Tuesday, September 21, 2021
Home អាកាសធាតុថ្ងៃនេះ

អាកាសធាតុថ្ងៃនេះ

ដំ​ណាំ​នៅ​ខេត្ត​ខ្លះ​រង​ផល​ប៉ះ​ពាល់​ពី​ជំ​នន់​ទឹក​ភ្លៀង​ ស្រប​ពេលស្រូវ​ជាង​១​សែន​ហិក​តា​រង​គ្រោះ​រាំង​ស្ងួត

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តមួយចំនួនបានរងផលប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យប៉ះពាល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំមួយចំនួន ក្នុងនោះមានខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។ ការកើតមានជំនន់ទឹកភ្លៀងនេះ ស្របពេលក្រសួងកសិកម្មទើបបានបង្ហាញរបាយការណ៍ថា មានស្រូវរងគ្រោះរាំងស្ងួតជាង១៧ម៉ឺនហិកតានៅក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ។ លោក ឈឹម ...

ខេត្ត​ព្រះ​សី​ហ​នុ​អំពាវ​នាវ​កុំ​ឱ្យ​ពល​រដ្ឋ​ចេញ​ពី​ផ្ទះ​ខណៈ​កំពុង​ប្រឈម​គ្រោះ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​

គិតត្រឹមម៉ោង៧យប់ថ្ងៃអង្គារនេះ កម្រិតទឹកភ្លៀងនៅខេត្តព្រះសីហនុ បានកើនឡើងដល់កម្ពស់១៨៨មីលីម៉ែត្រហើយ។ រដ្ឋបាលខេត្តបានអំពាវនាវតាមទំព័រហ្វេសប៊ុក ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងមិនត្រូវធ្វើដំណើរចេញក្រៅផ្ទះក្នុងករណីមិនមានភាពចាំបាច់។ ជំនន់ទឹកភ្លៀងបានកើតឡើងនៅរសៀលនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ លោក ឃាង ភារម្យ មន្រ្តីនាំពាក្យខេត្តព្រះសីហនុបាន​ប្រាប់សារព័ត៌មានខ្មែរខ្លីតាមតេឡេក្រាមថា ភ្លៀងនៅតែបន្តធ្លាក់ខ្លាំង និងធ្វើផ្នែកខ្លះនៃត្រូវជន់លិច។ លោកបន្តថា អាជ្ញា ធរកំពុងតាមដានអំពីស្ថានភាពទឹកជំនន់នេះ។

កម្ពុជានឹង​មាន​ភ្លៀងធ្លាក់​ខ្លាំង ​រន្ទះ​ និងខ្យល់​កន្រ្តាក់​ ពេញ​មួយ​សប្ដាហ៌​ចាប់​ពីថ្ងៃស្អែកនេះ​

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤សីហានេះ កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង រន្ទះ និង​ខ្យល់កន្រ្តាក់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៥ដល់៣១សីហា ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ដែល​អាចបណ្ដាលឲ្យកើតមានជ្រលងសម្ពាធទាប ITCZ ជាថ្មីផងដែរ។ សេចក្ដីជូនដំណឹងបញ្ជាក់ថា បណ្តាខេត្តតំបន់វាលទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់រាយប៉ាយពី មធ្យមទៅខ្លាំង និងលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម