លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងកាលពីថ្ងៃតី២២វិច្ឆិកា នៅពេលលោកចុះទៅចូលរួមកម្មវិធីជំនួបពិនិត្យបណ្តុំអាជីវកម្ម ផលិតកម្មផ្លែឈើចម្រុះថា វិធានការដោះស្រាយស្រូវចុះថោកនៅពេលនេះ មិនទាន់មាននិរន្តរភាពនៅឡើយ ហើយបញ្ហាស្រូវចុះថោកនេះនឹងកើតឡើងទៀត។

លោកបន្តថា វិធានការដោះស្រាយបញ្ហាស្រូវចុះថោកនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនៅពេលនេះ គឺឈានជិតដល់ការបញ្ចប់ទាំងស្រុងហើយ ប៉ុន្តែវាគ្រាន់តែជាវិធានការបណ្ដោះអាសន្នប៉ុណ្ណោះ៕