Wednesday, May 19, 2021
Home សុខភាព

សុខភាព

លោកស្រី ឱ វណ្ណឌីន បដិសេធការចុះផ្សាយរបស់ទូតចិនដែលថាថ្នាំបុរាណចិនLianhua Qingwenអាចព្យាបាលកូវីដជា

យោងតាមសារសំឡេងក្នុងប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៩មេសា លោកស្រី ឱ វណ្ណឌីន បានបដិសេធថា ឱសថបុរាណរបស់ចិនឈ្មោះ Lianhua Qingwen ដែលក្រសួងសុខាភិបាលទើបបានទទួលស្គាល់ឱ្យប្រើប្រាស់នៅកម្ពុជា គឺមិនមែនជាឱសថដែលអាចព្យាបាលជំងឺកូវីដ១៩ជានោះទេ។ លោកស្រីថា៖«ថ្នាំហ្នឹងជាប្រភេទឱសថបុរាណចិន ដែលមិនមានដាក់ថាព្យាបាលកូវីដជានោះទេ ហើយក្រសួងសុខាភិបាលទទួលស្គាល់គឺក្នុងលក្ខណៈដូចជាឱសថបុរាណផ្សេងៗទៀតដែលតែងតែមកសុំចុះបញ្ជីនៅក្រសួងសុខាភិបាល។ ដូច្នេះ! ឱសថនេះជាឱសថបុរាណចិន ដែលនៅក្នុងលិខិតវិញ្ញាបនបត្រទទួលស្គាល់ក៏មិនបានដាក់ថាព្យាបាលជំងឺកូវីដ១៩ ជានោះដែរ»។

ការសម្រាលកូនគ្មានពេទ្យនៅក្បែរប្រឈមទាំងគ្រោះថ្នាក់និងកើតមានជំងឺនៅពេលមុខ

យ៉ាងហោចណាស់មានស្រ្ដីកម្មការនីរោងចក្រចំនួន២នាក់បានឆ្លងទន្លេនៅកន្លែងផ្ទះជួលដោយគ្មានពេទ្យនៅជិត អំឡុងពេលមានការបិទខ្ទប់រាជ​ធានី​ភ្នំពេញនិងទីក្រុងតាខ្មៅខេត្ត។ អ្នកឯកទេសខាងសម្ភពនិងរោគស្រ្ដីលើកឡើងថា ការឆ្លងទន្លេបែបនេះ គឺប្រឈមគ្រោះថ្នាក់ខ្លាំងទាំងម្ដាយនិងកូន និងអាចធ្វើឱ្យកើតរោគជាច្រើនប្រភេទទៀតនៅពេលខាងមុខ។ លោកស្រី លី ម៉ារីនី និស្សិតវេជ្ជបណិ្ឌត ឯកទេសសម្ភព និងរោគស្ត្រី នៃសាកលវិទ្យាល័យអន្តរជាតិ បានប្រាប់សារព័ត៌មានខ្មែរណាស់​ថា ការសម្រាលកូន គឺអាចសម្រាលតាមបែបធម្មជាតិ ប៉ុន្តែក្នុងលក្ខខណ្ឌចាំបាច់ខ្លះ គឺត្រូវតែវះកាត់ជាបន្ទាន់។

កម្ពុជារកឃើញអ្នកឆ្លងជាង៥ពាន់នាក់អំឡុងពេលបិទខ្ទប់រាជធានីបាន១៣ថ្ងៃ

ចាប់តាំងពីថ្ងៃទី១៥មេសា ដែលជាថ្ងៃដំបូងនៃការចាប់ផ្ដើមបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅខេត្តកណ្ដាល និងគិតមលដល់ត្រឹមថ្ងៃទី២៦មេសានេះ ជាថ្ងៃនៃការបិទខ្ទប់បាន១៣ថ្ងៃ គឺក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងរហូតចំនួន៥៦៨១នាក់ និងស្លាប់ចំនួន៤៤នាក់។ តួលេខឆ្លងរកឃើញអំឡុងពេលបិទខ្ទប់១៣ថ្ងៃនេះ គឺតួលេខឆ្លងខ្ពស់បំផុត បើប្រៀបធៀបនឹងរយៈពេលជាង១ឆ្នាំ គឺគិតចាប់តាំងពីពេលកម្ពុជាបានរកឃើញករណីឆ្លងដំបូងនៅថ្ងៃទី២៧មករាឆ្នាំ២០២០ មកដល់ថ្ងៃទី១៤មេសាឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងត្រឹមចំនួន៤៨៧៤នាក់ និងស្លាប់ត្រឹម៣៥នាក់ប៉ុណ្ណោះ។ សន្ទុះនៃការឆ្លងដ៏ខ្លាំងមិនធ្លាប់មាន បានធ្វើឱ្យរដ្ឋាភិបាលបិទរោងចក្រនិងផ្សារទាំងអស់នៅទូទាំងក្រុង ដោយសារបានរកឃើញអ្នកឆ្លងភាគច្រើន...

កូវីដ៖ស្លាប់១០នាក់ ឆ្លង៥១១នាក់ និងជាសះស្បើយ៦២នាក់

នៅថ្ងៃសុក្រទី២៤មេសានេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងថ្មីចំនួន៥១១នាក់ អ្នកជាសះស្បើយ៦២បាក់ និងស្លាប់ថ្មីចំនួន១០នាក់ ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនដល់៩៣៥៩នាក់ ក្នុងនោះអ្នកជាសះស្បើយកើនដល់៣២១០នាក់ និងអ្នកស្លាប់កើនដល់៧១នាក់។ តួលេខឆ្លងនៅថ្ងៃនេះ គឺថយចុះបន្តិចវិញបើប្រៀបធៀបទៅនឹងថ្ងៃម្សិលមិញ ដែលមានតួលេខឆ្លងខ្ពស់បំផុតគឺមានចំនួន៦៥៥នាក់ ប៉ុន្តែថ្ងៃនេះ គឺមានតួលេខស្លាប់ច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីកម្ពុជាបានការរាយការណ៍មានករណីស្លាប់ជាលើកដំបូងនៅថ្ងៃទី១១ខែមីនាមក។

សង្គមស៊ីវិល៖រដ្ឋាភិបាលគួរបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងជារៀងរហូត

អង្គការចលនាដើម្បីសុខភាពកម្ពុជាបានគាំទ្រវិធានការរបស់រដ្ឋាភិបាលក្នុងការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការលក់គ្រឿងស្រវឹង ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ ជាការពិតណាស់ការប្រើប្រាស់គ្រឿងស្រវឹង ផ្ដល់ជាឱកាសសម្រាប់ការជួបជុំ ប្រមូលផ្ដុំក្នុងរយៈពេលយូរ និងប្រកបដោយឥរិយាបថធ្វេសប្រហែស ផ្ទុយនឹងវិធានការ ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល។ លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជាបានមានប្រសាសន៍ថា៖«វិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គួរតែបន្តមានរហូត ព្រោះការផ្សាយពាណិជ្ជកម្មនេះ ទាក់ទាញឱ្យមានការជួបជុំប្រើប្រាស់ញឹកញាប់...

សម្ដេច ស ខេង បញ្ជា​ឱ្យ​មន្រ្តី​អនុ​វត្ត​ច្បាប់​​គោ​​រព​​វិជ្ជា​ជីវៈ ចៀស​វាង​ប្រើ​ហិង្សា​ដោះ​ស្រាយ​បញ្ហា​

សម្ដេច​ ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញបញ្ជាក្រើនរំលឹកឱ្យអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវបំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ប្រកាន់ខ្ជាប់វិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលការណ៍នៃក្រមសីល​ធម៌វិជ្ជាជីវៈរបស់កម្លាំងឱ្យបានដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយ នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការនានារបស់រដ្ឋាភិបាល។ លិខិតដែលបានចេញផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង បានបន្តថា លោកយល់ច្បាស់អំពីការលំបាក...

ថ្ងៃនេះឆ្លងថ្មី២៦២នាក់​ថយជាងថ្ងៃម្សិលមិញជាង​៧០​នាក់

ក្រសូងសុខាភិបាលបានរាយការណ៍មានករណីឆ្លងថ្មីចំនួន២៦២នាក់ទៀត អ្នកជាសះស្បើយថ្មី៧៤នាក់នៅថ្ងៃទី៦មេសានេះ ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនដល់៥៤៨០នាក់ អ្នកជាសះស្បើយកើនដល់២៣៩៣ និងស្លាប់កើនដល់៣៨នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះ រាជធានីភ្នំពេញចំនួន២៣២នាក់ ខេត្តព្រះសីហនុចំនួន១២នាក់ ខេត្តកណ្ដាលចំនួន៤នាក់ ខេត្តព្រៃ​វែងចំនួន២នាក់ ខេត្តពោធិ៍សាត់ចំនួន២នាក់ ខេត្តសៀមរាបចំនួន២នាក់ ខេត្តតាកែវចំនួន២នាក់ ខេត្តកំពង់ចាមចំនួន​២​នាក់ ខណៈខេត្តស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ និងខេត្តកំពង់ស្ពឺ មានករណីឆ្លងម្នាក់ក្នុងមួយខេត្ត។

លោកស្រី វណ្ណឌីន៖អ្នកតាមដានព័ត៌មានផ្សាយមិនពិត២ម៉ោងក្នុង១ថ្ងៃរយៈពេល២សប្ដាហ៍នឹងមានជំងឺផ្លូវចិត្ត

លោកស្រី ឱ វណ្ណឌីន មន្រ្តី​នាំ​ពាក្យ​ក្រសួង​សុខា​ភិ​បាល​បាន​លើក​ឡើង​ថា ពល​រដ្ឋ​ដែល​ចូល​ចិត្ត​តាម​ដាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត​នាំ​ឱ្យ​មាន​ការ​រន្ធត់ ហើយ​ប្រសិន​បើ​មើល​២​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ក្នុង​រយៈ​ពេល​២​សប្ដាហ៍ នឹង​ត្រូវ​ប្រឈម​កើត​ជំងឺ​ផ្លូវ​ចិត្ត​។ នៅ​ក្នុង​សារ​សំឡេង​មួយ​ចេញ​ផ្សាយ​ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​យប់​ថ្ងៃ​ទី​១៥​មេសា​នេះ ​លោក​ស្រី ឱ វណ្ណ​ឌីន ថ្លែង​ដូច្នេះ​ថា​៖​«​ក្នុង​មួយ​ថ្ងៃ ប្រសិន​បើ​យើង​ចំណាយ​ពេល​២​ម៉ោង​ អាន​ឬ​មើល​ព័ត៌​មាន​ដែល​រន្ធត់ ព័ត៌​មាន​ដែល​មិន​ពិត ព័ត៌​មាន​ដែល​ប្រឌិត ធ្វើ​ឱ្យ​យើង​ខ្វាយ​ខ្វល់​រន្ធត់​ពេក​។ ប្រសិន​បើ​យើង​មើល​បែប​ហ្នឹង ក្នុង​មួយ​ថ្ងៃ​យើង​មើល​២​ម៉ោង...

អ្នកចេញក្រៅផ្ទះមិនចាំបាច់ហើយនាំឱ្យចម្លងជំងឺទៅអ្នកដទៃប្រឈមជាប់ពន្ធនាគារ៥ឆ្នាំនិងពិន័យ​២០លានរៀល

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​យុត្តិ​ធម៌​បាន​លើក​ឡើង​ថា អ្នក​ដែល​បំពាន​វិធាន​ការ​បិទ​ខ្ទប់ ដែល​កំពុង​អនុ​វត្ត​នៅ​ទី​ក្រុង​ភ្នំ​ពេញ​និង​ទី​ក្រុង​​តា​ខ្មៅ នឹង​ត្រូវ​ប្រឈម​ជាប់​ពន្ធ​នា​គារ​ចាប់​ពី​៦​ខែ​ទៅ​ដល់​៣​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់​ពី​១​លាន​រៀល​ទៅ​ដល់​៥​លាន​រៀល​ ហើយ​ប្រសិន​បើ​ការ​បំពាន​នោះ​នាំ​ឱ្យ​មាន​ការ​ចម្លង​ជំងឺ​ទៅ​ដល់​អ្នក​ដទៃ គឺ​នឹង​ត្រូវ​ដាក់​ទោស​និង​ពិន័យ​កាន់​តែ​ធ្ងន់​ធ្ង​រ។ លោក គឹម សន្ដិភាព រដ្ឋ​លេ​ខា​ធិ​ការ​និង​ជា​មន្រ្តី​នាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​បាន​បង្ហោះ​អំពី​ការ​ដាក់​ទណ្ឌ​កម្ម​ចំពោះ​ពល​រដ្ឋ ដែល​មិន​អនុវត្ត​តាម​បទ​បញ្ជា​បិទ​ខ្ទប់​របស់​រដ្ឋា​ភិ​បាល និង​រា​រាំង​ដល់​ការ​អនុ​វត្ត​វិធាន​ការ​របស់​អាជ្ញា​ធរ ហើយ​ហើយ​រំលោភ​បំពាន​នោះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ចម្លង​ជំងឺ​ទៅ​ដល់​អ្នក​ដទៃ នឹង​ត្រូវ​ពិន័យ​៥​លាន​រៀល​ទៅ​ដល់​២០​លាន​រៀល និង​ត្រូវ​ផ្ដន្ទា​ទោស​ចាប់​ពី​២​ឆ្នាំ​ទៅ​ដល់​៥ឆ្នាំ​។
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម