Sunday, April 11, 2021
Home ទស្សនៈ និងបទវិភាគ

ទស្សនៈ និងបទវិភាគ

នាយករដ្ឋមន្រ្តី៖ថ្ងៃនេះមានអ្នកឆ្លងថ្មី៤៨៣នាក់ ធ្វើឱ្យចំនួនឆ្លង២ថ្ងៃនេះមានជាង១ពាន់នាក់

នៅព្រឹកថ្ងៃទី១០មេសានេះ តាមរយៈការថ្លែងសារពិសេសរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃនេះមានអ្នកឆ្លងថ្មីមានចំនួន៤៨៣នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងរយៈពេល២ថ្ងៃមកនេះកើនឡើងជាង១ពាន់នាក់។ កាលពីថ្ងៃម្សិលមិញ កម្ពុជាបានប្រកាសតួលេខឆ្លងចំនួន៥៧៦នាក់។ នាយករដ្ឋមន្រ្តីបានប្រកាសថា ស្ថានភាពឆ្លងរាលដាលនៅកម្ពុជានៅពេលនេះ មិនទាន់ថមថយនៅឡើយ ដែលគិតមកដល់ពេលនេះ គឺចំនួនអ្នកឆ្លងសរុបបានកើនដល់ចំនួន៤០៨០នាក់ ក្នុងនោះមានអ្នកស្លាប់ជាង២០នាក់។សម្ដេចបន្តថា ដោយឡែកចំពោះ​រោងចក្រ ឌីន ហាន នៅខណ្ឌមានជ័យ...

កូវីដ៖ឆ្លងថ្មី៥៧៦នាក់ ៥៤៤នាក់នៅភ្នំពេញ មន្រ្តីព្រមានការឆ្លងទ្រុងទ្រាយធំ

នៅថ្ងៃសុក្រទី៩មេសានេះ ក្រសួងសុខាភិបាលបានប្រកាសតួលេខឆ្លងប្រចាំថ្ងៃចំនួនថ្មី៥៧៦នាក់ ជាកំណត់ត្រាឆ្លងខ្ពស់បំផុត ក្នុងនោះរកឃើញជាងគេគឺនៅរាជធានីភ្នំពេញដែលមានចំនួន៥៤៤នាក់ ស្វាយរៀង១៦នាក់ ព្រះសីហនុ១២នាក់ កណ្ដាលម្នាក់ កំពង់ចាមម្នាក់ និងខេត្តសៀមរាប២នាក់។ កាលពីថ្ងៃម្សិលមិញ កម្ពុជាមានអ្នកឆ្លងសរុបកើនដល់៣ពាន់នាក់ និងបូកចំនួនឆ្លងប្រកាសនៅថ្ងៃនេះចំនួន៥៤៤នាក់ទៀត បានធ្វើឱ្យចំនួនឆ្លង៣៥៧២នាក់កើនដល់។ ក្នុងរយៈពេលចុងក្រោយនេះ រាជធានីភ្នំពេញបានប្រឈមការឆ្លងរាលដាលខ្លាំងនៅក្នុងរោងចក្រ...

ហ្វីលីពីនផ្អាកការចាក់វ៉ាក់សាំងAstraZenecaឱ្យពលរដ្ឋដែលមានអាយុក្រោម៦០ឆ្នាំ

កាលពីថ្ងៃពុធ ប្រទេសហ្វីលីពីនបានប្រកាសផ្អាកចាក់វ៉ាក់សាំង AstraZeneca ឱ្យពលរដ្ឋរបស់ខ្លួនដែលមានអាយុក្រោម៦០ឆ្នាំ។ ការសម្រេចនេះ បន្ទាប់ពីនិយតករអឺរ៉ុបបាននិយាយថា ខ្លួនបានរកឃើញករណីឈាមកកក្នុងចំណោមមនុស្សពេញវ័យមួយចំនួនដែលបានចាក់វ៉ាក់សាំងនេះ និងទោះបីជាអឺរ៉ុបជឿជាក់ថា អត្ថប្រយោជន៍របស់វ៉ាក់សាំងនេះមានលើសពីហានិភ័យក៏ដោយ។ ចំណេកប្រទេសអូស្រ្តាលីក៏បានណែនាំឱ្យប្រជាជនដែលមានអាយុក្រោម៥០ឆ្នាំគួរតែទទួលបានវ៉ាក់សាំងអាមេរិក Pfizer ជាជាងវ៉ាក់សាំង AstraZeneca ។ កាលពីថ្ងៃពុធ ប្រទេសអ៊ីតាលី...

តុលាការសម្រេចដោះលែងមន្រ្តីដែលបាញ់យុវជនស្លាប់នៅមុខABAឱ្យមានសេរីភាពវិញ

មន្រ្តីនគរបាលឈ្មោះ ភឿង ភិរៈ ដែលត្រូវបានឃាត់ខ្លួនជុំវិញការបាញ់សម្លាប់យុវជនម្នាក់នៅក្នុងការប្រតាយប្រតប់គ្នាមួយនៅមុខធនាគារABAកាលពីថ្ងៃអង្គារ៍នេះ គឺត្រូវបានតុលាការសម្រេចដោះលែងឱ្យបានសេរីភាពវិញ ប៉ុន្តែនឹងបន្តស៊ើបអង្កេតលើករណីនេះទៀត។ លិខិតចេញដោយអ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ការដោះលែងនេះ គឺក្រោយពីតុលា​ការ​បានសាកសួរលោក ភឿង ភិរៈ ដែលបាញ់សម្លាប់យុវជនឈ្មោះ អ៊ូ សុផារ៉ាត់ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅលើមហាវិថីសហព័ន្ធរុស្ស៊ីក្នុងខណ្ឌសែនសុខ និងការពិនិត្យលើភស្ដុតាងជាវីដេអូនិងឯកសារសំណុំរឿងនេះ។ ប៉ុន្តែលិខិតនេះ មិនបានបញ្ជាក់ថា តើលោក...

ខេត្តព្រះសីហនុនឹងអនុញ្ញាតឱ្យធ្វើដំណើរចេញចូលវិញចំពោះអ្នកបានចាក់វ៉ាក់សាំងប៉ុណ្ណោះ

រដ្ឋបាលខេត្តព្រះសីហនុកំពុងពិចារណាដើម្បីអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរចេញចូលខេត្តរបស់ខ្លួនឡើងវិញ ចំពោះអ្នកដែលបានចាក់វ៉ាក់សាងហើយប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តនៅថ្ងៃព្រហស្បតិ៍នេះ។ ទំព័រហ្វេសប៊ុកនោះផ្សាយថា៖«រដ្ឋបាលខេត្តព្រះសីហនុ កំពុងពិចារណាផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួនពីរលើករួចរាល់ និងមានភាពចាំបាច់ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់»។ លោក ឃាង ភារម្យ មន្រ្តីនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់សារព័រ៌មានខ្មែរណាស់បន្ថែមថា ការអនុញ្ញាតឱ្យអ្នកចាក់វ៉ាក់សាំងធ្វើដំណើរចេញចូលខេត្តព្រះសីហនុឡើងវិញនេះ អាចនឹងចាប់ផ្ដើមអនុវត្តនៅក្រោយពីបម្រាមធ្វើដំណើរឆ្លងកាត់ពីខេត្តទៅខេត្តរយៈពេល២សប្ដាហ៍របស់រដ្ឋាភិបាល ត្រូវបញ្ចប់នៅថ្ងៃទី២០មេសាខាងមុខនេះ។

អ្នកជំងឺកូវីដតាមមន្ទីរពេទ្យកើនឡើងដល់កម្រិតអាសន្នទី១និងជិតដល់ពេលទុកអ្នកជំងឺព្យាបាលតាមផ្ទះ

កាលពីថ្ងៃទី៧មេសាម្សិលមិញ ក្រសួងសុខាភិបាលបានដាក់ចេញនូវនីតិវិធីស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩នៅតាមផ្ទះ។ ក្នុងសេចក្តីប្រកាសនីតិវិធីនេះ ក្រសួងបានបញ្ជាក់ថា មកដល់ពេលនេះ គ្រែរបស់មន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដ១៩ ត្រូវបានប្រើប្រាស់អស់៦០%ហើយ ដែលជាកម្រិតអាសន្នទី១ និងចាប់ផ្តើមអនុវត្តនីតិវិធីព្យាបាលតាមផ្ទះនៅពេលដែលមន្ទីរពេទ្យប្រើគ្រែដល់ចំនួន៧០% ទៅ៨០% ដើម្បីទុកចំនួនគ្រែដែលនៅសល់សម្រាប់អ្នកជំងឺដែលមិនអាចអនុវត្តគោលការណ៍ព្យាបាលនៅផ្ទះ។ អ្នកជំងឺធ្ងន់ដែលត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ គឺអ្នកជំងឺមានលក្ខខណ្ឌដូចជា បញ្ហាសុខភាព...

ករណីឆ្លងកូវីដនៅកម្ពុជាឈានដល់៣ពាន់នាក់ ខណៈភ្នំពេញប្រឈមឆ្លងកាន់តែខ្លាំង

នៅព្រឹកថ្ងៃទី៨មេសានេះ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីចំនួន១១៣នាក់ ដែលសុទ្ធតែជាករណី​សហ​គមន៍​។ ករណីឆ្លងថ្មីនេះ ភ្នំពេញមានចំនួនអ្នកឆ្លងខ្ពស់ជាងគេរហូតដល់១០៣នាក់ ដែលជាអ្នកពាក់ព័ន្ធជាមួយនឹងផ្សារអូរឬស្សី និងកម្មកររោងចក្រ ឌីន ហាននៅខណ្ឌមានជ័យ ខណៈខេត្តព្រះសីហនុមានចំនួន៣នាក់ កណ្តាល៣នាក់ ស្វាយរៀង ៣នាក់ និងកំពត១នាក់។ បច្ចុប្បន្នអ្នកជំងឺចំនួន១១៣នាក់នៅរាជធានីភ្នំពេញ មានចំនួន៥៣នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុក រាជធានីភ្នំពេញ ខណៈ៥០នាក់ផ្សេងទៀតក្រសួងថា...

កម្មករនៅរោងចក្រឌីនហានកើនដល់៥០នាក់ហើយបានតេស្ដវិជ្ជមានកូវីដ

គិតត្រឹមយប់ថ្ងៃពុធនេះ អាជ្ញាធរបានរកឃើញកម្មករនៅរោងចក្រកាត់ដេរ ឌីន ហាន ស្ថិតនៅខណ្ឌមានជ័យ កើនដល់៥០នាក់ហើយបានឆ្លងជំងឺកូវីដ១៩ពីសហគមន៍។ លោក ម៉េង វិមានតាដា អធិការខណ្ឌមានជ័យបានសរសេរបង្ហោះតាមហ្វេសប៊ុកថា៖«អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺកម្មកររោងចក្រឌីនហាន ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ។ គិតមកដល់ម៉ោងនេះគឺរកឃើញអ្នកវិជ្ជមាន៥០នាក់ហើយ ខណៈដែលរោងចក្រនេះមានកម្មករសរុប ២៥៦២នាក់»។

មន្រ្តី៖រដ្ឋមិនអាចលូកដៃឱ្យពលរដ្ឋផ្អាកសងបំណុលទេដោយសារកម្ពុជាអនុវត្តទីផ្សារសេរី

មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា រដ្ឋាភិបាលមិនអាចលូកដៃក្នុងការចាប់បង្ខំឱ្យធនាគារនិងមីក្រូហិរញ្ញវត្ថុផ្អាកឱ្យពលរដ្ឋសងបំណុលអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩បានទេ ដោយសារកម្ពុជាកំពុងអនុវត្តទីផ្សារសេរី ហើយដើម្បីជៀសវាងកុំឱ្យកើតមានបញ្ហាហិរញ្ញវត្ថុនៅកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីមានក្រុមសង្គមស៊ីវិលជាង១០០ស្ថាបនរួមគ្នាស្នើទៅរដ្ឋាភិបាលឱ្យចាត់វិធានការបែបនេះ។ លោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា កម្ពុជាអនុវត្តរបបទីផ្សារសេរី និងមិនមែនស្ថិតនៅក្នុងសេដ្ឋកិច្ចទីផ្សារផែនការ ដូចប្រទេសកុម្មុនីយនោះទេ។ លោកបន្តថា ពលរដ្ឋដែលខ្ចីលុយពីធនាគារនិងមីក្រូហិរញ្ញវត្ថុ គួរទៅជជែកជាមួយម្ចាស់ប្រាក់ ដើម្បីរកវិធីដោះស្រាយប្រសិនបើគ្មានលទ្ធភាពសងទេនោះ។

អាជ្ញាធរអំពាវនាវរកស្រ្ដីផ្ទុកកូវីដម្នាក់នៅស្ទឹងមាន​ជ័យ​ដោយសារពុំដាក់លេខទូរស័ព្ទនិងបញ្ជាក់ទីលំ​នៅ

នៅព្រឹកថ្ងៃទី៧ខែមេសា រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញឈ្មោះអ្នកវិជ្ជមានកូវីដ១៩ ដែលមានអាសយដ្ឋាននៅក្នុងរាជធានីភ្នំពេញចំនួន៧៧ នាក់ ហើយក្នុងនោះមានអ្នកជំងឺម្នាក់ដែលអាជ្ញាធររកមិនទាន់ឃើញនៅឡើយ។ អ្នកជំងឺដែលអាជ្ញាធរមិនទាន់រកឃើញនោះមានឈ្មោះ វ៉ា សុខហួ ភេទស្រី អាយុ៣១ ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម