
សូត្រខ្មែរ ជាផលិតផលសម្រេច នៃសិប្បកម្មតម្បាញមួយប្រភេទ បានបង្ហាញពីអត្តសញ្ញាតិជាតិ ផ្សារភ្ជាប់ទៅនឹងវប្បធម៌ ប្រពៃណី តាំងពីសម័យបុរាណ រហូតមកដល់សម័យបច្ចុប្បន្ន ហើយសព្វថ្ងៃផលិតផលសូត្រខ្មែរ ត្រូវបានបរទេសទទួលស្គាល់លើបទដ្ឋានគុណភាព នៅលើឆាកអន្តរជាតិទៀតផង។
សូត្រខ្មែរ បានផលិតចេញដោយសរសៃសូត្រ មានវត្ថុធាតុដើមមកពីសំបុកសត្វដង្កូវនាងស៊ីសន្លឹករុក្ខជាតិមនជាអាហារ ហើយសូត្រទាំងនោះ ត្រូវបានគេយកទៅកែច្នៃធ្វើជាផលិតផល ហូល ផាមួង ចរបាប់ កាបូប កាតាប វត្ថុអនុស្សាវរីយ៍ និងរបស់របរប្រើប្រាស់ផ្សេងៗជាច្រើនទៀត។
អ្នកស្រី ម៉ន សារឿន គឺជាម្ចាស់សិប្បកម្មសូត្រមាសខ្មែរ នៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។
សូមទស្សនាវីដេអូបទយកការណ៍ខាងក្រោម៖