
កាលពីខែតុលា ហ្ស៊ីមបាវេ បានក្លាយជាប្រទេសអាហ្វ្រិកដំបូងគេ ដែលបានអនុម័តឱ្យប្រើប្រាស់ថ្នាំចាក់សម្រាប់បង្ការមេរោគអេដស៍ ដែលគេហៅថា« cabotegravir» ដើម្បីកាត់បន្ថយហានិភ័យឆ្លងមេរោគអេដស៍តាមរយៈការរួមភេទ។ ស្រ្ដីហ្ស៊ីមបាវ៉េអាយុ៣២ឆ្នាំម្នាក់បាននិយាយថា នាងធ្លាប់ចាក់ថ្នាំបង្ការមេរោគអេដស៍ ខណៈនាងបានទៅធ្វើការងារនៅសហរដ្ឋអាមេរិក។
ស្រ្ដីរូបនេះលើកឡើងថា នាងបានប្រើប្រាស់ថ្នាំលេបសម្រាប់បង្ការមេរោគជារៀងរាល់ថ្ងៃអស់រយៈពេល៧ឆ្នាំមកហើយ ប៉ុន្តែបន្ទាប់ពីនាងទទួលបានការចាក់កាលពីខែមេសា ហើយឥឡូវនេះប្រទេសហ្ស៊ីមបាវេបានអនុម័តឱ្យប្រើថ្នាំចាក់ ដូច្នេះនាងសង្ឃឹមថា នឹងទទួលបានការចាក់រយៈពេល២ខែម្ដង។
នាងបានប្រាប់សារព័ត៌មានVOAថា នាងរំភើបនៅពេលហ្ស៊ីមបាវេអនុម័តឱ្យប្រើថ្នាំចាក់បង្កាមេរោគអេដស៍នេះ ហើយវាជាដំណឹងល្អ។ នាងពេលចិត្តការចាក់ ព្រោះវាមានភាពងាយស្រួល ដោយគ្រាន់តែចាក់រៀងរាល់ពីរខែម្តង ឬ៦ដងក្នុងមួយឆ្នាំ មិនដូចថ្នាំគ្រាប់ ដែលត្រូវលេបវាជារៀងរាល់ថ្ងៃ ហើយពេលខ្លះបានភ្លេចថ្នាំនៅផ្ទះនៅពេលធ្វើដំណើរចេញក្រៅ។
សហរដ្ឋអាមេរិកបានអនុម័តឱ្យប្រើថ្នាំចាក់បង្ការមេរោគអេដស៍នេះ នៅក្នុងខែធ្នូឆ្នាំ២០២១ ខណៈនៅអូស្រ្ដាលី បានអនុម័តនៅខែសីហាឆ្នាំ២០២២។ អង្គការសុខភាពពិភពលោកបានសាទរចំពោះប្រទេសហ្ស៊ីមបាវេ ដែលអនុម័តឱ្យប្រើប្រាស់ថ្នាំចាក់នេះ ដោយចាត់ទុកថា វាជាការត្រួសត្រាយផ្លូវដើម្បីផ្ដល់ជម្រើសកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាពសម្រាប់បង្ការមេរោគអេដស៍។
អាជ្ញាធរខាងឱសថរបស់ប្រទេសហ្ស៊ីបាវេបានលើកឡើងថា ថ្នាំចាក់ cabotegravir គឺអនុញ្ញាតឱ្យប្រើសម្រាប់តែបង្ការមេរោគអេដស៍ប៉ុណ្ណោះ មិនមែនសម្រាប់ព្យាបាលនោះទេ ខណៈអ្នកសិក្សាជ្រាវស្រាវរបស់ហ្ស៊ីមបាវេក៏បានលើកឡើងថា ថ្នាំចាក់នេះមានប្រសិទ្ធិភាពខ្ពស់ និងអំពាវនាវឱ្យប្រទេសនេះដាក់ឱ្យប្រើប្រាស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់អ្នកដែលត្រូវការប្រើវា ខណៈស្រ្ដីអាហ្វ្រិកឆ្លងមេរោគអេដស៍គឺក្នុងអត្រាមួយគួរឱ្យព្រួយបារម្ភ៕
- មូលហេតុខ្លះនាំឱ្យស្រ្ដីកើតជំងឺមហារីកសុដន់ - នៅថ្ងៃទី 15/01/2023
- កម្ពុជានឹងកាត់បន្ថយភាពអត់ឃ្លានឲ្យដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០! - នៅថ្ងៃទី 15/01/2023
- ផ្សែងបារីផ្ទុកសារជាតិគីមីពុលចំនួន៧០០០ប្រភេទ - នៅថ្ងៃទី 15/01/2023