Saturday, October 16, 2021
Home កម្ពុជាថ្ងៃនេះ

កម្ពុជាថ្ងៃនេះ

ត្រីចិញ្ចឹមក្នុងស្រុកលែងសូវកកស្ទះ ប៉ុន្តែលក់បានតម្លៃថោក ត្រឹមរួចថ្លៃដើម

ត្រីរបស់កសិករក្នុងស្រុកមួយចំនួន លែងមានការកកស្ទះ ប៉ុន្តែពួកគេលក់បានក្នុងតម្លៃថោកប៉ុណ្ណោះ ដែលអាចត្រឹមទប់ទល់ថ្លៃដើមផលិត ស្របពេលចំណីត្រី ក៏បានឡើងថ្លៃខ្លាំងមួយរយៈចុងក្រោយនេះ។ លោក សាំង អ៊ីម ជាអ្នកចិញ្ចឹមត្រីប្រា និងត្រីឆ្តោចំនួន ៨ស្រះនៅក្នុងខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១២តុលានេះថា ត្រីនៅក្នុងស្រះរបស់លោកលែងមានការកកស្ទះ ដោយសារមានអ្នកចុះប្រមូលទិញគ្រាន់បើជាងពេលមុន ប៉ុន្តែនៅតែមានតម្លៃថោកដដែល។

ក្រសួងធនធានទឹក៖ ពីថ្ងៃទី១៣ដល់ថ្ងៃទី១៩តុលា ភ្លៀងបន្តធ្លាក់នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន

ក្រសួងធនធានទឹកនៅថ្ងៃទី ១២តុលានេះ ចេញសេចក្តីប្រកាសពីស្ថានភាពអាកាសធាតុនៅកម្ពុជាពីថ្ងៃទី ១៣ដល់ ១៩តុលា ដោយកម្ពុជានឹងទទួលរងឥទ្ធិពលមួយចំនួនដូចជា ចាប់ពីថ្ងៃទី​១៣​ដល់ ១៤ ទទួលរងឥទ្ធិពលពីជ្រលងនៃព្យុះ KOMPASU 2118 ក្នុងកម្រិតមធ្យម។ ថ្ងៃទី ១៥​ដល់​ ១៧តុលា កម្ពុជានឹងរងឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធដែលស្ថិតក្នុងសមុត្រចិនខាងត្បូង។ ចំណែកថ្ងៃទី ​១៨ដល់ ១៩តុលា កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន និងរំកិលចុះមកក្រោមដល់ភាគខាងជើងកម្ពុជា។

អាជ្ញាធរភ្នំពេញកំពុងត្រៀមជម្លៀសពលរដ្ឋ ប្រសិន​បើ​ទឹក​ស្ទឹង​ព្រែកត្នោតបន្តហក់ឡើងកាន់តែខ្ពស់​ ​​

ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមហក់ឡើងខ្ពស់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្តែ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅ​ឡើយទេ ខណៈអាជ្ញាធរ បានត្រៀមសម្ភារដូចជាគ្រឿងចក្ររំដោះទឹក និងទូកជម្លៀសពលរដ្ឋក្នុងករណីទឹកជំនន់កើនឡើងកាន់​តែ​ខ្លាំង។  លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹករាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១១តុលានេះថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពទឹកស្ទឹងព្រែកត្នោតបានកើនឡើងបន្តិច តែក្រសួងធនធានទឹក និងសាលារាជធានីភ្នំពេញ បានត្រៀម​លក្ខណៈរួចរាល់ក្នុងការរំដោះទឹក និងជួយសង្រោះពលរដ្ឋរួចរាល់ហើយ។ លោក លើកឡើងថា...

ចាប់​ពី​ថ្ងៃ​ទី​១​កក្កដា​២០​២២ រថ​យន្ត​ចង្កូត​ស្ដាំ​គ្មាន​ពន្ធ នឹង​ត្រូវ​បង្ក្រាប​យក​ទៅ​កម្ទេច​ចោល​

នៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២២ខាងមុខនេះ គឺជាឱសានវាទចុងក្រោយ ដែលរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗដូចជា ន.ប និង ខ.ម នឹងត្រូវរងការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបាននឹងត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោល។ នេះបើតាមការចុះផ្សាយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅថ្ងៃទី។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបញ្ជាក់ថា បច្ចុប្បន្ន ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករជាបន្តបន្ទាប់នៅតាមសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត ហើយម្ចាស់រថយន្តចង្កូតស្តាំដែលជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធ ក៏បានស្ម័គ្រចិត្តចូលមកតម្កល់ប្រាក់ស្មើនឹងចំនួនប្រាក់ពន្ធអាករ...

នាយក​រដ្ឋ​មន្រ្តី​៖​បើ​មិន​ឆ្លង​និង​ស្លាប់​ច្រើន ក្រោយ​ភ្ជុំ​បិណ្ឌ​១៥​ថ្ងៃ កម្ពុជា​នឹង​បើក​សេដ្ឋ​កិច្ច​លើ​គ្រប់​វិស័យ​ឡើង​វិញ​

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ៨តុលានេះបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថា ប្រសិនបើមិនមានការឆ្លង និងស្លាប់ច្រើនក្រោយពីបុណ្យភ្ជុំបិណ្ឌ ១៥ថ្ងៃ នោះកម្ពុជាដល់ពេលដែលត្រូវបើកសេដ្ឋកិច្ច និងសង្គមគ្រប់វិស័យឡើងវិញហើយ។  សម្តេចលើកឡើងបែបនេះ ក្រោយពីថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៣ថ្ងៃ នៅតាមរមនីយដ្ឋានមួយចំនួនក្នុងប្រទេសកម្ពុជាមានភ្ញៀវច្រើនកុះករ ដែលកន្លែងខ្លះឈានដល់មានសមត្ថកិច្ចចុះបិទបណ្តោះអាសន្ន ដើម្បីបញ្ជៀសការជួបជុំគ្នាច្រើនពេក។ 

ជប៉ុនផ្ដល់កម្ចីបន្ថែមជាង៥៨លានដុល្លារ និងជំនួយឥតសំណងជាង១៤លានដុល្លារដល់កម្ពុជា

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុននៅថ្ងៃទី ១១តុលាខាងមុខ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ៨តុលានេះ។ នៅក្នុងនោះ គម្រោងផ្តល់ឥណទានសម្បទាន មានចំនួនទឹកប្រាក់ប្រមាណ ៥៨.២១លានដុល្លារ...

ខេត្ត​ត្បូង​ឃ្មុំ​សម្រេច​បិទ​​រមណី​ដ្ឋាន​អន្លង់​ជ្រៃ​នៅ​ថ្ងៃ​នេះ ក្រោយ​មាន​ការ​ប្រមូល​ផ្ដុំ​កក​កុញ​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​ម្សិល​មិញ​

លោក លី សុភាលីន អភិបាលស្រុកពញ្ញាក្រែកបានសរសេរបង្ហោះតាមហ្វេសប៊ុកនៅថ្ងៃទី៦តុលានេះថា រដ្ឋបាលខេត្តត្បូងឃ្មុំបានសម្រេចផ្អាកការចូលលេងកម្សាន្តក្នុងតំបន់រមនីយដ្ឋានអង្លង់ជ្រៃ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ចំនួនមួយថ្ងៃ គឺថ្ងៃទី៧ ខែតុលានេះ ដោយសារអាជីវករលក់ដូរ និង ប្រជាពលរដ្ឋដែលទៅកម្សាន្តនៅរមណីយដ្ឋាននេះ ពុំបានចូលរួមអនុវត្តនូវវិធានការ៣ការពារ និង៣កុំ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាល់នៃជំងឺកូវីដ១៩។ ការប្រមូលផ្ដុំរបស់ក្រុមយុវជននៅរមណីដ្ឋានអន្លង់ជ្រៃ។...

លោកស្រី ឱ វណ្ណ​ឌីន​៖​​មិន​គួរ​ឱ្យ​ការ​សប្បាយ​ក្លាយ​ជា​ការ​កើត​ទុក្ខ​សម្រាប់​គ្រួសារ​នោះ​ទេ​

លោកស្រី ឱ វណ្ណឌីន មន្រ្តីនាំពាក្យក្រសួងសុខាភិបាលបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីមានរូបភាពនៃពលរដ្ឋប្រមូលផ្ដុំច្រើនកុះករពេក នៅតាមទីតាំងទេសចរណ៍មួយចំនួន និងខ្វះការប្រុងប្រយ័ត្ននៅថ្ងៃឈ​ប់សម្រាកបុណ្យភ្ជុំនេះ។ លោកស្រី ឱ វណ្ណឌីន បានសរសេរបង្ហោះតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា៖«នៅកន្លែងប្រមូលផ្តុំមួយចំនួន ដែលកកស្ទះមនុស្សម្នាច្រើនហួស​ប្រមាណ ក្នុងពេលដែលវីរុសកូវីដ១៩​ ជាពិសេសពពួកដែលតា​ កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស​។ ហានិភ័យនៃការចម្លងបន្តគ្នាលឿន នឹងអាចកើតឡើងគ្រប់ពេល​ និងគ្រប់ទីកន្លែង​ ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ​...

សាលា​រាជ​ធានី​តម្រូវ​ឱ្យ​បង្ហាញ​កាត​ចាក់​វ៉ាក់​សាំង​មុន​ចូល​សាលា ផ្សារ និង​ទី​តាំង​នា​​នា​

ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ដែលចេញដោយក្រសួងសុខាភិបាល ឬក្រសួងការពារជាតិ មុនពេលចេញចូលទីតាំងនិងទីកន្លែងនានា ដូចជាគ្រឹះស្ថានសិក្សា ផ្សាររដ្ឋនិងឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ។ នេះបើតាមសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ ដែលបានចេញផ្សាយនៅថ្ងៃទី៥តុលា។ សេចក្ដីណែនាំបន្តថា ចំពោះកុមារដែលមានអាយុក្រោម៦ឆ្នាំ ដែលមិនទាន់ស្ថិតក្នុងក្រុមគោលដៅទទួលវ៉ាក់សាំង គឺមិនមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងនោះទេ។ បន្ថែមពីនេះ ចំពោះគ្រឹះស្ថានសិក្សា...

លោក ឡុង ឌីម៉ង់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ ត្រូវបានប្រមុខរដ្ឋាភិបាលចេញអនក្រឹត្យនៅថ្ងៃទី៤តុលាតែងតាំងអភិបាលរងខេត្តព្រះសីហនុ។ ការតែងតាំងនេះ បានឡើងឡើង បន្ទាប់ពីលោក ឡុង ឌីម៉ង់ ទើបបញ្ចប់អាណត្តិជាអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង និងបានវិលមកដល់កម្ពុជាវិញកាលពីថ្ងៃទី១០កញ្ញានេះ។ លោក ឡុង ឌីម៉ង់ ក៏បានសរសេរបង្ហោះតាមហ្វេសប៊ុកនៅថ្ងៃទី៤កញ្ញានេះដែរថា លោកនឹងទៅបម្រើការងារនៅខេត្តព្រះសីហនុ។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម