កម្ពុជា ប្រមូលផលពោតបានជាង៧៣ម៉ឺនតោនក្នុង១ឆ្នាំ
ដំណាំពោត ត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ដែលមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុកសម្រាប់បម្រើឱ្យវិស័យផលិតកម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ។
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤ ៥៩៨ហិចតា និងទទួលបានបរិមាណផលសរុបចំនួន ៧៣៥ ៥៥១តោន/ឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
កម្ពុជា នាំចេញចេកអំបូងលឿងគិតជាទឹកប្រាក់បានប្រមាណជាង ៤៥១លានដុល្លារ
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឱ្យដឹងតាមរយៈទំព័រ Facebook ផ្លូវការរបស់លោក អំពីការវឌ្ឍភាពនៃផលិតកម្មដំណាំកសិ-ឧស្សាហកម្មសំខាន់ៗចំនួន០៦មុខរួមមាន ដំណាំដំឡូងមី ដំណាំស្វាយចន្ទី ដំណាំស្វាយ ដំណាំចេកអំបូងលឿង ដំណាំមៀនប៉ៃលិន (តាង៉ែន) និងដំណាំម្រេច ក្នុងឆ្នាំ២០២០។ ក្នុងនោះ ចេកអំបូងលឿង ដែលបានប្រមូលផលលើផ្ទៃដី ចំនួន...
ចិន អនុគ្រោះការនាំចេញផ្លែចេកកម្ពុជារហូតដល់ ៨លានតោន
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់កាលពីថ្ងៃ៩ ខែ សីហា ថា ប្រទេសចិន អនុគ្រោះការនាំចេញផ្លែចេកកម្ពុជារហូតដល់ ៨លានតោននៅពេលខាងមុខ។
ថ្លែងតាមរយៈសារព័ត៌មានក្នុងស្រុកមួយ លោករដ្ឋមន្រ្តី បានសន្និដ្ឋានថា៖«ក្នុងទំហំនាំចេញរហូតដល់៨ លោនតោន ដូច្នេះបើសិនកម្ពុជាដាំចេក បាន៤ រយពាន់ហិកតា នោះយើងអាចបង្កើតការងារដល់ពលរដ្ឋប្រមាណជាង១...
អ្នកស្រី ប្រាក់ សាវី ថា ដំណាំហូបផ្លែនៅមណ្ឌលគិរីឆ្នាំនេះ កំពុងធ្លាក់ចុះទីផ្សារ
អ្នកស្រី ប្រាក់ សាវី កសិករនៅខេត្តមណ្ឌលគិរី បានលើកឡើងថា បច្ចុប្បន្នដំណាំហូបផ្លែ ដូចជា ផាសិន ក្រូចវល្លិ៍ ទុរេន និងផ្លែប៊ឺ បានបាត់បង់ទីផ្សារ ខណៈសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះពុំមានភ្ញៀវទេសចរ នៅឆ្នាំ ២០២០នេះ។
អ្នកស្រី សាវី បានរៀបរាប់ដូច្នេះថា...
កសិករ ធួន ព័រ ដាំត្រសក់ផ្អែម និងឪឡឹកលឿងរកចំណូលបានជិត ៣ម៉ឺនដុល្លារ/ឆ្នាំ
ខេត្តឧត្ដរមានជ័យ៖ កសិករ ធួន ព័រ ប្រកបរបរដាំដំណាំត្រសក់ផ្អែម និងឪឡឹកលឿង អាចរកប្រាក់ចំណូលបានជិត ២ម៉ឺន៨ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលរស់នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
លោក ធួន ព័រ...
អភិបាលស្រុកបន្ទាយស្រីជំរុញកសិករចិញ្ចឹមសត្វនិងបង្កើនមុខម្ហូបឲ្យសម្បូរបែបដើម្បីទាញភ្ញៀវទេសចរ
អភិបាលស្រុកបន្ទាយស្រី លោក ឃីម ហ្វីណង់ បានណែនាំកសិករក្នុងស្រុក បង្កើតមុខម្ហូបឲ្យបានច្រើនសម្បូរបែប ដើម្បីបម្រើជូនភ្ញៀវទេសចរណ៍ក្នុងស្រុក ដោយមានការប្រកួតប្រជែងម្ហូបអាហារប្រចាំតំបន់ និងបង្ហាញពីចំនុចពិសេសនៃទំនៀមទម្លាប់អ្នករស់នៅតាមតំបន់ភ្នំនៅក្នុងស្រុកបន្ទាយស្រីជាដើម។ លោកថ្លែងបែបនេះ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០។
ផ្សារចុងសប្តាហ៍ខេត្តកំពង់ចាម មានបណ្ដុំទៅដោយបន្លែផ្លែឈើសេរីរាង្គជាច្រើនមុខ
មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានរៀបចំផ្សារចុងសប្ដាហ៍ដែលបានដំណើរការចាប់ពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាមតាមបណ្តោយមាត់ទន្លេ។
តាមការផ្សព្វផ្សាយរបស់មន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី ២៨ខែមិថុនាឆ្នាំ២០២០នេះ ក្នុងផ្សារមានលក់បន្លែសុវត្តិភាពនិងសេរីរាង្គផ្លែឈើដែលដាំដុះដោយក្រុមកសិករក្នុងខេត្តមានដូចជា មាន់ស្រែ អង្ករ ម្សៅដំឡូងមី និងផលិតផលកសិកម្ម កែច្នៃដោយសិប្បករក្នុងខេត្តជាច្រើនមុខទៀត។
លោក សុខ ទូច៖ កម្ពុជាត្រូវតែខំប្រឹងផលិតកសិផល ដើម្បីជួយសេដ្ឋកិច្ចជាតិឱ្យរីកចំរើន
ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងវេទិការពិភាក្សាតុមូលស្តីអំពី តើកម្ពុជាត្រូវត្រៀមអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ចជាតិ ក្រោយកូវីតបញ្ចប់ថា កម្ពុជាត្រូវតែខិតខំប្រឹងប្រែងធ្វើជាប្រទេសផលិតកសិផលអោយបានច្រើន ជាជាងនាំចូលពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចពេលបច្ចប្បន្ន ដើម្បីជួយអោយសេដ្ឋកិច្ចជាតិរឹងមាំ។
លោកបានបញ្ជាក់ថា ប្រទេសកម្ពុជាបច្ចប្បន្នបាននាំចូលបន្លែពីប្រទេសវៀតណាមប្រមាណ៤០០តោនក្នុងមួយថ្ងៃ ខណៈកម្ពុជាក៏អាចផលិតបន្លែទាំងនេាះបានដែរ ។
អង្គការ Agrisud បានផ្ដល់ដើមឈើហូបផ្លែចម្រុះជាង ១០០០ដើមដល់កសិករក្នុងស្រុកបន្ទាយស្រី
អង្គការ Agrisud ចែកដើមឈើហូបផ្លែចម្រុះជាង១០០០ដើម ជូនដល់កសិករចំនួន២២គ្រួសារ នៅឃុំត្បែង ក្នុងស្រុកបន្ទាយស្រី ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក និងធានាបាននូវសន្តិសុខស្បៀងអាហារនៅក្នុងគ្រួសារនីមួយៗ។
ចូលរួមជាមួយអង្គការ Agrisud ចែកដើមឈើហូបផ្លែចម្រុះជាង១០០០ដើម ជូនដល់កសិករចំនួន២២គ្រួសារ មកពីឃុំត្បែង ក្នុងស្រុកបន្ទាយស្រី។...
ដំណឹងល្អ៖ ចិននឹងទិញស្វាយស្រស់គុណភាពខ្ពស់ពីកម្ពុជា ៥០ម៉ឺនតោនរៀងរាល់ឆ្នាំ
រដ្ឋមន្រ្តីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០២០ កម្ពុជា-ចិន នឹងចុះហត្ថលេខាលើពិធីប្តូរសារផ្លូវការនាំចេញស្វាយស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន បន្ទាប់ពីមានកិច្ចចរចារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន លើការនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិនដោយផ្ទាល់។