Saturday, October 16, 2021
Home ផ្សេងៗ

ផ្សេងៗ

ស៊ីម៉ាក់បង្ហាត់សត្វសុនខ៣ក្បាលឱ្យចេះហិតរកក្លិនអ្នក​ផ្ទុកកូវីដដោយជោគជ័យ

សុនខចំនួន៣ក្បាល បានហិតរកឃើញក្លិនសំណាកអ្នកជំងឺកូវីដ១៩ដោយជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង។ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានលើកឡើងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី២សីហានេះថា សុនខក្រុមទី១ចំនួន៣ក្បាល បានហិតរកឃើញក្លិនសំណាកអ្នកជំងឺកូវីដ១៩ជោគជ័យ ក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវ​បឋម។ ជាលក្ខណ:បច្ចេកទេសសុនខទាំងនោះ អាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០ទៅ១៥វិនាទី។ ដោយឡែក សុន​ខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។

តើ​បុណ្យ​រ៉​យ៉ា​ហា​ជី​មាន​ប្រ​វត្តិ​ដូច​ម្តេច ហេតុ​អ្វី​មាន​ការ​សម្លេះគោ​ក្នុង​ពិធី​បុណ្យ​នេះ?

ជា​រៀង​រាល់​ឆ្នាំ​សាស​និក​ឥស្លាម​នៅ​ទូ​ទាំង​ពិភព​លោក​តែង​តែប្រា​រព្ធពិធី​បុណ្យ​រ៉​យ៉ា​ហា​ជី ឬ​អ៊ីទិល​អាត់​ហា(Eidil Adha) នៅ​ថ្ងៃ​ទី១០ ដល់​ថ្ងៃទី១៣ ខែ​ហ្សុល​ហិច​ជះនៃ​ខែ​ទី​១២ តាម​ប្រ​តិ​ទិនឥ​ស្លាម ដែល​ពិធី​បុណ្យ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដើ​ម្បីរំ​លឹក​គុណដល់​ព្យា​កា​រីអ៊ី​ព្រ​ហ៊ីម។ ខណៈ​នៅ​ឆ្នាំ​នេះ សា​ស​និក​ឥស្លាម​នៅកម្ពុជា​នឹង​ប្រា​រព្ធ​ពិធី​បុណ្យ​រ៉យ៉ា​ហាជី​នេះ នៅ​ថ្ងៃ​ទី២០ ខែ​កក្កដា​ខាង​មុខ​នេះ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១០ នៃ​ខែ​ហ្សុល​ហិច​ជះ។ លោក អាប់ឌុលឡោះ សាហ្វាអះ អ្នក​ជំ​នាញ​ផ្នែក​សា​សនាឥស្លាម...

មនុស្ស​៧០០​នាក់​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៌​រយៈ​ពេល​៦​ខែ​ឆ្នាំ​២០២១នេះ​

យ៉ាងហោចណាស់មានមនុស្សប្រមាណ៧០០នាក់បានស្លាប់បាត់បង់ជីវីត និងជាង១ពាន់នាក់បានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៌ក្នុងរយៈពេល៦ខែឆ្នាំ២០២១នេះ។ នៅថ្ងៃទី៩កក្កដានេះ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់តាមទំព័រហ្វេសប៊ុកថា ៦ខែក្នុងឆ្នាំ២០២១នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១២៦១លើក ក្នុងនោះជាង៥០ភាគរយកើតឡើងពេលយប់ និងបានបណ្ដាលឱ្យស្លាប់មនុស្ស៧០៩នាក់ និងរបួសសរុបចំនួន១៧៩២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១០៤៦នាក់។តួលេខនេះ បើប្រៀបធៀបទៅនឹងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនបានថយចុះ៣៥៨លើក ស្មើនឹង២២ភាគរយ ក្នុងនោះអ្នកស្លាប់បានថយចុះ១៥២នាក់ស្មើនឹង១៨ភាគរយ និងរបួសបានថយចុះចំនួន៦៥៧នាក់ ស្មើនឹង២៧ភាគរយ។ ហេតុការណ៌គ្រោះថ្នាក់ទាំងនេះ...

សង្គមស៊ីវិលគាំទ្រការប្រកាសបង្កើតច្បាប់ដើម្បីគ្រប់គ្រងអ្នកមានងារជាឧកញ៉ា

រដ្ឋាភិបាលបានប្រកាសបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីសិក្សារៀបចំច្បាប់សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដើម្បីងាយ ស្រួលក្នុងការគ្រប់គ្រងឧកញ៉ាឱ្យមានប្រសិទ្ធភាព។ លោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាលបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៩ឧសភានេះថា ការបង្កើតក្រុមការងារអន្តរក្រសួងនេះឡើង គឺដល់ពេលដែលត្រូវមានច្បាប់សម្រាប់គ្រប់គ្រងក្រុមឧកញ៉ាឱ្យបានត្រឹមត្រូវ។ លោកថា៖« ពីព្រោះឧកញ៉ាគឺជាស្ថាប័នមួយ វាត្រូវតែមានច្បាប់អង្គការ វាត្រូវតែមានលក្ខណៈការបង្កើតអង្គការហ្នឹង...

ពលរដ្ឋលក់ដូរពេលយប់ត្អូញត្អែរបាត់ចំណូលទ្រទ្រង់ជីវភាពអំឡុងបម្រាមបិទចរាចរ

(ភ្នំពេញ)៖ ក្នុងរាត្រីថ្ងៃទី១ខែមេសា ២០២១ ជាថ្ងៃចាប់ផ្តើមការដាក់បម្រាមគោចរ គេសង្កេតឃើញថា គ្រប់ដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញដែលធ្លាប់តែមានសកម្មភាពលក់ដូរ និងចរាចរណ៍ទៅមកឈូឆរឥតដាច់ ប្រែក្លាយទៅជាស្ងប់ស្ងាត់ ឃើញតែលម្ហដងផ្លូវល្វឹងល្វើយ បំភ្លឺដោយអំពូលភ្លើងមានបង្គោលអមផ្លូវច្រូងច្រាង ព្រមជាមួយក្រុមអាជ្ញាធរមានសមត្ថកិច្ច ឈរជើងប្រចាំការទៅតាមទីតាំងគោលដៅរបស់ពួកគាត់រៀងៗខ្លួន។ បម្រាមគោចរដែលដាក់ចេញដោយសាលារាជធានៅភ្នំពេញ ត្រូវបានប្រកាសកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដោយសម្រេចឲ្យផ្អាកសកម្មភាពប្រមូលផ្ដុំ សកម្មភាពប្រកបអាជីវកម្ម និងដំណើរចរាចរណ៍...

ប្តូរ​ពី​​​កា​រ​​​ងា​រ​​​សំ​​​ណ​ង់​​លោ​ក ​សា​រ៉ា​យ​ ចាប់​​មុ​​ខ​​រ​ប​រ​​ល​ក់​​នំពុម្ពចំ​​ណូ​ល​មិ​​នចា​​ញ់​​អ្នក​​ធ្វើ​ការ​ក្នុង​ម៉ា​ស៊ី​ត្រ​ជា​ក់​

ផ្តើមពីអ្នកស៊ីឈ្នួលចាំចម្ការឱ្យគេ និងធ្វើកម្មករសំណង់ លោក សារ៉ាយ បានងាក​មក​ចាប់មុខរបរបែបសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺលក់នំពុម្ព ឬនំចាក់ នៅក្នុងរាជធានីភ្នំពេញ។ ឆ្លើយតបនឹងសំណួរអ្នកយកព័ត៌មាន"ខ្មែរណាស់"សួរថា ហេតុអ្វីបានជាលោក​ងាក​មក​ចាប់មុខរបរលក់នំពុម្ពនេះ? លោក សារ៉ាយ...

អំឡុងចូលឆ្នាំចិនឆ្នាំ៣ថ្ងៃគ្រោះមានថ្នាក់ចរាចរណ៍ស្លាប់១៩នាក់និងមានភ្លើងឆេះផ្ទះ១១ខ្នង

ទិន្នន័យរបស់អគ្គស្នងការនគរបាលជាតិបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសអំឡុងបុណ្យចូលឆ្នាំចិនពីថ្ងៃទី១២ដល់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន ៣៩ លើក បណ្តាលឲ្យស្លាប់ចំនួន ១៩នាក់ របួសធ្ងន់ស្រាលចំនួន ៦៤នាក់។ ចំនួននេះគឺបានថយចុះ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នាកាលពីបុណ្យចូលឆ្នាំ​ចិន​ថ្ងៃទី២៥-២៦-២៧ ខែមករា ឆ្នាំ២០២០  ដែលមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសចំនួន ៥៩លើក បណ្តាលឲ្យស្លាប់៤០នាក់ និងរបួស៨០នាក់។

ស្លាប់៧នាក់ ដោយ​គ្រោះ​ថ្នាក់ចរា​ចរណ៍កា​ល​ពី​ថ្ងៃ​សៅរ៍

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​កាលពីថ្ងៃសៅរ៍ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៧​នាក់​ របួសធ្ងន់​ ១២​នាក់​ (​ស្រី​៣​នាក់​)​ និង​របួសស្រាល​ ១០​នាក់​។​ ​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ២៩​នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​...

ក្រ​សួង​វប្បធម៌​អំពាវ​នាវព​លរដ្ឋ​លើ​ក​​កិ​ត្តិយសប្រ​ពៃណីខ្មែរ​ថ្ងៃ​ទិ​វាបុ​ណ្យ​នៃ​ក្តី​ស្រ​ឡាញ់

ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ​បាន​អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវយល់ដឹង និងប្រើប្រាស់ទិវាបុណ្យនៃក្តីស្រឡាញ់នេះ ឱ្យសមស្របតាម​គន្លងប្រពៃ​ណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារ ជាពិ​សេស​ដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ។ យោងតាម​សេចក្តី​អំពាវនាវ​របស់​ក្រសួង​វប្បធម៌ កាលពីពេលថ្មីៗនេះ បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​ទិវាបុណ្យនៃក្តីស្រឡាញ់​នេះ​ បាននិង​កំពុង​ជ្រៀត​ចូលមក​សង្គមជាតិ​កម្ពុជា ជាពិសេស​ក្នុង​ស្រទាប់​យុវជន បណ្តា​ឱ្យ​មនុស្ស​មួយចំនួន​បាន​ទទួល​យក និង​ប្រើប្រាស់​ដោយ​ភ័ន្តច្រឡំ​នាំឱ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌...

រឿង​រ៉ាវនាំ​ឱ្យកើត​មានទិ​វាបុ​ណ្យនៃ​ក្តីស្រ​ឡា​ញ់​១៤​កុម្ភៈ​?

ជារៀងរាល់ឆ្នាំ​មនុស្សជាច្រើន តែងយកថ្ងៃនេះ បង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នក​ដែល​គេស្រឡាញ់ តាមរយៈការទិញកាដូ, បាច់ផ្កា ឬចំណាយពេលទៅក្រៅញ៉ាំអាហារ ជាមួយគ្នាយ៉ាងរ៉ូមែនទិក នៅថ្ងៃ Valentine’s Day ឬទិវាបុណ្យនៃសេចក្តីស្រឡាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ។ Valentine’s Day ជាពិធីបុណ្យមួយ របស់ជនជាតិនៅប៉ែកអឺរ៉ុប ប៉ុន្តែបច្ចុប្បន្នប្រជាជ​ន​ស្ទើរតែ​ទូទាំងពិភពលោក...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម