លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា លោកទទួលបានសារលើកទឹកចិត្តនិងគាំទ្រជាច្រើន ជាពិសេសពីអ្នកស្គាល់គ្នានិងសាច់ញាតិ បន្ទាប់ពីលោកត្រូវបានគេរិះគន់និងជេរស្ដី ជុំវិញរឿងស្រូវចុះថោក។

នៅក្នុងកម្មវិធីជំនួបពិនិត្យបណ្តុំអាជីវកម្ម ផលិតកម្មផ្លែឈើចម្រុះ នៅខេត្តកែបកាលពីថ្ងៃទី២២វិច្ឆិកាម្សិលមិញ រដ្ឋមន្រ្តីកសិកម្មរូបនេះបញ្ជាក់ថា ទោះបីលោកបានរងការរិះគន់និងជេរស្ដីយ៉ាងណាក៏ដោយ ប៉ុន្តែវាមិនអាចរារាំងលោកមិនឱ្យធ្វើសកម្មភាពនិងនិយាយពន្យល់កសិករនោះទេ៕