភ្នំ  ដងស្ទឹងបឹងបួរសេចក្ដីជូនដំណឹងនឹងត្រូវទទួលខុសត្រូវចំពោះផ្លូវច្បាប់។ ដូច្នេះ ម្ចាស់រមណីយដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃនេះតទៅ។

រយៈ​​ពេល៣​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ មាន​ភ្ញៀវ​​ទេសចរ​ជាង ១លាននាក់ ដើរ​កម្សាន្ត​​តាម​រមណីយដ្ឋាន​នានា​

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា រយៈពេល3ថ្ងៃនៃពិធីបុណ្យ​ភ្ជុំបិណ្ឌ មានភ្ញៀវទេសចរ បានដើរលេងកម្សាន្តតាមរមណីយ​ដ្ឋាននានានៅទូទាំងប្រទេសមានចំនួនប្រមាណ ១.១១២.៤០៣ នាក់ ដោយចាប់ពីថ្ងៃទី​១៦ដល់១៨​ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្នុងចំណោមភ្ញៀវទេសចរជាង១លាននាក់ បានធ្វើដំណើរកម្សាន្ត មានភ្ញៀវជាតិចំនួនប្រមាណ ១.១០៥.៦១១ នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់។​...

អាជ្ញាធរខេត្តកំពត រំពឹងថាភ្ញៀវទេសចរ​នឹងកើនដល់ជាង ២លាននាក់​នៅឆ្នាំ២០២៣​

រដ្ឋបាលខេត្តកំពត បានដាក់ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍រយៈពេល ៥ឆ្នាំ និងរំពឹងថាភ្ញៀវទេសចរនឹងកើនឡើងដល់ជាង ២លាន ៥សែននាក់ នៅឆ្នាំ២០២៣។លោក ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានលើកឡើងកាលពីថ្ងៃ៩ ខែកញ្ញា ថា ការដាក់ផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេល៥ ឆ្នាំចាប់ពី ២០១៩​ដល់​២០២៣​នេះ គឺមានចក្ខុវិស័យច្បាស់លាស់សម្រាប់អនាគតវិស័យទេសចរណ៍។ លោក ជាវ...

ភ្ញៀវទេសចរ​ចំណាយ​ថវិកាសរុប​ ១០០លានដុល្លារ​ ដើរកម្សាន្តកាល​ថ្ងៃឈប់​សម្រាក​សងចូលឆ្នាំ​

ភ្នំពេញ៖ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ថា ភ្ញៀវទេសចរបានចំណាយលើដំណើរកម្សាន្ត កាលពីថ្ងៃឈប់សម្រាកសងចូលឆ្នាំកន្លងទៅ ប្រមាណ ១០០លានដុល្លារអាមេរិក នៃចំនួនភ្ញៀវទេសចរសរុប ១.៤លាននាក់ ដែលបានដើរកម្សាន្តនៅទូទាំងប្រទេស ។

ក្រសួងបរិស្ថានគ្រោងអភិវឌ្ឍន៍តំបន់​​ទួលព័ន្ធតាឡី និងបឹងស្នេហ៍ ឲ្យ​ទៅជាកន្លែងទេសចរណ៍​

ដោយមើលឃើញពីតំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី សម្បូរទៅដោយសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទសត្វជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភព​លោក​ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានគំនិតក្នុងការអភិវឌ្ឍន៍តំបន់​ទួល​ព័ន្ធតាឡី និងតំបន់បឹងស្នេហ៍ ឲ្យទៅជាកន្លែងទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សហគមន៍មូលដ្ឋាន ក៏ដូចជាបង្កើនសក្តានុពលធនធានធម្មជាតិ នៅតំបន់ដីសើមនេះ នៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ តំបន់បឹងស្នេហ៍នេះ សម្បូរទៅដោយធនធានធម្មជាតិ...

ប្រធានមន្ទីរខេត្តកែបគ្រោងចាត់វិធាន​ការលើអាជីវករក្រោយភ្ញៀវទេសចរ​ប្រតិកម្មរឿងតម្លៃ

នៅក្នុងឱកាសថ្ងៃឈប់សម្រាកសងចូលឆ្នាំខ្មែររយៈពេល ៥ថ្ងៃកន្លងទៅ មានភ្ញៀវទេសចរណ៍មួយចំនួន ដែលបានទៅលេងកម្សាន្តនៅខេត្តកែបរអ៊ូរទាំថា អាជីវករលក់ដូរចំណីអាហារនៅមាត់សមុទ្រឡើងថ្លៃខុសធម្មតា ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគាត់។ បើតាមការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក ចូលលេងឆ្នេរអស់ ៥០០០រៀល ចង់ជួលកញ្ចុះ​អត់ជួលឲ្យទេ ទាល់តែកម្មង់ម្ហូបពីកន្លែងគេ ៤មុខ ទើបបានអង្គុយលើកញ្ចុះបាន​ដោយ​​អត់គិត​ថ្លៃ ទោះជាកម្មង់ ៣មុខក៏មិនបានដែរ ដោយម្ហូប១មុខ ៦០​០​០​​០​​រៀលគ្រប់មុខ បាយឆាគ្រឿងសមុទ្រ ១ចាន៥៥០០០...

បន្ទាយមានជ័យទទួលបានភ្ញៀវជិត៣ម៉ឺននាក់ក្នុងឱកាស​ឈប់​សម្រាក​សង​បុណ្យចូលឆ្នាំខ្មែរ​

ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយគិត ចាប់តាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ខេត្តបន្ទាយមានជ័យទទួលមានភ្ញៀវទេសចរណ៍ជិត៣ម៉ឺននាក់ បានមកកម្សាន្តតាមរមណីយដ្ឋាននានា មានដូចជា៖ ១ ប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ២ បារាយណ៍មេបុណ្យ...

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកពិធីបុណ្យអុំទូក នៅឆ្នាំនេះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅឆ្នាំ២០២០នេះ។ នេះបើតាមលិខិតផ្សព្វផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា ការសម្រេចនេះធ្វើឡើងតាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។ មន្រ្តីពាក់ព័ន្ធនឹងពិធីបុណ្យអុំទូក...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020