Saturday, October 16, 2021
Home ពិភពលោកថ្ងៃនេះ

ពិភពលោកថ្ងៃនេះ

ស៊ី​ដនី​នឹង​លើក​លែង​ការ​ធ្វើ​ចត្តា​ឡី​ស័ក​សម្រាប់​អ្នក​ដំណើរ​បរ​ទេស​ដែល​ចាក់​វ៉ាក់​សាំង​រួច​ចាប់​ពី​ខែ​ក្រោយ​

អភិបាលរដ្ឋ New South Wales លោក Dominic Perrottet បាននិយាយនៅថ្ងៃសុក្រ១៥តុលានេះថា ទីក្រុងស៊ីដនី នឹងលើកលែងការ​ធ្វើ​ចត្តាឡីស័កចាប់ពីថ្ងៃទី១ខែវិច្ឆិកាខាងមុខនេះ សម្រាប់អ្នកដំណើរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញលេញរួច។ នេះបើតាម​ការចុះផ្សាយដោយសារព័ត៌មាន CNAនៅថ្ងៃទី១៥តុលានេះ។ ប្រទេសអូស្រ្តាលី បានបិទព្រំដែនអន្តរជាតិរបស់ខ្លួន តាំងពីខែមីនាឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាត​ត្បាត​កូវីដ១៩ ដោយអនុញ្ញាតឱ្យចូលស្ទើរតែទាំងស្រុង...

សហរដ្ឋ​អាមេរិក ត្រៀម​ត្រឡប់​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ឡើង​វិញ

សហរដ្ឋអាមេរិកត្រៀមត្រឡប់ចូលជាសមាជិករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឡើងវិញ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដកសហរដ្ឋអាមេរិកចេញ ពីក្រុមប្រឹក្សានេះកាលពីឆ្នាំ ២០១៨ មក។ នៅថ្ងៃព្រហស្បតិ៍នេះ មហាសន្និបាតអង្គការសហប្រជាជាតិ នឹងបោះឆ្នោតជ្រើសរើសសមាជិកថ្មីចំនួន ១៨ ប្រទេសដើម្បីចូលរួមនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានសមាជិក ៤៧ ប្រទេសនេះ។ សហរដ្ឋអាមេរិក...

បុរស​ឥណ្ឌា​ម្នាក់​យក​ពស់​វែក​ឱ្យ​ទៅ​ចិក​សម្លាប់​ប្រពន្ធ ដើម្បី​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​

បុរសឥណ្ឌាម្នាក់ដែលលែងពស់វែកឱ្យទៅចិកសម្លាប់ប្រពន្ធ ដើម្បីប្រមូលយកទ្រព្យសម្បត្តិពីគ្រួសារ ត្រូវតុលាការសម្រេចផ្ដន្ទាទោសអស់មួយចំនួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអង់គ្លេស Daily Mail នៅថ្ងៃទី១៣តុលានេះ៕ លោក Sooraj Kumar អាយុ២៨ឆ្នាំ បានរៀបចំគម្រោងការ យកពស់វែកមានពិស ឱ្យទៅចិកសម្លាប់ប្រពន្ធរបស់ខ្លួនឈ្មោះ Uthra អាយុ២៥ឆ្នាំ និងបានធ្វើឱ្យនាងត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេល២ខែ។ ប៉ុន្តែដោយសារគម្រោងការលើក​ទី​១​បរា​ជ័យ អំឡុងពេលប្រពន្ធបានជាសះស្បើយនៅឯផ្ទះឪពុកម្ដាយរបស់នាង...

ក្រុម​តាលីបង់​ព្រមាន​អាមេរិក​និង​សហភាព​អឺរ៉ុប​អំពី​ជន​ភៀសខ្លួន បើ​ការដាក់​ទណ្ឌកម្ម​​លើ​អាហ្វហ្គានីស្ថាន​នៅ​តែ​បន្ត​នោះ

ទីក្រុង​កាប៊ុល — រដ្ឋាភិបាល​ថ្មី​អាហ្វហ្គានីស្ថាន​ដែល​ដឹកនាំ​ដោយ​ពួក​តាលីបង់ បាន​ព្រមាន​បេសកជន​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ថា ការបន្ត​ប៉ុនប៉ង​ដើម្បី​ដាក់​សម្ពាធ​លើ​ពួកគេ​តាម​រយៈ​ការដាក់​ទណ្ឌកម្ម​នឹង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​និង​អាច​បណ្តាល​ឲ្យ​មាន​រលក​នៃ​ជនភៀសខ្លួន​ ដោយសារ​បញ្ហាសេដ្ឋកិច្ច។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ រដ្ឋមន្ត្រី​ការបរទេស​ស្តីទី​អាហ្វហ្គានីស្ថាន​លោក Amir Khan Muttaqi បាន​ប្រាប់​ក្រុម​អ្នក​ការ ទូត​ប្រទេស​លោក​ខាង​លិច​នៅឯ​កិច្ច​ពិភាក្សា​ក្នុង​ទីក្រុង​ដូហា​ថា «ការធ្វើ​ឲ្យ​រដ្ឋាភិបាល​អាហ្វ ហ្គានីស្ថាន​ចុះខ្សោយ មិន​មែន​ជា​ផលប្រយោជន៍​គ្រប់​ភាគី​ទាំង​អស់នោះ​ទេ ពីព្រោះ​វា​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមានដោយ​ផ្ទាល់​ទៅលើ​ពិភពលោក​ទាំង​មូល​នៅ​ក្នុង​ផ្នែក​សន្តិសុខ​និង​ចំណាក​ស្រុក​ខាង​សេដ្ឋកិច្ច​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន»។ នេះ​បើ​តាម​សេចក្តីថ្លែង ការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​យប់​ថ្ងៃ​អង្គារ។

កោះ​តៃវ៉ាន់​​ព្រមាន​ចិន​​​កុំ​ឲ្យ​មក​ក្បែរ​​ខ្លួន​ ខណៈ​ចិន​ការពារ​ការ​ធ្វើ​សមយុទ្ធយោធា

ក្រសួងការពារជាតិកោះតៃវ៉ាន់កាលពីថ្ងៃពុធ បានព្រមានពីវិធានការឆ្លើយតបខ្លាំងៗវិញទៅកាន់ប្រទេសចិន ប្រសិនបើកងកម្លាំងរបស់ចិន បានខិតមកជិតដែនកោះរបស់ខ្លួន ស្របពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង បានការពារនូវការលុកលុយរបស់ខ្លួនលើតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ថាជាសកម្មភាពមួយដើម្បីការពារសន្តិភាពនិងស្ថិរភាពតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters។ ភាពតានតឹងយោធាជាមួយចិនដែលបានអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននោះ កំពុងស្ថិតក្នុងស្ថានភាពមួយដ៏អាក្រក់ ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងទៅនេះ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិកោះតៃវ៉ាន់កាលពីសប្តាហ៍មុន។ លោកបន្ថែមថា ចិនអាចមានលទ្ធភាពក្នុងការធ្វើសកម្មភាពឈ្លានពានក្នុងកម្រិតពេញលេញមួយ ទៅលើកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់រូបនេះបានថ្លែងយ៉ាងដូចនេះ...

អង្គការ​សហប្រជាជាតិ​ជំរុញ​ពិភពលោក​ឲ្យ​បង្ការ​កុំ​ឲ្យ​សេដ្ឋកិច្ច​អាហ្វហ្គានីស្ថាន​ដួល​រលំ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterresបានអំពាវនាវកាលពីថ្ងៃចន្ទឲ្យមានការគាំទ្រពីអន្តរជាតិជាបន្ទាន់ដើម្បីបង្ការកុំឲ្យសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថានដួលរលំ ស្របពេលក្រុមប្រទេសG-20កំពុងពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសនេះនៅថ្ងៃអង្គារនេះ។ លោកGuterresបានប្រាប់អ្នកសារព័ត៌មាននៅឯការិយាល័យកណ្ដាលរបស់អង្គការសហប្រជាជាតិថា៖«នេះគឺជាដំណាក់កាលបរាជ័យឬក៏ជោគជ័យ»។ លោកបាននិយាយថា ខណៈអង្គការសហប្រជាជាតិកំពុងធ្វើការដើម្បីជួយប្រជាពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ១៨ លាននាក់ដែលត្រូវការជំនួយមនុស្សធម៌ ការធ្វើដូច្នេះនឹងមិនគ្រប់គ្រាន់ដើម្បីបង្ការកុំឲ្យមានវិបត្តិធំជាងនេះនោះឡើយ ប្រសិនបើសេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថានបរាជ័យ។ លោកបញ្ជាក់ដូច្នេះថា៖«ខ្ញុំជំរុញពិភពលោកឲ្យចាត់វិធានការនិងបញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបញ្ចៀសកុំឲ្យមានការដួលរលំ»។

មេដឹកនាំ​កូរ៉េ​ខាងជើង​ថា សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​គំរាមកំហែង​ដល់​សន្តិភាព

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ(KCNA)របស់ប្រទេសកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោកKim Jong Unបាននិយាយថា ការអភិវឌ្ឍអាវុធរបស់ប្រទេសរបស់លោកគឺចាំបាច់នៅក្នុងស្ថានការណ៍ប្រឈមជាមួយនឹងគោលនយោបាយអរិភាពពីសហរដ្ឋអាមេរិក និងការបង្កើនកម្លាំងយោធានៅក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានReuters។ ទីភ្នាក់ងារព័ត៌មានKCNAក៏បានរាយការណ៍ផងដែរថា លោកKim Jong Unបានថ្លែងនៅក្នុងសុន្ទរកថានៅឯពិព័រណ៍អភិវឌ្ឍន៍ផ្នែកការពារជាតិកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្កើនកម្លាំងទ័ពដើម្បីការពារខ្លួនប៉ុណ្ណោះ មិនមែនដើម្បីផ្ដើមសង្គ្រាមនោះទេ។ លោកKim Jong...

ប្រទេសចិន​សន្យា​ផ្តល់​ថវិកា​ចំនួន​២៣៣​លានដុល្លារ​សម្រាប់​ការពារ​ជីវៈចម្រុះ​សាកល

ប្រទេសចិនកាលពីថ្ងៃអង្គារបានសន្យាដាក់បញ្ចូលប្រាក់ចំនួន២៣៣លានដុល្លារនៅក្នុងថវិកាថ្មីដើម្បីការពារជីវៈចម្រុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអំឡុងនៃសន្និសីទកំពូលស្តីពីការអភិរក្សជីវៈចម្រុះរបស់អង្គការសហប្រជាជាតិ បើទោះបីជាមានការខ្វែងគំនិតគ្នាក្នុងចំណោមម្ចាស់ជំនួយសំខាន់ៗស្តីពីកិច្ចផ្តួចផ្តើមនេះក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។ចិនដែលជាប្រទេសបញ្ចេញឧស្ម័នកខ្វក់ធំជាងគេបំផុតនៅក្នុងពិភពលោក បានស្វះស្វែងដើរតួនាទីដ៏សំខាន់មួយនៅលើឆាកអន្តរជាតិស្តីពីការអភិរក្សជីវៈចម្រុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះ។ការសន្យាបស់ចិន កើតមានឡើង នៅពេលដែលប្រតិភូមកពីប្រទេសប្រមាណ១៩៥បានជួបប្រជុំគ្នានៅក្នុងទីក្រុងKunmingភាគខាងត្បូងប្រទេសចិនដែលជាកិច្ចប្រជុំកំពូលមាន២ផ្នែកលើកដំបូងស្តីពីការការពារព្រៃឈើ សត្វនិងប្រព័ន្ធបរិស្ថាន។ សន្និសីទកំពូលនេះ មានបំណងបង្កើតនូវកិច្ចព្រមព្រៀងថ្មីមួយដើម្បីដាក់ចេញនូវទិសដៅសកម្មភាពរបស់ខ្លួនសម្រាប់ឆ្នាំ២០៣០និងឆ្នាំ២០៥០។ប្រធានាធិបតីចិនលោកXi Jinpingបានថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញនៅក្នុងកិច្ចប្រជុំកំពូលCOP15នោះថា«ចិននឹងដឹកនាំនៅក្នុងការបង្កើតថវិកាសម្រាប់ការពារជីវៈចម្រុះក្នុងកិច្ចប្រជុំទីក្រុងKunmingដោយមានការរួមវិភាគទានជាទឹកប្រាក់ចំនួន២៣៣លានដុល្លារ ដើម្បីគាំទ្រនូវបុព្វហេតុអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសចិនអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ចូលរួមផ្តល់វិភាគទានថវិកា»។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterresបានព្រមានថា ប្រទេសក្រីក្របំផុតនៅក្នុងពិភពលោក នឹងរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារការបាត់បង់នូវជីវៈ ចម្រុះ៕

គ្រូ​បង្រៀន​ជាប់​ចោទ​រួម​ភេទ​ជា​មួយ​​កូន​​សិស្ស​អាយុ​១៥​ឆ្នាំ កំពុង​មាន​ផ្ទៃ​ពោះ​

គ្រូបង្រៀនម្នាក់នៅរដ្ឋ Florida សហរដ្ឋអាមេរិក ដែលត្រូវបានគេចោទពីបទបានរួមភេទជាមួយកូនសិស្ស១៥ឆ្នាំ គឺបច្ចុប្បន្នកំពុងមានផ្ទៃពោះ ប៉ុន្តែនាងបានបដិសេធមិនបញ្ជាក់ថា ឪពុករបស់ទារកនៅក្នុងផ្ទៃនោះ ជាអ្នកណាឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន New York Post។ អ្នកគ្រូឈ្មោះ Heiry Calvi អាយុ៤១ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ពីបទមានទំនាក់ទំនងមិនសមរម្យជាមួយកូន​សិស្សប្រុសរបស់នាង ដែលកំពុងសិក្សានៅវិទ្យាល័យមួយ។...

ព្យុះ​ស៊ី​ក្លូន​សម្លាប់​មនុស្ស​៩​នាក់​និង​បាត់​ខ្លួន​១១​នាក់​នៅ​ហ្វី​លី​ពីន​

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីនបានលើកឡើងថា នៅថ្ងៃអង្គារនេះ មនុស្ស៩នាក់បានស្លាប់ និងមនុស្ស១១នាក់ទៀតបានបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់និងការបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងពីព្យុះស៊ីក្លូនត្រូពិចឈ្មោះ Kompasu។ Kompasu ដែលមានខ្យល់បក់ខ្លាំងបំផុត១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង បានចាប់ផ្ដើមបោកបក់ប្រទេសហ្វីលីពីននៅល្ងាចថ្ងៃចន្ទ ក្នុងនោះបានធ្វើឱ្យមនុស្សជិត១,៦០០នាក់ត្រូវបានជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព។ លោកប្រធានាធិបតី Rodrigo Duterte បានតាមដានពីការឆ្លើយតបគ្រោះមហន្តរាយនេះ នេះបើតាមការលើកឡើងពីអ្នកនាំពាក្យរបស់លោក។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម