Tuesday, July 27, 2021
Home ប្រចាំថ្ងៃ

ប្រចាំថ្ងៃ

មនុស្ស៩នាក់ស្លាប់ដោយសារការបាក់រមៀលបំណែក​ថ្ម​ពី​លើភ្នំនៅភាគខាងជើងឥណ្ឌា

យ៉ាងហោចណាស់មានមនុស្ស៩នាក់បានស្លាប់ និងស្ពានដែកមួយកន្លែង ត្រូវបានបំផ្លាញនៅក្នុងករណីបាក់រមៀលថ្មធ្លាក់ពីលើភ្នំមួយនៅក្នុងរដ្ឋ ហ៊ីម៉ាចាលប្រាដេស (Himachal Pradesh) ភាគខាងជើងរបស់ឥណ្ឌា។ សេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកស្លាប់គឺជាអ្នកទេសចរមកពីតំបន់ផ្សេងនៃប្រទេសឥណ្ឌា ខណៈអ្នកផ្សេងទៀតបានរងរបួស។ លោកនាយករដ្ឋមន្រ្តី នរិន្ទ្រ ម៉ូឌី បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជីវិតទាំងនោះ។ ការបាក់រំមៀលថ្មពីលើភ្នំនេះ គឺជាហេតុការណ៍មួយនៅក្នុងចំណោមការបាក់ហូរដីជាច្រើនទៀតនៅតំបន់នោះកាលពីថ្ងៃអាទិត្យ។...

ម៉ាឡេស៊ីក្លាយជាប្រទេសអាស៊ានទី៣ដែលមានអ្នកឆ្លងកូវីដកើនដល់១លាននាក់

នៅថ្ងៃអាទិត្យទី២៥កក្កដានេះ ម៉ាឡេស៊ីបានរាយការណ៍មានអ្នកឆ្លងថ្មីចំនួន១៧,០៤៥នាក់ ដែលបានធ្វើឱ្យប្រទេសនេះមានករណីឆ្លងសរុបកើនដល់១,០១៣,៤៣៨នាក់ ក្នុងនោះស្លាប់សរុប៧,៩៩៤នាក់ និងជាសះស្បើយសរុប១៦០,៩០៣នាក់។ ម៉ាឡេស៊ីបានក្លាយជាប្រទេសទី៣ក្នុងអាស៊ានដែលមានករណីឆ្លងកូវីដកើនដល់១លាននាក់ ខណៈឥណ្ឌូនេស៊ីនៅតែបន្តរាយការណ៍មានករណីខ្ពស់បំផុត និងជាប្រទេសមានករណីឆ្លងសរុបច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ស្របពេលប្រទេសហ្វីលីពីនឈរនៅលំដាប់ទី២។ ឥណ្ឌូនេស៊ីបានរាយការណ៍មានករណីឆ្លងថ្មីចំនួន៣៨,០០០នាក់ ដែលធ្វើឱ្យករណីឆ្លងសរុបកើនដល់៣,១៦៦,៥០៥នាក់ ក្នុងនោះស្លាប់សរុបចំនួន៨៣,២៧៩នាក់ និងជាសះស្បើយសរុបកើនដល់៥៧៣,៩០៨នាក់ ខណៈហ្វីលីពីនវិញមានករណីថ្មី៥,៤៧៩នាក់ ដែលធ្វើឱ្យករណី​ឆ្លងកើនដល់១,៥៤៨,៧៥៥នាក់។ ចំណែកប្រទេសថៃឈរនៅលំដាប់ទី៤...

អ្នក​កាសែត​១៨០​នាក់​បាន​ក្លាយ​ជា​គោល​ដៅ​ស៊ើប​យក​ការណ៍​ដោយ​កម្ម​វិធី Pegasus Spyware ​របស់​អ៊ី​ស្រា​អែល​

វ៉ាស៊ីនតោន​ — ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​និង​សេរីភាព​សារ​ព័ត៌មាន​បាន​សម្តែង​ការ​ខឹង​សម្បា​អំពីព័ត៌មាន​បញ្ចេញ​ឱ្យ​ដឹងថា​ឲ្យ​អ្នក​កាសែត​ចំនួន​១៨០​នាក់​នៅ​ជុំវិញ​ពិភព​លោក​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​ស៊ើប​យក​ការណ៍​ដោយ​ Pegasus Spyware​ ដែល​ជា​កម្មវិធី​ប្រឆាំង​ចារកម្ម​របស់​យោធា​អ៊ីស្រាអែល។​ ក្រុមហ៊ុន​ឯកជន​អ៊ីស្រាអែល​ឈ្មោះ​ NSO Group​ បាន​លក់​កម្មវិធី​ស៊ើប​ការណ៍​ឈ្មោះ​Pegasus Spyware នេះឲ្យ​រដ្ឋាភិបាល​ជាច្រើន​ហើយ​រដ្ឋាភិបាល​ខ្លះ​បាន​ប្រើ​វា​ស៊ើបអ្នក​កាសែត​និង​សកម្មជន​សិទ្ធិ​មនុស្ស។​ កម្មវិធី​នោះ​ថែម​ទាំង​ត្រូវ​បាន​ប្រើ​ប្រឆាំង​មេដឹកនាំ​រដ្ឋាភិបាល​ផង​ដែរ​រួមមាន​ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron។​ លោក​ Macron​...

បន្ទាយ​មាន​ជ័យ​រៀប​ចំ​ព្យា​បាល​អ្នក​កូវីដ​តាម​ផ្ទះ​ និង​ជា​ខេត្ត​ទី​២​បន្ទាប់​ពី​ទី​ក្រុង​ភ្នំ​ពេញ​

អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងសហការជាមួយគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរៀបចំដាក់ឲ្យដំណើរការថែទាំ និង​ការព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ និងជាខេត្តទី២បន្ទាប់ពីរាជធានីភ្នំពេញដែលអនុញ្ញាតឱ្យអ្នកជំងឺកូវីដព្យាបាលតាមផ្ទះ។ ទំព័រហ្វេសប៊ុកលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានផ្សាយថា នៅថ្ងៃសៅរ៍ទី២៤កក្កដា រដ្ឋបាលខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារមន្ទីរសុខាភិបាល មន្ទីរពេទ្យ អាជ្ញាធរក្រុងនិងស្រុកទាំង៩ បានចូលរួមវគ្គបណ្តុះបណ្តាលស្ដីពីនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងការព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ តាមរយៈប្រព័ន្ធវីដេអូជាមួយលោក ង៉ូវ...

កម្ពុជា​នៅ​សង្ឃឹម​តែ​វ៉ាក់​សាំង​ដែល​អាច​ជួយ​ឱ្យ​​ការ​ឆ្លង​ថម​ថយ​វិញ​

ប្រមុខរដ្ឋាភិបាលរដ្ឋាភិបាលបានលើកឡើងថា កម្ពុជានៅសង្ឃឹមតែលើវ៉ាក់សាំងប៉ុណ្ណោះ ដែលអាចជួយឱ្យករណីឆ្លងកូវីដ១៩ក្នុងប្រទេសបច្ចុប្បន្នធ្លាក់ចុះវិញ ខណៈនាយករដ្ឋមន្រ្តីថា លោកចង់ឱ្យប្រជាជនជាង៨០%ប្រជាជនសរុបឬចំនួន១៣នាក់បានចាក់វ៉ាក់សាំងកូវីដ១៩។ នៅក្នុងពិធីទទួលវ៉ាក់សាំងអាស្រ្ដាសេណេហ្កាជាង៣៣ម៉ឺនដូសនៅក្នុងចំណោមវ៉ាក់សាំងចំនួន១លានដូសពីប្រទេសជប៉ុននៅយប់ថ្ងៃសុក្រទី២៣កក្កដានេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នវ៉ាក់សាំង កំពុងធ្វើឱ្យករណីឆ្លងកូវីដនៅតាមរោងចក្រក្នុងទីក្រុងភ្នំពេញថយចុះ។ លោកថ្លែងថា៖«ពិភពលោក ក៏ដូចជាកម្ពុជានៅសង្ឃឹមតែលើវ៉ាក់សាំងនេះប៉ុណ្ណោះ ហើយយើងក៏មើលឃើញសញ្ញានៃការថមថយចុះ ជាពិសេសនៅក្នុងតំបន់រោងចក្រក្នុងទីក្រុងភ្នំពេញមានការថមថយចុះនៃការឆ្លង។...

តំណាងក្រុមហ៊ុនGFXថា ក្រុមហ៊ុនផ្ដល់៣០% ហើយ​៧០%​ទៀតគឺអតិថិជនត្រូវចូលរួមប្ដឹងទាមទារពីភា​គី​ទី៣

តំណាងក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GFX) បានលើកឡើងថា ក្រុមហ៊ុននឹងដោះស្រាយលុយបាត់បង់ឱ្យអតិថិជនវិញត្រឹម៣០%ប៉ុណ្ណោះ ហើយ៧០%ទៀត គឺតម្រូវឲ្យក្រុមអតិថិជនចូលរួមប្ដឹងទៅបុគ្គលិកក្រុមហ៊ុនស្ថិតនៅក្រៅប្រទេសដែលបាន​កិប​កេង​លុយពីក្រុមហ៊ុនទៅ។ ប៉ុន្តែក្រុមអតិថិនជនខ្លះនៅតែប្រកាន់ជំហរទាមទារសំណង១០០%វិញដដែល។ លោកស្រី ទី គឹមស្រេង តំណាងក្រុមហ៊ុន ហ្គោលអេហ្វអិកស៍ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២៣កក្ដដានេះថា អតិថិជនមួយចំនួនធំបានយល់ព្រមទទួលយកសំណង៣០%ពីក្រុមហ៊ុន។

ចិន​ពិ​ចា​រ​ណា​ចាក់​វាក់​សាំង​បរ​ទេស​ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​វ៉ាក់​សាំង​ស៊ី​ណូ​ហ្វាម​និង​ស៊ី​ណូ​វ៉ាក់​របស់​ខ្លួន​

វ៉ាស៊ីនតោន — ប្រទេស​ចិន​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​កំពុង​ពិចារណា​ចាក់​វ៉ាក់សាំង​បរទេស​ដើម្បី​បង្កើន​អង្គ​បដិប្រាណ​សម្រាប់​អ្នក​ដែល​បានចាក់​វ៉ាក់សាំង​របស់ចិន​គ្រប់ដូស​ ដូចជា​វ៉ាក់សាំង​ Sinovac ​និង​ Sinopharm។​ Caixin​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញ​វត្ថុ​ចិន​គួរឲ្យ​ទុកចិត្ត​ និយាយថា​ អ្នក​ត្រួត​ពិនិត្យ​ឱសថ​នៅ​ក្នុង​ប្រទេស​ចិន​បាន​បញ្ចប់​ការ​ពិនិត្យ​ឡើងវិញ​របស់​ក្រុម​អ្នក​ជំនាញ​អំពី​វ៉ាក់សាំង​បន្ថែម​អង្គ​បដិប្រាណ​ ដែល​ផលិត​រួមគ្នា​ដោយ​ក្រុមហ៊ុន​ឱសថ ​Shanghai Fosun Pharmaceutical (Fosun Pharma)​ របស់​ប្រទេស​ចិន​ និង​ក្រុមហ៊ុន​...

ព្រឹត្តិ​ការណ៍​កីឡា​អូឡាំ​ពិក​ដែល​ប្រារព្ធ​ឡើង​នៅ​ជប៉ុន​នឹង​ធ្វើ​ឡើង​ដោយ​សោះ​កក្រោះ​

ទីក្រុងសេអ៊ូល — ពិធី​បំពាក់​មេដាយ​ជា​ទូទៅ ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​តំណាង​ឲ្យ​ការ​ប្រកួត​កីឡា​អូឡាំពិក នៅ​ពេល​ដែល​ក្រុម​អត្តពលិក​គ្រប់​វិញ្ញាសារ​ ឱន​ក្បាល​ដើម្បី​ទទួល​យក​នូវ​ការ​បំពាក់​មេដាយ​ដែល​ពួក​គេ​ទទួល​បាន។ ប៉ុន្តែ​ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ ក្រុម​អត្តពលិក​ នឹង​ត្រូវ​បាន​ប្រគល់​មេដាយ​ទាំង​នោះ​ ដែល​ត្រូវបាន​ដាក់​នៅ​លើ​ថាស​ទៅ​វិញ។ ហើយ​ពួក​គេ​នឹង​លើក​មេដាយ​ទាំង​នោះ​ពាក់​លើ​ក​ដោយ​ខ្លួន​ឯង។ ពិធី​ប្រគល់​មេដាយ​ដោយ​ពាក់​ដោយ​ខ្លួន​ឯង​នេះ គឺជា​ការ​ផ្លាស់ប្តូរ​មួយ​ក្នុង​ចំណោម​ការ​ផ្លាស់ប្តូរ​ជា​ច្រើន​...

មន្រ្តី​ខេត្ត​ព្រះ​សីហនុ​៖​មនុស្ស​៦០​នាក់​ឆ្លង​កូវីដ​ពី​ពិធី​បុណ្យ​សព​ ​

អាជ្ញាធរខេត្តព្រះសីហនុបានលើកឡើងថា មានពលរដ្ឋចំនួន៦០នាក់បានឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ បន្ទាប់ពីពួកគេមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ហើយបានទៅចូលរួមពិធីបុណ្យសពមួយនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ កាលពីថ្ងៃ​ទី​១៨​កក្កដា​កន្លងទៅនេះ។ លោក ឃាង ភារម្យ មន្រ្តីនាំពាក្យសាលាខេត្តព្រះសីហនុបានលើកឡើងតាមទំព័រហ្វេសប៊ុកថា ស្រ្ដីម្នាក់ឈ្មោះ គង់ ពៅ អាយុ៧៤ឆ្នាំបានស្លាប់បន្ទាប់ពីមានជំងឺរ៉ាំរ៉ៃអស់រយៈពេល៥ខែ ប៉ុន្តែនៅក្រោយគ្រូពេទ្យចុះយកសំណាកសពទៅធ្វើតេស្ដចេញលទ្ធផលវិជ្ជមានជំងឺកូវីដ១៩។

អា​មេ​រិក​ប្រកាស​បរិ​ច្ចាគ​វ៉ាក់​សាំង​៣​លាន​ដូស​ទៀត​ទៅ​វៀត​ណាម​

មន្រ្តីសេតវិមានបានលើកឡើងថា សហរដ្ឋអាមេរិកនឹងបញ្ជូនវ៉ាក់សាំងModernaចំនួន៣លានដូសទៀតទៅឱ្យវៀតណាម ដែលធ្វើឱ្យវ៉ាក់សាំងរបស់អាមេរិកបរិច្ចាគទៅឱ្យវៀតណាមកើនដល់ចំនួន៥លានដូស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌​មាន​Reutersនៅថ្ងៃទី២២កក្កដានេះ។ វ៉ាក់សាំងបន្ថែមពីសហរដ្ឋអាមេរិកនេះ នឹងបញ្ជូនដល់វៀតណាមនៅក្នុងសប្ដាហ៍នេះ ខណៈវៀតណាមកំពុងប្រឈមការឆ្លង​រាល​ដាល​កូវីដកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសមានករណីឆ្លងកូវីដថ្មីចំនួន៥៣៥៧នាក់កាលពីថ្ងៃពុធ និងឆ្លងចំនួន៤៤៧៩៥នាក់កាលពីថ្ងៃអង្គារ៌។ បច្ចុប្បន្ន វៀតណាមមានករណីឆ្លងសរុបកើនដល់៦៨១៧៧នាក់ ក្នុងស្លាប់សរុប៣៣៧០នាក់។ ការប្រកាសបរិច្ចាគវ៉ាក់សាំងបន្ថែមចំនួន៣លានដូសទៅវៀតណាមនេះ...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម