នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។​រូបភាព៖​ ផ្តល់​ដោយ មិត្ត​ហ្វូន

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបពិភាក្សាការងារនៅក្រុមហ៊ុន Metfone ដែលជាម៉ាកយីហោរបស់ក្រុមហ៊ុនសមាជិក Viettel Group នៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុនមិត្តហ្វូនបានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីលទ្ធផលនៃសកម្មភាពផលិតកម្ម និងអាជីវកម្ម ក៏ដូចជា ការរួមចំណែកសេដ្ឋកិច្ចសង្គមដល់កម្ពុជា បន្ទាប់ពីអាជីវកម្មនេះមានវត្តមាននៅកម្ពុជាអស់រយៈពេល១៣ឆ្នាំ។

លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម។​រូបភាព៖​ផ្តល់​ដោយ មិត្ត​ហ្វូន​

លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា មិត្តហ្វូនគួរតែបន្តលើកកម្ពស់តួនាទីរបស់ខ្លួនជាស្ពានដ៏សំខាន់ រួមចំណែកក្នុងការជំរុញ ពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឲ្យបានកាន់តែល្អប្រសើរ ហើយក្នុងកិច្ចសហប្រតិបត្តិការនេះក៏នឹងធ្វើឲ្យមិត្តហ្វូនមានកន្លែងកាន់តែល្អប្រសើរដើម្បីធ្វើប្រតិបត្តិការបន្ថែមទៀត។ ក្នុងនោះការរួមចំណែកជំរុញបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤រវាង កម្ពុជា និងវៀតណាម បានធ្វើឲ្យសន្តិសុខសង្គមកាន់តែល្អប្រសើរឡើងក្នុងស្មារតី “ផលប្រយោជន៍រួម ហានិភ័យរួម”។

លោក Tao Duc Thang ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Viettel Group បានមានប្រសាសន៍ថា៖ «ខណៈពេលកំពុងតែមានការវិនិយោគនៅបរទេស ទោះបីជាមានឧបសគ្គច្រើនក៏ដោយក៏ Viettel Group តែងតែបន្តដំណើរការវិនិយោគនៅបរទេស ហើយប្តេជ្ញាចិត្តជានិច្ចក្នុងការត្រួសត្រាយផ្លូវនៃការផ្លាស់ប្តូរឌីជីថល និងបានត្រៀមខ្លួនជាស្រេចក្នុងការពិគ្រោះយោបល់គាំទ្រនិងអមដំណើររដ្ឋាភិបាលនិងប្រជាជនកម្ពុជាដើម្បីអនុវត្តបច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយវីស័យឌីជីថលដើម្បីបម្រើរាល់សកម្មភាពក្នុងសង្គមកម្ពុជា»។

បច្ចុប្បន្ន មិត្តហ្វូន គឺជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុតនៅកម្ពុជាទាក់ទងនឹងអតិថិជន ប្រាក់ចំណូល និងបណ្តាញដែលមានចំណែកទីផ្សារ ៤៥% ដែលមានអតិថិជនជាង ៩ លាននាក់ និងចំណែកទីផ្សារ ៦០% នៅក្នុងចំនួនស្ថានីយ៍ទូរស័ព្ទចល័ត។
ទោះបីជាឧស្សាហកម្មទូរគមនាគមន៍ពិភពលោកមានការកើនឡើងក៏ដោយ មិត្តហ្វូន នៅតែបន្តរក្សាសន្ទុះនៃកំណើនរបស់ខ្លួនទាក់ទងនឹងប្រាក់ចំណូល និងប្រាក់ចំណេញ ហើយមានតម្លៃរហូតដល់១ពាន់លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះ មិត្តហ្វូន គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមអ្នកបង់ពន្ធធំជាងគេទាំងប្រាំ សម្រាប់រដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា។
ម្យ៉ាងវិញទៀត មិត្តហ្វូន បានធ្វើបទបង្ហាញអំពីការរួមចំណែករបស់ខ្លួនចំពោះសង្គមនិងប្រជាជនកម្ពុជា តាមរយៈសកម្មភាពសហគមន៍ដូចជាភាពជាសកលនៃសេវាទូរគមនាគមន៍នៅកម្ពុជា ដែលរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមតំបន់ដែលមានការរីកចម្រើនលឿនបំផុតក្នុងពិភពលោកជម្រាបជូនលោកនាយករដ្ឋមន្ត្រីផងដែរ។

លើលពីនេះ សេវាគ្របដណ្តប់ និងល្បឿន 4G ល្អបំផុតនៅអាស៊ីអាគ្នេយ៍ អត្រាអតិថិជនប្រើប្រាស់ទិន្នន័យឈានដល់ ៩១% ក្នុងនោះ ៩៥% ជាអតិថិជន 4G ស្រដៀងទៅនឹងប្រទេសអភិវឌ្ឍន៍ដូចជា កាណាដា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជាដើម។ ពិសេសបានបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជា ជាង៣ម៉ឺននាក់ ទទួលបានប្រាក់ចំណូលជាមធ្យមខ្ពស់ជាងមធ្យមភាគជាតិ។ ក្រុមហ៊ុនក៏តែងតែអមដំណើរជាមួយរដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម និងកម្ពុជាក្នុងសកម្មភាពស្ម័គ្រចិត្ត៕