ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅ​ម៉ោង ៣ រសៀល នៅកោះពេជ្រ​។​រូបភាព៖​AIA Cambodia

ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត AIA Cambodia នឹង​រៀប​ចំ​ព្រឹត្តិការណ៍«ដំណើរពណ៌ផ្កាឈូកឬ”Pink Walk” នៃយុទ្ធនាការ​ Fit for Hope ដើម្បី​រួមចំណែកកាត់​បន្ថយអត្រាស្លាប់របស់ស្រ្តី​ពីមហារីក​សុដន់។​

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំ​ឡើង ដើម្បីស្វែងយល់ និងផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីកសុដន់ នៅកម្ពុជា នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះពេជ្រនៅ​ថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២២។

រាល់ការបរិច្ចាគ 5 ដុល្លារ ពីអ្នកបរិច្ចាគនឹងទទួលបានអាវយឺត  ឆ័ត្រ Fit For Hope មួយភ្លាម។រូបភាព៖​AIA Cambodia

Fit For Hope គឺជាយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងពីជំងឺមហារីកសុដន់ ហើយកម្មវីធីនេះក៏ផ្តល់ជូនការពិនិត្យជំងឺនេះដោយឥតគិតថ្លៃ ពោលគឺជួយដល់ស្ត្រីក្នុងការស្វែងយល់អំពីជំងឺនេះ របៀបពិនិត្យរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីផ្តល់ភាពងាយស្រួលក្នុងការព្យាបាល និងទទួលបានឱកាសខ្ពស់ក្នុងការជាសះស្បើយ និងសង្គ្រោះជីវិត។

ក្រៅពីគោលបំណងនៃការផ្សព្វផ្សាយការយល់ដឹងពីជំងឺនេះ Fit For Hope ក៏ជាយុទ្ធនាការមួយដែលមានគោលបំណងរៃអង្គាសប្រាក់បរិច្ចាគជូនមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដែលជាមន្ទីរពេទ្យមិនស្វែងរកប្រាក់ចំណេញ។

ព្រឹត្តិការណ៍នេះ ក៏​មានការប្រគំតន្ត្រីបន្ទាប់ពីកម្មវិធីដំណើរពណ៌ផ្កាឈូក ដោយ​ចូល​រួម​ដោយសេរី​។​រូបភាព៖​ AIA Cambodia

ក្នុងឱកាសប្រារព្ធ​​ខួបគម្រប់៥ឆ្នាំ កាលពីខែមុន​ ក្រុមហ៊ុន AIA Cambodia បាន​ប្តេជ្ញាចិត្តជាមួយក្រុមការងារ​ ដើម្បី​ជួយមនុស្ស១ពាន់លាននាក់នៅអាស៊ីឱ្យរស់នៅមានសុខភាព និងជីវិតកាន់​តែប្រសើរ។ យុទ្ធនាការនេះ នឹងពង្រីកសារៈសំខាន់នៃការថែទាំបង្ការ និងជួយស្ត្រីឱ្យទទួលយករបៀបរស់នៅដែលមានសុខភាពល្អ ដើម្បីក្លាយជាកំណែដ៏ល្អបំផុតរបស់ពួកគេ។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ថ្លែងបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់ កាលពីខែកញ្ញា​ថា នៅប្រទេសកម្ពុជា មានប្រជាជនប្រមាណ ៦០,០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយជំងឺមិនឆ្លងដែលស្មើនឹង៦៤%នៃមរណភាពសរុប ក្នុងនោះ ស្រ្តីមានចំនួនប្រមាណ ៣១,៥០០នាក់ ឬជាង៥០% និងធ្វើឱ្យប្រទេសកម្ពុជាខាតបង់សេដ្ឋកិច្ចរាប់រយលានដុល្លារ ដោយសារការចំណាយលើផ្នែកសុខាភិបាល និងការបាត់បង់ផលិតភាពការងារ។

លោកស្រីរដ្ឋមន្រ្តីថ្លែងដូច្នេះថា៖«ជំងឺមិនឆ្លងអាចការពារបានដល់ទៅ៨០% បើសិនជាមានអន្តាគមន៍ដ៏មានប្រសិទ្ធភាពខ្ពស់ជាច្រើន ដូចជាការថែទាំសុខភាពបឋម ការគ្រប់គ្រងខ្លួនឯង ដោយកាត់បន្ថយកត្តាហានិភ័យនៃជំងឺមិនឆ្លង ដូចជាកុំប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ កាត់បន្ថយការប្រើប្រាស់អំបិល និងជាតិខ្លាញ់ក្នុងអាហារ និងការធ្វើលំហាត់ប្រាណជាប្រចាំ និងទៀងទាត់ជាដើម»៕