Saturday, October 16, 2021
Home បរិស្ថាន

បរិស្ថាន

ក្រសួងបរិស្ថានប្រគល់ដ្រូន១គ្រឿងឱ្យមន្ត្រីឧទ្យានុរក្ស ដើម្បីពង្រឹងប្រសិទ្ធភាពបង្ក្រាបបទល្មើស

មន្រ្តីក្រសួងបរិស្ថានបានលើកឡើងថា ក្រសួងបានផ្ដល់ឧបករណ៍ដ្រូនមួយគ្រឿងឱ្យមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត កាលពីខែសីហាកន្លងទៅនេះ ដើម្បីទុកប្រើប្រាស់សម្រាប់ការពារ និងអភិរក្សធនធានធម្មជាតិ។ លោក ន្រេត ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៥កញ្ញានេះថា យន្តដ្រូននោះ គឺបាន ផ្ដល់ទៅឱ្យមន្ត្រីឧទ្យានុរក្សចំនួន៤០នាក់ នៃមន្ទីរបរិស្ថានខេត្តកំពត...

អង្គការ​សហប្រជាជាតិ​ថា ការ​គំរាម​កំហែង​បរិស្ថាន​ជា​បញ្ហា​ធំ​បំផុត​ដល់​សិទ្ធិ​មនុស្ស

ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស — ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ការ គំរាម​កំហែង​បរិស្ថាន ជា​ជម្លោះ​កាន់តែ​អាក្រក់​ឡើង​នៅ​ទូទាំង​ពិភពលោក​ហើយ​នៅ​ពេល​ឆាប់​ៗនេះ នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​ដល់​សិទ្ធិ​មនុស្ស។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ លោក​ស្រី Michelle Bacheletមាន​ប្រសាសន៍​ថា ការប្រែប្រួល​អាកាសធាតុ ការបញ្ចេញ​សារ ធាតុ​កខ្វក់​និង​ការបាត់បង់​ធម្មជាតិ មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​រួច​ហើយ​ ក៏ប៉ុន្តែ​ប្រទេស​នា នា​បាន​ខកខាន​មិន​បាន​ចាត់​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​ខូច​ខាត​ទាំង​នេះ។

មន្ទីរ​សា​ធា​រ​ណ​ការ​ប្រើ​រថ​យន្ត​១៥​គ្រឿង​បូម​ស្ដារ​លូ​រំ​ដោះ​ទឹក​លិច​ផ្នែក​ខ្លះ​នៃ​តំប​ន់​ភ្នំ​ពេញ​

ស្របពេលផ្លូវមួយចំនួននិងតំបន់រស់នៅខ្លះរបស់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នៅតែប្រឈមការជន់លិចពីមានភ្លៀងធ្លាក់ខ្លាំង មន្ទីរសាធារណការក្រុងបានប្រើប្រាស់រយយន្តចំនួន១៥គ្រឿងបូមស្ដារលូនៅតាមតំបន់ទាំងនោះ ដើម្បីរំដោះទឹកជំនន់ ចេញ។ ទំព័រហ្វេសប៊ុករបស់ក្រសួងមន្ទីរសាធារណការបញ្ជាក់ថា ខណ្ឌចំនួន៥អាចដោះស្រាយបញ្ហាទឹកលិចបានយ៉ាងល្អប្រសើរ បន្ទាប់ពីមានព្យុះភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប៉ុន្តែនៅបញ្ហាទឹកជំនន់នៅបន្តកើតឡើងនៅតំបន់មួយចំនួននៅជាយទីក្រុង ដូចជាតំបន់ផ្លូវជាតិលេខ៤ចោមចៅ តំបន់គោកបញ្ជាន់ តំបន់ទួលពង្រ តំបន់បឹងទំពុន តំបន់ផ្លូវជាតិលេខ២ចាក់អង្រែ និងស្តុបម៉ុងឌីយ៉ាល់ ដែលព្រឹកថ្ងៃទី២កញ្ញាឆ្នាំ ក្រុមការងារកំពុងបូមស្តារបណ្តាញលូខាងលើដោយប្រើប្រាស់រថយន្តចំនួន​១៥​គ្រឿង។

អា​ជ្ញា​ធរ​ខេត្ត​ព្រះ​សី​ហនុ​ចុះ​កាយ​សំ​រាម​និង​អាចម៍​ដី​ចេញ​ពីប្រ​ឡាយ​ដើ​ម្បី​បើក​ផ្លូវ​ទឹក​ហូរ​ក្រោយ​រង​ទឹក​ជំនន់

នៅថ្ងៃទី២៥សីហានេះ រដ្ឋបាលខេត្តព្រះសីហនុបានចុះកាយសំរាម និងអាចម៍ដីតាមប្រឡាយសំខាន់ៗក្នុងក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ទឹកជំនន់ ក្រោយមានភ្លៀងធ្លាក់មួយមេធំកាលពីម្សិលមិញ បណ្តាលឱ្យលិចតំបន់ទំនាបខ្លះ។ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ប្រឡាយសំខាន់ៗដែលត្រូវកាយសំរាម និងអាចម៍ដីចេញដើម្បីទប់ស្កាត់គ្រោះទឹកជំនន់ មានចំនួន៩ប្រឡាយ ក្នុងក្រុងព្រះសីហនុ ដូចជា ប្រឡាយអូរ១ អូរ២ អូរ៣...

មន្រ្តីខេត្តព្រះសីហនុ៖ទឹកជំនន់បានស្រកវិញហើយ ប៉ុន្តែខេត្តនៅប្រឈមធ្លាក់ភ្លៀងច្រើនថ្ងៃទៀត

មន្ត្រីនាំពាក្យសាលាខេត្តព្រះសីហនុលើកឡើងថា អាជ្ញាធរខេត្ត និងមន្ត្រីជំនាញកំពុងចុះវាយតម្លៃផលប៉ះពាល់បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំកាលពីថ្ងៃទី២៤សីហាម្សិលមិញ បណ្តាលឱ្យលិចលង់តំបន់ទំនាបខ្លះក្នុងក្រុងព្រះសីហនុ និងបានធ្វើឱ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់សារព័ត៌មានខ្មែរណាស់នៅព្រឹកថ្ងៃទី២៥សីហានេះថា ពេលនេះ លោកពុំទាន់ទទួលបានរបាយការណ៍ជាក់លាក់ពីការខូចខាតនៅឡើយទេ ប៉ុន្តែលោកបានទទួលព័ត៌មានថា ទឹកជំនន់ទឹកភ្លៀងនេះបានធ្វើឱ្យបុរសម្នាក់បានបាត់បង់ជីវិត។ លោកថ្លែងដូច្នេះថា៖«ព័ត៌មានចុងក្រោយដែលយើងទទួលបាន (គ្រោះទឹកជំនន់)បង្កឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋម្នាក់ ហើយយើងកំពុងរងចាំរបាយការណ៍លម្អិតពីសមត្ថកិច្ច...

កម្ពុជានឹង​មាន​ភ្លៀងធ្លាក់​ខ្លាំង ​រន្ទះ​ និងខ្យល់​កន្រ្តាក់​ ពេញ​មួយ​សប្ដាហ៌​ចាប់​ពីថ្ងៃស្អែកនេះ​

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤សីហានេះ កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង រន្ទះ និង​ខ្យល់កន្រ្តាក់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៥ដល់៣១សីហា ដោយសារទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ដែល​អាចបណ្ដាលឲ្យកើតមានជ្រលងសម្ពាធទាប ITCZ ជាថ្មីផងដែរ។ សេចក្ដីជូនដំណឹងបញ្ជាក់ថា បណ្តាខេត្តតំបន់វាលទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់រាយប៉ាយពី មធ្យមទៅខ្លាំង និងលាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ចំណែកបណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន...

របាយការណ៍​អង្គការ​យូនី​សេហ្វ៖ វិបត្តិ​​អាកាស​​ធាតុ ធ្វើ​ឲ្យ​កុមារ​នៅ​កម្ពុជា​ងាយ​រង​ហានិភ័យ​ខ្ពស់​​

ភ្នំពេញ — របាយ​ការណ៍​ថ្មី​មួយ​របស់​អង្គការ​យូនី​សេហ្វ ​(Unicef) ​ដែល​ធ្វើ​ការទាក់​ទង​នឹង​កុមារ បង្ហាញ​ថា​កុមារ​កម្ពុជា​«ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​»នៃ​វិបត្តិ​អាកាសធាតុ ស្រប​ពេល​ដែល​កម្ពុជា​ជា​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​មួយ​ដោយ​សារ​បម្រែ​បម្រួល​អាកាស​ធាតុ​នេះ។ នេះ​ជា​លើក​ទី​១​ដែល​អង្គការ​យូនីសេហ្វ​ដាក់​ចំណាត់​ថ្នាក់​ប្រ​ទេស​នានា រួម​មាន​កម្ពុជា​ផង​ដែរ ទៅ​តាម​ការ​ប្រឈម និង​ភាព​ងាយ​រង​គ្រោះ​របស់​កុមារ ដោយ​សារ​វិបត្តិ​អាកាស​ធាតុ និង​បរិស្ថាន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ ដែល​ផ្សព្វផ្សាយ​អំពី​របាយ​ការណ៍​នេះ កាល​ពី​ថ្ងៃ​អាទិត្យ ក្រោម​ចំណង​ជើង​ថា​«វិបត្តិ​អាកាសធាតុ គឺ​ជា​វិបត្តិ​នៃ​សិទ្ធិ​កុមារ»។

បឹង​តាមោក​២០ហិក​តាត្រូវកាត់​ឱ្យ​ឯកជន​

ផ្ទៃបឹងតាមោកចំនួន២០ហិកតាទៀតត្រូវបានរដ្ឋាភិបាលសម្រេចកាត់ឱ្យឯកជនធ្វើជាកម្មសិទ្ធិ គឺបន្មានខែក្រោយពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ថ្វីត្បិតមានការរិះគន់ពីពលរដ្ឋនិងសង្គមស៊ីវិល គឺលោកនឹងបន្តកាត់ផ្ទៃបឹងតាមោកបន្ថែម​ទៅឱ្យឯកជនដើម្បីអភិវឌ្ឍ ឬសម្រាប់សាងសង់អាគារថ្មីធ្វើការរបស់មន្រ្តីរាជការ និងមន្ទីរពេទ្យជាដើម។ បើតាមអនុក្រឹតមួយដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នៅថ្ងៃទី២៧មេសាឆ្នាំ២០២១បានបញ្ជាក់ថា ផ្ទៃបឹងតាមោក​២០​ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានប្រគល់ទៅលោកស្រី សាម...

មន្រ្តីថាតុកកែជិត១,០០០ក្បាលបង្ក្រាបបានពីរថយន្ត​វីរ:​ប៊ុន​ថាំ​គឺជា​សត្វព្រៃ​

កាលពីថ្ងៃទី១៧សីហា មន្រ្តីរដ្ឋបាលព្រៃឈើបន្ទាយស្រីរបស់ខេត្តសៀមរាប បានដកហូតតុកកែជិត១ពាន់ក្បាលពីរថយន្តដឹកជញ្ជូនអីវ៉ាន់របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ហើយត្រូវបានអាជ្ញាធរចោទថាជាការជួញដូរសត្វព្រៃខុសច្បាប់ និងអាចពិន័យគុណនឹងបីនៃតម្លៃវត្ថុ​តាងឬប្រហែល១៧០០០ដុល្លារ។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៨សីហានេះថា កាលពីថ្ងៃអង្គារម្សិលមិញ សមត្ថកិច្ចចាប់បានតុកកែជាង១,០០០ក្បាលពីរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ និងបានដកហូតវត្ថុតាងទាំងនោះ ដើម្បីពិន័យតាមច្បាប់ស្ដីពីព្រៃឈើ។ លោកបន្តថា ក្នុងករណីរថយន្តដឹកជញ្ជូនក្រុមហ៊ុនអាចដាក់លិខិតស្នើរសុំទៅរដ្ឋបាលព្រៃ​ឈើ ឬក្រសួងកសិកម្ម ហើយក្រុមហ៊ុនត្រូវស្រាវជ្រាវរកប្រភពដើមនៃអ្នកផ្ញើ...

ទឹក​ស្អុយ​បន្ត​ហូរ​ចូល​ដង​ព្រែក​កំពត​ជះ​ក្លិន​ស្អុយ ​ខណៈ​អាជ្ញា​ធរ​ថា​ទឹក​ស្អុយ​នេះ​នឹង​អាច​ដោះ​ស្រាយ​បាន​នៅ​ឆ្នាំ​ក្រោយ

មន្ត្រីបរិស្ថានខេត្តកំពតលើកឡើងថា អាជ្ញាធរខេត្តកំពតកំពុងសាងសង់រោងចក្រចម្រោះទឹកស្អុយនៅក្នុងឃុំសំរោង ស្រុកទឹកឈូ លើផ្ទៃចំនួនជាង១០ហិកតា សម្រាប់ចម្រោះទឹកស្អុយដែលកំពុងហូរចូលតាមដងព្រែកកំពត ដើម្បីដោះស្រាយបញ្ហាក្លិនស្អុយដែលធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅជុំវិញតំបន់ដងព្រែកកំពតនេះ និងភ្ញៀវទេសចរ។ លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៦សីហានេះថា ទឹកស្អុយកំពុងហូរតាមលូចូលទៅតាមដងព្រែកកំពតរបស់ដៃទឹកសមុទ្រនៅទីក្រុងកំពតនេះ គឺនឹងអាចដោះស្រាយបាន នៅពេលរោងចក្រចម្រោះទឹកស្អុយត្រូវបានដាក់ឱ្យដំណើរការនៅពេលខាងមុខ។ លោកថ្លែងថា៖«ប្រហែលឆ្នាំនេះ គេធ្វើគម្រោងអាងរោងចក្រចម្រោះទឹកស្អុយអស់ហើយ។...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម