សម្ដេចឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសផ្សេងទៀត នឹងដោះស្រាយបានដោយស្រួល ប្រសិនបើបទល្មើសទាំងនោះគ្មានការជាប់ពាក់ព័ទ្ធទៅនឹងមន្ត្រី។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលអភិបាលខេត្តពោធិ៍សាត់ថ្មី កាលពីថ្ងៃទី២១វិច្ឆិកាម្សិលមិញ សម្ដេចថា កាលណាមន្រ្តីនៅតែពាក់ព័ន្ធនឹងបទល្មើសទាំងនេះ នោះមិនអាចយកគោលការណ៍ឬច្បាប់ទៅដោះស្រាយឡើយ ហើយវាគឺជាបញ្ហាដែលគ្រោះថ្នាក់បំផុតសម្រាប់អនាគតប្រទេសជាតិ៕