Friday, October 22, 2021
Home ចំណេះដឹង

ចំណេះដឹង

កញ្ញា សុវណ្ណដាលីន ជំនះរៀនសរសេរកូដ ជាជំនាញខ្លួនស្រលាញ់ ទោះមានការជំទាស់ពីឪពុក

សិស្សស្រីម្នាក់មកពីវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ជំនះឧបសគ្គចូលរៀនជំនាញសរសេរកូដ ដើម្បីចង់អភិវឌ្ឍសមភាពយេនឌ័រ ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) បើទោះបីជាមានការជំទាស់ពីឪពុក និងឧបសគ្គជាច្រើនទៀត។ នាង​គឺជាសិស្សស្រីតែម្នាក់នៅក្នុងថ្នាក់រៀនសរសេរកូដនេះ។ កញ្ញា រិទ្ធ សុវណ្ណដាលីន អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៤តុលានេះថា នៅពេលដំបូងចូលរៀនជំនាញនេះ...

អ៊ី​ស្រា​អែល​កំពុង​ឈាន​ទៅ​ដឹក​ជញ្ជូន​ទំ​និញ​តាម​យន្ត​ហោះ​ដ្រូន​

កាលពីថ្ងៃចន្ទ គំនិតផ្តួចផ្តើមដ្រូនជាតិរបស់ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមការសាកល្បងដំណាក់កាលទី៣របស់ខ្លួនស្ដីពីប្រតិបត្តិការដឹកជញ្ជូនទំនិញយន្តហោះគ្មានមនុស្សបើកឬដ្រូន ដែលបានធ្វើឡើងនៅទីក្រុងជាប់ឆ្នេរសមុទ្រ Tel Aviv។ នេះគឺជាគម្រោងរបស់រដ្ឋាភិបាលរយៈពេល២ឆ្នាំ មានគោលបំណងបង្កើតបណ្តាញជាតិសម្រាប់ការប្រើប្រាស់ដ្រូនឬយន្តហោះគ្មានមនុស្សបើក ដើម្បីដឹកជញ្ជូនទំនិញ រួមមានថ្នាំពេទ្យ ម្ហូបអាហារ និងឧបករណ៍វេជ្ជសាស្ត្រ ដល់អ្នកបញ្ជាទិញតាមប្រព័ន្ធអ៊ិនធឺណិត៕ ស្ត្រីម្នាក់កំពុងដបកំប៉ុងភេសជ្ជៈ ដែលបានដឹកជញ្ជូនតាមយន្តហោះគ្មានមនុស្សបើក(ដ្រូន)...

រដូវនេសាទត្រូវបើកវិញជិតកន្លះខែនេះ ប៉ុន្តែអ្នកនេសាទថា ពុំទាន់សម្បូរត្រីនៅឡើយ

សូមស្តាប់បទយកការណ៍ជាសំឡេងនៅទីនេះ។ រដូវបិទនេសាទចាប់ពីខែឧសភា ដល់ខែកញ្ញា ត្រូវបានបញ្ចប់ ប្រជានេសាទបានចេញនេសាទវិញធម្មតា ប៉ុន្តែមិនទទួលបានផលត្រីច្រើននោះទេ ដោយសារទឹកនៅតាមអូរមិនទាន់ស្រកអស់។ ប្រជានេសាទសង្ឈឹមថា ផលត្រីនឹងកើនឡើងបើអាចទប់ស្កាត់បទល្មើសនេសាទបាន ខណៈពួកគាត់បារម្ភថា ការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ នៅតែជាបញ្ហាប្រឈម ដែលធ្វើឱ្យផលត្រីធ្លាក់ចុះ។ លោក ម៉ា...

សញ្ញា​បី​ដែល​គួរ​ឱ្យ​បារម្ភ​អំពី​ស្ថាន​ភាព​នៃ​អំ​ពើ​ហិង្សា​លើ​ស្ត្រី​និង​ក្មេង​ស្រី​នៅ​កម្ពុជា​

ពីខែមិថុនា ដល់ខែកក្កដាឆ្នាំ២០២១ អង្គការអាក់សិនអេត បានតាមដានការរាយការណ៍ព័ត៌មានករណីអំពើហិង្សាយេនឌ័រ ដែលរាយការណ៍តាមប្រព័ន្ធអនឡាញ ដោយស្ថាប័នសារព័ត៌មានចំនួន១០។ ក្នុងរយៈពេល២ខែនេះ មានករណីអំពើហិង្សាយេនឌ័រចំនួន៧០ករណីដែលបានរាយការណ៍តាមប្រភពសារព័ត៌មានទាំង១០។ ក្នុងចំណោម៧០ករណី មាន៦៩ករណី ប្រព្រឹត្តដោយបុរស​សរុបចំនួន៧២នាក់ និង១ករណីប្រព្រឹត្តដោយស្រ្តីដែលមានចំនួន១នាក់។ អ្នករងគ្រោះដោយសារអំពើហិង្សាយេនឌ័រទាំង៧០ករណី​ មានស្ត្រីចំនួន៤៨នាក់ ក្មេងស្រីចំនួន២៧នាក់ និងបុរសចំនួន១នាក់។...

សាលា​រាជ​ធានី​តម្រូវ​ឱ្យ​បង្ហាញ​កាត​ចាក់​វ៉ាក់​សាំង​មុន​ចូល​សាលា ផ្សារ និង​ទី​តាំង​នា​​នា​

ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ដែលចេញដោយក្រសួងសុខាភិបាល ឬក្រសួងការពារជាតិ មុនពេលចេញចូលទីតាំងនិងទីកន្លែងនានា ដូចជាគ្រឹះស្ថានសិក្សា ផ្សាររដ្ឋនិងឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ និងទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការ។ នេះបើតាមសេចក្ដីណែនាំរបស់សាលារាជធានីភ្នំពេញ ដែលបានចេញផ្សាយនៅថ្ងៃទី៥តុលា។ សេចក្ដីណែនាំបន្តថា ចំពោះកុមារដែលមានអាយុក្រោម៦ឆ្នាំ ដែលមិនទាន់ស្ថិតក្នុងក្រុមគោលដៅទទួលវ៉ាក់សាំង គឺមិនមានកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងនោះទេ។ បន្ថែមពីនេះ ចំពោះគ្រឹះស្ថានសិក្សា...

អ្វីទៅជាដើមដំបងយក្ស ដែលអាចបរិភោគបាន

ដើម Nopal Cactus ដែលគេស្គាល់ថា ដើមដំបងយក្សឬដើមគល់រាំង ត្រូវបានគេរកឃើញមានដើមកំណើតនៅតំបន់និរតីនៃសហរដ្ឋអាមេរិកនិងនៅម៉ិកស៊ិក។ ទ្រនាប់សំប៉ែតដែលមានរាងសំប៉ែតអាចត្រូវបានគេបរិភោគនៅពេលដែលរុក្ខជាតិនៅខ្ចី។ នៅពេលដែលដើមដំបងយក្សកាន់តែចាស់ វាពិបាកក្នុងការបរិភោគណាស់។ ដើម Nopal Cactus គឺជាគ្រឿងផ្សំទូទៅនៅក្នុងអាហារនៅតំបន់ខ្លះនៃប្រទេសម៉ិកស៊ិក។ មានវិធីជាច្រើនដើម្បីប្រើដើមដំបងយក្ស ទាំងជែលនិងស្ករគ្រាប់ និងជាជំនួយដើម្បីជួយធ្វើឱ្យម្នាងសិលារឹង។ វាក៏មានការប្រើប្រាស់ថ្នាំមួយចំនួនផងដែរដោយសារគុណប្រយោជន៍របស់ផ្លែ(Nopal Cactusនេះ។

សមត្ថកិច្ចកំពុងស៊ើបរឿងបង្ខំឱ្យបុគ្គលិកធ្វើការទាំងមានជំងឺកូវីដនៅកាស៊ីណូ ដឹសេនជូរី

នៅថ្ងៃទី៣០កញ្ញាម្សិលមិញ ក្រុមបុគ្គលិកចំនួន៥នាក់ នៅកាស៊ីណូ ដឹសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានផ្សាយផ្ទាល់ឬ Live តាមហ្វេសប៊ុកថា ពួកគេដែលមានគ្នាជាង៤០០នាក់ នៅក្នុងកាស៊ីណូបានឆ្លងជំងឺកូវីដ និងមានបុគ្គលិកម្នាក់ស្លាប់។​ បុគ្គលិកទាំងនោះអះអាងថា ម្ចាស់កាស៊ីណូបានហាមពួកគេមិនឱ្យចេញក្រៅប្រមាណ២ឆ្នាំហើយ និងបានបង្ខំឱ្យបុគ្គលិកធ្វើការទាំងកំពុងឈឺ។  លោក ឃាង...

តួលេខឆ្លងកូវីដនៅកម្ពុជាបានធ្លាក់មកត្រឹមជាង​២០០​នាក់ជាលើកដំបូងក្នុងរយៈពេលជាង៥ខែនេះ

នៅថ្ងៃទី១តុលានេះ ក្រសួងសុខាភិបាលបានប្រកាសមានអ្នកឆ្លងកូវីដ១៩ចំនួន២៣២នាក់ ស្លាប់ថ្មី១៧នាក់ និងជាសះស្បើយ​៥៥៦​នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន៤៥នាក់។ នេះគឺតួលេខឆ្លងប្រចាំថ្ងៃធ្លាក់ចុះច្រើនបំផុត បើប្រៀបធៀបនឹងថ្ងៃម្សិល​មិញដែលមានចំនួន៩៧៨នាក់ និងជាតួលេខ មានអ្នកឆ្លងថ្មីធ្លាក់មកត្រឹមជាង២០០នាក់ក្នុងមួយថ្ងៃជាលើកដំបូង នៅក្នុង​រយៈពេលជាង៥ខែមកនេះ បើគិតត្រឹមខែមេសាមក។ ប៉ុន្តែនេះគឺជាលទ្ធផលនៃការធ្វើតេស្ដបញ្ជាក់ដោយ PCR គឺជាវិធីសាស្រ្ដស្វែងរកអាស៊ីតនុយក្លេអិចរបស់មេរោគកូវីដដ៏មានប្រសិទ្ធ​ភាព​បំផុត នៅក្នុងចំណោមវិធីសាស្រ្ដស្វែងរកអ្នកផ្ទុកកូវីដទាំងអស់ ហើយមិនមែនជាលទ្ធផលនៃការប្រើឧបករណ៍ធ្វើតេស្ដរហ័សនោះទេ។

តួលេខឆ្លងកូវីដនៅថ្ងៃនេះបានកើនដល់៨៨១នាក់

នៅថ្ងៃទី២៩កញ្ញានេះ ក្រសួងសុខាភិបាល ប្រកាសមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៨១នាក់ ស្លាប់១៥នាក់ និងជាសះស្បើយ​៥៣២​នាក់​ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន៦៥នាក់។  បើតាមក្រសួងសុខាភិបាល រយៈពេល៦ថ្ងៃចុងក្រោយនេះ តួលេខអ្នកឆ្លងកូវីដ១៩ ឈានដល់ខ្ទង់៨០០នាក់ក្នុងមួយថ្ងៃ។ នៅថ្ងៃទី​២៤ កញ្ញ ក្រសួងសុខាភិបាលប្រកាសមានអ្នកឆ្លង៨២២នាក់ ស្លាប់២១នាក់ នៅថ្ងៃទី២៥ កញ្ញា មានតួលេខឆ្លង៨១៦នាក់ ស្លាប់​២១​នាក់​ ថ្ងៃទី២៦កញ្ញា...

ស្រូវនិងដំឡូងមីជិត២ម៉ឺនហិកតាកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នៅខេត្តបន្ទាយមានជ័យ

យោងតាមរបាយការណ៍ស្តីពីផលប៉ះពាល់គ្រោះជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃក្នុងខេត្តបន្ទាយមានជ័យ ដែលសារព័ត៌មានខ្មែរណាស់ទទួលបានពីលោក លី សារី អភិបាលរងខេត្តនៅថ្ងៃទី២៤កញ្ញនេះ បានឱ្យដឹងថា ដំណាំស្រូវចំនួន ១៥,៣៦៦ហិកតតា កំពុងរងផលប៉ះពាល់ពីទឹកជំនន់នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងនោះក៏មានដំឡូងមីចំនួន៣,៧៧៤ហិកតា និងដំណាំរួមផ្សំចំនួន១១៨ ហិកតា។ របាយការណ៍ដដែលឱ្យដឹងដែរថា...
គេហទំព័រព័ត៌មានខ្មែរណាស់

ខ្មែរណាស់ (khmernas.com ) ជាគេហទំព័រសារព័ត៌មានដែលបង្កើតឡើងនៅឆ្នាំ ២០១៨ និងទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩។ ខ្មែរណាស់ផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន ៤ គឺវិស័យកសិកម្ម សុខភាព បរិស្ថាន និងសេដ្ឋកិច្ច ។ #khmernas

Posted by Khmernas on Sunday, January 5, 2020




អត្ថបទពេញនិយម